CLN ភា្នក់ងារសារព័ត៌មាន ដែលលោកអ្នកអាចជឿទុកចិត្ត

អានេះគេហៅថា ឈើមិនឈឺ យកដំបៅរុក😃😆😆
12/08/2026

អានេះគេហៅថា ឈើមិនឈឺ យកដំបៅរុក😃😆😆

ចំណេះជិះកឯង ថៃបរាជ័យក្នុងការប្ដឹងលោក Tom Andrews ទៅកាន់ប្រធានUN

សូមចូលរួមសោកស្ដាយផង អគ្គីភ័យគ្មានធម៌មេត្តាលេបត្របាក់ផ្ទះនិងទ្រព្យផ្សេងៗគ្មានសល់🥹😭ព្រះសីហនុ៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆ...
04/08/2026

សូមចូលរួមសោកស្ដាយផង អគ្គីភ័យគ្មានធម៌មេត្តាលេបត្របាក់ផ្ទះនិងទ្រព្យផ្សេងៗគ្មានសល់🥹😭

ព្រះសីហនុ៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះលេបត្របាក់ផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បង្កឱ្យមានការខូចខាតយ៉ាងដំណំ បន្ទាប់ពីធុងហ្គាសធុនធំមួយបានផ្ទុះ កាលពីវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូរតាប៉ាង សង្កាត់អូរឧកញ៉ាហេង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ច ម្ចាស់ទីតាំងឈ្មោះ ដេង ប៊ុនរ៉ាត ភេទស្រី អាយុ ៥៥ឆ្នាំ ប្រកបមុខរបរលក់បាយ បោកខោអាវ និងដូរហ្គាស។

អគ្គិភ័យបានឆេះរាលដាលដល់រោងសង់ពីដែក ប្រក់ស័ង្កសី ទំហំប្រមាណ ២០ម៉ែត្រ × ៣០ម៉ែត្រ ព្រមទាំងបំផ្លាញម៉ូតូម៉ាក Vespa ១គ្រឿង ម៉ាស៊ីនភ្លើង ១គ្រឿង ទូទឹកកក ១គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ដែលសរុបការខូចខាតប្រមាណ ៣០ភាគរយ។

ការស្រាវជ្រាវបឋមរបស់សមត្ថកិច្ចបង្ហាញថា អគ្គិភ័យនេះបង្កឡើងដោយការឆេះចេញពីធុងហ្គាសធុនធំ ដែលប្រើសម្រាប់បញ្ចូលហ្គាសទៅធុងតូចៗ បណ្តាលឱ្យផ្ទុះ និងឆេះរាលដាលដល់សម្ភារៈនៅក្នុងទីតាំង។

ក្រោយទទួលដំណឹង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ១គ្រឿង បានចេញអន្តរាគមន៍ភ្លាមៗ។ ទោះជាយ៉ាងណា ភ្លើងត្រូវបានគ្រប់គ្រងដោយម្ចាស់ទីតាំងបានទាន់ពេល ដោយមិនចាំបាច់ប្រើប្រាស់ទឹកពីរថយន្តពន្លត់អគ្គិភ័យឡើយ។

ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែបានបន្សល់ទុកការខូចខាតទ្រព្យសម្បត្តិមួយចំនួន និងជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងអាជីវករដែលប្រើប្រាស់ហ្គាស ឱ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព ដើម្បីបង្ការហានិភ័យនៃអគ្គិភ័យ។

03/08/2026

ទឹកដោះម្ដាយថ្លៃមែនអាក្អូន😬😳 ម៉ូតូជិះចូលក្រោមឡានក្រុងពីក្រោយតែម្តង នៅថ្ងៃទី០២ខែ០៨ ឆ្នាំ២០២៦ នៅជិតនិងវត្តអង្គតាសោម។

សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ តាមរយៈវីដេអូមួយនេះសូមផ្ដាំទៅដល់ប្អូនៗក្មេងៗយុវជនស្ទាវស្ទាវ កុំបើកបរលឿនៗពេកព្រោះជីវិតគ្មានលក់នៅទីផ្សារទេ មួយវិញទៀតបើគ្រោះថ្នាក់តែខ្លួនឯងមិនអីនោះទេ តែបើប៉ះដល់គេដែលមិនដឹងអី វិប្បដិសារីនឹងចង់ជាប់ខ្លួនមួយជីវិតហើយ...។

ពាក្យចាស់ថាឆ្មាមិននៅកណ្ដុរឡើងដៃ បើមិនដាក់មន្ត្រីចរារណ៍ឲ្យត្រួតពិនិត្យតាមផ្លូវ មនុស្សខ្លះបើកបរមិនខ្លាចស្លាប់(ភ្នំពេញ)៖ ឧប...
31/07/2026

