
25/07/2025
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង រួមនិងប្រជាពលរដ្ឋ រួមគ្នាបរិច្ចាគឈាម ដេីម្បីបុព្វហេតុមនុស្សធម៌ ។ ដោយការបរិច្ចាគឈាមមនុស្សធម៌ពេលនេះ គឺធ្វេីឡេីងដេីម្បីត្រៀមបង្ការផង និងយោងលេីសេចក្តីត្រូវការផងសម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន ហេីយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ ព្រោះ “ឈាមជាជីវិត“៕