Auto cars 131313

Auto cars 131313 (S.A.C.A) was established to foster collaboration, networking, and business growth among its members

>>> 2020 KIA SELTOS GT Line កំពូលរថយន្តរាងស្អាតនិងទំនើបរបស់ក្រុមហ៊ុនKia ម៉ាសុីន សាំងV4(1.5) កៅអីចុចAuto មានខ្យល់ក្តៅ/ត្រ...
07/02/2025

>>> 2020 KIA SELTOS GT Line កំពូលរថយន្តរាងស្អាតនិងទំនើបរបស់ក្រុមហ៊ុនKia ម៉ាសុីន សាំងV4(1.5) កៅអីចុចAuto មានខ្យល់ក្តៅ/ត្រជាក់ មានភ្លើងDim សុីនដូរបានច្រើនពណ៌ ម្ចាស់ដើមទិញថ្មីក្រុមហ៊ុនកាលទិញជាង4មុឺន ប្រើថែណាស់ ថ្នាំសុីនមួយជុំ ឥឡូវនេះតំលៃពិសេសតែ 2###x$ សំរាប់ពត៌មានបន្ថែមនិងតំលៃសូមCall-0973131313 (telegram) សំរាប់ទីតាំង https://maps.app.goo.gl/ToqAWpNApEGoD7vU6?g_st=com.google.maps.preview.copy

ងាកមកមើលទេសភាពនៅ កំពង់ហ្លួង យើងវិញម្តង ថាតើទេសភាពស្រស់ស្អាតយ៉ាងណាខ្លះ
26/02/2024

ងាកមកមើលទេសភាពនៅ កំពង់ហ្លួង យើងវិញម្តង ថាតើទេសភាពស្រស់ស្អាតយ៉ាងណាខ្លះ

ផ្កាជម្ពូរទេព ឬ ជម្ពូរទេព១ពាន់ នៅមាត់ទន្លេ រាជធានីភ្នំពេញ កំពុងរីកស្គុសស្គាយពិតជាស្រស់ស្អាតមែន❤️ រូបថតថ្ងៃទី១៣ ខែកុម្ភៈ ...
15/02/2024

ផ្កាជម្ពូរទេព ឬ ជម្ពូរទេព១ពាន់ នៅមាត់ទន្លេ រាជធានីភ្នំពេញ កំពុងរីកស្គុសស្គាយ
ពិតជាស្រស់ស្អាតមែន❤️
រូបថតថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

អរគុណសន្តិភាព​ 💐💐💐

សំណង់អាគារបេតិកភណ្ឌក្រុងកំពត ទាក់ទាញទេសចរបរទេស=========អាគារបេតិកភណ្ឌក្រុងកំពត ជាសំណង់បុរាណ ដ៏ទាក់ទាញ ភាគច្រើនសេសសល់ពីសម...
15/02/2024

សំណង់អាគារបេតិកភណ្ឌក្រុងកំពត ទាក់ទាញទេសចរបរទេស
=========
អាគារបេតិកភណ្ឌក្រុងកំពត ជាសំណង់បុរាណ ដ៏ទាក់ទាញ ភាគច្រើនសេសសល់ពីសម័យអាណានិគម។ អាគារបេតិកភណ្ឌនៅក្រុងកំពត មានជាង ៣០០អាគារ មានលក្ខណៈសម្បូរបែប ដែលជាតំបន់មួយមានសក្តានុពលយ៉ាងខ្លាំង និងទាក់ទាញទេសចរបរទេសជាច្រើន មកកម្សាន្ត។
#ព័ត៌មានរូបភាព

🌿ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមា...
13/02/2024

🌿ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។

🌋តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាជនក្នុងតំបន់ ដែលជាជនជាតិសួយមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ អ្នកដែលមកលេងនៅទីនេះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ ជាពិសេសអ្នកមានជម្ងឺសើស្បែក និងឈឺដៃ ឈឺជើង អាចមកត្រាំដោយទឹកថ្លាឈ្វង់នៅទីនោះ នឹងអាចមានភាពធូរស្រាលជាមិនខាន។

♨️ទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ ដែលមានទឹកចេញមកពីប្រភព៦ និងមានក្លិនស្ពាន់ធ័រ និងថ្មកំបោរ។ ផ្ទៃទឹក ទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា និងពោរពេញដោយស្មៅខ្ពស់ៗ កក់(ប្រភេទត្រែងម្យ៉ាង) និងថ្មក្រហម។

📍ទីតាំង: https://maps.app.goo.gl/D21dJz6xDg7n2zca8?g_st=ic

ព្រះរាជាណាចក្រកម្ពុជានឹងមានស្ពានឆ្លងទន្លេមេគង្គមួយទៀតក្នុងពេលឆាប់ៗនេះ! ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ៖- ប្...
13/02/2024

ព្រះរាជាណាចក្រកម្ពុជានឹងមានស្ពានឆ្លងទន្លេមេគង្គមួយទៀតក្នុងពេលឆាប់ៗនេះ!

ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ៖
- ប្រវែងស្ពាន៖ ១៧៦១ ម៉ែត្រ
- ត្រើយខាងកើត៖ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
- ត្រើយខាងលិច៖ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
- បើកការដ្ឋានសាងសង់៖ ០២/មករា/២០២៣
- គ្រោងបញ្ចប់ការសាងសង់៖ មិថុនា/២០២៦
- រយៈពេលសាងសង់៖ ៤២ខែ
- គឹម បញ្ញារ័តន៍

"កោះសាមិត្ត" មានឈ្មោះដើមថា "កោះខ្មោច" ដែលមានទីតាំងស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយប៉ុន្មាន ២៥០គ...
10/02/2024

"កោះសាមិត្ត" មានឈ្មោះដើមថា "កោះខ្មោច" ដែលមានទីតាំងស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយប៉ុន្មាន ២៥០គ.ម ពីរាជធានីភ្នំពេញ និង១៤០គ.ម ពីក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង។
កោះនេះគឺជាគោលដៅសក្តានុពលទេសចរណ៍ដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរដែលមកលេងតំបន់កោះស្តេច ដោយសារកោះនេះមានអំណោយផលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការទស្សនាផ្កាថ្ម ងូតទឹកសមុទ្រ ចុះក្រោមបាតសមុទ្រ និងស្ទូចត្រីក្បែៗកោះនោះ។ បច្ចុប្បន្នកោះនេះអាចទទួលភ្ញៀវអោយមានបោះតង់ ដោយមានទឹកសាប និងបន្ទប់ទឹកប្រើប្រាស់ជាទូទៅបាន ឬអាចមកស្នាក់នៅតាមរីសតនាៗក្នុងតំបន់កោះស្តេច កោះអំពិល និងអាចជួលទូកឬអូប័រ ជិះលេងកម្សាន្តជុំវិញកោះ។

សូមជូនផែនទីផែពយជប៉ុន
https://maps.app.goo.gl/zTBciJy1TbkvFvUC6

[English below]ប្រាសាទអង្គរវត្ត ជាប្រាសាទដ៏អស្ចារ្យមួយ ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ប្រាសាទនេះសាងសង់ក្ន...
09/02/2024

[English below]
ប្រាសាទអង្គរវត្ត ជាប្រាសាទដ៏អស្ចារ្យមួយ ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ប្រាសាទនេះសាងសង់ក្នុងសតវត្សទី 12 និងជាបូជនីយដ្ឋានសាសនាដ៏ធំបំផុតក្នុងពិភពលោក ហើយក៏ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

ប្រាសាទអង្គរវត្តជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលទាក់ទាញអ្នកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ ដើម្បីមកទស្សនាអំពីភាពអស្ចារ្យ និងយល់ដឹងអំពីការបញ្ចូលគ្នានៃសាសនា និងសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ដែលបង្កប់នៅក្នុងស្ថាបត្យកម្មមួយនេះ។
___________________________

Angkor Wat is a breathtaking temple complex located in Siem Reap, Cambodia. Built in the 12th century during the Khmer Empire, it is the largest religious monument in the world and a UNESCO World Heritage site.

Surrounded by a vast moat and set amidst lush jungle, Angkor Wat is a symbol of Cambodia's rich cultural and historical heritage, attracting millions of visitors annually who come to marvel at its grandeur and explore the fascinating blend of religion and artistry embodied in

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញចូលក្...
08/02/2024

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ (His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ កាលពីល្ងាចថ្ងៃពុធ ទី៧ កុម្ភៈ ២០២៤។

ទិដ្ឋភាព​ រាជធានីភ្នំពេញ​ បច្ចុប្បន្ន​ ឆ្នាំ​ ២០២៤​ !  #អរគុណ​សន្តិភាព
08/02/2024

ទិដ្ឋភាព​ រាជធានីភ្នំពេញ​ បច្ចុប្បន្ន​ ឆ្នាំ​ ២០២៤​ !

#អរគុណ​សន្តិភាព

03/01/2024

ចូលឆ្នាំ២០២៤ ភ្លាម ជប៉ុនជួបគ្រោះអាក្រក់ផ្ទួនៗ!

ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ គ្រោះរញ្ជួយដីកម្រិត៧.៦ រ៉ិចទ័រ ដែលបង្កឱ្យមនុស្ស ៦២ នាក់ ស្លាប់និងជាង៣០០ នាក់បានរងរបួស ខណៈភ្នាក់ងារជួយសង្គ្រោះកំពុងស្វែងរកមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក។

ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ការប៉ះទង្គិចគ្នារវាងយន្តហោះដឹកអ្នកទេសចរ និងយន្តហោះឆ្មាំសមុទ្រជប៉ុន ដែលបណ្ដាលឱ្យមនុស្ស ៥ នាក់ស្លាប់ និង អ្នកដំណើរជាង៣០០នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះ ដែលកំពុងឆាបឆេះ។

Pray for Japan!

Address

27
Phnom Penh

Telephone

+855973131313

Website

Alerts

Be the first to know and let us send you an email when Auto cars 131313 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Auto cars 131313:

Share