Tonle Station

Tonle Station Ads with us FREE Call +855 86 888 888. The High Standard Technology of Broadcasting

FM102.5MHz is very accessible via various system such as:
1- Radio Live Stream
2- DTV
3-Internet (http://www.tonlefm.com)
4- MetFone (Dial 1767)
5-DAB (Digital System of Audio Broadcasting)

អេ​ស្ប៉ា​ញ​កំពុង​ប្រឈម​​នឹង​រលក​កម្ដៅ​ក្ដៅ​ខ្លាំង​ ខណៈ​តំបន់​ជា​ច្រើន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​!ប្រទេស​អេ​ស្ប៉ា​ញ ៖ តាម...
28/06/2023

អេ​ស្ប៉ា​ញ​កំពុង​ប្រឈម​​នឹង​រលក​កម្ដៅ​ក្ដៅ​ខ្លាំង​ ខណៈ​តំបន់​ជា​ច្រើន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​!

ប្រទេស​អេ​ស្ប៉ា​ញ ៖ តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ថា អេ​ស្ប៉ា​ញ​កំពុង​ប្រឈម​មុខ​នឹង​រលក​កម្ដៅ​ក្ដៅ​ខ្លាំង​លើក​ដំបូង ជាមួយ​សីតុណ្ហភាព ដល់​ទៅ​ជាង​៤៤​អង្សា​សេ នៅ​ភាគ​ខាងត្បូង​ប្រទេស​នា​ថ្ងៃ​ទី​២៦​មិថុនា​។ តំបន់​ជា​ច្រើន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​។រលក​ក្ដៅ​ខ្លាំង​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥​មិថុនា​មក ដោយ​សីតុណ្ហភាព​មាន​ដល់​លើស​៣៨​អង្សា​សេ​នៅ​ក្រុង​ម៉ា​ឌ្រី​ដ បាន​ឡើង​ដល់​៤៤,៤​អង្សា​សេ​នៅ​ក្រុង​EL GRANADO តំបន់​ANDALOUSIE ភាគ​និរតី​ប្រទេស​។ កាលពី​ថ្ងៃ​ទី​២៥​ មិថុនា​ សីតុណ្ហភាព​បាន​ឡើង​ដល់​៤៣,៨​អង្សា​រួច​មក​ហើយ​ក្នុង​ទីក្រុង​នោះ ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់​។ នៅ​ក្រុង​សេ​វី​ល​ភាគ​និរតី​ប្រទេស សីតុណ្ហភាព​នា​ថ្ងៃ​ទី​២៦​មិថុនា​ បាន​ឡើង​ដល់​៤២,៩​អង្សា​សេ ហើយ​នៅ​បន្ត​ឡើង​ក្ដៅ​ថែម​ទៀត ដែល​បង្ខំ​ឲ្យ​ពលករ​ជា​ច្រើន​ប្ដូរ​ពេល​ម៉ោង​ធ្វើការ ចៀសវាង​រង​ការ​ប៉ះពាល់​ដោយសារ​ការ​ក្ដៅ​ខ្លាំង​។តាម​ទូរទស្សន៍​ AFPTV​ និយោជិត​ផ្នែក​សំណង់​ម្នាក់​និយាយ​ថា តាម​ធម្មតា​គេ​ធ្វើការ​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១៥​និង​៣០​នាទី តែ​គេ​បាន​ដូរ​ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១៤​និង​៣០​នាទី​វិញ​៕

បា.ត់​ដំណឹងប្រមុខ​កង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី​ WAGNER ក្រោយ​បះបោរ​មិន​សម្រេច​តើ​លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោហ្ស៊ី​ន​ ប្រមុ...
27/06/2023

បា.ត់​ដំណឹងប្រមុខ​កង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី​ WAGNER ក្រោយ​បះបោរ​មិន​សម្រេច​

តើ​លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោហ្ស៊ី​ន​ ប្រមុខ​កង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី​ ក្រុម WAGNER ពេល​នេះ​ស្ថិត​នៅ​ទីណា ក្រោយ​ការ​បះបោរ​មិន​សម្រេច ? ក្រោយ​ការ​បះបោរ​ពេញ​១ថ្ងៃ និង​មានការ​ព្រមព្រៀង​ដកថយ​ចៀសវាង​ការបង្ហូរឈាម ស្រាប់តែ​ហាក់​បាត់​ដំណឹង​ពី​លោក​។តាម​កិច្ចព្រមព្រៀង​នៃ​ការ​ចរចា​ជាមួយ​ក្រុង​មូ​ស្គូ លោក​ព្រី​ហ្គោ​ហ្ស៊ី​ន ​ត្រូវ​ទៅ​រស់នៅ​និរទេស​ឯ
បេឡា​រុស ។ នេះ​ជា​ការ​ប្រកាស​របស់​វិមាន​ក្រឹម​ឡាំង ដែល​មិន​បញ្ជាក់​ថា​លោក​អាច​នាំ​ទៅ​ជាមួយ​លោក បណ្ដា​សមាជិក​កងកម្លាំង​លោក​ដែរ​ឬយ៉ាងណា​ឡើយ ។ វិមាន​ក្រឹម​ឡាំង​ក៏​បញ្ជាក់​ដែរ
ថា បណ្ដា​សមាជិក​ក្រុម WAGNER នឹង​មិន​រង​ការកាត់ទោស​តាម​ផ្លូវច្បាប់​ឡើយ ។ពុំ​មាន​ដំណឹង​ពី​លោក​ព្រី​ហ្គោ​ហ្ស៊ី​​ន​ឡើយ​ចាប់តាំងពី​លោក​ចាក​ចេញពី​ក្រុង​រ៉ូ​ស្តូ​វ​មក ។ មាន​វី​ដេ​អូ​មួយ​បង្ហាញ​ពី​លោក​ព្រី​ហ្គោ​ហ្ស៊ី​ន​ចាក​ចេញពី​ក្រុង​រ៉ូ​ស្តូ​វ​តាម​រថយន្ត SUV ពណ៌​ខ្មៅ​១​គ្រឿង​៕

សមត្ថកិច្ច​ចម្រុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ!ខេត្តបាត់ដំបង ៖ កម្លាំង​អធិការដ្ឋាន​ន...
27/06/2023

សមត្ថកិច្ច​ចម្រុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ!

