Writer Khmer poem

Writer Khmer poem Welcome to the writer Khmer poem

16/07/2026

កុំ ៤ យ៉ាង✍️

14/07/2026
14/07/2026

💐🙏ថ្ងៃសីល🙏💐

#ពុទ្ធំសរណំគច្ឆាមិ
#ធម្មំសរណំគច្ឆាមិ
#សង្ឃំសរណំគច្ឆាមិ

អនុមោទនា!បុណ្យវិសាខបូជា💐🤍🙏
29/04/2026

អនុមោទនា!
បុណ្យវិសាខបូជា💐🤍🙏

ចំណងជើង : សិរីបីប្រការបទ: ព្រហ្មគីតិសិរីបីការ  ប្រាជ្ញលោកថាកត់ទុកន័យទីមួយជនប្រុសស្រី  ពោលស្រដីសិរីមុខ។សំដៅលើវចី  មុនហាស្...
15/04/2026

ចំណងជើង : សិរីបីប្រការ
បទ: ព្រហ្មគីតិ
សិរីបីការ ប្រាជ្ញលោកថាកត់ទុកន័យ
ទីមួយជនប្រុសស្រី ពោលស្រដីសិរីមុខ។
សំដៅលើវចី មុនហាស្តីត្រូវគិតទុក
ពោលពាក្យទាំងក្រោយមុខ ត្រូវគិតទុកពេលហាស្ដី។
ទីពីរស្ថិតត្រង់ទ្រូង សុខសៅហ្មងលើហឫទ័យ
សម្អាតមនោកម្មបី គិតរំពៃរ៍កុំព្យាបាទ។
ទីបីពេលរាត្រី ជនប្រុសស្រីត្រូវសម្អាត
កាយកម្មបីឱ្យស្អាត មិនសង្វាតលួចសម្លាប់។
បើជនណាប្រព្រឹត្ត នូវសុចរិតបីស្រេចស្រាប់
រមែងមិនឈឺចាប់ ចួបប្រញ៉ាប់សុខសួស្តី។
ដូច្នេះខិតខំសាង ទាន់សំណាងរស់សព្វថ្ងៃ
ធ្វើល្អតិចច្រើនក្តី ទាំងយប់ថ្ងៃដរាបហោង។

ដោយ:ភិក្ខុសិរីបញ្ញោ អឺក ឆោម

05/04/2026

សួស្ដីឆ្នាំថ្មីឆ្នាំមមី
============
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សូមប្រសិទ្ធពរជ័យ សិរីសួស្ដីវិបុលសុខគ្រប់ប្រការចម្រើនកើតមានដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសសូមជូនពរដល់វីរកងទ័ពកម្ពុជាទាំងអស់ ដែលកំពុងឈរជើងការពារទឹកដី សមប្រកបជួបប្រទះនូវពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ គ្រប់ទិវារាត្រី។

ម្យ៉ាងសូមឧទ្ទិសកុសលនេះជូនចំពោះ មាតាបិតា បុព្វការីជន និងវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតដើម្បីប្រទេសជាតិគ្រប់ជំនាន់ទទួលបាននូវចំណែកបុណ្យនេះផងចុះ និងបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

15/03/2026

ព្រះសិទ្ធត្ថ ទ្រង់ទតឃើញទេវទួត ៤ យ៉ាង មុនពេលទ្រង់យាងចេញសាងផ្នួស។
១.មនុស្សចាស់
២.មនុស្សឈឺ
៣.មនុស្សស្លាប់
៤.សមណ: ឬ អ្នកបួស

Address

St. 2
Phnom Penh
PHNOMPENH

Alerts

Be the first to know and let us send you an email when Writer Khmer poem posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Writer Khmer poem:

Shortcuts

Share