Chean

Chean ភាពស្មោះត្រង់ គោរព ឱ្យតម្លៃដល់អ្នកដទៃ គឺជាមូលដ្ឋានដែលខ្ញុំអាចឈរជើងដល់សព្វថ្ងៃ។
តែល្បិច និងភាពពិសពុលរបស់អ្នក គឺខ្ញុំអាចមើលដឹង

19/05/2026

«កញ្ញាបណ្ឌិតទ្រឹស្ដីហៀរដល់កែង» ប្រចាំសតវត្ស Ai 😂
ឱ! លោកម្ចាស់ទ្រឹស្ដី អ្នកប្រាជ្ញដែលដឹងសព្វគ្រប់រឿងនៅលើលោក... លើកលែងតែរឿងពិត!
និយាយរឿង AI (Artificial Intelligence) ឡើងកក្រើកមេឃកក្រើកដី ស្មានតែគាត់ជាមាតាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា។ ទ្រឹស្ដីគាត់ហូរមកដូចទឹកបាក់ទំនប់ វិភាគពីហានិភ័យនៃ AI ថាវានឹងមកដណ្ដើមការងារមនុស្ស វានឹងគ្រប់គ្រងពិភពលោក ដូចក្នុងរឿង Terminator។ តែការពិត... សូម្បីតែ Clear Cache លើទូរស័ព្ទខ្លួនឯង ឬក៏ Log in ចូល Facebook ម្ដងទៀត ក៏ត្រូវហៅក្មេងៗឱ្យជួយដែរ។ បើសាកប្រាប់ឱ្យគាត់សាកប្រើ ChatGPT ឬ AI Tools ផ្សេងៗសិន គាត់ច្បាស់ជាសួរថា "អាហ្នឹងគេទិញកាតកោសបញ្ចូល ឬក៏ត្រូវដោនឡូតនៅកន្លែងណា?"។ អត់ដឹង AI ដំណើរការម៉េចទេ តែបើឱ្យបោកគ្រាប់បែកទ្រឹស្ដី គឺកម្រិតនុយក្លេអ៊ែរ!
ចូលដល់រឿង Generation (ជំនាន់មនុស្ស) វិញ គាត់គឺជាអ្នកឯកទេសវិភាគសង្គមដ៏ឆ្នើម! ឱ្យតែឃើញក្មេងៗធ្វើអីមិនត្រូវភ្នែកបន្តិច គាត់ចាប់ផ្ដើមទន្ទេញមេរៀនចាស់ "ក្មេងសម័យឥឡូវ (Gen Z, Gen Alpha) អន់ណាស់ មិនដូចសម័យខ្ញុំ..."។ តាមពិតគាត់អត់ទាំងដឹងផងថា Gen នីមួយៗគេបែងចែកឆ្នាំបែបណា គ្រាន់តែដឹងថាឱ្យតែអ្នកណាកើតក្រោយគាត់ ឬកាន់ស្មាតហ្វូន គឺចាត់ចូលជាពួក "ក្មេងខ្វះការយល់ដឹង" ទាំងអស់។ គាត់បដិសេធមិនព្រមទទួលស្គាល់ការវិវត្តរបស់លោកិយ តែចូលចិត្តយកទស្សនៈកាលពីសម័យអុជចន្លុះ មកវាស់ស្ទង់ជាមួយសម័យអ៊ីនធឺណិត។
ស្ដាប់គាត់និយាយម្ដងៗ ទ្រឹស្ដីធ្លាក់ហៀរដល់កែងជើង! ពាក្យពេចន៍ចាក់ទឹកមិនលិច អំណះអំណាងរឹងដូចថ្ម (តែប្រហោងក្នុង)។ គាត់គឺជាមនុស្សប្រភេទដែល មើលចំណងជើងព័ត៌មានតាម Facebook ៣វិនាទី រួចយកមកវិភាគបាន៣ម៉ោងដោយមិនបាច់អានសាច់រឿង។
សូមបន្តដំណើរដ៏អស្ចារ្យនេះទៅមុខទៀតចុះ ពិភពលោកនេះពិតជាត្រូវការមនុស្សដូចអ្នក!

ចំណាំ៖ ថ្ងៃក្រោយបើមានទ្រឹស្ដីអីថ្មី កុំភ្លេចសរសេរទុកផង តែសរសេរលើក្រដាសសៀវភៅណា កុំវាយបញ្ចូលក្នុងកុំព្យូទ័រ ឬទូរស័ព្ទ ប្រយ័ត្ន AI វាលួចយកគំនិតដ៏មហាសាលរបស់អ្នកអស់!