ខេត្តបាត់ដំបង ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​ជី​វាំង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឡុ​ង យោធា​វី​រៈ ជា​អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​លំហ​របឹង​ទន្លេសាប (​ខាងកើត​អតីត​ឡូ​តិ៍​លេខ​១) កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល​ខាងលើ​នេះ មាន​ចូលរួម​កម្លាំង​ចម្រុះ​ចំនួន ៣៥​នាក់ ដោយ​សមត្ថកិច្ច​ប្រើប្រាស់​សម្ភារៈ រួម​មាន កាណូត​ចំនួន ០៩​គ្រឿង ។ ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន ០៤​ករណី រួម​មាន ៖

១. ចំណុច ក​ពាម​ព្រែក​តាសក់ ភូមិ​ក្បាល​តោ​ល
-​សាច់​មង​ប្រវែង ៦០០​ម៉ែត្រ
-​បង្គោល ២៥០​ដើម
-​ឡុ​ក​ចំនួន ០៣​គ្រឿង ។

២. ចំណុច ក្បាល​ក្របី ភូមិ​ក្បាល​តោ​ល
-​សាច់​មង​ប្រវែង ៦៥០​ម៉ែត្រ
-​បង្គោល ២៥០​ដើម
-​ឡុ​ក​ចំនួន ០៣​គ្រឿង
-​ត្រី​ចម្រុះ ១៥​គីឡូ ។

៣. ចំណុច ខាងត្បូង​ពាក់​កន្ទេល ភូមិ​ក្បាល​តោ​ល
-​សាច់​មង​ប្រវែង ៦០០​ម៉ែត្រ
-​បង្គោល ២៥០​ដើម
-​ឡុ​ក​ចំនួន ០២​គ្រឿង
-​ត្រី​ចម្រុះ ១០​គីឡូ

៤. ចំណុច កោះ​ក្រ​ញ៉ា​ន ភូមិ​ក្បាល​តោ​ល
-​សាច់​មង​ប្រវែង ៧០០​ម៉ែត្រ
-​បង្គោល ៣៥០​ដើម
-​ឡុ​ក​ចំនួន ០៣​គ្រឿង
-​ត្រី​ចម្រុះ ២០​គីឡូ ។

រាល់​វត្ថុ​តាង​ដែល​បង្ក្រាប​បាន​ខាងលើ​នេះ សមត្ថកិច្ច​កាប់​បំផ្លាញ និង​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង ដោយឡែក​ជនល្មើស​បាន​រត់គេច​ខ្លួន​មុន​ពេល សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ៕

អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​ពន្យល់​​ហេតុ​ការណ៍​កើត​ឡើង​ចំពោះ​នាវា​ដែល​ផ្ទុះ​នៅ​បាត​សមុទ្រ!ក្រុម​ល្បាត​ដែន​សមុទ្ទ​រ...
24/06/2023

អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​ពន្យល់​​ហេតុ​ការណ៍​កើត​ឡើង​ចំពោះ​នាវា​ដែល​ផ្ទុះ​នៅ​បាត​សមុទ្រ!

ក្រុម​ល្បាត​ដែន​សមុទ្ទ​របស់​អាមេរិក​បាន​ប្រកាស​ថា​នាវា​មុជ​ទឹក​ខ្នាត​តូច​ឈ្មោះ​ទីតាន (Titan) ​ដែល​បាត់​ដំណឹង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ បាន​ជួប​នឹង​ឧបទ្ទវហេតុ​​ផ្ទុះ​បែក​ជា​ចម្រៀក​ដោយ​សារ​​ការ​ទទួល​រង​សម្ពាធ​​ពី​ខាង​ក្រៅ (implosion)​។​​ ​កាល​នោះ​, ​ទីតាន​​ដឹក​មនុស្ស​សរុប​៥​នាក់​សុទ្ធ​តែ​ជា​មហា​សេដ្ឋី, អ្នក​ជំនួញ និង​អ្នក​ល្បី​ៗ ​ចុះ​ទៅ​មើល​ខ្មោច​កប៉ាល់​ថាយថានិច​។រហូត​មក​ដល់​ពេល​នេះ,​ ​គេ​មិន​ទាន់​​ដឹង​មូល​ហេតុ​លម្អិត​ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​នេះ​ទេ​ ព្រោះ​​​អ្វី​ៗ​​ស្ថិត​នៅ​ឯ​បាត​សមុទ្រ​ជម្រៅ​៣៨០០​ម៉ែត្រ​។ គេ​គ្រាន់​តែ​ដឹង​ថា​ទី១- អ្នក​ទាំង​៥​​បាន​ស្លាប់​អស់​ហើយ,​​ ​និង​ទី​២- តាម​រយៈ​រូប​ភាព​ដែល​បញ្ជូន​ដោយ​រ៉ូបូត​ដែល​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​, គេឃើញ​នាវា​បែក​ជា​៥​ចម្រៀក​ធំ​ៗ​​ចម្ងាយ​៤៤៨​ម៉ែត្រ​ពី​ខ្មោច​កប៉ាល់​ថាយថានិច​។​ ​នៅ​ក្នុង​នាទី​នេះ​ យើង​សូម​​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ស្ដាប់​ការ​វិភាគ​របស់​ក្រុម​អ្នក​បច្ចេក​ទេស​ដែល​ផ្ដល់​សេចក្ដី​ពន្យល់​ និង​ប៉ាន់​ស្មាន​ពី​ហេតុ​ការណ៍​ដែល​​​បាន​កើត​ឡើង​ចំពោះ​នាវា​​​នោះ​។​តើ​អ្វី​ទៅ​ជា​ការ​​ផ្ទុះ​​ដោយ​សម្ពាធ​ពី​ខាង​ក្រៅ​​ (implosion)?
បើ​យោង​តាម​អ្នក​ឯក​ទេស និង​អ្នក​រូប​វិទ្យា​, ការ​ផ្ទុះ​​ដោយ​សម្ពាធ​ពី​ខាង​ក្រៅ​​​​កើត​ឡើង​នៅ​ពេល​មាន​សម្ពាធ​សង្កត់​កាន់​តែ​ខ្លាំង​ដល់​កម្រិត​ស៊ូ​ទ្រាំ​លែង​បាន​​​​ទៅ​លើ​​វត្ថុ​អ្វី​មួយ ជា​លក្ខណៈ​សង្កត់​ផ្ទប់ ឬ​រុញ​ផ្ទប់​​។​ ចំណែក​នៅ​ខាង​ក្នុង​វត្ថុ​នោះ ក៏​ទទួល​រង​សម្ពាធ​ផង​ដែរ​ ប៉ុន្តែរង​សម្ពាធ​តិច​ជាង​កម្លាំង​សង្កត់​ពី​ខាង​ក្រៅ​។​ ករណី​ផ្ទុះ​នេះ​​គ្រាន់​តែ​ជា​ហេតុ​ការណ៍​១​នៅ​ក្នុង​ចំណោម​ស្រឡាយ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ចំពោះ​នាវាទីតាន​ នៅ​ពេល​នាវា​​មុជ​កាន់​តែ​ជ្រៅ​​​​ និង​ទទួល​រង​សម្ពាធ​កាន់​តែ​ខ្លាំង​។

