Cambodiaplusnews

Cambodiaplusnews Cambodia Plus New is the website that provide a lot of news in Cambodia.

តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ប្រកាសបដិសេធចំពោះការចោទប្រកាន់ គ្មានមូលដ្ឋាន និងភស្ត...
13/09/2025

តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ប្រកាសបដិសេធចំពោះការចោទប្រកាន់ គ្មានមូលដ្ឋាន និងភស្តុតាង ពីភាគីម្ខាងទៀត ហើយករណីនេះ តុលាការក៏បានចេញដីកាសម្រេចលើកលែងចោទប្រកាន់ រួចហើយដែរ

ភ្នំពេញ ៖ តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ប្រកាសបដិសេធចំពោះការចោទប្រកាន់ គ្មានមូលដ្ឋាន និងភស្តុតាង ហើយករណីនេះ តុលាការក៏បានចេញដីកាសម្រេចលើកលែងចោទប្រកាន់ រួចហើយដែរ។ ចំពោះមូលហេតុមួយចំនួន ដែលធ្វើអោយកើតមាន ការប្តឹងផ្តល់នេះឡើង ដោយសារតែម្ចាស់ភាគហ៊ុន ជាជនជាតិចិន គឺមិនដែលបង្ហាញ ខ្លួន ក្នុងដំណើរការប្រកបអាជីវកម្ម ជាមួយដៃគូរសហការនោះទេ។ រីឯការរាប់រង លើការចំណាយ ផ្សេងៗ គឺខាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ជាអ្នកទទួលរងទាំងស្រុង។

តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប បានអោយដឹងទៀតថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ភាគី ក្រុមហ៊ុន អេស៊ីប្រ៊ីជ អ៊ុនធើណេតសិនណល ត្រេដខឹង ទូ អិលធីឌី (Asiabridge International Trading Co.,Ltd) តំណាងដោយឈ្មោះ CHENG YUEFENG ដែលជាដៃគូរសហការ បានជួបពិភាក្សាគ្នា និងបានសម្រេចផ្ទេរ ភាគហ៊ុន ដែលមានចំនួន៤៩% មកអោយ ក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ដោយសារមិនមានពេលគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងនោះទេ និងបានផ្តិតមេដៃ នៅចំពោះមុខមេធាវីថែមទៀតផង។ ប៉ុន្តែក្រោយមក ភាគី ក្រុមហ៊ុន អេស៊ីប្រ៊ីជ អ៊ុនធើណេតសិនណល ត្រេដខឹង ទូ អិលធីឌី (Asiabridge International Trading Co.,Ltd) តំណាងដោយឈ្មោះ CHENG YUEFENG ក៏បានប្រែក្រឡះ បានដាក់ពាក្យប្តឹង តំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប ឡើងដល់តុលាការ ដោយចោទថា បានក្លែងបន្លំឯកសារទៅវិញ។

ដោយសារតែមានការស៊ើបអង្កេតយ៉ាងដិតដល់ និងយកចិត្តទុកដាក់បំផុត ពីដំណើររឿងច្បាស់លាស់រួចមក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សុខុម សុជាតា បានចេញ ដីកាសម្រេចលើកលែងចោទប្រកាន់ ចំពោះតំណាងក្រុមហ៊ុន ខេមបូឌា អាយរ៉ុន អេន ស្ទៀល ម៉ាញនឹង អ៊ិនដាស្ត្រី គ្រុប លើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣២ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ ការលើកលែង ការចោទប្រកាន់នេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កន្លងមក រួចរាល់ហើយផងដែរ៕

ចូលរួមគាំទ្រផលិតផលរបស់ខ្មែរ ! រូបរាងថ្មីរបស់សាប៊ូកក់សក់ស្ពៃ!ភ្នំពេញ ៖ លោកស្រី នុត សម្ផស្ស ស្ថាបនិក អិលអេសវី អ៊ិនដាស្ទ្រី...
10/07/2025

ចូលរួមគាំទ្រផលិតផលរបស់ខ្មែរ ! រូបរាងថ្មីរបស់សាប៊ូកក់សក់ស្ពៃ!

