
07/02/2025
វឌ្ឍនៈភាពនៃការដាំដុះខ្ទឹមបារាំងតាមកិច្ចសន្យា ដើម្បីកាត់បន្ថយការនាំចូលបន្លែពីបរទេស របស់អាហ្គ្រោណេតឈ័រ និង ខ្ទឹមខ្មែរ ជាមួយសហភាពសហគមន៍កសិកម្មខេត្តឧត្តរមានជ័យ បានលេចរូបរាងឡើងបណ្ដើរៗហើយ។ យើងខ្ញុំសូមអរគុណសម្រាប់ការចូលរួមសម្របសម្រួលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តឧត្តរមានជ័យ អង្គការអាសេដូ សហភាពសហគមន៍កសិកម្មខេត្តឧត្តរមានជ័យ កសិករ ក្រុមហ៊ុនគ្រាប់ពូជ KS Seeds អង្គការ IDE ដែលបានចូលរួមសហការណ៍ ផ្ដល់ជាធាតុចូលនិងចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការដាំដុះដំណាំខ្ទឹមបារាំង។