Seavhab Journalist

Seavhab Journalist Seavhab Journalist Page journalist tvfb freshnews hunmanet samdech hunsen
(1)

23/06/2026

កាយផ្លូវដាក់លូ Djសាន្តប៊ុនធឿន Remix

ហាហា អភិវឌ្ឍន៍សហគមន៍ឬចិញ្ចឹមសហគមន៍ បើមានលុយទៅទិញដីត្រូវជីផាកបើករីសត ត្រូវយក១០ភាគរយពេលទទួលភ្ញៀវ តែពេលទិញដីនិងចំនាយផ្សេងគ្...
09/06/2026

ហាហា អភិវឌ្ឍន៍សហគមន៍ឬចិញ្ចឹមសហគមន៍ បើមានលុយទៅទិញដីត្រូវជីផាកបើករីសត ត្រូវយក១០ភាគរយពេលទទួលភ្ញៀវ តែពេលទិញដីនិងចំនាយផ្សេងគ្មានសហគមន៍ជួយទេ ចឹងដឹងមូលហេតុហើយមិចបានគេមិនធ្វើស្ពាន

សូមអស់លោកសកលជួយពិនិត្យមើលផ្លូវច្បាប់ផង កុំគេថាស្រុកយើងច្បាប់តែអញ្ចឹង
31/05/2026

សូមអស់លោកសកលជួយពិនិត្យមើលផ្លូវច្បាប់ផង កុំគេថាស្រុកយើងច្បាប់តែអញ្ចឹង

បង្ហោះវីដេអូលើបណ្តាញសង្គម ពាក់ព័ន្ធករណីស្ត្រី និងអង្គរក្ស យកពូថៅវាយរបងស័ង្កសីរបស់គេ ពេលនេះព្រមសុំទោស និងសងសំណងបញ្ចប់រឿងហ...
22/05/2026

បង្ហោះវីដេអូលើបណ្តាញសង្គម ពាក់ព័ន្ធករណីស្ត្រី និងអង្គរក្ស យកពូថៅវាយរបងស័ង្កសីរបស់គេ ពេលនេះព្រមសុំទោស និងសងសំណងបញ្ចប់រឿងហើយ! ក្រោមការសម្របសម្រួលពីអាជ្ញាធរខណ្ឌ៧មករា

#កោះសន្តិភាព

ពេលខ្លះមនុស្សចេះជ្រល់ លង់នឹងចំនេះខ្លួនឯង ដោយមើលមិនជ្រៅ។ 🤣និយាយមែនស្រុកគេហាស បង្កើត PayPal សល់អោយយើង verify សុទ្ធតែពីធានា...
16/05/2026

ពេលខ្លះមនុស្សចេះជ្រល់ លង់នឹងចំនេះខ្លួនឯង ដោយមើលមិនជ្រៅ។ 🤣និយាយមែនស្រុកគេហាស បង្កើត PayPal សល់អោយយើង verify សុទ្ធតែពីធានាគា ចុះទំរំ appថ្នាល់ជាតិអញ្ចឹងទៀតគ្រន់ចឹងសុះភ័យម្លេះ 😂😂😂ហតម៉ងរដ្ឋធ្វើអោយបាត់លុយ អោយរដ្ឋសង់វិញទៅចប់ហើយបូបាច់ដល់ហើយមួយៗ

App ថ្នាក់ជាតិមួយទាំងមូលមិចប្រុងអោយត្រឹម register ថតអត្តសញ្ញាណប័ណ្ណក្លែងក្លាយចូលប្រើបានមែន ? 🥱🥱🥱ការប្រើប្រាស់ឯកសារបញ្ជាក...
16/05/2026

App ថ្នាក់ជាតិមួយទាំងមូលមិចប្រុងអោយត្រឹម register ថតអត្តសញ្ញាណប័ណ្ណក្លែងក្លាយចូលប្រើបានមែន ? 🥱🥱🥱
ការប្រើប្រាស់ឯកសារបញ្ជាក់ពីធានាគារ គឺជម្រើសងាយនិងលឿនបំផុតមិនបាចត្រូវការពេលអ្នកអង្គុយផ្ទៀងផ្ទាត់ច្រើន

hybrid x សាំង ប្រែនៗៗ😣 ឈប់យកព័ត៌មាន ដាក់ mmo បានត្រឹមត្រូវខុសវិជ្ជាជីវៈ
01/05/2026

hybrid x សាំង ប្រែនៗៗ😣 ឈប់យកព័ត៌មាន ដាក់ mmo បានត្រឹមត្រូវខុសវិជ្ជាជីវៈ

រាប់ចាប់ពីពេលពពោះ រហូតថ្ងៃកើត និងចិញ្ចឹមដល់ធំប៉ុណ្ណេះ ឆ្លងកាត់ការលំបាកច្រើនណាស់។ សូមអាណាព្យាបាលទាំងឡាយប្រឹងប្រែងអប់រំកូន...
18/04/2026

