Oun Ka Ka

Oun Ka Ka សូមគោរពជំរាបសួរ ពុកម៉ែបងប្អូនជាទីគោរពស្រលាញ់រាប់អាន❤❤❤

 #១៥ឆ្នាំលឿនណាស់ សឹងតែមិនគួរអោយជឿរថាខ្ញុំនៅមានជីវិតទាំងដែលកាលនោះជាប់នៅក្រោមគេបង្អស់😭😭😭 #22/11/2010
22/11/2025

#១៥ឆ្នាំលឿនណាស់ សឹងតែមិនគួរអោយជឿរថាខ្ញុំនៅមានជីវិតទាំងដែលកាលនោះជាប់នៅក្រោមគេបង្អស់😭😭😭
#22/11/2010

 #តារាសម្ដែងប្រុស ពីររូប លោក ប៉ែន ចាន់សិទ្ធ និង លោក អ៊ុន សិទ្ធា សុខចិត្ត ឈឺ ដោយស្ងាត់ៗ មិននិយាយ ព្រោះគាត់មិនចង់លឺពាក្យថា...
21/11/2025

#តារាសម្ដែងប្រុស ពីររូប លោក ប៉ែន ចាន់សិទ្ធ និង លោក អ៊ុន សិទ្ធា សុខចិត្ត ឈឺ ដោយស្ងាត់ៗ មិននិយាយ ព្រោះគាត់មិនចង់លឺពាក្យថាមហាជនមួយចំនួនតូច😥 ចុងក្រោយពួកគាត់ក៏ចាកចេញទៅដោយមិនត្រឡប់🕊️🤍🙏

 #កំដរដល់នាទីចុងក្រោយ ហើយបួសមុខភ្លើងជូនលោក អ៊ុន សិទ្ធា ទៀត 😢😭 លោក សឿន វីតា ថា លោក អ៊ិន សិទ្ធា ជួយលោកច្រើនណាស់ ជួយដោយស្មោ...
21/11/2025

#កំដរដល់នាទីចុងក្រោយ ហើយបួសមុខភ្លើងជូនលោក អ៊ុន សិទ្ធា ទៀត 😢😭 លោក សឿន វីតា ថា លោក អ៊ិន សិទ្ធា ជួយលោកច្រើនណាស់ ជួយដោយស្មោះ ទោះលោកធ្លាក់ដល់ចំណុចណា លោក អ៊ុន សិទ្ធា មិនប្រកាន់ ជួយផ្សព្វផ្សាយអាជីវកម្មលោកទៀត។ ខោអាវដែលលោកស្លៀកពាក់ ២ឆ្នាំមកនេះ ក៏លោក អ៊ុន សិទ្ធា អោយលោកច្រើនដែរ 🙏😢 ហេតុអ្វីមនុស្សល្អៗ ចាកចេញលឿនម៉្លេះ? 😭

 #អុញនោះមាសសុទ្ធមិនខ្លាចភ្លេីង​ យប់នេះម៉ោង៨កូនដំរីប្រកាសយកអ្នកឈ្នះដីមួយប្លង់មែនទែនហេីយ❤️️😍😘
21/11/2025

#អុញនោះមាសសុទ្ធមិនខ្លាចភ្លេីង​ យប់នេះម៉ោង៨កូនដំរីប្រកាសយកអ្នកឈ្នះដីមួយប្លង់មែនទែនហេីយ❤️️😍😘

 #បន្ទាប់ពីវីរកងទ័ពកម្ពុជាដែលប្រចាំការនៅព្រំដែនកម្ពុជា-ថៃ បានអំពាវនាវឱ្យអាជ្ញាធរនៅស្រុកកូនមុំ ខេត្ដរតនគិរី ជួយស្នើពលរដ្ឋ...
20/11/2025

#បន្ទាប់ពីវីរកងទ័ពកម្ពុជាដែលប្រចាំការនៅព្រំដែនកម្ពុជា-ថៃ បានអំពាវនាវឱ្យអាជ្ញាធរនៅស្រុកកូនមុំ ខេត្ដរតនគិរី ជួយស្នើពលរដ្ឋក្នុងភូមិឱ្យជួយច្រូតស្រូវឱ្យ ដោយសារតែខ្លួនមិនអាចមកច្រូតកាត់បានព្រោះជាប់ភារកិច្ចនៅការពារព្រំដែន ខណៈភរិយាកំពុងមានទម្ងន់ជិតគ្រប់ខែ និងគ្មានប្រាក់ជួលគេផងនោះ ពេលនេះសាររបស់លោកបានលឺទៅដល់លោកស្នងការនគរបាលខេត្ដរតនគិរីហើយ។

តាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្ដរនគិរី បានឱ្យដឹងថា នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានចេញបញ្ជាដល់កម្លាំងនគរបាលចុះទៅជួបភរិយាវីរកងទព័ខាងលើដល់ផ្ទះស្ថិតនៅភូមិសិរីមង្គល ឃុំសិរីមង្គល ស្រុកកូនមុំ ដើម្បីពិភាក្សានឹងជួយច្រូតកាត់ស្រូវជូនដល់យុទ្ធជនដែលជាប់ភារកិច្ចការពារព្រំដែននៅជួរមុខ(កម្ពុជា-ថៃ)។ នៅថ្ងៃទី២១ ខែវិច្ឆិកាស្អែកនេះ សមត្ថកិច្ចនឹងសហការជាមួយអាជ្ញាធរមូលដ្ឋានសម្របសម្រួលជួយច្រូតកាត់ស្រូវរបស់វីរកងទ័ពខាងលើ។ ដោយឡែក ភរិយារបស់វីរកងទ័ពដែលកំពុងមានផ្ទៃពោះមិនទាន់សម្រាល លោកស្នងការខេត្ដក៏នឹងឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនមួយចំនួនសម្រាប់ដោះស្រាយបញ្ហា និងប្រើប្រាស់ក្នុងពេលសម្រាលនាពេលខាងមុខ។

សូមជម្រាបថា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនមានឈ្មោះថា Khan Tey វីរកងទ័ពកម្ពុជា បានសរសេររៀបរាប់យ៉ាងដូច្នេះថា “ខ្ញុំបាទសូមស្នើសុំដល់ភូមិ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្ដរតនគិរី មេត្ដាជួយដល់ខ្ញុំបាទផង ដែលជាប់ភារកិច្ចនៅព្រំដែនថៃមិនអាចទៅជួយបន្ទុកគ្រួសារបានទេ ខ្ញុំបាទសូមស្នើសុំដល់ភូមិ ឃុំសិរីមង្គល មេត្ដាជួយស្នើសុំដល់បងប្អូនប្រជាពលរដ្ឋជួយច្រូតស្រូវខ្ញុំផង ខ្ញុំគ្មានលទ្ធភាពជួលបងប្អូនទេ ប្រពន្ធខ្ញុំក៏ពោះធំគ្រប់ខែខាងមុខហ្នឹងនៅមិនទាន់មានប្រាក់គ្រប់គ្រាន់សម្រាប់គាត់សម្រាលកូននៅឡើយទេ៕”
#វីរកងទ័ពខ្មែរ #ស្នងការខេត្ដរតនគិរី #វិទ្យុវាយោ

វីដេអូដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យ ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ...
20/11/2025

វីដេអូដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យ ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង សមត្ថកិច្ចជំនាញបញ្ជាក់ថា គឺជាវីដេអូក្លែងក្លាយបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត(AI)ទេ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធចំពោះវីដេអូដែលបានចែកចាយនោះ ព្រោះផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា វីដេអូAIនេះបង្កើតឡើងដោយប្រទេសជិតខាងក្នុងចេតនាញុះញង់ វាយប្រហាររាជរដ្ឋាភិបាល និងកិត្តិយសនគរបាលជាតិកម្ពុជា។ ដូច្នេះអគ្គស្នងការដ្ឋាននគរបាលជាតិអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែកចាយចៀសវាងនាំឱ្យមានការភាន់ច្រឡំ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសនគរបាលជាតិកម្ពុជា។ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលបន្តការចែកចាយវីដេអូក្លែងក្លាយនេះ៕
#អគ្គស្នងការដ្ឋាននគរបាលជាតិ #ស្ដ្រីជនសង្ស័យជនជាតិវៀតណាម #វីដេអូAI #រំដោះអ្នកទោសនៅស្វាយរៀង #វិទ្យុវាយោ

 #ពេលចូលសមរភូមិប្រយុទ្ធប្រកាសដាក់ជីវិតជូនជាតិ ធាតុជូនឪពុកម្ដាយ ពេលស្រុកសាន្តត្រាណ ផ្កាយបុណ្យស័ក្ដិជូនកូនលោកធំ៕
20/11/2025

#ពេលចូលសមរភូមិប្រយុទ្ធប្រកាសដាក់ជីវិតជូនជាតិ ធាតុជូនឪពុកម្ដាយ ពេលស្រុកសាន្តត្រាណ ផ្កាយបុណ្យស័ក្ដិជូនកូនលោកធំ៕

Rest in peace pa😭🕊️ប៉ាល្អពេកហើយពេលថតជាមួយប៉ាសប្បាយណាស់ កូនស្រឡាញ់ប៉ា☹️🙏🏻
20/11/2025

