07/02/2026
យោធាថៃ បន្តដាក់ទូកុងទឺន័របន្ថែម នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នៅម៉ោងប្រមាណ៥ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ យោធាថៃបន្តធ្វើ សកម្មភាពមិនស្មោះត្រង់ ក្រោយបទឈប់បាញ់ ដោយពួកគេបានបន្តយកទូកុងទីន័រ មក ព័ទ្ធយកដែនអធិបតេយ្យកម្ពុជា នៅតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
គិតត្រឹមម៉ោងជិត៩ព្រឹកនេះ យោធាបន្តសកម្មភាព ដឹកទូកុងទឺន័រជាបន្តបន្ទាប់ ដែល ជាសកម្មភាពបំពានបទឈប់បាញ់ និងដែនអធិបតេយ្យភាពកម្ពុជាយ៉ាង ពិតប្រាកដ ខណៈកម្ពុជាបន្តអត់ធ្មត់កម្រិតខ្ពស់។ ការដាក់កុងទឺន័រពីយោធាថៃនេះ បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះមកសង្កេតការណ៍នៅតំបន់នេះ កាលពីថ្ងៃទី៦ ខែកុម្ភៈ៕
ដោយ៖ ស៊ុល រ៉វី និងសយ រតណ្ណៈវិសាល