ភ្នំពេញ ៖ លោកស្រី នុត សម្ផស្ស ស្ថាបនិក អិលអេសវី អ៊ិនដាស្ទ្រី (រោងចក្រសាប៊ូអូកា) Founder of LSV Industry (OKA detergent factory) ៖ សូមគោរពអរគុណពុក ម៉ែ បងប្អូនទាំងអស់ដែលបានគាំទ្រផលិតផលសាប៊ូស្ពៃតាំងពីថ្ងៃដំបូងមកទល់ពេលនេះ 🙏❤️🇰🇭។ ដោយសារការគាំទ្រដ៏ធំធេងពីសំណាក់ពុក ម៉ែ បងប្អូន នាងខ្ញុំ និងក្រុមការងារបានប្រឹងប្រែងអភិវឌ្ឍសង្វាក់ផលិតកម្ម និងផលិតផលពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែល្អប្រសើរ 🥰។ ឥឡូវនេះ យើងខ្ញុំបានផ្លាស់ប្តូរសម្បកវេចខ្ចប់សាប៊ូកក់ស្ពៃរបស់យើង ឲ្យកាន់តែងាយស្រួលប្រើប្រាស់ជាងមុន ឲ្យសក្តិសមនឹងការគាំទ្ររបស់ពុក​ ម៉ែ បងប្អូនទាំងអស់ 🙏🥰។
ទន្ទឹមនឹងនេះ នាងខ្ញុំក៏សូមអភ័យទោសពីសំណាក់ពុក ម៉ែ បងប្អូនទាំងអស់សម្រាប់ការផ្គត់ផ្គង់មិនទាន់ពេលវេលា (ដាច់ស្តុក) មួយរយៈនេះដោយសារការរៀបចំសង្វាក់ផលិតកម្មបន្ថែម និងផ្លាស់ប្តូរសម្បកវេចខ្ចប់ 🙏❤️។ សាប៊ូកក់សក់ដបថ្មីនឹងរួចរាល់ពីថ្ងៃសុក្រ (ថ្ងៃទី ១១) សប្តាហ៍នេះទៅ ហើយនិងមានស្តុកគ្រប់គ្រាន់ចាប់ពីដើមសប្តាហ៍ក្រោយទៅ។
ក្តីស្រឡាញ់ពិតជាអាចបង្កើតអ្វីៗបានទាំងអស់

21/03/2025

កម្រង album ចម្រៀងដកស្រង់ចេញពីសាច់រឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី" នឹងចេញក្នុងពេលឆាប់ៗនេះ ក្រោយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
................

ភ្នំពេញ ៖ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានរៀបចំប្រារព្ធពិធីដ៏ធំទទួលសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី" ដែលជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិ។

ពិធីនេះធ្វើឡើង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោមការអញ្ជើញជាកិត្តិយសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ទីប្រឹក្សាផលិតកម្ម ផលិតករ អ្នកនិពន្ធ តារាចម្រៀង សិល្បករសិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលប្រាព្ធធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងគោរពនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅផ្តល់ឱកាសឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ទទួលសិទ្ធិផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី" ដោយអ្នកឧកញ៉ាបង្ហាញនូវមោទកភាពដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែងសម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ី និងក្នុងនាមអ្នកឧកញ៉ាផ្ទាល់ ដែលបានទទួលនូវភារកិច្ច ដ៏មានតម្លៃជាប្រវត្តិសាស្រ្តក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី"។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ាមានប្រសាសន៍ដោយក្តីអំណរដោយទទួលការងារមួយនេះ ព្រោះភារកិច្ចដ៏ធំធេងគឺមានតម្លៃមហាសាលក្នុងជីវិតអ្នកឧកញ៉ា ដែលរកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយអ្នកឧកញ៉ារួមជាមួយឯកឧត្តម ហ៊ឹម នភា តារាចម្រៀង ដែលទទួលបានការណែនាំផ្ទាល់ពីសម្តេចតេជោ គឺមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតកម្រង Album កម្រងចម្រៀងរឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី" ដើម្បីផលិតជូនដោយក្តីគោរពបំផុតជូនសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្សល់ទុកកម្រងចម្រៀងដល់អ្នកជំនាន់ក្រោយបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដែលសាច់រឿង និងចម្រៀងនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់ អាចសិក្សារៀនសូត្រនិងស្វែងយល់បន្ថែមពីតថភាពនៃជីវិតពិតៗ របស់ សម្តេច ក្នុងបុព្វហេតុប្តូរសាច់ស្រស់ ឈាមស្រស់តស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវ និងអាចរក្សាសិទ្ធិបានពេញលេញ។

