22/11/2025
I'm posting my nostalgic reality tale in Khmer so that everybody can read 😉
ខ្ញុំជាកូនប្រុសទោលកើតក្នុងគ្រួសារអ្នកធូរធារម្នាក់ (ខ្ញុំ graduated នៅ Northbridge ហើយបន្តទៅរៀន bachelor នៅ UK រួច gradschool នៅ US) នៅពេលបញ្ចប់ការសិក្សា ខ្ញុំក៏បានមកស្រុកខ្មែរវិញ ដើម្បីជួយការងារម៉ាក់ប៉ាខ្ញុំ, ពេលមកដល់ខ្មែរខ្ញុំបានស្គាល់នារីម្នាក់ ឈ្មោះ N, N ស្អាតណាស់ ស្អាតខ្លាំង ស្អាតដូច Angel , ស្អាតរហូតដល់ខ្ញុំគិតថា មនុស្សដូចខ្ញុំប្រហែលជាគ្មានឧកាសបាន N ជាសង្សារផង ។ វាហាក់ដូចជាសំណាង ព្រោះពេលខ្ញុំសារភាព N ក៏ព្រមស្រលាញ់ខ្ញុំ, ពួកយើង Date បាន ៤ខែ, ខ្ញុំក៏ណែនាំ N អោយស្គាល់គ្រួសារខ្ញុំ ។ ប្រហែលជា ៣ខែក្រោយមក ខ្ញុំក៏ចង់ភ្ជាប់ពាក្យជាមួយ N ។
ខ្ញុំរៀនចប់នៅក្រៅប្រទេស ហើយក៏មាន mindset បែប western , ខ្ញុំក៏សួរទៅ N ថា "តើអូនធ្លាប់ have s3x ជាមួយប្រុសណាអត់ ? បងមិនប្រកាន់ទេ តែបងស្អប់ពាក្យកុហក, ជាពិសេសពាក្យកុហកដែលចេញពីមាត់មនុស្សដែលបងស្រលាញ់, ធ្លាប់ប្រាប់ថាធ្លាប់ អត់ប្រាប់ថាអត់"
N ឆ្លើយទាំងមិនរអាក់រអួលថា "ទេ" ហើយបញ្ជាក់ទៀតថានាងនៅ Virgin ។
ខ្ញុំក៏លែងសួរព្រោះខ្ញុំទុកចិត្តមនុស្សដែលខ្ញុំស្រលាញ់ .
ពួកយើងក៏បាន ភ្ជាប់ពាក្យ, ១ខែមុនពេលយើងរៀបការ , best friends របស់ខ្ញុំបានធ្វើ birthday និង bachelor party អោយខ្ញុំ។ ពេលនោះខ្ញុំចាំច្បាស់ដូចថ្ងៃ ពួកយើងដាក់ ballantines រាងជ្រុល ស្រវឹងតិចៗ ក៏និយាយរឿងក្នុងចិត្ត .
មិត្តភ័ក្តខ្ញុំម្នាក់បានជ្រុលមាត់និយាយ "អនាគតប្រពន្ធហ្អែងមិនណយទេ"
ខ្ញុំឆ្ងល់ក៏សួរ "មិនណយម៉េច ?" ពួកនោះមិនចង់ប្រាប់ខ្ញុំ , ដល់ខ្ញុំជីកសួរបានដឹងថា N ធ្លាប់គេងជាមួយមិត្តខ្ញុំ , មិនត្រឹមតែម្នាក់ តែ 2-3 អ្នករួចហើយ... ពួកគេថែមទាំងមានរូប N ជាមួយពួកគេគេងអោបគ្នាលើគ្រែទៀត ,ខ្ញុំគាំងរកពាក្យនិយាយអីមិនចេញគេចមុខពួកវា មកសំងំក្នុងបន្ទប់ទឹក ហើយទឹកភ្នែកមិនដឹងស្រកមកពីណា តក់ៗ ..
ខ្ញុំជា nerd មិនដែលមានសង្សារទេ, អាយុ 26ហើយ បានមាន first love,ហើយប្រាកដណាស់ខ្ញុំមិនដែលគេងជាមួយស្រីណាទេ , N ជាមនុស្សស្រីដំបូងរបស់ខ្ញុំហើយ ។ ពេលខ្ញុំយករឿងនេះមកនិយាយជាមួយ N , ដំបូង Nប្រកែកៗខ្លាំង នៅតែថាខ្លួនឯង Virgin រហូតខ្ញុំបានបង្ហាញរូបលើគ្រែអោយនាងមើល , N បានត្រឹមនិយាយថា "គេកុហកព្រោះគេមិនចង់បាត់បង់ខ្ញុំ" ហើយនៅថាអោយខ្ញុំថា ម៉េចក៏ចូលចិត្តគិតរឿងអត់បានការចឹង ?
រឿង ហ្សុីន រឺ អស់ហ្សុីននឹងមិនសំខាន់ទេ តែមិនមែនមានន័យថា អ្នកគួរកុហករឿងអតីតកាលរបស់អ្នកទៅកាន់ដៃគូអ្នកទេ !!!
ពេលមនុស្សប្រុសខ្វល់ពីរឿងហ្សុីន ,គេតែងតែដៀលថាមនុស្សប្រុសនោះចាស់កំរិល មនុស្សប្រុសនោះខ្វល់រឿងអត់ប្រយោជន៏ ហើយ bul-ly និង make fun ទៅគេ, តែបន្ទាប់ពីអ្នកទាំងអស់គ្នាបានអានរឿងខ្ញុំ ខ្ញុំសុំសួរវិញថា "បើមនុស្សស្រីចង់បាន មនុស្សប្រុសដែលពូកែនិងជោគជ័យ, ហេតុអ្វីក៏មនុស្សប្រុសមិនអាចចង់បាន មនុស្សស្រីដែលមិនធ្លាប់ប្រលូកប្រលាក់ជាមួយប្រុសផ្សេង? "
Her body, her choice.
His money, his choice.
His future, his choice.