Social Expressions

Social Expressions t.me/+uHHvAG8tiKE3ZGM1

សមត្ថកិច្ចខណ្ឌដូនពេញស្វែងរកម្តាយ ដែលយកទារកបោះចោលក្នុងធុងសម្រាមឃេីញហេីយ! តាមការពិតអញ្ជឹងសោះ...គ្រុបផ្តល់ដំណឹង 👉🏻 https://...
13/09/2026

សមត្ថកិច្ចខណ្ឌដូនពេញស្វែងរកម្តាយ ដែលយកទារកបោះចោលក្នុងធុងសម្រាមឃេីញហេីយ! តាមការពិតអញ្ជឹងសោះ...

គ្រុបផ្តល់ដំណឹង 👉🏻 https://t.me/topnewsofcambodia

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៧:០០នាទី លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានចាត់លោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌ ខណ្ឌដូនពេញ ដឹកនាំកម្លាំងជំនាញបន្តជំនាញឈានដល់ការស្វែងរកឃើញម្តាយដែលយកទារកទៅបោះចោលក្នុងធុងសម្រាម មានឈ្មោះ ម៉ោក ចាន់រី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និងបាននាំមកបុស្តិ៍នគរបាលចតុមុខ ដើម្បីមកធ្វេីការបំភ្លឺ ដោយមានការចូលរួមពី លោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរងទទួលការងារយេនឌ័រ លោកអធិការរងទទួលការងារព្រហ្មទណ្ឌ , លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ និងលោកស្រី ប្រធានការិយាល័យសង្គមកិច្ច សាលាខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ស្ត្រីខាងលេីបានដេីរចេញពីការដ្ឋានសំណង់ ម្តុំផ្សារស៊ីលឹប ក្នុងសង្កាត់ចតុមុខ ជាមួយបងស្រីបង្កេីតឈ្មោះ ស្រីណុច ទៅលេងនៅកោះនរា ពេលកំពុងដេីរដល់ចំណុចកន្លែងស្ទួចត្រី កោះនរា ស្ត្រីខាងលេីមានអាការៈសៀតពោះ ចុកតិចៗ ដោយឃេីញអាការៈមិនស្រួល ក៏ត្រឡប់មកកន្លែងស្នាក់នៅ ក្នុងការដ្ឋានសំណង់ វិញ ។

ស្រាប់តែបន្តិចក្រោយមកស្ត្រីខាងលេីក៏ឈឺពោះសម្រាលដោយខ្លួនឯង នៅក្នុងការដ្ឋានសំណង់នោះតែម្តង មិនមានគ្រូពេទ្យទេ មានតែបងស្រីឈ្មោះ ស្រីណុច ជាអ្នកនៅក្បែរ ។ ក្រោយពីសម្រាលរួច ទារកពុំមានសម្លេង រឺកំរេីកអ្វីទាំងអស់ ទាំងម្តាយ និងបងស្រីឈ្មោះស្រីណុច គិតថាទារកខាងលេីស្លា.-ប់-ហេីយ ទើបនារីជាម្តាយក៏យកមកបោះចោលក្នុងធុងសម្រាម មុខការដ្ឋានសំណង់ រួចក៏ចូលទៅសម្រាកវិញធម្មតា ។

ក្រោយការបំភ្លឺ ម្តាយទារក ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីចំណាត់ការបន្ត ។

គួររំលឹកផងដែរថា កាលពីវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីងដោយសារតែគេប្រទះឃេីញទារកម្នាក់ទេីបនឹងកេីត ត្រូវបានម្តាយយកមកបោះបង់ចោលក្នុងធុងសម្រាម ។

13/09/2026

ជាង៣ម៉ឺនគ្រួសារទូរប្រទេស...មិនតិចឡើយ!..ទឹកភ្នែករាស្ត្រ

លោកជំទាវ ហ៊ុន ស៊ីណាត និងកូនស្រី ក៏ជារងគ្រោះដោយសារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ទិញដីនិងផ្ទះរាប់ឆ្នាំដូចគ្នា ក៏មិនបានផ្ទះដូចរាស្ត្រធម្មតា..ហើយគាំទ្រចំណាត់ការក្រសួងដែនដី

05/09/2026

នៅរសៀល​ថ្ងៃ​ទី​ ៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៦​ ខ្ញុំបាទបាន​ជួប​លោក​ ស្លេះ​ ហ្វឺត​ អាយុ​ ៥៦​ ឆ្នាំ​ ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ស្ទឹងត្រែង​ចាប់ច្រលំ​ តុលាការ​ខេត្ត​ស្ទឹងត្រែង​ឃុំខ្លួន​ច្រលំ​ជិត​ ១ឆ្នាំ​ ។
សូមស្ដាប់​ការ​ពន្យល់​សង្ខេប​ក្នុង​វីដេអូ​ខាងក្រោម​ ៖

02/09/2026

ប្រសាសន៍របស់ឯកឧត្តម ម៉ៅ ធនិន កន្លងទៅ ទាក់ទងពីអត្ថន័យនៃការសាងសង់រូបសំណាកបាតដៃឡើង នៅក្នុងខេត្តកំពត

នគរបាលដែលស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ! (វិឌីអូកើតហេតុនិងសេចក្តីប្រកាសបណ្តេញចេញជាផ...
02/09/2026

នគរបាលដែលស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ!