​កម្លាំង​ទប់​ទល់ពី​ខាង​ក្នុង​មាន​កំណត់​។ បើ​សម្ពាធ​ពី​ខាង​ក្រៅ​ខ្លាំង​ពេក​ហួស​ពី​សមត្ថ​ភាព​ទប់​ទល់​បាន​ នៅ​ទី​បញ្ចប់​លទ្ធផល​គឺ​មាន​តែ​​​​​ការ​ផ្ទុះ​បែក​នាវា​នេះ​ជា​ចម្រៀក​ៗ​តែ​​ប៉ុណ្ណោះ​។ ម៉្យាង​ទៀត​ ការ​ផ្ទុះ​នេះ​គឺ​ផ្ទះ​សាហាវ​តែ​ម្ដង​ ព្រោះ​កម្លាំង​រុញ​ផ្ទប់​​មាន​សភាព​ខ្លាំង​ក្លា​ដល់​កម្រិត​ខ្ពស់​បំផុត​។ គេ​មិន​អាច​នឹង​ស្រមៃ​ថា​ការ​ផ្ទុះ​នោះ​មាន​ទំហំ​កម្រិត​ណា​ទេ,​ ​ខណៈ​ដែល​នាវា​នេះ​ផលិត​ពី​សារធាតុ​ដែល​រឹង​ជាង​ដែក​ថែប​ទៅ​ទៀត​។​​​

ករណី​ផ្ទុះ​១​ទៀត​គេ​ហៅ​ថា​ផ្ទុះ​ដោយ​សារ​សម្ពាធ​ពី​ខាង​ក្នុង​ (explosion)។ ករណី​នេះ​កើត​ឡើង​នៅ​ពេល​សម្ពាធ​ខាង​ក្នុង​កាន់​តែ​តឹង​ទៅ​ៗ​ដល់​ដំណាក់​កាល​ទប់​លែងបាន​។ ឧទាហរណ៍ ដូច​​ជា​ករណី​ផ្ទុះ​កង់​ឡាន​ដោយ​សារ​​ខ្យល់​​​នៅ​ក្នុង​ពោះ​វៀន​ឡាន​​តឹង​ខ្លាំង​​​ដល់​ដំណាក់​កាល​ដែល​ពោះ​វៀន និង​សម្បក​កង់​មិន​អាច​ទប់​ទល់​​​ត​ទៅ​ទៀត​​​។​ ​ករណី​ផ្ទុះ​ប៉ឺត​ប៉ោង​ក៏​ដូច​គ្នា​​។នាវា​នេះ​អាច​ទប់​ទល់​នឹង​សម្ពាធ​ទឹក​សមុទ្ទ​​ជម្រៅ​៤​គីឡូម៉ែត្រ​។ ដូច្នេះ​ ​​វា​អាច​មុជ​ចុះ​ទៅ​​ដល់​ខ្មោច​កប៉ាល់​ថាយថានិច​ជម្រៅ​​៣៨០០​ម៉ែត្រ​​​ដោយ​គ្មាន​បញ្ហា​​​​។​ ​​ប៉ុន្តែ​​​នាវា​នេះ​​ពុំ​​ដែល​​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​​ត្រួត​​ពិនិត្យ​គុណ​ភាព​​របស់​នាវា​​​ម្ដង​ណា​ទេ​​។ ​នេះ​បើ​យោង​តាម​លោក​ដេវីដ ឡូករីត (David Lochridge) ​​ជា​អតីត​ប្រធាន​ផ្នែក​ប្រតិបត្តិ​ការ​ដែន​សមុទ្ទរបស់​ក្រុម​ហ៊ុន​អូសេនហ្គេត អ៊ិចស្ពីឌីសឹន (OceanGate Expeditions)​។​ ​លោក​ធ្លាប់​ព្រមាន​តាំង​ពី​ឆ្នាំ​២០១៨​អំពី​សុវត្ថិភាព​នៃ​នាវា​ទីតាន​ និង​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ថែម​ទៀត​ផង​។ ប៉ុន្តែ​នៅ​ទី​បញ្ចប់​ លោក​បែរ​ជា​ត្រូវ​ថ្នាក់​លើ​បណ្ដេញ​ចេញ​ពី​ការ​ងារ​៕

News Update : ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក និយាយ​ថា រក​ឃើញ​កម្ទេចកម្ទី​មួយ​ចំនួន នៅ​បាតសមុទ្រ ក្នុង​តំបន់​រុករក​នាវាមុជទ...
23/06/2023

News Update : ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក និយាយ​ថា រក​ឃើញ​កម្ទេចកម្ទី​មួយ​ចំនួន នៅ​បាតសមុទ្រ ក្នុង​តំបន់​រុករក​នាវាមុជទឹក​ដែល​បាត់!

