21/11/2025
រដ្ឋបាលខេត្តបន្ទាយមានជ័យ កត់សម្គាល់ឃើញថា នៅប៉ុន្មានថ្ងៃកន្លង ទៅ នេះ មានការយករូបថត និង វីដេអូ ចាស់ៗអំពីការដាក់និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយ មានជ័យ និងរូបភាពពីកន្លែងផ្សេងៗដែលជាព័ត៌មានចាស់ និងពេលខ្លះ ជា ព័ត៌មានមិនពិត មកផ្សព្វ ផ្សាយ នៅលើបណ្តាញសង្គម បង្កើតឱ្យមាន ការ ភាន់ច្រឡំ ក្នុងចំណោមសាធារណជន។ ចំពោះករណីនេះ រដ្ឋបាលខេត្ត បន្ទាយមានជ័យសូមគូសបញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិ ជោគជ័យ នៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ។