Pal Enn

Pal Enn ទិញលក់ រថយន្តគ្រប់ប្រភេទ 099245999/070708168

23/12/2025

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥

- ចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ ដល់ម៉ោង ៥:៣៩នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។
- ម៉ោង ៤:០០នាទី យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវ។
- ម៉ោង ៥:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។
- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៨:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវ និងបន្តបាញ់កាំភ្លើងធំ, រថក្រោះ និងប្រើប្រាស់ដ្រូនចូលភូមិសាស្ត្រប្រាសាទតាមាន់។
- ម៉ោង ៨:២៣នាទី យោធាថៃបានសម្រុកបាញ់កាំភ្លើងធំ និងរថក្រោះចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ។
- ចាប់ពីម៉ោង ១០:០០នាទី ដល់ម៉ោង ១១:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ, រថក្រោះ រួមទាំងប្រើប្រាស់ដ្រូនហោះស៊ើបការណ៍ និងទម្លាក់គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់។
- ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៥:១០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ៦គ្រាប់នៅភូមិសាស្ត្រគោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
- ម៉ោង ១៥:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងធំ និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់អត្តឃាតបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល និងតាថាវ និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។
- ម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។
- គិតត្រឹមម៉ោង ១៧:០០នាទី យោធាថៃនៅតែបន្តផ្លោងកាំភ្លើងធំ, រថក្រោះបាញ់បុក, ដ្រូនទម្លាក់គ្រាប់អត្តឃាត និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល និងបន្តបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រជប់គគីរ។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:២៥នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១៧:២៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិ សាស្រ្តសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
- ម៉ោង ២០:៥៩នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ២គ្រាប់នៅភូមិសាស្ត្រទីប្រជុំជនស៊ីវិលរស់នៅ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផ្លូវលេខ៥៨) ខេត្តបន្ទាយមានជ័យ។

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
- ចាប់ពីម៉ោង ១:១៦នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៣គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
- ចាប់ពីម៉ោង ៧:០១នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងជាង ៨០គ្រាប់ចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ចាប់ពីម៉ោង ៧:០១នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងជាង ១០០គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន។
- ចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ៩:០០នាទី យោធាថៃបានផ្លោងចំនួន ៥គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយចេក។
- ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងយន្តនៅភូមិសាស្ត្រអូរភ្លុកដំរី។
- ម៉ោង ៨:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងប្រមាណ ៦១គ្រាប់ចូលភូមិសាស្ត្រភូមិជោគជ័យ។
- ចាប់ពីម៉ោង ៨:០១នាទី ដល់ម៉ោង ១៦:១០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣៣គ្រាប់ចូលភូមិសាស្ត្រក្រុងប៉ោយប៉ែត។
- ចាប់ពីម៉ោង ៩:៤៣នាទី ដល់ម៉ោង ១៥:១៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥៩គ្រាប់ចូលភូមិសាស្ត្រស្រុកភ្នំព្រឹក។
- ម៉ោង ១០:៤៥នាទី ដល់ម៉ោង ១១:២៣នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៦គ្រាប់ចូលភូមិសាស្ត្រឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
- ម៉ោង ១០:៥៤នាទី យោធាថៃបានបាញ់កាំភ្លើងធំលើរថក្រោះបុកចូលភូមិសាស្រ្តបឹងត្រកួន។
- ម៉ោង ១៥:៣០នាទី យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំង, រថពាសដែក និងរថក្រោះចូលភូមិ សាស្រ្តច្រកជ័យជំនះ។

កងកម្លាំងរបស់យើងបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

1. The frontline situation at the 4th Military Region in Oddar Meanchey, Preah Vihear provinces: The Thai military continued its attack on Cambodia: From 12:00am to 5:00pm on December 23, 2025:

