Cambodian Business News-CBN

Cambodian Business News-CBN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cambodian Business News-CBN, Media/News Company, Khan Sensokh, Sangkat Phnom Penh Thmei, Phnom Penh City, Phnom Penh.

25/07/2025

បងប្អូនជនរួមជាតិជាទីគោរព!

ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅតែម្ដង ខ្ញុំសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ។

ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។

ក្នុងពេលជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនជនរួមជាតិ ដែលធ្វើដំណើរតាមដងផ្លូវមេត្តាគោរពច្បាប់ បើកបរប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនផ្ទាល់ រួមទាំងអ្នកដំណើរផ្សេងទៀតលើដងផ្លូវ!

សូមអរគុណ!
#សសុខា #កម្ពុជា
#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม

25/07/2025

ថៃ ឈ្លានពានទឹកដីខ្មែរ ដោយនិងបាញ់មកលើផ្ទះប្រជាជនដោយស្លូតត្រង់

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រត...
25/07/2025

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយសមាជិកអង្គទូត រួមទាំងអនុព័ន្ធការពារជាតិ ប្រចាំនៅកម្ពុជា ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ។

On the morning of 25 July 2025, at the Ministry, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, conducted a briefing for members of the diplomatic corps, including defense attachés, in Cambodia to apprise them of developments regarding the Cambodian-Thai border tension.

ភ្ជាប់មកកាន់តេឡេក្រាមផ្លូវការក្រសួង៖ https://t.me/MFAICNews

ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់កា...
25/07/2025

ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម:

កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។

ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។

ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។

ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។

ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់។

ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ។

Given some unclear reporting in various international news outlets regarding Cambodia’s position on the ceasefire proposed by His Excellency Anwar Ibrahim, Prime Minister of Malaysia and the rotating ASEAN Chair, I am obliged to clarify as follows:

Yesterday evening, on 24 July 2025, His Excellency Anwar Ibrahim, Prime Minister of Malaysia and the rotating ASEAN Chair, requested a phone conversation with me to discuss the fighting between the Cambodian and Thai militaries along the border.

He expressed his concern over the conflict and his desire for an immediate ceasefire to pave way for a resolution between the two sides.

I made it clear to His Excellency Anwar Ibrahim that Cambodia agreed with his proposal for a ceasefire because Cambodia did not initiate this fighting.

An initial response I received from His Excellency Anwar Ibrahim after he spoke with His Excellency Phumtham Wechayachai, acting Prime Minister of Thailand, was that the Thai side had agreed to his proposal for a ceasefire, setting 12:00 AM on 24 July 2025 as the time for both sides to cease the fighting.

However, it is regrettable that just over an hour later, the Thai side informed that they had reversed their position from agreeing to the ceasefire at 12:00 AM on 24 July 2025, to not agreeing and waiting for a later date. His Excellency Anwar Ibrahim is well aware of this situation.

Therefore, the key to resolving the current armed conflict between Thailand and Cambodia is the genuine willingness of the Thai side to accept a ceasefire, which is the first step towards funding further solutions between the two countries.

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

12/07/2025
12/07/2025
មានថ្នាក់ដឹកនាំប្រទេសល្អ ប្រជាជនមានក្តីសុខ គិតគូផលប្រយោជន៍ប្រទេសជាតិ ដេញខ្មាំងឈ្លានពានទឹកដី នាសម័យ តេជោធិបតី សន្តិភាព និ...
12/07/2025

មានថ្នាក់ដឹកនាំប្រទេសល្អ ប្រជាជនមានក្តីសុខ គិតគូផលប្រយោជន៍ប្រទេសជាតិ ដេញខ្មាំងឈ្លានពានទឹកដី នាសម័យ តេជោធិបតី សន្តិភាព និងកាអភិវឌ្ឍន័

