ស៊ន សុភក្រ្ត-Sorn Sopheak

ស៊ន សុភក្រ្ត-Sorn Sopheak Breaking and Reliable News!
(3385)

23/09/2025

ព័ត៌មានដែលគ្មានមូលដ្ឋាន បង្ហោះសភាពការណ៍នៅតាមព្រំដែន សូមបងប្អូនកុំចែកចាយ។ រង់ចាំប្រកាសផ្លូវការរបស់ថ្នាក់ដឹកនាំប្រទេស និងក្រសួងការពារជាតិ។

ក្រសួងការពារជាតិចេញសេចក្តីប្រកាស៖ កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃ ដូចការលើកឡើងរបស់ថៃនោះទេ
23/09/2025

ក្រសួងការពារជាតិចេញសេចក្តីប្រកាស៖ កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃ ដូចការលើកឡើងរបស់ថៃនោះទេ

ក្រសួងការពារជាតិចេញសេចក្តីប្រកាស៖ កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃ ដូចការលើកឡើងរបស់ថៃនោះទេ

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
បានចេញសចក្តីប្រកាស និងសូមជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅរសៀលនេះមានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា «កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ»។

ក្រសួងការពារជាតិសូមគូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជា មិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងខាងលើនោះទេ។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់យើង បានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនា ចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០ នាទីរសៀល ហើយនៅវេលាម៉ោង ១៤:១៦ នាទីរសៀល ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេចបាននៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត។ ថ្ងៃអង្គារ ១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defense of the Kingdom of Cambodia:

The Ministry of National Defense of the Kingdom of Cambodia would like to inform the national and international public that this afternoon, the official page of the Thai military and some Thai media outlets reported that “Cambodian forces fired 3 to 5 small-caliber shots into Thai territory with the intent to provoke in the area along the border between the two countries.”
The Ministry of National Defense would like to highlight that Cambodian forces did not use weapons to fire into Thai territory as claimed above. According to information received from our Military Region 4, it was confirmed that the unit stationed in that area accidentally fired two shots at 1:20 PM. Afterwards, at 2:16 PM, the Communication Teams from both countries inquired and provided information to each other, and the matter has already been resolved.

Taking this opportunity, Cambodia reaffirms its commitment to cooperate with Thailand at all levels in order to promote peace, stability, cooperation, and development for the benefit of both countries.

Cambodian forces reaffirm their full and unwavering commitment to the ceasefire agreement between the Cambodian and Thai militaries, which was reached in Putrajaya on July 28, 2025.

23/09/2025

ក្រសួងការពារជាតិចេញសេចក្តីប្រកាស៖ កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃ ដូចការលើកឡើងរបស់ថៃនោះទេ

23/09/2025

សម្តេចតេជោ ហ៊ុន សែន៖ ថៃអាចបន្តបិទព្រំដែន, សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។

សម្តេចតេជោ ហ៊ុន សែន៖ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ, សម្រាប់សំណូមពរជប៉ុន ដ...
23/09/2025

សម្តេចតេជោ ហ៊ុន សែន៖ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ, សម្រាប់សំណូមពរជប៉ុន ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ !

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធនៃកម្ពុជា បានបញ្ចេញសារឲ្យ.....

23/09/2025
សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ ឆ្លើយតបការចែកចាយតាមបណ្តាញសង្គម ករណីឡានសារ៉ែនបើកនាំមុខក្បួនអ្នកជិះកង់ហាត់ប្រាណ
23/09/2025

សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ ឆ្លើយតបការចែកចាយតាមបណ្តាញសង្គម ករណីឡានសារ៉ែនបើកនាំមុខក្បួនអ្នកជិះកង់ហាត់ប្រាណ

(ភ្នំពេញ)៖ នៅតាមបណ្តាញសង្គម មានការចែករំលែកវីដេអូ និងរូបភាពពីរថយន្តសារ៉ែន បើកនាំមុខអ្នកជិះកង់ហាត់ប្រាណ ដែ.....

23/09/2025

លោកឧត្តមសេនីយ៍ស្នងការ៖ ករណីគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែករតនគិរី បើកឡានបុកក្មេងស្រីអាយុ៤ឆ្នាំ, សំណុំរឿងនឹងត្រូវបញ្ជូនទៅតុលាការ រីឯសំណងត្រូវបានផ្តល់ជូនគ្រួសារសពក្មេងស្រីរួចហើយ។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ស៊ន សុភក្រ្ត-Sorn Sopheak posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share