អ៊ុត ច័ន្ទដារិទ្ធ - Outh Chandarith

អ៊ុត ច័ន្ទដារិទ្ធ - Outh Chandarith កសាងទំនាក់ទំនង បង្កើតមិត្តភាព ភាពស្មោះត្រង់ ចូលរួមចែករំលែក...

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជំនះ ៧មករា .  #អរគុណសន្តិភាព
07/01/2024

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជំនះ ៧មករា . #អរគុណសន្តិភាព

ចូលរួមអាហារសាមគ្គីភាពក្រុមបក្ស៣ និងក្រុម៤ ជំនាន់៧៨
20/12/2023

ចូលរួមអាហារសាមគ្គីភាពក្រុមបក្ស៣ និងក្រុម៤ ជំនាន់៧៨

ចូលរួមការស្តាប់បទឧទ្ទេសនាម ឯកឧត្តម សោម សឿន ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល
20/12/2023

ចូលរួមការស្តាប់បទឧទ្ទេសនាម ឯកឧត្តម សោម សឿន ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល

សេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តា...
19/12/2023

សេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា ២០២៣-២០២៤ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៩៧០ កន្លែង សម្រាប់ដាក់ពាក្យចូលសិក្សា នៅតាមសាកលវិទ្យាល័យ, វិទ្យាស្ថាន, សាលា ដូចខាងក្រោម៖

១. ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ(SBU) ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង

២. ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា(PSBU) ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០កន្លែង

៣. សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី(SPMBK) ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង

៤. សាលាជាតិផែនការ និងស្ថិតិ(NPSP) ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤០កន្លែង

៥. សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា(IIC) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ១០០កន្លែង

៦. វិទ្យាស្ថានខ្មែរជំនាន់ថ្មី(INK) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង

៧. វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ(CTSDI) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៥០កន្លែង

៨. វិទ្យាស្ថានអាហ្កា(AGA) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ១០០កន្លែង

៩. វិទ្យាស្ថានវីឌីស៊ី(WDCI) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ១០០កន្លែង

🇰🇭

19/12/2023
19/12/2023
ប្រុងប្រយ័ត្នចំពោះបច្ចេកទេសថ្មី “Quishing” ដែលជនខិលខូចយកមកប្រើដើម្បីលួចបន្លំទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក!បច...
17/12/2023

ប្រុងប្រយ័ត្នចំពោះបច្ចេកទេសថ្មី “Quishing” ដែលជនខិលខូចយកមកប្រើដើម្បីលួចបន្លំទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក!

បច្ចុប្បន្នយើងសង្កេតឃើញថាការប្រើប្រាស់ QR Code មានភាពពេញនិយមយ៉ាងខ្លាំង តួយ៉ាងការស្កេនទូទាត់ប្រាក់ បេីកតំណភ្ជាប់ ស្វែងរកទីតាំង ភ្ជាប់ Wi-Fi ឬទាញយកនូវកម្មវិធីផ្សេងៗ​ ។ល។ ត្បិតការស្កេន QR code មានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែវាក៏អាចក្លាយជាឧបករណ៍សម្រាប់ក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាមធ្យោបាយក្នុងការវាយប្រហារលើទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ផងដែរ។

ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមបង្ហាញល្បិចឆបោកថ្មី ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់ជាវិធីសាស្រ្តថ្មី ហៅថា "Quishing"​ ។

"Quishing"​ គឺជាបច្ចេកទេសម្យ៉ាង ដែលកើតចេញពីការរួមបញ្ចូលគ្នានៃពាក្យ "QR" និង "Phishing"។ វាជាបច្ចេកទេសបង្កប់មេរោគ ឬលាក់តំណភ្ជាប់ដែលមានផ្ទុកមេរោគ Malware នៅក្នុង QR Code ក្នុងគោលបំណងលួច ឬចូលកាន់កាប់គណនីបណ្តាញសង្គម រួមមានគណនី​ Tiktok​ Instagram​Facebook​ ជាដេីម។ មេរោគមួយចំនួ​នទៀត​ បានធ្វេីការលួចគណនីធានាគារ លេខកាតធានាគារ​ លួចទិន្នន័យ​ ចាក់សោរឯកសារ​ និងជម្រិតទារប្រាក់ជាដើម។

សូមប្រជាពលរដ្ឋគ្រប់រូបមេត្តាប្រុងប្រយ័ត្ន និងបង្កើនសុវត្ថិភាពឲ្យបានខ្ពស់បំផុតដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១.​ ត្រួតពិនិត្យប្រព័ន្ធយទូរស័ព្ទដៃរបស់លោកអ្នក និង ធ្វើបច្ចុប្បន្នភាព Software (Update) ឲ្យបានទៀងទាត់

២. សូមពិនិត្យ QR Code ដែលមានប្រភពមិនច្បាស់លាស់​ ពិសេសនៅតាមទីសាធារណៈ

៣. ពិនិត្យសារ​ អក្សរ​ ឬការណែនាំ​ ឲ្យបានច្បាស់មុនផ្តល់ព័ត៌មាន​ ឬអនុវត្តតាម​ការណែនាំ។

៤. សូមធ្វេីការផ្ទៀងផ្ទាត់ឲ្យបានច្បាស់ ចំពោះករណីសាច់ញាតិ បងប្អូន និងមិត្តភក្តិផ្ញើ QR Code មកលោកអ្នក ក្នុងគោលបំណងអ្វីមួយមិនជាក់លាក់។

16/12/2023

Address

Phnom Penh
120801

Alerts

Be the first to know and let us send you an email when អ៊ុត ច័ន្ទដារិទ្ធ - Outh Chandarith posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share