
02/07/2025
ខ្ញុំបាទ មានកិត្តិយសក្នុងការចូលរួមចែករំលែកលើវេទិកាអន្តរជាតិ ក្នុងនាមជាអ្នកបង្កើតមាតិកាម្នាក់តំណាងអោយប្រទេសកម្ពុជាអំពីប្រធានបទ "ការផ្សាភ្ជាប់រវាងវេទិកា និងរឿងរ៉ាវបំផុសគំនិតជាមួយមនុស្សក្នុងយុគសម័យឌីជីថល"
កាលពីសប្តាហ៍មុន ខ្ញុំមានឱកាសចូលរួមកម្មវិធី Digital Horizons: Transforming Creative Industries ធ្វើឡើងនៅប្រទេសឥណ្ឌារៀបចំដោយ DCN Global និង World Learning ដែលមានការចូលរួមពីអ្នកបង្កើតមាតិកា នាយកប្រតិបត្តិ អ្នកអភិវឌ្ឍន៍កូត និងសិល្បករមកពីបណ្តាប្រទេសផ្សេងៗមកស្វែងយល់ពីរបៀបដែល AI, VR, AR, blockchain ដែលកំពុងតែលូតលាស់ក្នុងវិស័យផ្សេងៗ។ ឆ្លៀតឱកាសនោះ ជាមួយវាគ្មិនដ៏ទៃ ពួកយើងក៏បានចែករំលែកនូវឧបករណ៍បច្ចេកវិទ្យាមួយចំនួនដែលបានជួយពួកយើងក្នុងនាមជាអ្នកបង្កើតមាតិកាឯករាជ្យ និងហេតុផលដែលខ្ញុំជឿថាទោះបីជាឥឡូវបច្ចេកវិទ្យា AI បានជួយយើងក្នុងទម្រង់ជាច្រើនមែន តែភាពជាមនុស្សជាតិ និងសីលធម៌គួរតែត្រូវបានគិតគូដូចគ្នា។
សង្ឃឹមថា ខ្ញុំអាចចែករំលែកបន្តនូវអ្វីដែលខ្ញុំបានស្វែងយល់ជូនអ្នកទាំងអស់នៅពេលក្រោយ 😊