19/04/2026

តោះទៅអំពេញ!

ចូលឆ្នាំចប់ហើយ So now ចូលគុកម្ដង KJKJ
19/04/2026

ចូលឆ្នាំចប់ហើយ So now ចូលគុកម្ដង KJKJ

16/04/2026

មូលហេតុលួងខ្លួនឯង ៥យ៉ាងដែលខ្ញុំមិនបានដើរលេងចូលឆ្នាំ
រដូវបុណ្យចូលឆ្នាំខ្មែរចូលមកដល់ អ្នកណាក៏រៀបចំខ្លួនផាត់ម្សៅ ចាក់ទឹក ដែល មើលទៅគេសប្បាយកប់ក្ដោង តែក្រឡេកមកមើលខ្លួនឯងវិញ បែរជាដេកអោបផ្ទះយ៉ាងស្ងាត់ជ្រងំ។ បើមានគេសួរថា ហេតុអ្វីបានជាចូលឆ្នាំមិនព្រមដើរលេងដូចគេ? នេះគឺជាចម្លើយពិតទាំង ៥ យ៉ាងចេញពីបាតបេះដូង៖
១. គ្មានលុយសូម្បីតែ១រៀលខ្មែរ
នេះជាសច្ចធម៌ទីមួយ និងជាហេតុផលដ៏មានទម្ងន់បំផុតនៅលើផែនដី។ ដើរលេងចូលឆ្នាំមិនមែនដើរតែខ្លួនទទេឯណា គឺត្រូវការសាំង ថ្លៃហូបចុក និងថ្លៃកន្លែងស្នាក់នៅ។ ពេលក្រឡេកមើលកាបូបលុយឃើញតាប៉ែតឡែត ការសម្រេចចិត្តនៅផ្ទះគឺជាជម្រើសដ៏វៃឆ្លាតបំផុត ដើម្បីការពារកុំឱ្យចប់បុណ្យដាច់ពោះ។
២. អស់កិលេសក្នុងការសប្បាយ
អារម្មណ៍ពេលនេះគឺវាស្ពឹកស្រពន់ អត់មានចំណង់ក្នុងការហក់លោត ឬស្រែកហ៊ោរកញ្ជ្រៀវដូចកាលនៅវ័យជំទង់ទាល់តែសោះ។ ពេលខ្លះគ្រាន់តែនឹកឃើញដល់សំឡេងធុងបាស់លាន់រញ្ជួយដី ក៏មានអារម្មណ៍ថាហត់បាត់ទៅហើយ។ កិលេសចង់ដើរលេងត្រូវបានជំនួសដោយកិលេសចង់គេងយកកម្លាំងវិញ។
៣. មិនដឹងត្រូវធ្វើខ្លួនឱ្យសប្បាយដូចម្ដេច
ឧបមាថាបានទៅដល់កន្លែងគេលេងទឹក លេងម្សៅមែន ក៏នៅតែគិតមិនចេញថាត្រូវធ្វើយ៉ាងម៉េចបន្ត។ ឱ្យរាំ? ក៏រាំមិនកើត ខ្លួនរឹងដូចគល់ឈើ។ ឱ្យយកទឹកទៅជះគេ? ក៏ខ្ជិល។ ចុងក្រោយគឺបានត្រឹមតែឈរញញឹមស្ងួតមើលគេសប្បាយ។ ដូច្នេះ នៅផ្ទះចាក់រឿងមើល ឬអូសទូរស័ព្ទលេង ប្រហែលជាត្រូវរឿងជាង។
៤. មិនចង់ឱ្យអាស្ទាវៗប៉ះថ្ពាល់ប្រពន្ធ
ចូលឆ្នាំលេងលាបម្សៅជារឿងធម្មតា តែក្នុងនាមជាប្ដី បើឃើញអាស្ទាវៗណាមកញញឹមញញែម សុំលាបម្សៅប្រពន្ធខ្លួនឯង ឬតាំងចិត្តយកម្សៅមកប្រឡាក់ថ្ពាល់ប្រពន្ធយើង គឺអារម្មណ៍វាមិនស្រួលទេ។ ដើម្បីកុំឱ្យទើសភ្នែក និងរក្សាភាពស្ងប់សុខក្នុងផ្លូវចិត្ត ទុកប្រពន្ធឱ្យនៅស្អាតបាតក្នុងផ្ទះជាមួយយើងគឺសុវត្ថិភាពបំផុត។
៥. សុខចិត្តនៅកំដរ «ប្រហុកបុកកន្ទុយហេះ» ទោះមិនមែនជាម្ហូបទំនើប
មិនបាច់ចេញទៅក្រៅប្រជៀតគេញ៉ាំម្ហូបថ្លៃៗ ឬអាហារទំនើបៗអីទេ។ សម្រាប់ខ្ញុំ ត្រឹមតែ «ប្រហុកបុកកន្ទុយហេះ» ថ្វីដៃប្រពន្ធផ្ទាល់ ហឹរៗ ផ្ទាប់ជាមួយនឹងត្រសក់ ៦ផ្លែ ៤៥០០រៀល ក៏អាចធ្វើឱ្យបាយអស់ពីឆ្នាំងបានយ៉ាងរលូនដែរ។ ចំណាយលុយតិច ឆ្ងាញ់ត្រូវមាត់ ហើយបានអង្គុយញ៉ាំជុំគ្នាពីរនាក់ប្ដីប្រពន្ធយ៉ាងមានក្ដីសុខនៅក្នុងផ្ទះ ដោយមិនបាច់ទៅដណ្ដើមកន្លែងអង្គុយជាមួយអ្នកណា។ ភាពសាមញ្ញនេះហើយគឺជាសេចក្តីសុខពិតប្រាកដ។
😂😅