Rest in peace pa😭🕊️ប៉ាល្អពេកហើយ
ពេលថតជាមួយប៉ាសប្បាយណាស់ កូនស្រឡាញ់ប៉ា☹️🙏🏻

 #ក្រោយដឹងដំណឹងតារាសម្តែង លោក អ៊ុន សិទ្ធា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ...
20/11/2025

#ក្រោយដឹងដំណឹងតារាសម្តែង លោក អ៊ុន សិទ្ធា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល តាមរយៈ ឯកឧត្តម ហ្វៃ សំអាង រួមជាមួយលោកជំទាវ ចន ច័ន្ទលក្ខិណា បានយកទៅប្រគល់ជូនដល់គ្រួសារស////ព របស់លោក អ៊ុន សិទ្ធា 👇

 #ទាហានសៀម១ក្រុមពិតជាព្រៃផ្សៃមែន ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំ.លោ.ភ​​.បូក​ពេល​ត្រឡប់​មក​ដល...
20/11/2025

#ទាហានសៀម១ក្រុមពិតជាព្រៃផ្សៃមែន ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំ.លោ.ភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន

#ខេត្តបាត់ដំបង​៖ នារី​ពលករ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ពលករ​ប្រុស ស្រី ជាង​១០​នាក់ ត្រូវ​បាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​ដ៏​ឃោ​ឃៅ​របស់​សៀម យ៉ាងតិច​០៧​នាក់​ចាប់​នាង​រំលោភ​បូក ពេល​ពួក​នាង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ប្រទេស​សៀម មក​កាន់​ប្រទេស​កំណើត​វិញ ហើយ​ថែម​ទាំង​វាយ​ធ្វើ​ទារុណកម្ម​ពលករ​ប្រុស​ៗ និង ប្លន់​យក​ទូរស័ព្ទ និង លុយកាក់​អស់​គ្មាន​សល់​។ នេះ​បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​មន្ត្រី​ព្រំដែន​។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៏ ទ​ង្វើ​ដ៏​ឃោ​ឃៅ​របស់​ពួក​ទាហាន​សៀម ប្រព្រឹត្ត​មក​លើ​ពលករ​ខ្មែរ​ខាងលើ​នេះ បាន​កើតឡើង នៅ​យប់​ថ្ងៃ​ទី ១៥ វិច្ឆិកា ខណៈ​ដែល​ក្រុម​ពលករ​ខ្មែរ ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ស្រុក​សៀម មក​ជិត​ដល់​ព្រំដែន​ខ្មែរ​-​សៀម ឈម​នឹង​ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។ ក្រុម​ពលករ​ខ្មែរ​មាន​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​០៦​នាក និង ក្មេង​តូច​ម្នាក់​ផង​។

#ប្រភព​ដដែល​បាន​ប្រាប់​ថា ក្រុម​ពលករ​ខ្មែរ​ទាំងនេះ បាន​ឆ្លង​អូរ​ព្រំដែន ចូល​មក​កាន់​ប្រទេស​កំណើត​វិញ នៅ​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ទី ១៥ វិច្ឆិកា តាម​ច្រករបៀង​មួយ​កន្លែង ក្បែរ​ប៉ុ​ស្ដ៏​នគរបាល​ការពារ​ព្រំដែន «​ស្វាយចេក​» ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ ពោល​៖ ក្រុម​ពលករ​ខ្មែរ​ទាំង​១៣​នាក់ បាន​ឆ្លង​អូរ​ព្រំដែន រួច​ផុត​ពី​ក្រ​ញ៉ាំ​ដៃ​ពួក​ទាហាន​សៀម ក្រោយ​ពេល​ពួក​ទាហាន​សៀម​វាយ​ធ្វើ​ទារុណកម្ម និង ចាប់រំលោភ​លើ​នារី​ខ្មែរ​ម្នាក់​យ៉ាង​ឃោ​ឃៅ​។

#នារី​ខ្មែរ​ដែល​ត្រូវ​ក្រុម​ទាហាន​ឈុត​ខ្មៅ​សៀម​ចំនួន​០៧​នាក់​ព្រូត​គ្នា​ចាប់​នាង​រំលោភ​នោះ​ឈ្មោះ ​ធ.ស.ហ អាយុ​១៨​ឆ្នាំ​។ ក្រុម​ពលករ​ខ្មែរ​ទាំងនោះ មិន​បាន​ចាំ ឬ ស្គាល់​ចំណុច​ដែល​ក្រុម​ទាហាន​សៀម​ចាប់​វាយ​ធ្វើបាប​ទេ​។ ប៉ុន្តែ​ពួក​គេ​និយាយ​ថា ទ​ង្វើ​ដ៏​សាហាវព្រៃផ្សៃ​របស់​ពួក​ទាហាន​សៀម បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​សៀម ពេល​ពួក​គេ​ធ្វើ​ដំណើរ​តាម​រថយន្ត មក​ជិត​ដល់​ព្រំដែន​ខ្មែរ សៀម​។