ទីក្រុង​បូ​ស្តុ​ន ៖ ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក និយាយ​ថា យាន​ដែល​ដំណើរការ​ពី​ចម្ងាយ បាន​រក​ឃើញ កម្ទេចកម្ទី​មួយ​ចំនួន នៅ​ជិត​តំបន់​ស្វែងរក នាវាមុជទឹក Titan ខណៈ​ដែល​ម​ន្ត្រីំ​ជំនាញ កំពុង​វាយតម្លៃ នៃ​បំណែក​នេះ ។

បើ​យោង​តាម​សារព័ត៌មាន CNN បានអោយ​ដឹង​ថា យ៉ាងណា​គេ​នៅ​មិន​ច្បាស់​ទេ​ថា តើ​កម្ទេចកម្ទី​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​នាវាមុជទឹក ដែល​បាត់ ឬ​អត់ ?

ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក ក៏​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សង្ខេប​មួយ នា​ម៉ោង​៣​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ឆ្នាំ​២០២៣ នេះ​ផង​ដែរ​ថា នឹង​ពិភាក្សា​នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ ដោយ​ផ្តោត​សំខាន់ “​ការ​រក​ឃើញ​បំណែក​នេះ​” នៅ​បាតសមុទ្រ ក្បែរ​កប៉ាល់ ទី​តា​និ​ច ៕

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​រត់​ប្រណាំង​នឹង​ពេលវេលា ដើម្បី​រក​នាវា​ដែល​បាត់​នៅ​មហា​សមុទ្ទ​អាត្លង់ទិច!ក្រុម​អ្នក​ជួយ​សង...
22/06/2023

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​រត់​ប្រណាំង​នឹង​ពេលវេលា ដើម្បី​រក​នាវា​ដែល​បាត់​នៅ​មហា​សមុទ្ទ​អាត្លង់ទិច!
ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ប្រញឹក​ដៃ​តាម​រក​នាវា​មុជ​ទឹក​ខ្នាត​តូច​ឈ្មោះ​ទីតាន (Titan) ដែល​បាន​​បាត់​តាំង​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ នៅ​ពេល​នាវា​នេះ​ដឹក​​មនុស្ស​សរុប​៦​នាក់​ ដែល​មាន​ភ្ញៀវ​៥​នាក់ និង​អ្នក​បើក​នាវា​ម្នាក់​ ​ចុះ​ទៅ​បាត​មហាសមុទ្រ​អាត្លង់​ទិច​ ជម្រៅ​ជិត​៤​គីឡូម៉ែត្រ​ ដើម្បី​ទស្សនា​កម្សាន្ត​ខ្មោច​កប៉ាល់​ថាយថានិច​ ដែល​លិច​ទៅ​បាត​សមុទ្ទ​តាំង​ពីឆ្នាំ​១៩១២​។​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​នាវា​​​សុទ្ធ​តែ​ជា​មហា​សេដ្ឋី ​ឬ​​អ្នក​មាន​មុខ​ មាន​មាត់​ ​ដែល​ត្រូវ​ចំណាយ​ម្នាក់​​ៗ​​២៥​ម៉ឺន​ដុល្លារ​សម្រាប់​ការ​ធ្វើ​​ដំណើរ​វិល​ជុំ​នេះ​។ ការ​ជាប់​គាំង​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ​បាន​​ធ្វើ​ឱ្យ​ខ្យល់​អុក​ស៊ីហ្សែន​សម្រាប់​ដក​ដង្ហើម​នៅ​ក្នុង​នាវា​​​រលស់​បន្តិច​ម្ដង​ៗ​​។ ក្រុម​ហ៊ុន​អូសេន​ហ្គេត (OceanGate)​​ ដែល​ជា​ម្ចាស់​នាវា​មុជ​ទឹក​​​ឈ្មោះ​​ទីតាន​​​ ​ប្រាប់​ថា​ក្រៅ​ពី​អុក​ស៊ីហ្សែន​នៅ​ក្នុង​នាវា​មុជ​ទឹក​, គេ​ក៏​បាន​បម្រុង​​ទុក​អុកស៊ីហ្សែន​៤​បំពង់​ធំៗ​ទៀត​សម្រាប់​អ្នក​ដំណើរ​ដក​ដង្ហើម​នៅ​ក្នុង​គ្រា​អាសន្ន​។​​ព័ត៌មាន​ចុង​ក្រោយ​បង្ហាញ​ថា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​កាណាដា និង​អាមេរិក ​​បំពាក់​​បច្ចេកវិទ្យា​ទំនើប​ៗ​ដូច​ជា​​ឧបករណ៍​ស្រូប​សំឡេង និង​ឧប​ករណ៍​សូណា (sonar) ដែល​មើល​ធ្លុះ​ដល់​បាត​សមុទ្ទ​។ ពួក​គេ​ទទួល​បាន​រលក​សញ្ញា​ជា​សំឡេង​ពី​ក្រោម​សមុទ្ទ​ ជា​សំឡេង​គោះ​របៀប​ឱ្យ​សញ្ញា​។ មុន​​ដំបូង​ គេ​ស្ដាប់​ឮ​សំឡេង​គោះ​នោះ​រៀង​រាល់​៣០​នាទី​ម្ដង​។ បួន​ម៉ោង​ក្រោយ​មក​, គេ​ស្ដាប់​ឮ​សំឡេង​គោះ​ម្ដង​ទៀត​។​សូម​រម្លឹក​​ថា​នាវា​​​ទីតាន​បាន​មុជ​ចុះ​ទៅ​បាត​សមុទ្ទ​រយៈ​ពេល​១​ម៉ោង និង​៤៥​នាទី​ ក៏​ស្រាប់​តែ​ដាច់​ការ​ទាក់​ទង​គ្នា​ជា​មួយ​នឹង​នាវា​១​គ្រឿង​របស់​កាណាដា​ដែល​មាន​ភារកិច្ច​ជួយ​សម្រួល​ដល់​ការ​ជ្រមុជ​នាវា​ និង​ការ​ប្រតិបត្តិ​ការ​ដទៃ​ទៀត​។អ្នក​ដែល​ស្ថិត​នៅ​ក្នុង​នាវា​នោះ​មាន​៖
ទី១- លោក​ហាមីស ហាតឌីង (Hamish Harding) សេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជនជាតិ​អង់គ្លេស​
ទី២- លោក​សា​ហ្សាដា ដាវូត (Shahzada Dawood) ជា​​អ្នក​ជំនួញ​​ជន​ជាតិ​ប៉ាគីស្ថាន​​ រួម​ជា​មួយ​កូន​ប្រុស​អាយុ​១៩​ឆ្នាំ​
ទី៣- លោក​ប៉ូល ហង់រី ណាហ្សូឡេ (Paul-Henri Nargeolet) ជា​អ្នក​ជំនាញ​ខាង​មុជ​ទឹក​ជន​ជាតិ​បារាំង​
ទី៤- លោក​ស្តុក​តុន រ៉ាស់ (Stockton Rush) ជានាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន​អូសេនហ្គេត (OceanGate) ​ដែល​ជា​ម្ចាស់​នាវា​ទីតាន​ផ្ទាល់​តែ​ម្ដង​​​ រួម​ទាំង​មនុស្ស​២​នាក់​ទៀត

