09/10/2025
លោក ស្រី ចំរើន ដែលធ្លាប់ត្រូវបានគេស្គាល់ថាជាសកម្មជននយោបាយដ៏លេចធ្លោមួយរូបនាពេលកន្លងមក បានរងនូវការចោទប្រកាន់ថា ចូលរស់នៅផ្ទះអ្នកដទៃដោយខុសច្បាប់។ យោងតាមពាក្យបណ្តឹងទៅកាន់តុលាការ និងលិខិតកោះហៅរបស់នគរបាលព្រហ្មទណ្ឌចុះថ្ងៃទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោក ស្រី ចំរើន ត្រូវបានប្តឹងពីបទ “រំលោភលើលំនៅឋាន, បទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងបទរំលោភកាន់កាប់អចលទ្រព្យរបស់អ្នកដទៃ” ដែលមានទីតាំងនៅផ្ទះលេខ A68 ភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។