ពាក្យចាស់ថាឆ្មាមិននៅកណ្ដុរឡើងដៃ បើមិនដាក់មន្ត្រីចរារណ៍ឲ្យត្រួតពិនិត្យតាមផ្លូវ មនុស្សខ្លះបើកបរមិនខ្លាចស្លាប់

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីការផ្អាកអនុវត្តមួយរយៈ ដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា។

យោងតាមសំណើរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ នឹងផ្តោតជាសំខាន់លើភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។ គោលដៅសំខាន់គឺផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្ដុប ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោងខុសបច្ចេកទេស។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីហេតុផលនៃការស្នើនេះថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឲ្យព្រួយបារម្ភ ក្រោយពីការផ្អាកការរឹតបន្តឹងច្បាប់កន្លងមក៕

រូបភាពដែលបងប្អូនមហាជទាំងអស់គ្នាចង់ឃើញមិនអស់ទេសាម ម៉ីជូ ត្រូវបានវាស់កម្ពស់ និងដាក់ខ្នោះ ក្រោយសួរចម្លើយចប់។លោកឧត្តមសេនីយ៍ឯ...
30/07/2026

រូបភាពដែលបងប្អូនមហាជទាំងអស់គ្នាចង់ឃើញមិនអស់ទេ

សាម ម៉ីជូ ត្រូវបានវាស់កម្ពស់ និងដាក់ខ្នោះ ក្រោយសួរចម្លើយចប់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយចូលខ្លួន នគរបាលជំនាញសួរនាំ។

ក្រោយសួរនាំចប់ យើងធ្វើកំណត់ រួចហើយដាក់ខ្នោះ និងវាស់កម្ពស់។ សង្ឃឹមថា បងប្អូនអាចទទួលយកបាន ពេលបានឃើញរូបភាពមួយនេះ។

  ទីបំផុត សាម ម៉ីជូ ជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិត កាលពីវេលាម៉ោង២៣ យប់ថ្ងៃទី២៨ ខ...
30/07/2026

ទីបំផុត សាម ម៉ីជូ ជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិត កាលពីវេលាម៉ោង២៣ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ

28/07/2026

មិនទាន់ដឹងចំនួនអ្នករងរបួស ឫស្លាប់នោះទេ បន្ទាប់ពីរថយន្ដក្រុមហ៊ុនវីរៈប៊ុនថាំក្រឡាប់ នៅពេលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅត្រង់ចំណុចអន្ទង់អាំង តាមបណ្ដោយផ្លូវជាតិលេខ៤៨
ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

28/07/2026

ចេះហែលទឹកអត់ហ្នឹង?

បុរសម្នាក់មិនដឹងមានទុក្ខវិបត្តិអ្វីនោះទេ បានមកអង្គុយ និងបម្រុងលោតទឹកនៅលើស្ពានជ្រោយចង្វាសំណាងគេជួយទាន់ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។..
Source : KNN TV News

26/07/2026

គ្រាន់តែឃើញទឹកហូរញាក់សាច់🫣😱😱

ដោយសារព្យុះភ្លៀងជាបន្តបន្ទាប់ បណ្ដាលឲ្យទឹកឡើងខ្លាំងហូរប៉ើងម៉ូតូមួយគ្រឿទៅតាមទឹក តែសំណាងល្អជួយសង្គ្រោះទាន់

ហេតុការណ៍នេះគឺបានកើតឡើងនៅតំបន់អូរបែកចាន ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី25 ខែកក្កដា ឆ្នាំ2026

ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្ន ព្រោះភ្លៀងនៅតែបន្តធ្លាក់ ជាពិសេសនៅតាមតំបន់ជួរភ្នំ និងមាត់សមុទ្រ🙏💖..

26/07/2026

៖មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធសន្ធៅ មិនទាន់ដឹងពីមូលហេតុនៅឡើយនោះទេ ខណៈកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះសហការជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានកំពុងជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ស្ថិតនៅក្បែរព្រែកអូរវែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង១១ និង២៥នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
..

Address

271
Phnom Penh

Opening Hours

Monday 07:00 - 00:00
Tuesday 07:00 - 00:00
Wednesday 07:00 - 00:00
Thursday 07:00 - 00:00
Friday 07:00 - 00:00
Saturday 07:00 - 00:00
Sunday 07:00 - 00:00

Alerts

Be the first to know and let us send you an email when CLN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category