ផ្លូវរត់រថយន្តក្រុង​ នៅរាជធានីភ្នំពេញ​ មាន ១៣ខ្សែ!ភ្នំពេញ៖ រដ្ឋបាល​​រាជធានី​​ភ្នំពេញ​ បាន​បង្ហាញ​​ផែនទីតម្រាយផ្លូវ​រត់រថ...
21/06/2023

ផ្លូវរត់រថយន្តក្រុង​ នៅរាជធានីភ្នំពេញ​ មាន ១៣ខ្សែ!

ភ្នំពេញ៖ រដ្ឋបាល​​រាជធានី​​ភ្នំពេញ​ បាន​បង្ហាញ​​ផែនទីតម្រាយផ្លូវ​រត់រថយន្តក្រុងរបស់រដ្ឋាករស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង (City Bus) ក្នុង​រាជធានីភ្នំពេញ។ ផ្លូវរត់រថយន្តក្រុង នៅភ្នំពេញនេះ មាន ១៣ខ្សែ។

តើ​ទុរេន​វៀតណាម​មាន​អ្វី​ពិសេស​ទើបបាន​ជា​ប្រទេ​សចិន​កុម្ម៉ង់​ទិញ​ច្រើន​ម៉្លេះ?ប្រទេស​វៀតណាម​កំពុង​តែ​ត្រូវ​ប៉ាន់​សម្បើម​...
19/06/2023

តើ​ទុរេន​វៀតណាម​មាន​អ្វី​ពិសេស​ទើបបាន​ជា​ប្រទេ​សចិន​កុម្ម៉ង់​ទិញ​ច្រើន​ម៉្លេះ?

ប្រទេស​វៀតណាម​កំពុង​តែ​ត្រូវ​ប៉ាន់​សម្បើម​ណាស់​ពី​ការ​នាំ​ចេញ​ផ្លែ​ទុរេន​ទៅ​​ប្រទេស​ចិន​។ គ្រាន់​តែ​​រយៈ​ពេល​៥​ខែ​ចុង​ក្រោយ​នេះ​, ទំហំ​នាំ​ចេញ​​នៃ​ទុរេន​វៀតណាម​​កើន​ឡើង​ដល់​ជាង​៥​រយ​លាន​ដុល្លារ​។ ​បាន​សេចក្ដី​ថា​កើន​ឡើង​លើស​ពី​១៨​ដង​ ​បើ​ប្រៀប​ធៀប​ជា​មួយ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២២​។​ ​​យោង​តាម​ការ​បញ្ជាក់​ពី​អគ្គ​នាយក​ដ្ឋាន​គយ​​វៀតណាម​, នៅ​​​អំឡុង​ពេល​នោះ​​ (ចាប់​ពី​ដើម​ខែ​មករា​ដល់​ចុង​ខែ​ឧសភា) ទំហំ​នៃ​ការ​នាំ​ចេញ​បន្លែ​-ផ្លែ​ឈើ​ពី​វៀតណាម​ទៅ​​ក្រៅ​ប្រទេស​គិត​ជា​ទឹក​ប្រាក់​២,០៣​ពាន់​លាន​ដុល្លារ​។ ចំនួន​នេះ​កើន​ឡើង​៤៣%​ បើ​ប្រៀប​ធៀប​ជា​មួយ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២២​។​នៅ​ក្នុង​ចំណោម​ទំនិញ​របស់​វៀតណាម​ដែល​នាំ​ចេញ​នោះ,​ គេ​ឃើញ​ថា​ផ្លែ​ទុរេន​​បាន​​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​។ កាល​ពី​ខែ​ឧសភា, វៀតណាម​អាច​នាំ​ចេញ​ផ្លែ​ទុរេន​នៅ​ក្នុង​បរិមាណ​ខ្ពស់​ផ្ដាច់​គេ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ ជាមួយ​នឹង​ទំហំ​សាច់​ប្រាក់​​​៣៣២​លាន​ដុល្លារ​។ ចំនួន​នេះ​ច្រើន​ជាង​ទំហំ​នាំ​ចេញ​ទុរេន​កាល​ពី​ខែ​មេសា​រហូត​ដល់​ដប់​ដង​។​រយៈ​​ពេល​៥​ខែ​​ចាប់​ពី​ដើម​ខែ​មករា​ ដល់​ចុង​ខែ​ឧសភា​ ឆ្នាំ​២០២៣​, វៀតណាម​អាច​នាំ​ចេញ​ទុរេន​គិត​ជា​ទឹក​ប្រាក់​៥០៣លាន​ និង​៤​សែន​ដុល្លារ​ (៥០៣,៤)។ ចំនួន​នេះ​លើស​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២២​រហូត​ដល់​១៨​ដង​។ ឃើញ​ថា​កំណើន​នាំ​ចេញ​នេះ​ច្រើន​អស់​ទាស់​តែ​ម្ដង​។ អីចឹង​ហើយ​បាន​ជា​អ្នក​វិភាគ​យល់​​ឃើញ​ថា​​វៀតណាម​អាច​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​។ នៅ​ក្នុង​ចំណោម​ទី​ផ្សារ​ធំៗ​ដែល​គេ​ចាត់​ទុក​ជា​ម៉ូយ​ដុំ​របស់​វៀតណាម, ​គ្មាន​ប្រទេស​ណា​អាច​ប្រៀប​ផ្ទឹម​ជា​មួយ​ចិន​ទេ​។​ ប្រទេស​ចិន​គឺជា​​ទី​ផ្សារ​​ធំ​ជាង​គេ​របស់​​វៀតណាម​​​​​ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​៤៧៧​លាន​ដុល្លារ​។​ជា​ការ​ពិត​, ប្រទេស​ចិន​មិន​មែន​ចេះ​តែ​បើក​ឱ្យ​ទំនិញ​​ពី​ខាង​ក្រៅ​ចូល​ដោយ​សេរី​នោះ​ទេ​។​ ប្រទេស​ចិន​បាន​ដាក់​លក្ខ​ខណ្ឌ​​កំណត់​ភូត​គាម​អនាម័យ​, ស្តង់​ដារ​ផលិត​ផល​ និង​លក្ខ​ខណ្ឌ​ដទៃ​ទៀត​។ ដូច្នេះ​ លទ្ធភាព​នៃ​ការ​នាំ​​ទំនិញ​របស់​វៀតណាម​ចូល​ប្រទេស​ចិន​បាន​នេះ​ហើយ​ដែល​បញ្ជាក់​ថា​វៀតណាម​អាច​បំពេញ​បាន​គ្រប់​លក្ខ​ខណ្ឌ​កំណត់​របស់​ចិន​​ ទាំង​សុវត្ថិ​ភាព​​ចំណី​អាហារ​ និង​ភូត​គាម​អនាម័យ​។សព្វ​ថ្ងៃ​នេះ, ប្រទេស​វៀតណាម​មាន​កសិដ្ឋាន​ខ្នាត​ធំ​ចំនួន​២៩៣​កន្លែង​ និង​មាន​សិប្ប​កម្ម​អាជីព​សម្រាប់​វេច​ខ្ចប់​ផ្លែ​ទុរេន​ស្រប​​តាម​​ស្តង់​ដារ​អន្តរជាតិ​ចំនួន​១១៥​កន្លែង​ ដែល​ទទួ​លបាន​អាជ្ញា​ប័ណ្ណ​ពី​ក្រសួង​មាន​សមត្ថ​កិច្ច​ដើម្បី​នាំ​ចេញ​ទៅ​​ប្រទេស​ចិន​​។​ ចាប់​ពី​​​ខែ​ឧសភា, ទុរេន​វៀតណាម​ឈាន​ចូល​​​ដល់​រដូវ​ប្រមូល​ផល​ (harvest season) ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​វៀតណាម​កាន់​តែ​សម្បូរ​ទុរេន​សម្រាប់​នាំ​ចេញ​ និង​​ទទួល​បាន​ប្រាក់​ចំណូល​​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។

ទំនិញ​ចំនួន​៧​តោនខូចគុណភាព​ត្រូវ​ដុត​កម្ទេច​ចោល ​​ក្រោយ​​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​!ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ការពារ​សុ...
16/06/2023

ទំនិញ​ចំនួន​៧​តោនខូចគុណភាព​ត្រូវ​ដុត​កម្ទេច​ចោល ​​ក្រោយ​​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​!

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ​បាន​ទប់ស្កាត់​ទំនិញ​ខូចគុណភាព​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​ដកហូត​បាន​ចំនួន​៧​តោន​មក​ធ្វើការ​ដុត​កម្ទេច​ចោល កាលពី​រសៀល​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ជាយក្រុង​សិរី​សោភ័ណ ។លោក វ៉ា​ន់ សុ​វ៉ា​ត់ អនុប្រធាន​ការិយាល័យ​សុខភាព​សត្វ​និង​ផលិតផល​សត្វ​បាន​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតផល​សត្វ មន្ត្រី​នាយកដ្ឋាន​បាន​សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា​ចុះ​ពិនិត្យ​ឃ្លាំង​ចំនួន​៤​កន្លែង​ជាប់​គ្នា ដោយ​រក​ឃើញ​ផលិតផល​ដើម​កំណើត​ពី​សត្វ​ក្រោយ​ពិនិត្យ​រក​ឃើញ​ទំនិញ​ដែល​ជា​ផលិត​ដើម​កំណើត​ពី​សត្វ​វេច​ខ្ចប់​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​ខូចគុណភាព​និង​ព្រួយបារម្ភ​ខ្លាច​មាន​ជំងឺផ្តាសាយបក្សី ។លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិក​ម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​មានការ​សម្របសម្រួល​ពី​ព្រៈ​រាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្ត​មន្ត្រី​ចម្រុះ​បាន​ចុះ​ពិនិត្យ​ឃ្លាំង​ចំនួន​៤​កន្លែង​នៅ​យប់​រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ផ្សារ​ត្រី​ខាងជើង​ផ្សារ​អគ្គ​ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ទំនិញ​ផលិតផល​ដើម​កំណើត​ពី​សត្វ​មាន​ទម្ងន់​ជាង​២០​តោន ដែល​មន្ត្រី​ជំនាញ​ពិនិត្យ​មាន​៧​តោន​គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ ខុស​លក្ខណៈ​បច្ចេកទេស​ហើយ​ខូច​គុណ និង​ព្រួយបារម្ភ​ផ្តាសាយ​បក្សី​ត្រូវ​បាន​ដកហូត​ដឹក​យក​មក​ដុត​កម្ទេច និង​កប់​ចោល​នៅ​ជាយក្រុង​សិរី​សោភ័ណ ។លោក​បាន​បញ្ជាក់​ថា ចំពោះ​ម្ចាស់​ឃ្លាំង​ដែល​រក​ឃើញ​ទំនិញ​ខូចគុណភាព​និង​ដកហូត​៧​តោន​មាន​ផលិតផល​ដើម​កំណើត​ពី​សត្វ​ដែល​មាន​សាច់​មាន់ ប្រហិត​ចម្រុះ​ត្រូវ​បាន​យក​ដុត​កំទិច​ចោល ហើយ​ម្ចាស់​ឃ្លាំង​ទាំង​បួន​ត្រូវ​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដែល​នាំ​ចូល​ទំនិញ​ដើម​កំណើត​ពី​សត្វ​ចូល​ពី​ប្រទេស​ថៃ​ដែល​គ្មាន​ច្បាប់​និង​វេច​ខ្ចប់​ខុស​លក្ខណៈ​បច្ចេកទេស និង​ខូចគុណភាព​និង​មាន​សា​ធាតុគីមី ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​ទំនិញ​ខូចគុណភាព​ដើម​កម​ណើ​ត​ពី​សត្វ ។