តាម​ការ​ស្រង់​សម្ដី ពី​ក្រុម​ពលករ​ខ្មែរ បាន​រៀបរាប់​ពី​ទ​ង្វើ​ព្រៃផ្សៃ​របស់​ពួក​ទាហាន​សៀម​ថា ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ពួក​ទាហាន​ឈុត​ខ្មៅ បាន​កាក់​រថយន្ត​ដែល​ពួក​គេ​ជិះ ហើយ​ឲ្យ​ចុះ​នាំ​ពួក​គេ​ទៅ​សាកសួរ​។ ជាមួយនឹង​ការ​សួរនាំ ពួក​ទាហាន​សៀម​បាន វាយ​ធ្វើបាប​លើ​ពលករ​ខ្មែរ​ទាំងអស់ ជា​ពិសេស​ពលករ​ប្រុស​ៗ ត្រូវ​ពួក​វា​វាយ​ធ្វើ​ទារុណ​កម្ម​យ៉ាង​សាហាវ​ឃោ​ឃៅ​។ ពួក​វា​វាយ​ផង ទាត់​ផង ធាក់​ផង ហើយ​ថែម​ទាំង​អុក​នឹង​ស្វ័​យ​កាំភ្លើង​ទៀត​។

ប្រភព​ដដែល បាន​ស្រង់​សម្ដី​ពី​ពលករ​ទៀត​ថា ស្រប​ពេល​ដែល​ពួក​ទាហាន​សៀម​កំពុង​វាយ​ធ្វើ​ទារុណកម្ម​លើ​ពួក​គេ ស្រាប់តែ​ពួក​វា​បាន​អូស​នារី​វ័យក្មេង​ម្នាក់ (​ជន​រង​គ្រោះ​ខាងលើ​) យក​ទៅ​ចាប់រំលោភ​យ៉ាង​ឃោ​ឃៅ​បំផុត ដែល​មាន​គ្នា​យ៉ាងតិច​ចំនួន​០៧​នាក់ បាន​ចាប់រំលោភ​លើ​នាង​។ ក្រុម​ពលករ​បាន​បញ្ជាក់​ថា ក្រោយ​ពី​វាយ​ធ្វើបាប​ពលករ​ខ្មែរ​អស់ចិត្ត ពួក​ទាហាន​សៀម បាន​ប្លន់​យក​លុយ​ពី​ក្រុម​ពលករ​អស់​ប្រមាណ​៦,៥០០​បាត និង ទូរស័ព្ទ​ចំនួន​០៤​គ្រឿង ទើប​ពួក​គេ​ដោះ​លែង​ឲ្យ​បន្តដំណើរ​ឆ្លង​អូរ​ព្រំដែន​ទាំង​កណ្ដាល​យប់ ត្រឡប់​ចូល​ដី​ខ្មែរ​វិញ​។

ក្រុម​ពលករ​ខ្មែរ​ទាំង​១៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន ប្រចាំ​ប៉ុ​ស្ដ៏​«​ស្វាយចេក​» សហការ​ជាមួយ​កម្លាំងយោធា​ការពារ​ព្រំដែន នៅ​តំបន់​នោះ ទ​ទូល​និង​នាំ​យក​ទៅ​ប្រគល់​ជូន​ក្រុមការងារ​«​មណ្ឌល​ទ​ទូល​ពលករ​» ប្រចាំ​ស្រុក​កំ​រៀង ក្រោយ​បញ្ជ​ប់​ការ​សួរនាំ​បឋម នៅ​ប៉ុ​ស្ដ៏​ព្រំដែន​។

មន្ត្រី​ដែល​ទ​ទូល​បន្ទុក​ការងារ​នេះ បាន​ប្រាប់​ដែរ​ថា ក្រោយ​បាន​សួរនាំ​ក្រុម​ពលករ​ទាំងនោះ ក្រុមការងារ បាន​បញ្ជូន​ក្រុម​ពលករ ជាមួយនឹង​នារី​រង​គ្រោះ​ផង ទៅ​កាន់​មណ្ឌល​សុខភាព​ហើយ ដើម្បី​ពិនិត្យ​សុខភាព​ពួក​គេ ជា​ពិសេស​នារី​រង​គ្រោះ ដែល​ត្រូវ​ក្រុម​ទាហាន​តិ​រិ​ច្ឆា​ន​សៀម​ចាប់​នាង​រំលោភ​បូក​ ។

ប្រភព៖ កោះសន្តិភាព

Address

ផ្លូវជាតិ217 ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when Oun Ka Ka posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share