16/01/2025

អបអរសាទរ ពលរដ្ឋខ្មែរជាង ២០រូប ទទួលបានសញ្ញាប័ត្របណ្ឌិត គុណធម៌ និង បណ្ឌិតកិត្តិយស ពីគណអប់រំ ថៃ-ចិន
ពិតជាអបអរយ៉ាងខ្លាំង ដល់ពលរដ្ឋខ្មែរជាង ២០រូប ដែលមានស្នាដៃក្នុងកិច្ចការសង្គម ផ្នែកសប្បុរសធម៌ និង ការងារគ្រប់គ្រង ហើយត្រូវបានគណៈអប់រំថៃ និងចិន មើលឃើញពីគុណសម្បត្តិ រហូតសម្រេចផ្តល់អោយសញ្ញាបត្របណ្ឌិតគុណធម៌ និងបណ្ឌិតកិត្តិយស ផ្នែកនីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច គ្រប់គ្រងទូទៅ និងគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីជាការលើកទឹកចិត្ត។ ពិធីប្រគល់សញ្ញាបត្រនេះ ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Phranakhon Rajabhat ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដោយមានថ្នាក់ដឹកនាំដែលជាគណៈអប់រំជាជនជាតិថៃ និង ជនជាតិចិន សុទ្ធតែជាបុគ្គលដែលមានស្នាដៃ។

14/01/2025

FRESH NEWS

ពលរដ្ឋខ្មែរជាង​ ២០រូប ត្រូវបានគណៈអប់រំថៃ និងចិន ផ្តល់សញ្ញាបត្របណ្ឌិត គុណ ធម៌ និងបណ្ឌិតកិត្តិយស2025-01-14 11:40am(ភ្នំពេញ...
14/01/2025

ពលរដ្ឋខ្មែរជាង​ ២០រូប ត្រូវបានគណៈអប់រំថៃ និងចិន ផ្តល់សញ្ញាបត្របណ្ឌិត គុណ ធម៌ និងបណ្ឌិតកិត្តិយស

2025-01-14 11:40am
(ភ្នំពេញ)៖ ពលរដ្ឋខ្មែរជាង​២០រូប ដែលមានស្នាដៃក្នុងកិច្ចការសង្គម សប្បុរសធម៌ និងការងារគ្រប់គ្រង ត្រូវបានគណៈអប់រំថៃ និងចិន ផ្តល់សញ្ញាបត្របណ្ឌិត គុណធម៌ និងបណ្ឌិតកិត្តិយស នីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច គ្រប់គ្រងទូទៅ និងគ្រប់គ្រងពាណិជ្ជកម្ម។

ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅសាកលវិទ្យាល័យ Phranakhon Rajabhat ក្នុងប្រទេសថៃ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

​អ្នកទទួលបានសញ្ញាបត្រកិត្តិយសនេះ មានដូចជា​៖
ឯកឧត្តមបណ្ឌិត ឡុង សត្យា​
ឯកឧត្តមបណ្ឌិត ចៅ ភារិទ្ធ
ឯកឧត្តមបណ្ឌិត អ៊ុ សាត
ជំទាវបណ្ឌិត សុីន សុផល ដានីតា
ជំទាវបណ្ឌិត​ គា​មួយ​
ឯកឧត្តមបណ្ឌិត សុី រតនា
ឯកឧត្តមបណ្ឌិត យស ប៊ុនឡេង
បណ្ឌិត ប៊ុន រ៉ូនី
បណ្ឌិត ណាង ប៊ុនថន
បណ្ឌិត មុំ វុទ្ធី
បណ្ឌិត ទឹម ណារិទ្ធ និងបុគ្គលឆ្នើមដទៃទៀត។

បុគ្គលឆ្នើមដែលទទួលបានសញ្ញាបត្រខាងលើនេះ ចាត់ការទទួលបាន សញ្ញាបត្រនេះ ជាកិត្តិយសមួយសម្រាប់ពួកគេ ក៏ដូចជាសង្គមកម្ពុជាផងដែរ។ ការទទួលបានសញ្ញាបត្រនេះ គឺជាការផ្តល់តម្លៃខ្ពស់ចំពោះការរួមចំណែកក្នុងកិច្ចការសង្គម និងកិច្ចការមនុស្សធម៌នៅក្នុងសង្គមកម្ពុជា៕

Address

Khan Sensokh, Sangkat Phnom Penh Thmei, Phnom Penh City
Phnom Penh
120801

Telephone

+85598577717

Website

Alerts

Be the first to know and let us send you an email when Cambodian Business News-CBN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambodian Business News-CBN:

Share