ទូរទស្សន៍ជាតិខេត្តសៀមរាប - TV Siem Reap

  • Home
  • Cambodia
  • Phnom Penh
  • ទូរទស្សន៍ជាតិខេត្តសៀមរាប - TV Siem Reap

ទូរទស្សន៍ជាតិខេត្តសៀមរាប - TV Siem Reap page ផ្លូវការរបស់ទូរទស្សន៍ជាតិខេត្តសៀមរាប In addition, this page will also provide education, health advices and new life skills, etc.
(1)

ទូរទស្សន៍ជាតិខេត្តសៀមរាប គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប។ page ផ្លូវការនេះ បង្កើតឡើងក្នុងគោលបំណងផ្ដល់ព័ត៌មាន សម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាក្នុងប្រទេស បានទស្សនា និងដឹងពីព្រឹត្តិការណ៍សំខាន់ក្នុងខេត្ត តាមរយៈការចុះយកព័ត៌មានរបស់មន្ត្រីរបស់មន្ទីរផ្ទាល់។
ក្រៅពីព័ត៌មាន Page នេះ ក៏នឹងផ្ដល់នូវចំណេះដឹង សម្រាប់សិស្សានុសិស្ស ការអប់រំណែនាំពីសុខភាព និងបំណិនជីវិតថ្មីៗ

ផងដែរ។
ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការរស់នៅ ជាពិសេសប្រជាពលរដ្ឋក្រីក្រ នៅតាមទីជនបទ។

TV Siem Reap National Television (TV Siem Reap) is managed by Siem Reap Provincial Information Department. This official page was created in purpose of providing trusted news to Cambodian people to know latest news and development of Siem Reap Province. Raising people's awareness is very important for living, especially for the poor in rural areas.

23/10/2025

ផ្សាយឡើងវិញះ ព័ត៌មានប្រចាំថ្ងៃរបស់ទូរទស្សន៍ជាតិខេត្តសៀមរាប
- ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ និងព័ត៌មានកីឡា
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥
Live: Daily news of Siem Reap National TV
- National news, international news, and sports news
October 23, 2025

ថ្ងៃព្រហស្បតិ៍ ២ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម នាយឧត្តមសេនីយ...
23/10/2025

ថ្ងៃព្រហស្បតិ៍ ២ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលប្រព្រឹត្តទៅនៅ ប្រទេសម៉ាឡេស៊ី។
ក្រសួងការពារជាតិកម្ពុជាសូមសម្តែងនូវការថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ម៉ាឡេស៊ី ដែលបានទទួលរៀបចំកិច្ចប្រជុំពិសេសនេះ រួមទាំងកិច្ចប្រជុំត្រៀមរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ផងដែរ។
- អរគុណសន្តិភាព !
- អរគុណនយោបាយឈ្នះឈ្នះ !
- ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
#ទូរទស្សន៍ជាតិខេត្តសៀមរាប

លិខិតបំភ្លឺរបស់ រដ្ឋបាលឃុំខ្វាវ សូមធ្វើការបំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សារព័ត៌មានជ្រាបថា៖ កា...
23/10/2025

លិខិតបំភ្លឺរបស់ រដ្ឋបាលឃុំខ្វាវ សូមធ្វើការបំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សារព័ត៌មានជ្រាបថា៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ មានផេកសារព័ត៌មានដើមអំពិល DAP New បានចុះផ្សាយករណី ចាក់ផ្លូវបេតុងមិនប្រើសរសៃដែក។
#ទូរទស្សន៍ជាតិខេត្តសៀមរាប

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ ក្រោយពេលអានកាសែតថៃ The Nation ចុះផ្សាយពីកម្ពុជា ខ្ញុំមានការចាំបាច់ធ្វើការណែនាំពួកគេឲ...
23/10/2025

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ ក្រោយពេលអានកាសែតថៃ The Nation ចុះផ្សាយពីកម្ពុជា ខ្ញុំមានការចាំបាច់ធ្វើការណែនាំពួកគេឲ្យមានវិជ្ជាជីវៈក្នុងសរសេរ។ អ្វីដែលខ្ញុំគួរណែនាំទៅក្រុមកាសែតអស់លោកនោះគឺថា អស់លោកគួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងថៃល្អជាង មកគិតពីអនាគតនយោបាយផ្ទៃក្នុងកម្ពុជា។