ឯកឧត្តម ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra បានលើកឡើងថា សម្រាប់ការងារ Media ដើម្បីធ្វើការផ្សព្វផ្សាយនូវបទចម្រៀង ក្រោយពីបានផលិតរួចរាល់ទាំងអស់ឱ្យបានទូលំទូលាយ សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដោយអនុញ្ញាតជូនផលិតកម្ម Galaxy Navatra ផលិត រក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យបានទូលំទូលាយ ព្រមទាំងប្រគល់ជូនក្រុមការងារ Media របស់ សម្តេចតេជោ ដើម្បីផ្សព្វផ្សាយផងដែរ។

នៅក្នុងឱកាសនេះ ក៏មានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីពិធីទទួលសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បង្កើត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី" ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group ឯកឧត្តម ហ៊ឺម នភា ទីប្រឹក្សាផលិតកម្ម Galaxy Navatra និងតារាចម្រៀង ខេម ដើម្បីបញ្ជាក់ពីបន្ថែមពីគោលបំណង បេសកកម្ម ចក្ខុវិស័យក្នុងការផលិត Album ចម្រៀងរឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី" ផងដែរ៕

សូមបង្កេីនការប្រុងប្រយ័ត្ន​ និងចំណាំ​ បុរសម្នាក់ដែលជាជនឆបោក! ជនសង្ស័យ​រូបនេះបានចូលទៅទិញ​ IPad មួយគ្រឿង​ ក្នុងតំលៃ70$ ប៉ុ...
23/02/2025

សូមបង្កេីនការប្រុងប្រយ័ត្ន​ និងចំណាំ​ បុរសម្នាក់ដែលជាជនឆបោក! ជនសង្ស័យ​រូបនេះបានចូលទៅទិញ​ IPad មួយគ្រឿង​ ក្នុងតំលៃ70$ ប៉ុន្តែ​នៅពេល​បាញ់លុយ​ ជនឆបោករូបនេះ​ បានប្រេីល្បិច​ បាញ់​លុយខ្យល់​ !
បងប្អូនប្រុងប្រយត្ន័មុខនេះចោ👍🏻បាញ់លុយបន្លំម៉ោង1នឹង30នាទី ថ្ងៃ23 02 2025👏

19/02/2025

ចំណាប់អារម្មណ៍របស់អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A ចំពោះដំណោះស្រាយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនបងប្អូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%

18/02/2025

ក្រសួងរៀបចំដែនដី ប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន ១២០០បណ្ណឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាជនជាអតិថិជន បុរី ឡងេ ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន ១២០០បណ្ណ នៅទីស្តីការក្រសួង។កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា មានទីតាំងនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយថ្ងៃនេះក្រសួងអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីស្តីការក្រសួង ដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន ព្រមទាំងប្រគល់បណ្ណសម្គាល់អចលនវត្ថុជូនបងប្អូន ហើយក្រសួងនៅតែបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗទៀតនាពេលខាងមុខ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ទៅមុខទៀត សូមបងប្អូនសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ធ្វើការដាំដើមឈើ ថែរក្សាអនាម័យ បរិស្ថានរស់នៅ ដើម្បីប្រែក្លាយភូមិឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ ព្រមជាមួយគ្នានេះ ក្រសួងនឹងជួយសម្របសម្រួលជាមួយធនាគារ ដើម្បីបងប្អូនមានលទ្ធភាពក្នុងការបង់រំលោះបន្តជាមួយបុរីផងដែរ។សូមបញ្ចាក់ផងដែរថា គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមដើមខែ នេះ បានដោះស្រាយ នឹងបញ្ចប់បាន 100% ច្រើនជាង 2784 ផ្ទះហើយ ដែលនេះ ជាការទទួលខុសត្រូវ និងកោតសរសើរចំពោះម្ចាស់គម្រោង។ នេះ បើផ្អែកតាមរបាយការណ៍បង្ហាញឲ្យដឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្ដាញសង្គមផ្លូវការ នាពេលកន្លងមក។ ជារៀងរាល់ថ្ងៃ អ្នកឧកញ៉ា មិនដែលទៅណាឆ្ងាយពី គម្រោងឡើង ត្បិតអី អ្នកឧកញ៉ាបាន ចាត់ទុកថា គម្រោង 6A ក៏ដូចជាគម្រោងផ្សេងទៀត គឺជា "អាយុជីវិតរបស់អ្នកឧកញ៉ា ក៏ដូចជាក្រុមហ៊ុនទាំងមូល"។ ផ្ទះដែលបានសាងរួចក៏បានប្រគល់ជូនអតិជនរួចរាល់ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ ៕

