10/07/2025
ជួបជាមួយ លោក Nicolas NOTEBAERT នាយកប្រតិបត្តិក្រុមហ៊ុន VINCI Concessions, ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗទៀត។
ក្រុមហ៊ុន VINCI បានវិនិយោគក្នុងវិស័យអាកាសយានដ្ឋាននៅកម្ពុជារយៈពេលជាង ៣០ ឆ្នាំមកហើយជាមួយនឹងវឌ្ឍនភាពនៃអាជីវកម្មកាន់តែរីកចម្រើន ដែលបានរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ កក្កដា ២០២៥
Receiving a courtesy call and having a discussion with Mr. Nicolas NOTEBAERT, Chief Executive Officer of VINCI Concessions, President of VINCI Airports, and Chairman of the Board of Directors of SCA, at the Peace Palace.
VINCI, a French-based company and a leading entity in Europe, is engaged in the development and operation of airports, railways, highways, bridges, and other investment projects.
VINCI has been investing in Cambodia's airport sector for over 30 years, with its expanding business efforts making a significant contribution to the country's socio-economic development.
Phnom Penh, Thursday morning, July 10, 2025
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា