27/08/2026
✨ អាយុ ៣៩ ឆ្នាំហើយ…
ខ្ញុំចាប់ផ្តើមយល់ថា សន្តិភាព និងភាពស្ងប់ស្ងាត់ គឺជាសុភមង្គល។ 🤍
✨ខ្ញុំមិនត្រូវការមនុស្សច្រើនទៀតទេ។ ខ្ញុំត្រូវការតែការជួបជុំតូចៗ ជាមួយមនុស្សដែលមិនបឺតយកថាមពលរបស់ខ្ញុំ មនុស្សដែលគាំទ្រក្តីស្រមៃ និងមហិច្ឆតារបស់ខ្ញុំ ហើយយកចិត្តទុកដាក់ចំពោះ សុខភាពផ្លូវចិត្តរបស់ខ្ញុំ ដូចដែលខ្ញុំយកចិត្តទុកដាក់ចំពោះពួកគេ។ 🌿
✨នៅវ័យនេះ ខ្ញុំរៀនថា កាន់តែរំពឹងតិចពីមនុស្ស និងពីជីវិត កាន់តែឈឺចិត្តតិច។ ព្រោះការពិតគឺ គ្មានអ្វីនៅជាមួយយើងជារៀងរហូតទេ។
✨នៅពេលដែលយើងជួបថ្ងៃដ៏លំបាកបំផុត មនុស្សខ្លះអាចជ្រើសរើសភាពអាត្មានិយម ភ្លេចនូវរឿងល្អៗជាច្រើនដែលយើងធ្លាប់ធ្វើចំពោះពួកគេ ហើយគិតតែពីខ្លួនឯង និងគ្រួសាររបស់ពួកគេ។ ហើយនៅពេលយើងអន់ចិត្ត ឬប្រាប់ពីអារម្មណ៍របស់យើង ពួកគេអាចនិយាយថា “ធ្វើអីចូលចិត្តតែរំលឹក? ធ្វើហើយចង់បានការតបស្នងមែនទេ?”
✨ប៉ុន្តែពេលខ្លះ មនុស្សគ្រាន់តែភ្លេចថា នៅពេលដែលពួកគេត្រូវការជំនួយខ្លាំងបំផុត ប្រសិនបើគ្មានយើងនៅពេលនោះ ពួកគេអាចនឹងប្រឈមមុខនឹងទុក្ខលំបាកធ្ងន់ធ្ងរជាងអ្វីដែលពួកគេស្មាន។
✨ហើយវាមិនអីទេ។
✨ក្នុងវ័យនេះ ខ្ញុំនឹងមិនអនុញ្ញាតឱ្យភាពអាត្មានិយមរបស់អ្នកដទៃ ប្រែខ្ញុំឱ្យក្លាយជាមនុស្សដែលផ្ទុយពីខ្លួនឯង ឬរស់នៅតាមពាក្យសម្ដី និងការវាយតម្លៃរបស់អ្នកដទៃនោះទេ។
✨ខ្ញុំនៅតែជ្រើសរើសធ្វើល្អខ្ញុំនៅតែជ្រើសរើសជួយ មិនមែនព្រោះខ្ញុំរំពឹងថានឹងទទួលអ្វីតបស្នងទេ ប៉ុន្តែវាមកពីការធ្វើល្អដោយមិនរំពឹងអ្វីតបស្នងគឺជាការសម្រេចចិត្តរបស់ខ្ញុំក្នុងការដើរតាមផ្លូវជាមួយព្រះអង្គ🙏🏻
✨អាយុ ៣៩ មិនមែនជាពេលដែលត្រូវមានមនុស្សគ្រប់គ្នានៅជុំវិញខ្លួនទេ។ វាគឺជាពេលដែលយើងបានក្លាយជាមនុស្សចាស់ទុំ និងរៀនផ្លាស់ប្ដូរគំនិតចាស់ៗ ដើម្បីដើរទៅមុខសម្រាប់អនាគត។
✨ក្នុងនាមជាម្ដាយ និងជាប្រពន្ធម្នាក់ ខ្ញុំចាប់ផ្តើមយល់ថា ត្រូវដឹងថា អ្នកណាដែលសមនឹងឱ្យយើងរក្សាទុក អ្វីដែលសមនឹងឱ្យយើងចំណាយថាមពលជាមួយ និងអ្វីដែលគួរឱ្យយើងលះបង់។
✨ព្រោះនៅទីបញ្ចប់ សន្តិភាព សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងពេលវេលាផ្ទាល់ខ្លួនជាមួយគ្រួសារ គឺមានតម្លៃជាងអ្វីៗជាច្រើនដែលយើងធ្លាប់គិតថាសំខាន់។🌱 🕊️
⸻
✨At 39, I’m beginning to understand that peace and quiet are a form of happiness. 🤍
✨I don’t need a big circle anymore. I only want small gatherings with people who don’t drain my energy—people who support my dreams and ambitions, and who care about my emotional wellbeing as much as I care about theirs. 🌿
✨At this age, I’ve learned that the less you expect from people and from life, the less you get hurt. Because the truth is, nothing lasts forever.
✨When we go through our hardest moments, some people may choose to be selfish. They may forget all the good things we once did for them and focus only on themselves and their own families. And when we become hurt or express how we feel, they may say, “Why do you keep bringing up what you’ve done? Did you do it just to get something in return?”
✨But sometimes, people simply forget that when they needed help the most, if we had not been there at that moment, they might have faced difficulties far greater than they ever imagined.
✨And that’s okay.
✨At this age, I refuse to let someone else’s selfishness turn me into someone I’m not, or make me live according to other people’s words, opinions, and judgments.
✨I still choose kindness.
I still choose to help.
Not because I expect anything in return, but because doing good without expecting anything back is my choice to walk my path with God. 🙏✨
✨Being 39 isn’t about having everyone around you. It’s about becoming wiser and more mature, letting go of old ways of thinking, and choosing to move forward for the future.
✨As a mother and a wife, I’ve learned that I need to know who is worth keeping, what is worth spending my energy on, and what I need to let go of.
✨Because at the end of the day, our peace, our physical health, our emotional wellbeing, and the precious time we spend with our family are worth more than so many things we once thought were important. 🕊️🤍
🌱Less expectations. ✨
🌱Less disappointment. ✨
🌱More peace. ✨
🌱More gratitude. ✨
🌱More grace.✨
✨Amen✝️✨
✍🏻កាកា អូស្ត្រាលី_Kaka KH Au️stralia©️
✨✝️✨