31/01/2025

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសឲ្យក្រុមយុវជនបូជាការពារយុត្តិធម៌ នាំគ្នាទៅស្រែកបញ្ចេញមតិនៅមុខផ្ទះម៉ែឪ «អាចារ្យហ្វី»រាល់ថ្ងៃ ,បើ«អាចារ្យហ្វី» ចាត់ទុកការជេរប្រមាថជាការបញ្ចេញមតិ

30/01/2025

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង
…………..
ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ចុះជួយទិញស្រូវប្រជាពលរដ្ឋដែលកំពុងច្រូតកាត់នៅឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។ ក្នុងដំណើរចុះ ទិញស្រូវនេះ ក៏មានការចូលរួមពីអភិបាលស្រុកបារ៉ាយណ៍, តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខាន់ ជេមស៍ លោក ខេម និងកញ្ញា តន់ ចន្ទសីម៉ាផងដែរ។

ក្នុងឱកាសនេះ ប្រជាកសិករនៅ ឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ បានបង្ហាញក្ដីរំភើបសប្បាយរីករាយប្រកបដោយស្នាមញញឹម និងមានកម្លាំងចិត្ត ក្រោយឃើញក្រុមការងារយុវជនបូជាការពារយុត្តិធម៌ បានចុះមកផ្ទាល់ជួយទិញស្រូវ។

ប្រជាកសិករនៅ ឃុំត្នោតជុំ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ និងតារាចម្រៀងល្បីៗ ដែលបានចុះមកជួយទិញស្រូវកំពុងប្រមូលផលនៅឆ្នាំនេះ ហើយចាត់ទុកថា នេះជាកាយវិការប្រកបដោយទឹកចិត្តល្អប្រពៃ ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយគ្នាក្នុងគ្រាលំបាក។

ជាមួយគ្នានេះ លោក ឃន ចាន់ថៃ អភិបាលស្រុកបារ៉ាយណ៍ ក៏បានចូលរួមអបអរសាទរជាមួយប្រជាកសិករ នៅពេលឃើញវត្តមានក្រុមការងារ និងតារាចម្រៀងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា អញ្ជើញចុះមកដោយផ្ទាល់ ដើម្បីជួយទិញស្រូវពីកសិករកំពុងប្រមូលទិន្នផលស្រូវនៅថ្ងៃនេះ។ ហើយនេះជាសកម្មភាពមួយ ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាកជូនប្រជាកសិករ។

ក្នុងឱកាសចុះជួបកសិករដែលកំពុងច្រូតកាត់ និងសំណេះសំណាល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញក្តីសប្បាយរីករាយ ពេលបានជួបប្រាស្រ័យប្រកបដោយភាពស្និទស្នាល ជាមួយប្រជាកសិករ ឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា «ការចុះមកជួយទិញស្រូវពីកសិករនេះ គឺក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង ដើម្បីរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូចកាត់ប្រមូលទិន្នផលស្រូវ»។

គួរបញ្ជាក់ថា ដើម្បីរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូចកាត់ប្រមូលទិន្នផលស្រូវ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ បានដឹកនាំយុវជនបូជាការពារយុត្តិធម៌ ជួយទិញស្រូវពីកសិករនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ នេះមិនមែន ជាលើកទី១នោះទេ ដែលអ្នកឧកញ៉ា ចុះជួយដល់កសិករខ្មែរ កន្លងអ្នកឧកញ៉ា ធ្លាប់ចូលរួមជួយដល់កសិករគ្រប់ទិសទីជាច្រើនផងដែរ៕

ចោរហារយ លួច សូម្បីតែជញ្ជីង! នេះជារូបភាព ចោរស្រី ដែលលួចជញ្ជីងពីព្រឹកព្រលឹម ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅតូបមួយកន្លែង ទល់មុ...
22/01/2025

ចោរហារយ លួច សូម្បីតែជញ្ជីង! នេះជារូបភាព ចោរស្រី ដែលលួចជញ្ជីងពីព្រឹកព្រលឹម ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅតូបមួយកន្លែង ទល់មុខសាលាជម្ពូវ័ន្ត។ សូមចំណាំផង! សូមចំណាំម៉ូតូ និង ស្លាកលេខផង។ ចោរស្រីរូបនេះ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AC-1767៕

20/01/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ា និងអ្នកជំនួញអនឡាញ ដែលបានទិញស្រូវពីកសិករនាពេលថ្មីៗនេះ។ សម្ដេចចាត់ទុកថា នេះកាយវិការល្អមួយ ដែលគ្រាន់បើជាង ក្រុមមាននិន្នាការ ប្រឆាំងមួយចំនួន ដែលមិនបានជួយអ្វីសោះ។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលសំខាន់ៗ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕

17/01/2025

បុរី ឡេង ណាវ៉ាត្រា ៦អា គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បញ្ចប់បាន ២៥៩៩ផ្ទះ! បងប្អូនសារព័ត៌មានជាច្រើនស្ថាប័ន បានចុះទៅមើលគម្រោងជាក់ស្ដែង
...

