MALIS POST

MALIS POST Breaking news in cambodia have alot news

យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ២១នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង១០០នាក់ផ្ស...
30/11/2023

យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ២១នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង១០០នាក់ផ្សេងទៀត ទូទាំងប្រទេស!

ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុ...

ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី ជូនដំណឹង ពាក់ព័ន្ធជនខិលខូចដែលក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ ព្រះករុណាព្រ...
15/09/2023

ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី ជូនដំណឹង ពាក់ព័ន្ធជនខិលខូចដែលក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ភ្នំពេញ ៖ ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនដល....

ដឹងច្បាស់ហើយ ! លោកជុំទាវ ឃួន សុដារី ឡើងជាប្រធានរដ្ឋសភា, លោក ជាម យៀប អនុប្រធានទី១ លោក វង សូត អនុប្រធានទី២ភ្នំពេញ ៖ សម្តេច...
09/08/2023

ដឹងច្បាស់ហើយ ! លោកជុំទាវ ឃួន សុដារី ឡើងជាប្រធានរដ្ឋសភា, លោក ជាម យៀប អនុប្រធានទី១ លោក វង សូត អនុប្រធានទី២

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ក្នុងសារសំឡេងពិសេសថ្មីមួយថា លោកស្រី ឃួន សុដារី នឹងទទួលបានតំណែងជាប្រធានរដ្ឋសភា, លោក ជាម យៀប នៅជាអនុប្រធានទី១ដដែល ខណៈលោក វង សូត នឹងទទួលបានតំណែងជាអនុប្រធានទី២។

ក្នុងសារសំឡេងឆ្លើយតបនឹងការផ្សាយញុះញង់របស់វិទ្យុអាស៊ីសេរីនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា សមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាដូចបានបង្ហាញនេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០២១មកម្ល៉េះ។

ការបង្ហើបពីសមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជានេះ គឺសម្តេចចង់បង្ហាញទៅវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនមានការរួបរួមផ្ទៃក្នុង ហើយមានការចាត់តាំងត្រឹមត្រូវ ដោយគ្មានការទាស់ទែងគ្នាព្រោះរឿងតំណែងនោះឡើយ៕

សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នារក្សាសន្តិភាព កុំឱ្យប្រទេសដែលកំពុងលូតលាស់មួយនេះធ្លាក់ទៅក្នុងសង្គ្រាមវិញទេ ព្រោ...
11/06/2023

សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នារក្សាសន្តិភាព កុំឱ្យប្រទេសដែលកំពុងលូតលាស់មួយនេះធ្លាក់ទៅក្នុងសង្គ្រាមវិញទេ ព្រោះទំហំនៃការខូចខាតវាធំធេងសម្បើមណាស់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឱ្យកម្មករនិយោជិត និងប្រជាជនទូទៅចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍ ការរស់នៅប្រកបដោយភាពសុខសាន្ត និងបន្តការអភិវឌ្ឍប្រទេសជាតិ ដាច់ខាតកុំឱ្យប្រទេសដែលកំពុងមានការលូតលាស់មួយនេះធ្លាក់ទៅក្នុងសង្គ្រាមវិញឱ្យសោះ ព្រោះទំហំនៃការខូចខាតវាធំធេងសម្បើមណាស់។

សម្ដេចតេជោបិតាស្ថាបនិកសន្តិភាព ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោបានអំពាវនាវសាជាថ្មីដល់កម្មករនិយោជិត ក៏ដូចជាប្រជាជនទូទៅត្រូវខិតខំថែរក្សាសន្តិភាពក្នុងប្រទេស ព្រោះប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយដល់ការអភិវឌ្ឍឱ្យសោះ ការពារតែជីវិតក៏មិនគង់ផង តួយ៉ាងដូចដែលកម្ពុជាធ្លាប់រងគ្រោះកាលពីអតីតកាល។

សម្ដេចតេជោក៏បានរំឭកនូវភាពលំបាកវេទនាក្នុងពេលប្រទេសជួបសង្គ្រាម និងពោលថា បើមានសង្គ្រាម កុំនិយាយពីរឿងធ្វើផ្លូវថ្នល់ កុំនិយាយពីធ្វើប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាម។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «រក្សាសន្តិភាពបាន គឺធានាដល់ការអភិវឌ្ឍប្រទេស ហើយការអភិវឌ្ឍ គឺធ្វើទៅតាមជំហាន»។

សម្ដេចតេជោ ហ៊ុន សែន ពិតជាមិនចង់ឱ្យប្រទេសដែលកំពុងមានការលូតលាស់មួយនេះធ្លាក់ទៅក្នុងសង្គ្រាមវិញនោះឡើយ ព្រោះទំហំនៃការខូចខាតវាធំធេងសម្បើមណាស់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តអំពាវនាវឱ្យខិតខំធ្វើឱ្យរោចក្រសហគ្រាសក្លាយទៅជាសហគមន៍សុខសាន្ត រក្សាភាពសុខដុមរមនាក្នុងរោងចក្ររវាងកម្មករ និងថៅកែរោងចក្រ កុំឱ្យមានភាពចលាចល ព្រោះបើមានភាពចលាចលនៅកម្ពុជា រោងចក្រនឹងប្ដូរទៅប្រទេសផ្សេង នោះអ្នកដែលខាត់បង់មុនគេគឺកម្មករខ្លួនឯង។ ប្រសិនបើមានបញ្ហាអ្វីមួយ ត្រូវដោះស្រាយដោយសន្តិវិធី ដោយការសន្ទនាគ្នារកដំណោះស្រាយ ទើបធានាបាននូវផលប្រយោជន៍ទាំងអស់គ្នា៕

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ រអិលជើងធ្លាក់ទៅក្នុងអាងបណ្ដាលឱ្យក្រពើខាំស៊ីសល់តែស្បែងជើងសៀមរាប: នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២...
26/05/2023

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ រអិលជើងធ្លាក់ទៅក្នុងអាងបណ្ដាលឱ្យក្រពើខាំស៊ីសល់តែស្បែងជើង

សៀមរាប: នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ពិតជាគួរអោយរន្ធត់ណាស់ម្ចាស់កសិដ្ឋាន ចិញ្ចឹមក្រពើ មួយកន្លែង មានឈ្មោះ លួន ណាំ អាយុ៧២ឆ្នាំ រស់នៅទល់មុខផ្សារវត្តពោធិ៍ ស្ថិតនៅក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប បានរអិលជើង ធ្លាក់ចូលអាងក្រពើ ក៏ត្រូវសត្វក្រពើ ខាំត្របាក់ជាចំណី រហូតបាត់បង់ជីវិត៕

Address

#87
Phnom Penh
34568

Alerts

Be the first to know and let us send you an email when MALIS POST posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share