សាកសពត្រីរាប់ម៉ឺនក្បាលពេញមាត់ឆ្នេរសមុទ្រនៃរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក!ត្រីងាប់រាប់ម៉ឺនក្បាល ដែលភាគច្រើនជាប្រភេទ Menhad...
16/06/2023

សាកសពត្រីរាប់ម៉ឺនក្បាលពេញមាត់ឆ្នេរសមុទ្រនៃរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក!
ត្រីងាប់រាប់ម៉ឺនក្បាល ដែលភាគច្រើនជាប្រភេទ Menhaden បានបោកបក់មកលើឆ្នេរសមុទ្រនៃរដ្ឋតិចសាស់ (Texas Gulf Coast) ចាប់តាំងពីចុងសប្តាហ៍មុន ដែលធ្វើឱ្យបណ្ដោយឆ្នេរពោរពេញដោយគ្រោងឆ្អឹងរលួយ។ មន្ត្រីឧទ្យាន Quintana Beach County Park បាននិយាយថា រលកពីឈូងសមុទ្រម៉ិកស៊ិកបានរុញច្រានត្រីងាប់រាប់ម៉ឺនក្បាលក្នុងខោនធី Brazoria ចម្ងាយជាង ៦៤ គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងហ៊ូស្តុន។ មូលហេតុនៃការងាប់រង្គាលបែបនេះ គឺដោយសារអុកស៊ីសែនរលាយក្នុងទឹក ឬហៅថា Dissolved Oxygen បានធ្លាក់ចុះ ដែលធ្វើឱ្យត្រីពិបាកក្នុងការដកដង្ហើម។បាតុភូតនេះត្រូវបានគេហៅថា «fish kill» ដែលកើតមានជាធម្មតានៅពេលដែលសីតុណ្ហភាពកើនឡើងនៅរដូវក្តៅ ហើយអ្នកស្រាវជ្រាវបានព្រមានថា ការស្លាប់នឹងកាន់តែអាក្រក់ជាងនេះ នៅពេលដែលសីតុណ្ហភាពក្តៅ ហើយកម្រិតអុកស៊ីសែននៅក្នុងបឹងនៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបបន្ដធ្លាក់ចុះ។ កម្រិតអុកស៊ីហ្សែនរលាយក្នុងទឹក កើនឡើងជាមួយនឹងការធ្វើរស្មីសំយោគ ដែលជាដំណើរការមួយ ដែលរុក្ខជាតិបំប្លែងពន្លឺព្រះអាទិត្យ ទឹក និងកាបូនឌីអុកស៊ីត ទៅជាអុកស៊ីសែន។ នៅពេលដែលមានពន្លឺព្រះអាទិត្យតិច ការសំយោគនឹងថយចុះ ហើយក៏ឈប់សំយោគនៅពេលយប់។ ដោយសារតែរុក្ខជាតិ និងសត្វនៅក្នុងទឹកនៅតែបន្តប្រើប្រាស់អុកស៊ីសែនក្នុងអត្រាដដែល ដូច្នេះវានឹងធ្វើឱ្យមានការង្វះខាតអុកស៊ីសែន ហើយធ្វើឱ្យត្រីងាយនឹងងាប់៕

បន្តប្រយ័ត្ន ! តំបន់មួយចំនួនកម្ពុជានឹងមានភ្លៀងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់!ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនា...
13/06/2023

បន្តប្រយ័ត្ន ! តំបន់មួយចំនួនកម្ពុជានឹងមានភ្លៀងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់!

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន ព្រោះ​តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម​លាយឡំ និង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស នៅ​ថ្ងៃ​ទី​១៣​ខែមិថុនា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប (ITCZ) ដែល​អូស​បន្លាយ​លើ​ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា ឡាវ និង​វៀតណាម គួប​ផ្សំ និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ក្រសួង​បាន​លើក​ឡើង​ថា លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ អង្សា​សេ និង សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤-៣៦ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​បង្ហូរ​ដោយ​ផ្នែក​ខ្លះ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ ។

ចំណែក​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ អង្សា​សេ​និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥​អង្សា​សេ​។​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ មធ្យម លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ក្រសួង​បាន​លើក​ឡើង​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ បាតុភូត​ធម្មជាតិ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕

វៀតណាម​ត្រៀម​ថវិកា​ជាង​៣​លាន​ដុល្លារ​ ដើម្បី​អភិរក្ស​សត្វ​ក្រៀល​ក​ក្រហម​ដែល​ជិត​ផុត​ពូជ!ខេត្ត​ដុង​ថាប់ (D**g Thap) ដែល​ស...
13/06/2023

វៀតណាម​ត្រៀម​ថវិកា​ជាង​៣​លាន​ដុល្លារ​ ដើម្បី​អភិរក្ស​សត្វ​ក្រៀល​ក​ក្រហម​ដែល​ជិត​ផុត​ពូជ!