15/04/2026

Go to the homeland for Khmer New Year 2026

អាចហៅខ្ញុំលោកគ្រូក៏បាន ក្មួយក៏បាន អាអូនក៏បាន ពូក៏បាន បងក៏បាន អុំក៏បាន ត្រឹមតែឈ្មោះក៏បាន! លើកលែងតែហៅខ្ញុំមេ ឮហើយខ្ញុំខ្ពើ...
08/04/2026

អាចហៅខ្ញុំលោកគ្រូក៏បាន ក្មួយក៏បាន អាអូនក៏បាន ពូក៏បាន បងក៏បាន អុំក៏បាន ត្រឹមតែឈ្មោះក៏បាន! លើកលែងតែហៅខ្ញុំមេ ឮហើយខ្ញុំខ្ពើមខ្លួនឯង 😂

ការរិះគន់ដោយផ្អែកលើគោលការណ៍ទីផ្សារ និងឥទ្ធិពលសង្គម មិនមែនជាការ 'ហីអើ' របស់បណ្ឌិតហ្វេសប៊ុកទេ ប៉ុន្តែវាជាសច្ចភាពសង្គមដែលអ្...
04/04/2026

ការរិះគន់ដោយផ្អែកលើគោលការណ៍ទីផ្សារ និងឥទ្ធិពលសង្គម មិនមែនជាការ 'ហីអើ' របស់បណ្ឌិតហ្វេសប៊ុកទេ ប៉ុន្តែវាជាសច្ចភាពសង្គមដែលអ្នកកំពុងតែបិទភ្នែកមិនព្រមទទួលស្គាល់។

គ្មាននរណាម្នាក់ចង់ 'ជាន់ពន្លិច' ឆ្នាំងបាយរបស់អ្នកទេ គេគ្រាន់តែចង់ឱ្យអ្នកបើកភ្នែកមើលថា តើបាយដែលអ្នកកំពុងហូបរាល់ថ្ងៃ ត្រូវបានដាំឡើងនៅលើហានិភ័យ និងបញ្ហារបស់សង្គមជាតិកម្រិតណា? ការរកលុយជារឿងត្រឹមត្រូវ តែការរកលុយដោយមិនខ្វល់ពីការបំពុលផ្នត់គំនិតយុវជន គឺជារឿងអសីលធម៌។

កុំយកពាក្យ 'បណ្ឌិតហ្វេសប៊ុក' ឬ 'គេចង់ជាន់ពន្លិច' មកធ្វើជាខែលការពារទង្វើខ្វះការទទួលខុសត្រូវរបស់ខ្លួនឯងអី ព្រោះវារឹតតែបង្ហាញពីភាពរាក់កំផែល និងភាពកម្សោយនៃហេតុផលរបស់អ្នកតែប៉ុណ្ណោះ។ បើពិតជាត្រឹមត្រូវមែន គួរតែហ៊ានចេញមុខបកស្រាយដោយប្រើហេតុផល និងតក្កវិជ្ជា មិនមែនមកប្រើវោហាសព្ទវាយប្រហារក្មេងៗបែបនេះឡើយ។

04/04/2026
04/04/2026

Address

Street 2004, Sangkat Ourbekaam, Khan Sen Sok
Phnom Penh
12000

Telephone

+855978630932

Website

Alerts

Be the first to know and let us send you an email when Chean posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share