ឆាកជីវិត

ឆាកជីវិត គ្រប់យ៉ាងអំពី ជីវិត & ស្នេហា
Everything about Life & Love ចែកគ្នាមើល ចែកគ្នាដឹង រឿងរ៉ាវកើតឡើងនៅក្នុងសង្គមប្រចាំថ្ងៃ

ប៉ុណ្ណឹងគ្រប់គ្រាន់💚💚
25/04/2025

ប៉ុណ្ណឹងគ្រប់គ្រាន់💚💚

ពេលចាស់ទៅ សុំត្រឹមមិនមានបំណុល
មានលុយសល់ជាប់ខ្លួនខ្លះ
ជាមួយជីវិតសាមញ្ញៗ ងាយៗ
មានកម្លាំងដាំបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី
រស់នៅជាមួយធម្មជាតិ
ព្រោះជិវិតកន្លងមកហត់នឿយច្រើនមកហើយ
លែងត្រូវការអ្វីទៀតហើយ ក្រៅពីសុខភាពល្អ
និងមានក្ដីសុខជាមួយមនុស្សជាទីស្រលាញ់
ប៉ុណ្ណឹងគ្រប់គ្រាន់❤️ ..... #១លានអត្ថន័យ

24/04/2025

ពាក្យថាសង្សារសម្រាប់មនុស្សអាយុ 20+ ដូចខ្ញុំ មានន័យថា
- មនុស្ស​ដែល​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​នឿយ​ហត់
- មនុស្សដែលចេះជួយគ្នា នៅក្បែរគ្នាក្នុងគ្រាលំបាក
- គោរពគ្នាទៅវិញទៅមក មិនយក​តែឈ្នះ
- ពេល​មិន​យល់ពី​គ្នា​ ត្រូវចេះនិយាយ​សម្រួល​គ្នា
- ផ្តល់​ក្ដីសុខដល់គ្នាទៅវិញទៅមក
- គិតពីអនាគតជាមួយគ្នា
- ម្នាក់​ៗស្តាប់យោបល់គ្នាទៅវិញទៅមក
- Take Care យកចិត្តទុកដាក់គ្នាទៅវិញទៅមកឲ្យ​ច្រើនៗ
- ទុកចិត្តគ្នាទៅវិញទៅមក ជឿជាក់គ្នាទៅវិញទៅមក
- នឹក​គ្នា​​ខ្លាំង​ពេល​មិននៅក្បែរគ្នា
-គ្មានគំនិតក្បត់ បោកប្រាស់គ្នា
- ហើយសំខាន់បំផុត គឺស្មោះត្រង់នឹងគ្នា មិនថានៅខាងមុខ ឬខាងក្រោយ។
#ថេកសង្សារ #ផ្ទះស្នេហ៍

24/04/2025

ពេលមានគូជិវិត🤍🌻💖
អ្នកគួរដឹងថាអ្វីដែលត្រូវឈប់ អ្វីដែលត្រូវគ្រប់គ្រាន់
មិនមែនគ្រាន់តែរៀបការហើយនៅជាមួយគ្នា
ប៉ុន្តែអ្នកត្រូវចេះឈប់ធ្វើរឿងគ្រប់យ៉ាង
ដែលអាចជាអាវុធបំផ្លាញគ្រួសារ
ដូចជាការក្បត់តចិត្ត កុហក ឬព្រងើយកន្តើយដាក់គ្នា
ហើយងាកមកខ្វល់ពីគ្រួសារឱ្យបានច្រើន
ទទួលយកទាំងចំណុចល្អ និងចំណុចខ្វះខាតរបស់គ្នា
នឹងពេញចិត្តនឹងជីវិត "ប្ដីមួយប្រពន្ធមួយ"
#ថេកមនុស្សសំខាន់ #១លានអត្ថន័យ

24/04/2025

❤️🙏❤️

23/04/2025

ហត់😔

23/04/2025

ស៊ែរទុកដាស់តឿនខ្លួនឯង

នៅណាមាន?
23/04/2025

នៅណាមាន?