ខ្ញុំកាន់អំណាចតាំងពីអ្នកកាសែតថៃខ្លះមិនទាន់ចាប់កំណើត ឬនៅដើរស្រាតនៅឡើយ។ ខ្ញុំស្គាល់នូវអ្វីដែលហៅថានយោបាយផ្ទៃក្នុងកម្ពុជា ក្នុងពេលដែលអ្នកកាសែតថៃមួយចំនួនមិនទាំងស្គាល់សភាពការណ៍ថៃខ្លួនឯងផង មកខំសរសេរវាយតម្លៃសភាពការណ៍កម្ពុជា។

ខ្ញុំចង់ប្រាប់លោកអ្នកតាមដានឲ្យបានដិតដល់នូវអ្វីដែលនឹងកើតឡើងក្រោយរដ្ឋាភិបាលអាយុ៤ខែ? ក្រោយរំលាយសភានិងក្រោយការបោះឆ្នោតនាដើមឆ្នាំ២០២៦។ រឿងនៅកម្ពុជាពួកយើងចេះចាត់ចែងកិច្ចការខ្លួនឯងហើយ មិនចាំបាច់សរសេរបង្វែរសាច់រឿងពីថៃ មកកម្ពុជាទេ។ (បើលេងកុំខឹង បើខឹងកុំលេង)៕
#ទូរទស្សន៍ជាតិខេត្តសៀមរាប #មន្ទីរព័ត៌មានខេត្តសៀមរាប

ខេត្តសៀមរាប កំពុងមមាញឹកតុបតែង និងរៀបចំលំអរតាមបណ្តោយដងស្ទឹងសៀមរាប ដែលជាទីតាំងសំខាន់សម្រាប់រៀបចំកម្មវិធីជិះទូកកម្សាន្ត និង...
23/10/2025

ខេត្តសៀមរាប កំពុងមមាញឹកតុបតែង និងរៀបចំលំអរតាមបណ្តោយដងស្ទឹងសៀមរាប ដែលជាទីតាំងសំខាន់សម្រាប់រៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹង នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបង្កើតបរិយាកាសរីករាយ និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។
#ទូរទស្សន៍ជាតិខេត្តសៀមរាប

23/10/2025

ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់ទូរទស្សន៍ជាតិខេត្តសៀមរាប
- ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ និងព័ត៌មានកីឡា
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥
Live: Daily news of Siem Reap National TV
- National news, international news, and sports news
October 23, 2025

23/10/2025

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣១គ្រួសារ នៅក្នុងឃុំអំពិល ទទួលបានស្បៀងអាហារពីព្រះគ្រូចៅអធិការវត្តប្រាសាទចន្ទរង្សី

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប #ក្រសួងព័ត៌មាន

23/10/2025

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប #ក្រសួងព័ត៌មាន

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តប្រយុទ...
23/10/2025

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់
#ទូរទស្សន៍ជាតិខេត្តសៀមរាប

23/10/2025

គណៈកម្មាធិការស្ត្រី និងកុមារខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធជួយជំរុញការគាំពារបន្ថែមដល់កុមារនៅតាមទីជនបទ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប #ក្រសួងព័ត៌មាន

23/10/2025

ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីសេវាកម្មឧត្ដមភាព ជំនាញ និងនវានុវត្ដន៍ទេសចរណ៍ ប្រទេសមេគង្គ-ឡានឆាង នៅខេត្តសៀមរាប

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

23/10/2025

រដ្ឋបាលខេត្តសៀមរាប បញ្ចប់វិវាទដ៏រ៉ាំរ៉ៃជាង ៣០ឆ្នាំ នៅភូមិវត្តបូណ៌ ក្រោមការសម្របសម្រួលផ្ទាល់ពី ឯកឧត្តមអភិបាលខេត្ត

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

Address

Siem Reap
Phnom Penh
171201

Website

https://t.me/tvsiemreab

Alerts

Be the first to know and let us send you an email when ទូរទស្សន៍ជាតិខេត្តសៀមរាប - TV Siem Reap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ទូរទស្សន៍ជាតិខេត្តសៀមរាប - TV Siem Reap:

Share

Category

អំពីយើង

ទូរទស្សន៍ជាតិខេត្តសៀមរាប (TV Siem Reap) ផ្ដល់ជូននូវដំណឺង ព័ត៌មាន សម្រាប់ជាប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។