រាប់ចាប់ពីពេលពពោះ រហូតថ្ងៃកើត និងចិញ្ចឹមដល់ធំប៉ុណ្ណេះ ឆ្លងកាត់ការលំបាកច្រើនណាស់។ សូមអាណាព្យាបាលទាំងឡាយប្រឹងប្រែងអប់រំកូន កុំបណ្តោយតាមចិត្ត កុំទំយើពួកគេរហូតធ្លាក់លើផ្លូវមិនល្អបែបនេះ។ នេះរាប់ថា ខាតបង់ធំណាស់ សម្រាប់ការប្រឹងប្រែងចិញ្ចឹមបីបាច់ពួកគេ។
——————
ក្រុមក្មេងស្ទាវ ដែលបង្កភាពអនាធិបតេយ្យដេញគប់ និងវាយរថយន្តនៅខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់បាន៦នាក់។
សង្គមមានច្បាប់ មិនអាចធ្វើទង្វើដែលបំពានច្បាប់ និងបង្កអនាធិបតេយ្យបែបនេះទេ។

Update: បុរសលើកនេះចង្អុលឡាននេះ បានចូលមកបំភ្លឺហើយ ករណីវាយឡាន AVATAR កាលពីយប់មិញភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦ ...
17/04/2026

Update: បុរសលើកនេះចង្អុលឡាននេះ បានចូលមកបំភ្លឺហើយ ករណីវាយឡាន AVATAR កាលពីយប់មិញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦ នេះ បុរសលើកដៃចង្អុល ដែលឃើញក្នុងរូប បានចូលមកបំភ្លឺនៅ ប៉ុស្តិ៍នគបាលរដ្ឋបាលស្រះចកហើយ ដោយគាត់មិនបានចូលរួមវាយនោះទេ គាត់ជាអ្នកសារព័ត៌មាន គាត់បានស្រែកថា អោយបងប្អូនឈប់ប្រើហិង្សា មានអ្វីនិយាយគ្នា ហើយ បច្ចុប្បន្ននេះ គាត់ក្លាយជាសាក្សី សហការ និង ម្ចាស់រថយន្ត និង សមត្ថកិច្ច តាមរកជនដៃដល់។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះបាតុភាពព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមក្មេងៗបានគប់ និងវាយបំផ្លាញរថយន្តនោះ ត្រូវចូលខ្លួនដោះស្រាយនៅអធិការខណ្ឌដូនពេញ ឱ្យទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ បានលេីកឡេីងបែបនេះ ក្នុងកិច្ចដឹកនាំប្រជុំ ពង្រឹងសនតិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពបន្ថែមជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការស្រាលវត្តភ្នំ។

លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ ថា «ចំពោះបាតុភាពព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមក្មេងៗបានគប់ និងវាយបំផ្លាញរថយន្តនោះសូមចូលខ្លួនដោះស្រាយនៅអធិការខណ្ឌដូនពេញឱ្យទាន់ពេលវេលា(តែបើជំនាញតាមចាប់ខ្លួនគឺអនុវត្តន៌និតិវិធីច្បាប់អត់លើកលែងទេព្រោះមុខសញ្ញាខាងជំនាញក្ដាប់បានហើយ)»។

លោកឧត្តមសេនីយ៍ ឯក បន្ដថា «ខ្ញុំអត់ដែលនិយាយលេងទេ សូមអណាព្យាបាល បើដឹងថាកូនក្មួយខ្លួនពាក់ព័ន្ឋបញ្ជូនមកសារភាពបន្ទាន់»។

សូមរំលឹកថា ចំពោះហេតុការណ៍នេះ គឺនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ ជាមួយនឹងម៉ូតូ១គ្រឿង ។

