Free KhmerSea Media

Free KhmerSea Media News, Media, Education, Media business Media/news company

គ្រាន់តែចេញព័ត៌មានពិតសោះក៏មានអ្នកតាមបំផ្លាញដែរ?  #ប្រទេសឥណ្ឌាគួរតែអាមាសមុខ​បេីសិនជាសំបូរក្មេងៗចេះITតែថោកទាបបែបនេះ ​ ហេតុ...
04/09/2023

គ្រាន់តែចេញព័ត៌មានពិតសោះក៏មានអ្នកតាមបំផ្លាញដែរ?

#ប្រទេសឥណ្ឌាគួរតែអាមាសមុខ​បេីសិនជាសំបូរក្មេងៗចេះITតែថោកទាបបែបនេះ
​ ហេតុអ្វីក្រុមIT ជនជាតិឥណ្ឌាមួយចំនួនថោកទាបខ្លាំងម្លេះ? នរណាចំណាយលុយជួលពួកអស់ឯងហា? គេឲ្យប៉ុន្មានបានជាថោកទាបបែបនេះក៏ហ៊ានធ្វើដែរ? ហ៊ានចូលមកលួច Page សារព័ត៌មានរបស់យើង ទាំងពីរ ទាំងបី ហើយថែមទាំងតាមវាយប្រហារ Website ទៀត? ពួកយើងគ្រាន់តែផ្សាយព័ត៌មានពិតមួយចំនួន តាមភាពជាក់ស្តែងក្នុងសង្គមតែប៉ុណ្ណោះ ដើម្បីចែករំលែក ដល់មិត្តអ្នកអាន អ្នកទស្សនា មិនបានបម្រើឲ្យផលប្រយោជន៍បុគ្គលណាមួយឡើយ។ សូមក្រុមជនខិលខូចប្រភេទនេះ មេត្តាគិតពិចារណាឡើងវិញ បើមានចំណេះជំនាញហើយ តែប្រើក្នុងបំណងទុច្ចរិតបែបនេះ គឺស្មើរនឹងជាមនុស្សបំផ្លាញ ថោកទាបបំផុត។ (សូមបញ្ជាក់) Page របស់សារព័ត៌មាន FK NEWS (FK New TV 24h) ត្រូវបានជនថោកទាបមួយក្រុមចូលលួចគ្រប់គ្រង និងបាន Remove Admin សំខាន់ៗរបស់យើងចោលទាំងអស់ រួចហើយយកដាក់ក្នុង​ Business របស់គេ ដោយទុកAdminចាស់ត្រឹមEditor តែប៉ុណ្ណោះ​។ ក្រុម IT របស់យើងឆែកឃើញ គឺជនខិលខូចនេះ ប្រើប្រាស់អត្តសញ្ញាណជនជាតិឥណ្ឌា។ ចំណុចនេះពិតជាធ្វើឲ្យ ប្រទេសឥណ្ឌាត្រូវបានគេមើលងាយមែន ដោយសារក្រុមអ្នកមានបច្ចេកទេស តែចរិតថោកបែបនេះ។ ចំណេកក្រុមហ៊ុន Facebook នៅមិនទាន់ទទួលស្គាល់ចំណុចខ្សោយកន្លែងនេះឡើយ គួរពិចារណាបន្តិចថា តើនរណាជាម្ចាស់ Admin ពិតប្រាកដ?​ ហេតុអ្វីគ្រាន់តែគេ​ Claim​ Admin​ សោះ​ ប្រគល់ឲ្យគេតែម្តង​ ដោយអាច Remove Owner Page ដោយមិនបាច់ប្រាប់ថែមទៀត។ អាស្រ័យហេតុនេះ សូមបងប្អូនដែលតែងតែតាម Page របស់យើង បើមានបង្ហោះអ្វីកើតឡើង មិនសមរម្យ នោះច្បាស់ជាទង្វើរបស់ក្រុមជនថោកទាបទាំងនោះហើយ។ សូមអរគុណ។

Address

Phnom Penh

Telephone

+85511533318

Website

Alerts

Be the first to know and let us send you an email when Free KhmerSea Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Free KhmerSea Media:

Share