P.M.C Online News

P.M.C Online News news

24/12/2024

P. M.C ONLINE NEWS
ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិតសភា យោធាអូស្ត្រាលី ប្តេជ្ញាចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្ររាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត!
នៅល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៤ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិតសភា យោធាអូស្ត្រាលី ហៅកាត់ថា RARA បានប្រារព្ធពិធីជួបជុំលៀងសាយភោជន៍ប្រចាំឆ្នាំ ដើម្បីបូកសរុបនូវលទ្ធផលសកម្មភាពក្នុងឆ្នាំ២០២៤ និងផ្លាស់ប្តូរវេនប្រធានក្រុម ដែលមានអណត្តិ២ឆ្នាំម្តង ដែលក្នុងពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រី ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវី ស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន, លោកស្រី Karleah Fitzpatrick លេខាអនុព័ន្ធយោធាអូស្ត្រាលី តំណាងស្ថានទូតអូរស្ត្រាលីប្រចាំនៅកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ លោក លោកស្រី ព្រមទាំងសមាជិកក្រុម RARA ជាច្រើនរូបទៀត។

គួរបញ្ជាក់ផងដែរថា ក្រុម RARA ត្រូវបាន បង្កើតឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ មានចក្ខុវិស័យ “ដើម្បីក្លាយជាសមាគមន៍ នៃអ្នកដឹកនាំដែលពោរពេញទៅដោយការគោរព និងអតីតសិក្ខាកាមដែលមានទំនាក់ទំនងល្អ ព្រមទាំងមានការចូលរួមយ៉ាងសកម្មក្នុងសង្គមជាតិ” ក្រោមការផ្តួចផ្តើមដោយ នាយទាហាន កងយោធពលខេមរភូមិន្ទ ចំនួន ០៧នាក់ ដែលជាអតីតសិក្ខាកាមបានបញ្ចប់ការសិក្សា ពីបណ្ឌិតសភា យោធាអូស្ត្រាលី ពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០២២ ក្នុងនោះរួមមាន៖ លោក សៀ ទីន, លោក ផន ឫទ្ធីសក្កិ, លោក ឈន បូរី, លោក សួន វិទូ, លោក ប៊ុន ចាន់វិចិត្រ, លោក ផន ដាវីដ និង លោក ចន្ថា សុធារិទ្ធិ។ មកដល់បច្ចុប្បន្នក្រុមនេះ មានសមាជិកចំនួន ១២នាក់។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ជាប្រធានក្រុម RARA អណត្តិឆ្នាំ២០២៣-២០២៤ បានថ្លែងថា រយៈពេល២ឆ្នាំ កន្លងមកនេះក្រុម RARA បានរួមគ្នាធ្វើសកម្មភាពក្នុងការងារសង្គម ក៏ដូចជាការងារក្នុងកងយោធពលខេមរភូមិន្ទ ទទួលបានផ្លែផ្កាជាច្រើន ដែលរាល់ឱកាស និងសមិទ្ធផលរបស់ក្រុមRARA ក៏ដូចជាពលរដ្ឋទូទាំងប្រទេស កើតមានឡើងជាហូរហែរទៅបាន ក៏ដោយសារប្រទេសកម្ពុជាមានមេដឹកនាំដ៏ប៉ិនប្រសព្វឈ្លៀសវាងវៃគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តើមចេញពីការយកជីវិត ធ្វើដើមទុន ស្វែងរកការរំដោះជាតិ របស់ សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិនិងប្រជាជន រួចផុតពីរបបខ្មៅងងឹតប្រល័យពូជសាសន៍ ប៉ុល ពត រហូតបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធា ខ្មែរក្រហម បង្រួបបង្រួម ខ្មែរគ្រប់ភាគីឲ្យមានការឯកភាពជាតិ មានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានការការអភិវឌ្ឍឥតឈប់ឈរ ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបរិបូរ ក្នុងការជួបជុំបងប្អូនសាច់ញាតិ ការរៀនសូត្រ ការគោរពជំនឿសាសនា ការប្រកបរបរចិញ្ចឹមជីវិត ការដើរកំសាន្តក្នុងនិងក្រៅប្រទេស ដោយសេរី ជាពិសេសផ្តល់ឱកាសឲ្យយុវជន បានទៅបន្តការសិក្សារហូតដល់ក្រៅប្រទេស។ ក្នុងនាមសមាជិកក្រុម RARAទាំងអស់ ប្តេជ្ញានឹងយកចំណេះជំនាញ ដែលក្រុមខ្លួនបានសិក្សានៅសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី និង មហាវិទ្យាល័យភូមិន្ទយោធាអូស្ត្រាលី-ដាន់ឌ្រូន មកប្រើជាប្រយោជន៍ ក្នុងការចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គាំទ្ររាល់គោល នយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានជំហរមុតមាំ បន្តកេរតំណែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការថែរក្សាឱ្យបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិ និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ក្នុងការបំពេញភារកិច្ចលើវិស័យយោធា ប្រកបដោយស្មារតី លះបង់ ប្តូរផ្តាច់ និងស្មោះត្រង់ដាច់ខាត ជារៀងដរាប។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានដាក់ក្តីសង្ឃឹមទៅលើប្រធានក្រុម RARA ដែលប្តូរវេនក្នុងអណត្តិថ្មីនេះ នឹងបន្តដឹកនាំក្រុម ជម្រុញ ចក្ខុវិស័យ បេសកកម្ម និងគោលដៅក្រុម ឲ្យសម្រេចបានកាន់តែប្រសើឡើងមួយកម្រិតទៀត តាមបាវចនារបស់ក្រុម គឺ “ឆ្ពោះទៅមុខ ជានិច្ច”។