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង ៣០ស្ថាប័ន ដើម្បីពិនិត្យវឌ្ឍនភាពដំណើការសាងសង់គម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូវ៦A។

នៅក្នុងឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញនូវវឌ្ឍនភាពការសាងសង់បុរី ឡេង ណាវ៉ាត្រា ដែលក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនដល់អតិថិជន។ អ្នកឧកញ៉ា បានឲ្យដឹងថា ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ គម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានលក់ផ្ទះសរុប ៥,៥៦៣ផ្ទះ និងផ្ទះដែលបានដោះស្រាយបញ្ចប់ ១០០ភាគរយ បានចំនួន ២,៥៩៩ផ្ទះ និងបានប្រគល់ជូននអតិជនរួចរាល់។ ចំណែកនៅសល់ជាង ២ពាន់ផ្ទះផ្សេងទៀតកំពុងដំណើរការសាងសង់ នឹងបញ្ចប់ជាបន្តបន្ទាប់។

អ្នកឧកញ៉ាឡេង ណាវ៉ាត្រា មានប្រសាសន៍ថា៖ "នៅសល់ជាង ២ពាន់ផ្ទះផ្សេងទៀត ដែលផ្ទះខ្លះកំពុងឡើងឆ្អឹង ផ្ទះខ្លះកំពុងបូក ផ្ទះខ្លះទៀតកំពុងបិទការ៉ូ ដោយប្រចាំថ្ងៃនេះ យើងបញ្ចប់បានប្រមាណ ១០ផ្ទះ ក្នុង១ថ្ងៃ"។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលស្គាល់ថា គម្រោងមានភាពយឺតយ៉ាវខ្លះ សម្រាបអតិថិជន តែយ៉ាងណាអ្នកឧកញ៉ា ក៏ដូចជាក្រុមការងារផ្ទាល់បានព្យាយាមប្រឹងប្រែងបញ្ចប់ជូនដល់អតិថិជនឲ្យបានគ្រប់ៗគ្នា ហើយបើមិនមានការរាំងស្ទះណាមួយទេ ។

"ជារួមគម្រោងទាំងជាង ៥ពាន់ផ្ទះនេះ យើងនឹងបន្តធ្វើជារៀងរហូត ហើយបន្តធ្វើឲ្យបញ្ចប់ទាំងស្រុង ១០០ភាគរយ, ទោះបើជាគម្រោងតម្លៃទាបក៏ដោយ ចំពោះគុណភាពទាំងគ្រឹះ សំណង់ និងសោភ័ណភាព គឺយើងពិតជាបានយកចិត្តទុកដាក់ណាស់ ដោយយើងធានាគុណភាពរហូតដល់ ៤ឆ្នាំ ដែលនេះជាការទទួលខុសត្រូវរបស់ម្ចាស់គម្រោង"។ នេះជាការអះអាងបន្ថែមរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

បន្ថែមពីនេះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ក៏បានថ្លែងអំណរគុណដល់អតិថិន ដែលបានយោគយល់កន្លងមកចំពោះភាពយឺតយ៉ាវខ្លះក្នុងការសាងសង់ និងបណ្ណកម្មសិទ្ធិ ដោយក្រុមហ៊ុនបានដោះស្រាយជាមួយភាគីពាក់ព័ន្ធ ជាពិសេសការជួយសម្របសម្រួលពីក្រសួងរៀបចំដែនដី ដែលធ្វើឲ្យគម្រោងបុរី ឡេង ណាវ៉ាត្រា 6A ទាំងមូល ដំណើរការទៅមុខដោយរលូន៕

16/01/2025

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា: បុរីឡេងណាវ៉ាត្រា6A គិតត្រឹមថ្ងៃទី15 ខែមករា ឆ្នាំ2025បានដោះស្រាយបញ្ចប់ផ្ទះបានចំនួន( 2589)ផ្ទះហើយ នឹងកំពុងខិតខំបន្តការសាងសង់ជារៀងរាល់ថ្ងៃ បន្ថែមទៀត

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Cambodiaplusnews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share