😘ចូរជ្រើសរើសមនុស្ស​ប្រុសដែល​ប្រាប់​ថា ចាំបងទៅទទួល ជាជាងអ្នកប្រាប់ថា មករក​បង​មក
🐣ចូរជ្រើសរើស​មនុស្ស​ប្រុស​ដែល​ប្រាប់​ថា ចាំ​បង​ជួយដោះស្រាយ​ ជាជាង​ អ្នក​ដែល​ធ្វើ​មិន​ដឹង ហើយរង់ចាំ​ឲ្យ​យើង​រក​វិធីដោះស្រាយ​ខ្លួន​ឯង
🦄ចូរជ្រើស​រើស​មនុស្ស​ប្រុស​ដែល​តែង​និយាយ​អរគុណ និងសួរ​យើង​ថា​ហត់​ទេ នៅ​ពេល​ដែល​យើង​មើល​ថែ​គេ​ ជា​ជាង​អ្នក​ដែល​ហីៗ ព្រោះ​គិត​ថា​ទាំង​អស់​នោះ​គឺ​ជា​តួ​នាទី​របស់​យើង
🤣ចូរជ្រើសរើស​មនុស្ស​ប្រុស​ដែល​ទោះ​បី​ឈ្លោះ​គ្នា​ខ្លាំង​ប៉ុណ្ណា​ក៏​គេ​សុខ​ចិត្តមក​លួង​យើង និង​នៅ​ក្បែរ​យើង ច្រើន​ជាង​ទុក​ឲ្យ​យើង​ត្រូវ​នៅ​ម្នាក់​ឯង
👉ចូរ​ជ្រើសរើស​មនុស្ស​ប្រុស​ដែល​ឱប​យើង ឬ​នៅ​ក្បែរ​យើង​ពេល​យើង​មាន​មាន​ទុក្ខ ជាជាង អ្នក​ដែល​ចាំ​តែ​បន្ទោស​យើង​ថែម
❤️ចុង​ក្រោយ​ សូម​ជ្រើសរើស​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ជា​ខ្លួន​អ្នក ហើយ​អ្នក​ក៏​ស្រលាញ់​គេ​ជា​ខ្លួន​គេ ព្រោះ​មិន​ថា​ដោយសារ​ហេតុផល​អ្វី ក្ដីស្រលាញ់​គឺជា​ចម្លើយ​ដ៏សំខាន់​បំផុត ❤️ #ថេកសង្សារ #ផ្ទះស្នេហ៍ #១លានអត្ថន័យ

22/04/2025

ចូល​ចិត្តពេល​សង្សារ​យើង​បង្ហោះ​រូប​យើង
មិនមែនជារឿងធំដុំទេ តែយ៉ាងហោច វាធ្វើឱ្យយើងមានអារម្មណ៍ថាពិសេស គ្រប់ពេលដែល​បាន​ឃើញ​រូប​យើងនៅ​ក្នុងអាខោន ទូរស័ព្ទ ឬកាបូបរបស់គេ ដោយ​យើង​មិន​បាន​ស្នើសុំ។
សម្រាប់​ខ្ញុំ នេះជាការយកចិត្តទុកដាក់បន្តិចបន្តួចមួយ
ដែលតែងធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍កក់ក្តៅជានិច្ច ❤
#ថេកមនុស្សពិសេស #១លានអត្ថន័យ

22/04/2025

ជ្រើសរើសមនុស្សដែលមិនទំនេរតែគេអាចរកពេលមកជួបអ្នកបាន កុំជ្រើសមនុស្សដែលមានពេលទំនេរច្រើន តែមិនដែលខ្វល់ពីអ្នក 🙂 #ថេកសង្សារ #១លានអត្ថន័យ

22/04/2025

ឈ្លោះគ្នាញឹកណាស់ តែក៏ស្រលាញ់គ្នាខ្លាំងណាស់ដូចគ្នា 🤣🤣 #ថេកសង្សារ #១លានអត្ថន័យ

Address

Phnom Penh
12152

Website

Alerts

Be the first to know and let us send you an email when ឆាកជីវិត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ឆាកជីវិត:

Share