
07/03/2024
#ប្រាសាទគុហនគរ
ប្រាសាទគុហនគរ ជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ចំណាស់មួយ ដែលមានអាយុកាលតាំង ពីសតវត្សទី១១មានទីតាំងស្ថិតនៅខេត្តកំពង់ធំ។ បើធ្វើដំណើរចេញពីទីក្រុងភ្នំពេញតាមបណ្ដោយ ផ្លូវជាតិលេខ៦បានប្រមាណ៩៦គីឡូម៉ែត្រ នឹងឃើញបដាមួយដែលគេសរសេរថា សូមស្វាគមន៍រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទគុហនគរ ដែលស្ថិតក្នុង ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។នៅពេលនោះ នឹងឃើញវត្តមួយ នៅខាងស្ដាំដៃ ដែលមានខ្លោងទ្វាពណ៌ផ្កាឈូក អមសងខាងដោយបង្កាន់ដៃរូបនាគដែលមានឈ្មោះថា វត្តគុហនគរ ហើយបត់ចូលតាមខ្លោងទ្វារវត្តនោះ នឹងឃើញ ប្រាសាទគុហនគរ ( ប្រាសាទគុហនគរនេះ ស្ថិតនៅក្នុងបរិវេណវត្តគុហនគរ)។ ប្រាសាទគុហនគរ មានបណ្តោយប្រវែង ៤៥ម៉ែត្រ និងទទឹងប្រវែង ៣៥ម៉ែត្រ ព័ទ្ធជុំវិញ ដោយរបងថ្មក្រៀម ដែលមានកម្ពស់៣ម៉ែត្រ។ គេធ្វើបា្រសាទនេះដើម្បីតម្កល់លិង្គ
ឥសូរនិងយោនីនាងឪមាដើម្បីឧទ្ធិសដល់លទ្ធិព្រហ្មញ្ញសាសនានិងជាសក្ការះបូជាដល់ប្រជាពលរដ្ឋ។
#ដេីរទូទៅ #ទំបន់ទេសចរណ៍