- From 12:00am to 05:39am, the Thai military fired artillery shells along with tanks in the area of Tamone temple.
- At 4:00am, the Thai military fired artillery shells from a distance into the area of Preah Vihear temple and Ta Thav.
- At 5:30am, the Thai military fired artillery shells along with tanks into the area of Tamone temple.
- From 07:00am to 08:00am, the Thai military continued to fire artillery shells from a distance in the area of Preah Vihear temple and Ta Thav and continued to fire artillery shells, deployed tanks along with reconnaissance drones into area of Tamone temple.
- At 08:23am, the Thai military intensively fired artillery shells along with tanks in the area of Preah Vihear temple.
- From 10:00am to 11:00am, the Thai military continued to fire artillery, deployed tanks along with reconnaissance drones to bombard the area of Preah Vihear Temple, while continuing to fire artillery shells in area of Tamone Temple.
- From 2:30pm to 3:10pm, the Thai military deployed F-16 fighter jets, dropping 6 bombs in the area of Koul 8, Sra’em commune, Choam Khsant district, Preah Vihear province.
- At 3:00pm, the Thai military continued to fire artillery shells and deployed Kamikaze drones into the areas of Preah Vihear temple, Koul 8, Phnom Trangol, and Ta Thav, and continued shelling into the area of Tamone temple។
- At 3:30pm, the Thai military deployed F-16 fighter jets, dropping 4 bombs into Bantey Ompil district, Oddar Mean Chey province, At the same time, they continued to shell into the area of Tamone temple.
- As of 5:00pm, the Thai military continued to fire artillery and tank shells and deployed Kamikaze drones and drones carrying a large amount of toxic gas into the areas of Preah Vihear temple, Koul 8, and Phnom Trangol. They also continued to fire artillery and tank shells into the area of Chob Korki.

2. The frontline situation at the 5th Military Region in Banteay Meanchey, Battambang and Pursat provinces: The Thai military continues its attacks to invade Cambodia's sovereign territory: From 5:25pm on December 22, 2025 until 5:00pm on December 23, 2025

On December 22, 2025
- At 5:25pm, the Thai military continued to fire shells into civilian areas in O’ Russey district, Poitpet Municipality.
- At 8:59pm, the Thai military fired 2 rounds of flare guns in a civilian residential area in Phsar Kandal district, Poipet Municipality (Street 58), Banteay Meanchey province.

On December 23, 2025
-From 1:16am to 1:40am, the Thai military fired 13 shells into the area Ta Sda commune, Sampov Laun district, Battambang province.
-From 7:01am to 4:00pm, the Thai military fired approximately 80 shells into the area of Prey Chan village.
-From 7:01am to 4:00pm, the Thai military fired approximately 100 shells into the area of Boeung Trakoun.
-From 7:30am to 9:00am, the Thai military fired 5 shells into the area of Svay Chek district.
-At 7:35am, the Thai military fired machine guns in the area of O' Phlok Damrei.
-From 8:00am to 4:00pm, the Thai military continued to fire approximately 61 shells into the area of Chok Chey village.
- From 8:01 am to 4:10pm, the Thai military fired 33 shells into a civilian residential area in Poipet Municipality.
- From 9:34am and 10:30am, the Thai military fired shells into the area of Prey Chan village.
-From 9:43am to 3:15pm, the Thai military fired 59 shells into the area of Phnom Prek district.
- From 10:45am to 11:23am, the Thai military fired 16 shells into the area of Chrey Seima Commune, Sampov Laun District, Battambang Province.
-At 10:54am, the Thai military fired tank-mounted guns into the area of Boeung Trakoun.
-At 3:30pm, the Thai military mobilized troops, armored vehicles and tanks attempted to infiltrate into the Chey Chomeas border checkpoint.

Our armed forces have been defending against the aggressors and will continue to monitor the situation with utmost care and remain highly vigilant in fulfillment of their duties to defend Cambodian territorial integrity.


#ក្រសួងការពារជាតិ #កម្ពុជា​ #សន្តិភាពនៅកម្ពុជា #យើងជឿជាក់លើរាជរដ្ឋាភិបាលនិងសមត្ថភាពកងទ័ពរបស់យើង #វីរកងទ័ពជួរមុខ​ #កងទ័ពកម្ពុជា



----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

23/12/2025
23/12/2025
22/12/2025
22/12/2025
22/12/2025
22/12/2025
22/12/2025
21/12/2025
21/12/2025

Address

#18 Street 01
Phnom Penh
12000

Telephone

+85599245999

Website

Alerts

Be the first to know and let us send you an email when Pal Enn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pal Enn:

Share