02/06/2026
ទស្សនាសកម្មភាព CLEAR
Men Cambodia និង VannDa រួមជាមួយក្រុមការងារផលិតកម្មបារមី និង Unilever
បាននាំយកថវិកា និងសាប៊ូកក់សក់ សរុបជាទឹកប្រាក់ ៤០,០០០,០០០ រៀល
ដែលទទួលបានពីការលក់សំបុត្រនៃការប្រគំតន្ត្រី CLEAR MEN SUPERCHARGE CONCERT
កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ
មកប្រគល់ជូនខាងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។ 😍
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រគ្រប់រូប ដែលបានចំណាយថវិកាផ្ទាល់ខ្លួនទិញសំបុត្រចូលរួមទស្សនា និងរួមចំណែកញ៉ាំងឱ្យការប្រគំតន្ត្រីនេះបញ្ចប់ទៅយ៉ាងជោគជ័យ និងមានអត្ថន័យបំផុត។ 🙏🏻❤️