លោកឧត្តមសេនីយ៍ត្រី ផន ឫទ្ធីសក្កិ នាយករង នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ជាប្រធានក្រុម RARA ប្តូរវេន អណត្តិថ្មី បានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ប្រធានក្រុមអណតិ្តចាស់ ដែលបានខិតខំប្រឹងប្រែងដឹកនាំក្រុមសម្រេចបាននូវសមិទ្ធផលជាច្រើន រយៈកាលកន្លងមក និងប្តេជ្ញាបន្តនូវសកម្មភាពរបស់ក្រុម ឱ្យកាន់តែសកម្ម និងប្រសើរឡើងមួយកម្រិតបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការភ្ញាក់ផ្អើលចំពោះបរិយាកាសនៃការរៀបចំ ប្រកបដោយវិន័យ ម៉ត់ចត់ ពិតជាធ្វើឲ្យឯកឧត្តមសប្បាយរីករាយដែលបានជួបជុំគ្នា និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរចំពោះការគិតគូរក្នុងការរៀបចំក្រុមអ្នកដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលបណ្ឌិត្យសភាយោធាអូស្រា្តលី នេះឡើង។ ឯកឧត្តមបានបន្តថា តាមរយៈការប្រមូលផ្តុំអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការហ្វឹតហាត់ដូចគ្នានេះ គឺបង្ករជាបរិយាកាសងាយស្រួលក្នុងការនាំមកនូវស្មារតី ទស្សនៈ និងវិជ្ជាជីវៈរួមក្នុងការបំពេញការងារ និងចូលរួមជាមួយកិច្ចការងារសង្គម។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានចែករំលែកនៅទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធទៅនឹងទស្សនៈប្រវត្តិសាស្រ្តកម្ពុជា និងអ្វីដែលកម្ពុជាបានឆ្លងកាត់ដើម្បីទុកជាមេរៀនសម្រាប់ស្វែងយល់។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសមាជិកក្រុមRARAទាំងអស់ ខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ យកចំណេះមកបម្រើប្រទេសជាតិ និងបំពេញកិច្ចការងារប្រកបដោយការជឿជាក់ ទំនួលខុសត្រូវ និងស្មោះត្រង់ ក្នុងនាមជាអង្គភាពសន្តិសុខនៅកម្ពុជាផងដែរ៕