(វិឌីអូកើតហេតុនិងសេចក្តីប្រកាសបណ្តេញចេញជាផ្លូវការក្នុងតេឡេក្រាម) >>t.me/mcbtopnews

ឧបនាយករដ្ឋមន្រ្តី ស សុខា សម្រេចបណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ ក្រោយស្រវឹង ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន (ព្រំដែនក្នុងខេត្តតាកែវ) នៃនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ជាកូនប្រុសប្រធានពន្ធនាគារខេត្តមួយ។ មន្រ្តីនគរបាលរូបនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយស្ថានភាពស្រវឹង កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៨P សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោក ស៊ិន រ៉ាយូ បានបើករថយន្តមួយគ្រឿងម៉ាក RANGE ROVER ពាក់ផ្លាកលេខ ភ្នំពេញ 2BT-1698 ក្នុងល្បឿនលឿន និងស្រវឹង រួចជ្រុលទៅបុកពីក្រោយពេញទំហឹងរថយន្តមួយគ្រឿងម៉ាក BYD ពាក់ផ្លាកលេខ ភ្នំពេញ 2BR-9148 ដែលកំពុងឈប់ចាំរថយន្តធន់ធំកំពុងបត់ចេញពីឃ្លាំង រួចរុញរថយន្តទៅបុកម៉ូតូមួយគ្រឿងទៀត BEAT មួយគ្រឿងទៀត។

នេះជាចំណាត់ការរបស់ប្រមុខក្រសួងមហាផ្ទៃ ដែលលោកបានប្រកាសដាក់គោលការណ៍នេះ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំដោយបានកំណត់ថា «រាល់មន្ដ្រីចំណុះក្រសួងមហាផ្ទៃទាំង៣ ប្រភេទដែលមាន រដ្ឋបាលស៉ីវិល នគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌នៅក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ»។

សម្រាប់លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ជាមន្រ្តីទី១ ដែលទទួលរងការអនុវត្តទណ្ឌកម្មរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ចាំមើលតើនរណាជាមន្រ្តីទី២ ដែលជួបបញ្ហានេះទៀត? បើដឹងថា ខ្លួនស្រវឹងហើយ សូមកុំបើកបរ ប្រយ័ត្នបង្កគ្រោះថ្នាក់ចរាចរណ៍ អស់បុណ្យ អស់ស័ក្តិ!

01/09/2026

សាងអំពើល្អ នឹងជួបសំណាងល្អ..!

បុរសម្នាក់ដែលជួយនារីរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយឪពុកផ្អើលឆ្អោលឡោសង្ស័យករណីប្លន់ម៉ូតូ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញរកឃើញការពិត...ហើយ...

31/08/2026

❌ករណីហិង្សារដោយចេតនា សូមសម្ថកិច្ចមេត្តាស្រាវជ្រាវលើករណីនេះផង ថាតើមានបញ្ហារអ្វីបានឈានទៅដលការវាយដំយ៉ាងដូចឆ្នេះ

ប្រភពប្រជាពលរដ្ឋ

បញ្ចប់ដោយការដោះស្រាយពន្យល់និងណែរនាំ..!សន្តិសុខដែលចាប់យកនោះ បានប្រគល់ឱ្យមកវិញផងដែរ បន្ទាប់ពីអប់រំនែនាំ ដោយមិនអនុញ្ញាតឱ្យច...
30/08/2026

បញ្ចប់ដោយការដោះស្រាយពន្យល់និងណែរនាំ..!

សន្តិសុខដែលចាប់យកនោះ បានប្រគល់ឱ្យមកវិញផងដែរ បន្ទាប់ពីអប់រំនែនាំ ដោយមិនអនុញ្ញាតឱ្យចូលដេីរលក់ម្ជូរក្នុងបរិវេណកោះនរាទៀតឡេីយ។

វិឌីអូកើតហេតុ 👉 t.me/mcbtopnews

26/08/2026

រង់ចាំមើលថា ថៅកែកុនពូកែលេស អ៊ិន សុភិន អាចគេចវេសពីអំណាចតុលាការឬយ៉ាងណា..?

——————————————————————————————
👉 t.me/mcb_media
ចង់ផ្សព្វផ្សាយពីអាជីវកម្ម, ផលិតផល, និងដាក់ផ្សាយពាណិជ្ជកម្មប្រចាំខែ
-រាយការណ៍ពីដំណឹងទាន់ហេតុការណ៍
-ទទួលផ្សព្វផ្សាយដំណឹងជនរងគ្រោះ
-ទទួលផ្សព្វផ្សាយករណីរឿងអយុត្តិធម៌
-ទទួលរៀបចំសន្និសីទសារព័ត៌មានបកស្រាយ
-ទទួលប្រូមូតផលិតផលនិងកម្មវិធីគ្រប់ប្រភេទ
-ផ្តល់ប្រឹក្សាសម្រាប់ការធ្វើទីផ្សារអាជីវកម្មឌីជីថល
-ធ្វើកិច្ចសំភាសន៍បុគ្គលជោគជ័យឬម្ចាស់អាជីវកម្ម
សូមទំនាក់ទំនងមកតេឡេក្រាម៖ 097 444 2341 (Telegram)

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Social Expressions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share