
10/11/2024
វិលចុះវិលឡើងក៏ល្ងាចបាត់ ស្អែកចុះស្អែកឡើងជិតចប់មួយឆ្នាំទៀតហើយ រឿងយើងកំពុងធ្វើកំពុងតែរកដើម្បីចញ្ចឹមជីវិត អ្នកខ្លះគ្រាន់តែជារឿងលេងសើច លុយ10$យើងរកល្មមបានត្រូវចាយពេលមួយខែ តែគេវិញ10$លុយដូចក្រដាស…ល។
ដើរតាមក្ដីស្រមៃឬដើរតាមក្រពះ អ្នកណាដែលមិនចង់បានក្ដីស្រមៃខ្លួន គ្រាន់តែពេលខ្លះដុំបាយនៅចំពោះមុខ មិនអាចតវ៉ាប្រកែកឡើយ…គ្មានអ្វីដែលស្មើភាពទាំងអស់ទេឆាកជីវិត។
ពេលខ្លះរកក្ដីស្រមៃឃើញក៏បាត់បង់ចំណង់ ពេលរកឃើញតែមិនហ៊ានធ្វើព្រោះខកពេល ខកអាយុនឹងចាប់ផ្ដើម…នេះហើយជីវិតមួយដែលយើងត្រូវតស៊ូទាំងមិនច្បាស់គោលដៅ។
រក្សាការអត់ធ្មត់ រក្សាលំនឹងជីវិត😌❤️
_____________
ភូមិគំនិត
អត្ថបទដោយ៖ CHea Sokhea
Joint group: https://t.me/phumkomnethtech