23/02/2022
ប្តីចេញពីធ្វើការ ទំនងរាងអស់កម្លាំងបន្ដិចដែរ។ លុះមកដល់ផ្ទះ ឃើញទឹកមុខប្រពន្ធ ហាក់ស្រពោន ប្តីពុំហ៊ានមាត់ករអ្វីឡើយ រួចឡើងចូលដល់ក្នុងបន្ទប់គេង ក៏ប្រទះភ្នែកឃើញសម្ភារៈតេស្តដែលប្រពន្ធទុកឱ្យមើលនៅលើតុ។
«ជយោ! ជយោ! » សំឡេងស្រែកឡើង ខ្លាំងៗ សប្បាយត្រេកអរ បន្ទាប់ពីមើលឧបករណ៍តេស្ត មានសញ្ញាពីរកាំលេចឡើងយ៉ាងច្បាស់ៗ ។ ប្តីរត់ចុះមកលើកប្រពន្ធ បីផងថើបផង « បងរង់ចាំដំណឹងនេះច្រើនឆ្នាំមកហើយ….ថ្ងៃនេះយើងទទួលពរពីព្រះជាម្ចាស់ដូចបំណង ..អរគុណអូនខ្លាំងណាស់ អូនសម្លាញ់»
ប្រពន្ធរើបម្រះ ពីរង្វង់ដៃប្ដី រួចទះមួយកំផ្លៀងលាន់ ផាំង! «បងសប្បាយអី? ម៉េចមិនដឹងខ្លួនថា ជិតងាប់ទេឬ ?»
ប្ដី៖ ជិតងាប់អី ក្រែងអូនមានពីរកាំហើយមែនទេ ?
ប្រពន្ធ៖ បងថាពីរកាំអី ?
ប្ដី ៖ យើងមានកូន?
ប្រពន្ធ ៖ មិនមែនពីរកាំ ពិនិត្យទឹកនោមទេ គឺពិនិត្យកូវីត អូនវិជ្ជមានកូវីតហើយ..😢😢
ប្ដី ៖ អឺ!...រំបល់កាច់ ...ងាប់បាត់ហើយចឹង!
ចប់!
ចម្លង