15/11/2025
🙏សាលិខិតថ្លែងអំណរព្រះគុណ
ទួលព្រះបង្គំ ខ្ញុំព្រះករុណា ព្រះវរបញ្ញាញាណ ថៃ ប៊ុនធឿន ជាព្រះចៅអធិការ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តំណាងឱ្យក្រុមគ្រួសារ នៃសពរបស់ញោម មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ ណោក សំបូរ និងតំណាងឱ្យព្រះមន្ត្រីសង្ឃ ទាំងព្រះភិក្ខុ សាមណេរ និងលោកអាចារ្យ គណៈកម្មការវត្តទាំងមូល។
សូមថ្លែងអំណរអរព្រះគុណ យ៉ាងជ្រាវជ្រៅបំផុតចំពោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះនាយករងទី៣ និងជាសម្ដេចព្រះមេគណ រាជធានីភ្នំពេញ។
-សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះបាឡាត់គណ រាជធានីភ្នំពេញ។
-ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះគ្រូអនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តនន្ទមុនី ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម។
ដែលសម្ដេចសព្វព្រះហឫទ័យ បានយាង និងនិមន្តចូលរួមជាព្រះគណៈអធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងកម្មវិធីបូជាសពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ ណោក សំបូរ ដែលត្រូវជាញោមស្រីបង្កេីតរបស់ទួលព្រះបង្គំ ខ្ញុំព្រះករុណា។
កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ។ ប្រកបដោយទឹកព្រះទ័យ មានព្រហ្មវិហារធម៌ មេត្តាធម៌ និងករុណាធម៌ ដល់ទួលព្រះបង្គំ ខ្ញុំព្រះករុណា និងព្រះសង្ឃ អាចារ្យគណៈកម្មការ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងក្រុមគ្រួសារបងប្អូនកូនក្មួយ របស់ទួលព្រះបង្គំខ្ញុំព្រះករុណា ប្រកបដោយក្ដីជ្រះថ្លាយ៉ាងជ្រាលជ្រៅបំផុត។
ទួលព្រះបង្គំ ខ្ញុំព្រះករុណា តំណាងឱ្យព្រះសង្ឃក្រោមឱវាទគ្រប់អង្គ សូមក្រាបថ្វាយ និងប្រគេននូវសព្វសាធុកាពរ ចំពោះសម្ដេចទាំងថ្វេរ និងព្រះគ្រូអនុគណខណ្ឌមានជ័យ ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម។
មានព្រះសុខភាពល្អ ព្រះកាយពលមាំមួន និងជូបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូលវិវឍ្ឍនាការ កេីតមានដល់សម្ដេចជាអម្ចាស់ និងព្រះគ្រូអនុគណខណ្ឌ ព្រមទាំងព្រះន្ត្រីសង្ឃគ្រប់ឋានានុក្រម ឱ្យសព្វកាលសព្វវេលាកុំបីឃ្លាតក្លាយ ទៅជាបការៈដ៏ទៃឡេីយ៕