13/11/2024

P. M.C ONLINE NEWS
អាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួន បុរសជនជាតិបរទេសម្នាក់ ពាក់ព័ន្ធករណីបង្កការអុកឡុក នាំឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ!
នៅព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានទទួលពត៌មានពីសាលាខណ្ឌដូនពេញ ថាមានបុរសជនជាតិបរទេសម្នាក់ បានអុកឡុកបង្កហិង្សា ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចផ្លូវ១៤៤ កែងផ្លូវព្រះសុីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនបុរសជនជាតិបរទេសខាងលើ បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស៊ើបអង្កេតបន្ត។ ក្រោយពីបានធ្វើតេស្ដពិសោធន៍បឋមលើទឹកមូត្រ(ទឹកនោម) របស់ជនបរទេសខាងលើ ពុំមានសារធាតុញៀន មន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការសួរនាំរកឃើញថា បុរសខាងលើមានឈ្មោះ Hemin Davwish ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ស៊ុយអែត ស្នាក់នៅ Sincernity Paris Hotel ផ្លូវលេខ ១៤៤ សង្កាត់ ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មូលហេតុដែលបុរសរូបនេះបានបង្កការអុកឡុកនាំឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្បែរនោះ ក៏ព្រោះរូបគេបានលេបថ្នាំសរសៃប្រសាទហើយទៅផឹកស្រា រហូតធ្វើឲ្យស្រវឹងគ្រប់គ្រងស្មារតីខ្លួនឯងមិនបាន៕

P.M.C online newsឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យ...
13/11/2024

P.M.C online news
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤!

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅតាមបណ្តោយស្ទឹងសៀមរាប ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួល ការងារតាមបណ្តាគោលដៅទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ធានាឲ្យបានដាច់ខាត នូវការអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធមនុស្ស រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយឈរលើស្មារតីជាអ្នកបម្រើរាស្ត្រ ស្របតាមទិសស្លោកដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងថា "ប្រទេសជាតិត្រូវតែការពារ រាស្ត្រប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប"៕

P. M.C ONLINE NEWSឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ក...
13/11/2024

P. M.C ONLINE NEWS
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួល ការងារតាមបណ្តាគោលដៅទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ធានាឲ្យបានដាច់ខាត នូវការអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធមនុស្ស រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយឈរលើស្មារតីជាអ្នកបម្រើរាស្ត្រ ស្របតាមទិសស្លោកដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងថា "ប្រទេសជាតិត្រូវតែការពារ រាស្ត្រប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប"៕

P.M.C online newsឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធក្នុងទិវាបុណ្យឯករាជ្...
09/11/2024

P.M.C online news
ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧១!
សៀមរាប ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងក្រោមឱវាទចូលរួមថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤) និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលប្រព្រឹត្តិនៅវិមានរំលឹកគុណអតីតវីរយុទ្ធជន ខេត្តសៀមរាប។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា គឺដើម្បីរម្លឹកនូវឧបការៈគុណដ៏ជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ នៅកម្ពុជា រហូតទទួលបានឯករាជ្យ ពីអាណានិគមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

P.M.C online newsឧត្តមសេនីយ៍ត្រី សៀ ទីន បំពាក់គ្រឿងសម្ភារបរិក្ខារយ៉ាងសម្បូរបែប ដល់កម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត!ស...
09/11/2024

P.M.C online news
ឧត្តមសេនីយ៍ត្រី សៀ ទីន បំពាក់គ្រឿងសម្ភារបរិក្ខារយ៉ាងសម្បូរបែប ដល់កម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត!

សៀមរាប : នាព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានបំពាក់គ្រឿងសម្ភារបរិក្ខារជាច្រើនប្រភេទ ដល់កម្លាំងកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ដើម្បីប្រើជាប្រយោជន៍ក្នុងការងារប្រតិបត្តិការចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

P.M.C online newsលោកឧត្តមសេនីយ៍ត្រី សៀ ទីន បានបើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្...
09/11/2024

P.M.C online news
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានបើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត!

នារសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហតខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់តំណាងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តសៀមរាប គ្រប់ៗគ្នា៕

P.M.C ONLINE NEWSអាវុធហត្ថ​ខេត្តសៀមរាប ប្រជុំបូកសរុបលទ្ធផលការអនុវត្តន៍តួនាទីភារកិច្ច ប្រចាំខែតុលា និង​លើកទិសដៅ​អនុវត្តកា...
09/11/2024

