10/05/2026
⭕️សូមខមិននិងសែរ តាមការយល់ឃើញ..
**មន្រ្តីនគរបាលការិយាល័យនិតិវិធី បានយករថយន្តរបស់ពលរដ្ឋ ដែលឃាត់ យកទៅប្រើប្រាស់ផ្ទាល់ខ្លួន និងបម្រើអង្គភាពរបស់ខ្លួន ក្រោមរូបភាពឃាត់រថយន្តយករក្សាទុក។ ប្រជាពលរដ្ឋដែរជាម្ចាស់រថយន្ត Toyota Alphard ពណ៌សមួយគ្រឿង និយាយ អះអាងថា ខ្លួនតាមទាន់ នគរបាលនៃការិយាល័យនិតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានយករថយន្តរបស់គាត់ ទៅប្រើប្រាស់ផ្ទាល់ខ្លួន និងបម្រើអង្គភាពរបស់ខ្លួន ក្រោមរូបភាពឃាត់រថយន្តរបស់លោកយកទុក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
តាមការនិយាយបញ្ជាក់ថារថយន្តខាងលើដែរជារបស់ខ្លួននេះ ត្រូវបាននគរបាលនៃការិយាល័យនិតិវិធី យកជិះផ្ទាល់ខ្លួនទៅព្រលានយន្តហោះ និងត្រូវបានលោកតាមទាន់និងថតបានជិះទៅចតទុកចោលនៅមុខផ្ទះរបស់នគរបាននោះ តាមបណ្ដោយផ្លូវទៅសាលាសកលវិទ្យាល័យប៊ៀលប្រាយ ដែរស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅវេលាម៉ោង9យប់ថ្ងៃទី08/05/2026។
សូមបញ្ជាក់ថា ក្រោមការចោទប្រកាន់ខាង លើនេះ គេនៅមិនទាន់ឃើញមានប្រតិកម្មតបត ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តសៀមរាប នៅឡើយទេ។
#គេហទំព័រកំណើតថ្មី #ព្រះអង្គចន្ទមុនី #លោកឪសួង #សៀមរាប #សៀមរាបផ្ទះខ្ញុំ