ខេត្ត​ដុង​ថាប់ (D**g Thap) ដែល​ស្ថិត​នៅ​តាម​​ដី​សណ្ដ​ទន្លេ​មេគង្គ ទើប​តែ​ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ពី​គម្រោង​ចាយ​ថវិកា​៧៦​ពាន់​លាន​ដុង​ ឬ​ស្មើ​នឹង​៣,២៥​លាន​ដុល្លារ​ ដើម្បី​អភិរក្ស​សត្វ​ក្រៀល​ដែល​មាន​​ក​​ពណ៌​ក្រហម និង​ដើម្បី​​បង្កើន​ចំនួន​របស់​ពួក​វា​ឡើង​វិញ​។ គម្រោង​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហការ​ជា​មួយ​ក្រសួង​ទេសចរណ៍ និង​​ក្រសួង​កសិកម្ម​វៀតណាម​​​។​នៅ​ក្នុង​​កញ្ចប់​ថវិកា​នេះ, ៤៩​ពាន់​លាន​ដុង​នឹង​ប្រើ​ប្រាស់​ដើម្បី​ទិញ​សត្វ​ក្រៀល​​ក​ក្រហម​​ពី​ប្រទេស​ថៃ​យក​ទៅ​ចិញ្ចឹម​ និង​បង្កើត​កូន​ចៅ​នៅ​វៀតណាម​។ បន្ទាប់​មក,​​ ​គេ​នឹង​លែង​សត្វ​ក្រៀល​ទាំង​នេះ​ដើម្បី​​​រស់​នៅ​តាម​ក្រឹត្យ​​ក្រម​ធម្ម​ជាតិ​​​នៃ​សួន​ឧទ្យាន​ជាតិ​ត្រាំ​ឈីម (Tram Chim)។ ថវិកា​ដែល​នៅ​សេស​សល់​ដទៃ​ទៀត​​នឹង​ប្រើ​ប្រាស់​សម្រាប់​សាង​សង់​ទី​ជម្រក​របស់​សត្វ​ក្រៀល, ការ​ដាំ​ស្រូវ​ និង​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ធម្មជាតិ​។ នេះ​បើ​​​​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អនុ​ប្រធាន​ក្រុម​ការ​ងារ​ខេត្ត​។​កាល​ពី​ខែ​មេសា​​, វៀតណាម និង​ថៃ​បាន​ចុះ​​កិច្ច​ព្រម​ព្រៀង​​បង្កាត់​ពូជ​ក្រៀល​ និង​បញ្ជូន​ក្រៀល​ដែល​គេ​ភ្ញាស់​នៅ​​សួន​សត្វ​នៃ​ខេត្ត​នគរ​រាជ​សីមា​ ដើម្បី​យក​ទៅ​លែង​នៅ​ខេត្ត​ដុង​ថាប់​។ ​ប្រទេស​ទាំង​២​ឯក​ភាព​គ្នា​លើ​ការ​បង្កើត​ទី​ជម្រក​ និង​ការ​មើល​ថែ​ទាំ​សត្វ​ក្រៀល​​។​ ខេត្ត​មាន​គម្រោង​លែង​សត្វ​ក្រៀល​​ចំនួន​១៥០​ក្បាល​ទៅ​ក្នុង​សួន​ឧទ្យាន​ជាតិ​ត្រាំ​ឈីម​នា​រយៈ​ពេល​១​ទសវត្ស​ទៅ​មុខ​។ ខេត្ត​ក៏​ដាក់​ផែន​ការ​ចិញ្ចឹម​បី​បាច់​ពួក​វា​ឱ្យ​រស់​រាន​មាន​ជីវិត​រហូត​ដល់​ពួក​វា​អាច​​បង្កើត​សហគមន៍​សម្រាប់​រស់​នៅ​។ជា​រៀង​រាល់​ឆ្នាំ​,​ សត្វ​ក្រៀល​ក​ក្រហម​​ច្រើន​ធ្វើ​បម្លាស់​ទី​ពី​ប្រទេស​កម្ពុជា​​​ចូល​ទៅ​តំបន់​អភិរក្ស​របស់​វៀតណាម​​នៅ​ខែ​ធ្នូ​។​ ​ពួក​វា​បន្ត​ស្នាក់​នៅ​​រហូត​ដល់​ខែ​ឧសភា​ ជា​​អំឡុង​ពេល​ខែ​ប្រាំង​នៅ​ប្រទេស​វៀតណាម​ខាង​ត្បូង​។​ ពួក​វា​ធ្វើ​ដំណើរ​ទៅ​វៀតណាម​ដើម្បី​ស្វែង​រក​ចំណី​អាហារ និង​បន្ត​ពូជ​ មុន​ពេល​រដូវ​វស្សា​ចូល​មក​ដល់​ ដែល​មាន​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ និង​គ្រោះ​ទឹក​ជំនន់​។​​ប្រការ​នេះ​ធ្វើ​ឱ្យ​ជីវ​ចម្រុះ​ថយ​ចុះ​ និង​ធ្វើ​ឱ្យ​សត្វ​ក្រៀល​​ដក​ខ្លួន​ថយ​​​។​ ​សត្វ​ក្រៀល​ក​ក្រហម​នៅ​ទូទាំង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​នៅ​សល់​​ប្រហែល​​​១​ម៉ឺន ៥​ពាន់​ក្បាល​ ទៅ​​២​ម៉ឺន​ក្បាល​​។ ក្នុង​នោះ ៨​ពាន់ទៅ​១​ម៉ឺន​ក្បាល​នៅ​ប្រទេស​ឥណ្ឌា,​ ណេប៉ាល់ និង​ប៉ាគី​ស្ថាន​។ ក្រៅ​ពី​នេះ ​​នៅ​​តំបន់​ឥណ្ឌូចិន​​ទាំង​អស់​។ នៅ​ប្រទេស​​វៀតណាម​ និង​កម្ពុជា​​​កាល​ពី​ឆ្នាំ​២០១៤​, គេ​ប៉ាន់​ស្មាន​ថា​​សត្វ​ក្រៀល​ក​ក្រហាម​​​មាន​ចំនួន​៨៥០​ក្បាល​។ ​លុះ​ដល់​ឆ្នាំ​២០២០​, ​​ពួក​វា​ថយ​ចុះ​មក​នៅ​សល់​ត្រឹម​​១៧៩​ក្បាល​តែ​​​ប៉ុណ្ណោះ​៕

Address

Phnom Penh
85523

Alerts

Be the first to know and let us send you an email when Tonle Station posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tonle Station:

Share

Category