ក្រោយកើតហេតុការណ៍សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំយករថយន្តនិងអ្នកបើករថយន្តមកកាន់មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥បានបើកប៉ះរថយន្តខ្លួន ពីក្រោយ ហើយគាត់ក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបជាមួយម្ចាស់រថយន្តនោះទេ ហើយអ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល បន្ទាប់មកក៏ឡើងរថយន្តបើកចេញ ភ្លាមនោះម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ ភ្លាមនោះផងដែរ ប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថារថយន្តបុកម៉ូតូ ហើយបើករត់ ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្ត បង្កឲ្យខូចខាតផ្នែកខាងមុខនិងក្រោយ ដោយឡែកសមត្ថកិច្ច ទទួលបានព័ត៌មានក៏ចុះអន្តរាគមន៍ ក៏នាំយករថយន្តនិងអ្នកបើកបរ យកមកកន្លែងសមត្ថកិច្ច បញ្ចៀសកុំឲ្យកើតមានអំពើហិង្សាកើតឡើង ចំពោះមុខករណីនេះសមត្ថកិច្ចបាននឹងកំពុងបន្តស្រាវជ្រាវស្វែងរកភាគីម្ខាងទៀតដើម្បីសាកសួរ៕

សារព័ត៌មាន ដើមអម្ពិល - ព័ត៌មានទាន់ហេតុការណ៍ដោយ សយ សុភាព 👉 https://t.me/daphotnews

គុកអាចជាប់ពី២ឆ្នាំដល់១២ឆ្នាំបើបទចោតប្រកាន់ដូចខាងក្រោមសំណងរដ្ឋប្បវេណី ថ្លៃពិន័យ+សំណង់យានយន្ត+ជំងឺចិត្តផ្អែកលើច្បាប់ព្រហ្ម...
17/04/2026

គុកអាចជាប់ពី២ឆ្នាំដល់១២ឆ្នាំបើបទចោតប្រកាន់ដូចខាងក្រោម
សំណងរដ្ឋប្បវេណី ថ្លៃពិន័យ+សំណង់យានយន្ត+ជំងឺចិត្ត
ផ្អែកលើច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា សកម្មភាពដែលអ្នកបានរៀបរាប់ខាងលើ គឺជាការរួមបញ្ចូលគ្នានៃបទល្មើសជាច្រើន ដែលអាចត្រូវចោទប្រកាន់ទៅតាមអង្គហេតុនីមួយៗដូចខាងក្រោម៖
១. បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (មាត្រា ៤៩៤ និង ៤៩៥)
ការដែលបុគ្គលម្នាក់ "សរសេររឿងក្លែងបន្លំ" ឬ "និយាយបំភ្លៃ" ដើម្បីធ្វើឱ្យហ្វូងមនុស្សយល់ច្រឡំ រួចជំរុញឱ្យពួកគេទៅវាយកម្ទេចឡានអ្នកដទៃ គឺចូលក្នុងបទញុះញង់។
ធាតុផ្សំបទល្មើស៖ ការបញ្ចុះបញ្ចូល ឬបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការចែកចាយព័ត៌មានមិនពិត។
ទោសដាក់ពន្ធនាគារ៖ ពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លាន ទៅ ៤ លានរៀល។
២. បទធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស (មាត្រា ៤១១)
ការវាយកម្ទេចឡាន (គប់ដុំថ្មបំបែកកញ្ចក់) ដោយប្រើកម្លាំងបាយជា "ក្រុម" ឬ "ហ្វូងមនុស្ស" គឺជាស្ថានទម្ងន់ទោស។
ធាតុផ្សំបទល្មើស៖ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដែលប្រព្រឹត្តឡើងដោយសហចារី (ច្រើននាក់)។
ទោសដាក់ពន្ធនាគារ៖ ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លាន ទៅ ១០ លានរៀល។
៣. បទបរិហារកេរ្តិ៍ជាសាធារណៈ (មាត្រា ៣០៥)
ការបង្កើតសាច់រឿងក្លែងក្លាយដើម្បីឱ្យគេយល់ច្រឡំលើម្ចាស់ឡាន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលនោះ។
ទោស៖ ពិន័យជាប្រាក់ពី ១ សែន ទៅ ១០ លានរៀល (ជាបទមជ្ឈិមដែលប៉ះពាល់ដល់កិត្តិយស)។
៤. បទហឹង្សាដោយចេតនា (ប្រសិនបើមានមនុស្សនៅក្នុងឡាន)
ប្រសិនបើការគប់ដុំថ្មបំបែកកញ្ចក់នោះ បណ្តាលឱ្យអ្នកនៅក្នុងឡានរងរបួស ទោះតិចឬច្រើន៖
ជនបង្កអាចត្រូវចោទពីបទ "ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស" (ដោយសារប្រើអាវុធ/វត្ថុរឹង និងធ្វើជាក្រុម) ដែលមានទោសជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Seavhab Journalist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share