P.M.C ONLINE NEWS
អាវុធហត្ថ​ខេត្តសៀមរាប ប្រជុំបូកសរុបលទ្ធផលការអនុវត្តន៍តួនាទីភារកិច្ច ប្រចាំខែតុលា និង​លើកទិសដៅ​អនុវត្តការងារ​ ខែវិច្ឆិកា​ ឆ្នាំ២០២៤!
នារសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសេនាធិ​ការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តន៍តួនាទីភារកិច្ច ប្រចាំខែតុលា និង​លើកទិសដៅ​អនុវត្តការងារ​ខែវិច្ឆិកា​ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការ​រង និងជានាយសេនាធិការ លោកមេបញ្ជាការ​រង នាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយការិយាល័យពាក់ព័ន្ធ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង​១៣ ព្រមទាំងនាយ-នាយរងអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

P.M.C online newsអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក កង សុទ្ធី និងភរិយា!នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០...
05/11/2024

P.M.C online news
អាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក កង សុទ្ធី និងភរិយា!
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោក កង សុទ្ធី បាននាំយកទឹកសុទ្ធចំនួន ៤០កេស ទឹកក្រូច ១០កេស និងអាវកីឡាទូក ( ង ) ព្រមទាំងមួក ៣០ឈុត ឧបត្ថមជូនដល់អាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក កង សុទ្ធី ដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់អាវុធហត្ថខេត្តសៀមរាប នាពេលកន្លងមក និងក្នុងពេលនេះផងដែរ៕

P. M.C ONLINE NEWSអាវុធហត្ថរាជខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក សំ សេរីវុឌ្ឍ តំណាងក្រុមហ៊ុន AILIFE SUPPLY CO...
05/11/2024

P. M.C ONLINE NEWS
អាវុធហត្ថរាជខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក សំ សេរីវុឌ្ឍ តំណាងក្រុមហ៊ុន AILIFE SUPPLY CO.,LTD សាខាខេត្តសៀមរាប!

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោក សំ សេរីវុឌ្ឍ តំណាងក្រុមហ៊ុន AILIFE SUPPLY CO.,LTD សាខាខេត្តសៀមរាប បាននាំយកទឹកសុទ្ធចំនួន ១០កេស និងអាវយឺត ចំនួន ៥០អាវ ឧបត្ថមជូនដល់អាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន AILIFE SUPPLY CO.,LTD ដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់អាវុធហត្ថខេត្តសៀមរាប ក្នុងពេលនេះផងដែរ៕

P. M.C ONLINE NEWSអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណីផ្សេងគ្នា!ន...
05/11/2024

P. M.C ONLINE NEWS
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណីផ្សេងគ្នា!
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណី ផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់។

ការបង្ក្រាបករណីលួចទាំងពីរខាងលើ រួមមាន ៖

១/.កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០១និង៥០នាទី រំលងអធ្រាត មានជនសង្ស័យ០១នាក់ បានធ្វើសកម្មភាព លួចដោះយកបន្ទះទ្វារដែក នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅចំណុច ដីឡូតិ៍ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានសន្តិសុខយាមនៅក្បែរនោះ ទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឡាង វិច្ឆិកា ភេទប្រុស អាយុ ៣០ឆ្នាំ យកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។ ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកបន្ទះទ្វារដែក នៅក្នុងការដ្ឋានសំណង់ខាងលើ ពិតប្រាកដមែន។ កន្លងមកខ្លួន និងបក្ខពួកម្នាក់ទៀត ធ្លាប់បានធ្វើសកម្មភាពលួចដែក គម្របម៉ាស៊ីនស្ទូចម្តងមកហើយ។

២/.កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ប្រមាណ ១៧ និង០០នាទី កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរស័ព្ទបន្ទាន់លេខ ១២៩១ ថាមានករណី ជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពលួច ម៉ូតូកង់បី (ផាសអាប់) ០១គ្រឿង ដែលម្ចាស់បានចត នៅចំណុច មុខខារ៉ាអូខេ លីដូផាលេស ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះដល់កន្លែងកើតហេតុ សហការជាមួយជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផន សុភា ភេទប្រុស អាយុ ៣១ឆ្នាំ យកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។ ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច ម៉ូតូកង់បី (ផាសអាប់) របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ ប្រើប្រាស់គ្រឿងញៀន និងធ្លាប់បានសមត្ថកិច្ចនគរបាលចាប់ខ្លួនយកទៅដាក់មណ្ឌលកែប្រែ ឱកាសខ្ញុំ រយៈពេល០៣ខែផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

P. M.C ONLINE  newឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន! ដោយបានការ...
23/10/2024

P. M.C ONLINE new
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!
ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកជួបសម្តែងការគួរសម និងទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងពេលដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរ បានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសារអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពស្និទស្នាល និងរីករាយបំផុត៕

P.M.C online news កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ត...
09/10/2024

P.M.C online news
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២ នៃសម័យប្រឡង៖ ០៨ តុលា ២០២៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

P.M.C online news អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៦នាក់  បញ្ជូនទៅតុលាការ និងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម...
08/10/2024

P.M.C online news
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៦នាក់ បញ្ជូនទៅតុលាការ និងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ រីឯម្នាក់ទៀតបញ្ជូនទៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កការអុកឡុកក្នុងគ្រួសារ។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖

*ករណីទី១៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខ្ទមទុកចោល ក្នុងភូមិ ពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល និងចំណុចក្នុងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន០៤កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង០៥នាក់ រួមមាន ៖ ១/ឈ្មោះ យឿន សុថា ហៅ អាញ៉ាញ់ ភេទប្រុស អាយុ៤០ឆ្នាំ, ២/ឈ្មោះ រុណ សុផាត ភេទ ប្រុស អាយុ ៣៨ឆ្នាំ, ៣/ឈ្មោះ មល មែក ភេទ ប្រុស អាយុ ២៣ឆ្នាំ, ៤/ឈ្មោះ វិន ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ, ៥/ឈ្មោះ រើន បូរី ភេទប្រុស អាយុ២៥ឆ្នាំ។

*ករណីទី២៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កការអុកឡុកក្នុងគ្រួសារ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងដែលបានរាយការណ៍ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹម សុគន្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ដើម្បីយកមកអនុវត្តតាមនីតិវិធី។

P.M.C online news ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលម្តាយរបស់លោកទទួលមរណៈភាព!នៅថ្ងៃទី០៧ ...
08/10/2024

P.M.C online news
ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលម្តាយរបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៧៦០,០០០៛ (មួយលានចិតសិបប្រាំមួយមុឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារលោកអនុសេនីយ៍ត្រី កុត​ ចាន់ណា ជំនួយការខណ្ឌ ដែលម្តាយរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

P.M.C online news ក្រុមការងារ អាវុធហត្ថខណ្ឌចំការមន នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្...
08/10/2024

P.M.C online news
ក្រុមការងារ អាវុធហត្ថខណ្ឌចំការមន នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភ័ក្រ្ត មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍​ទោ​ ស៊ុន​ ម៉េន​ ជំនួយការខណ្ឌ ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យ១៧៩)។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,០២០,០០០រៀល, ទឹកសុទ្ធ ភេសជ្ជៈ ០៤កេស, មី ០១កេស, ទឹកដោះគោឆៅ ០២យួរ ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

P. M.C ONLINE NEWS អាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងភរិយា លោក អៀង សុដេត និង...
08/10/2024

P. M.C ONLINE NEWS
អាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងភរិយា លោក អៀង សុដេត និងភរិយា

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ លោក លី ហុង និងភរិយា បាននាំយកម៉ាស៊ីនថតចម្លងចំនួន ០២គ្រឿង លោក អៀង សុដេត និងភរិយា បាននាំយកក្រដាសចំនួន ២០កេស មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព។

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាល និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងភរិយា លោក អៀង សុដេត និងភរិយា ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លង និងក្រដាសសម្រាប់បម្រើការងាររដ្ឋបាល ដល់អាវុធហត្ថខេត្តសៀមរាប និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

P. M. C online new      អាវុធហត្ថខេត្តសៀមរាប បើកវគ្គហ្វឹកហ្វឺនដល់ទ័ពដែលទើបជ្រើសរើសថ្មី!ដោយមានការអនុញ្ញាតពី ឯកឧត្ដម នាយឧត...
26/09/2024

P. M. C online new
អាវុធហត្ថខេត្តសៀមរាប បើកវគ្គហ្វឹកហ្វឺនដល់ទ័ពដែលទើបជ្រើសរើសថ្មី!
ដោយមានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ដែលសមាសភាពចូលរួមមាន លោកនាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត និងសិក្ខាកាមផងដែរ។

Address

55
Phnom Penh
55

Website

Alerts

Be the first to know and let us send you an email when P.M.C Online News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category