The Khmer Herald - ឌឹខ្មែរហ៊ែរ៉លដ៍

The Khmer Herald - ឌឹខ្មែរហ៊ែរ៉លដ៍ ទាន់ចិត្ត ទំនុកចិត្ត និងគោរពវិជ្ជាជីវៈ

31/07/2025

គ្មានសច្ចៈ

26/07/2025

សាលារៀនចំនួន ៤៨៨ នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ័សាត់ ត្រូវបានបិទ គិតត្រឹមថ្ងៃ២៦នេះ។ប្រភព៖ ក្រសួងអប់រំ

26/07/2025

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ខេត្តពោធិ៍សាត់ បន្តផ្ទុះអាវុធនៅឡើយ ចំណែកខេត្តបន្ទាយមានជ័យ និងកោះកុង កំពុងតានតឹង តែមិនទាន់ផ្ទុះអាវុធ

ប្រេសិតកម្ពុជានៅUN ចោទសួរថៃថា កម្ពុជាមានទំហំយោធាតូចជាងថៃ ហេតុអ្វីត្រូវផ្តើមជម្លោះ?លោក កែវ ឈា អគ្គរាជទូតកម្ពុជាប្រចាំនៅអង...
26/07/2025

ប្រេសិតកម្ពុជានៅUN ចោទសួរថៃថា កម្ពុជាមានទំហំយោធាតូចជាងថៃ ហេតុអ្វីត្រូវផ្តើមជម្លោះ?

លោក កែវ ឈា អគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី២៥ ខែកក្កដា (ម៉ោងនៅញូវយ៉ក) ។

ឯកឧត្តម នេត្រ ភក្ត្រា៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជាតាមរយៈសំណេក្នុងបណ្តាញទំនាក...
26/07/2025

ឯកឧត្តម នេត្រ ភក្ត្រា៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា
តាមរយៈសំណេក្នុងបណ្តាញទំនាក់ទំនងសង្គមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា៖ ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ ដែលពិភាក្សាស្ដីពីស្ថានការណ៍តានតឹងនិងការវាយប្រហារដែលកំពុងកើតឡើងនៅតំបន់ព្រំដែនកម្ពុជា–ថៃ តំណាងអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអ.ស.ប. បានជួបជាមួយអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការ សហប្រជាជាតិ និងឆ្លើយតបនឹងសំណួរជាសាធារណៈយ៉ាងច្បាស់លាស់។
អ្វីដែលជាការគួរឲ្យកត់សម្គាល់ តំណាងអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអ.ស.ប. បានគេចខ្លួនចេញពីកិច្ចប្រជុំដោយមិនបានឆ្លើយសំណួរទៅកាន់សារព័ត៌មានឡើយ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងយ៉ាងថា៖“ខ្ញុំជឿថាមិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ… មិនហ៊ានប្រឈមមុខនឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់ ដែលពួកគេបានធ្វើឡើង។”

អាជ្ញាធរជាតិព្រះវិហារថ្កោលទោសចំពោះការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបំផ្លាញធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោកប្រាសាទ...
26/07/2025

អាជ្ញាធរជាតិព្រះវិហារថ្កោលទោសចំពោះការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានបំផ្លាញធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤។

26/07/2025

ថៃកំពុងតែរំលោភច្បាប់អន្តរជាតិដោយបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហាមកលើកម្ពុជា ដែលបង្កផលប៉ះពាល់ដល់ប្រជាជនកម្ពុជាស្លូតត្រង់។

Thailand is violating international law by using cluster bombs against Cambodia, which has had devastating effects on the innocent Cambodian people.


26/07/2025

ទាហានថៃបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់ មកលើទីតាំងជាច្រើនកន្លែងនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡ...
26/07/2025

ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

25/07/2025

ថៃចាប់ផ្តើមប្រើយុទ្ធសាស្ត្រ អោយប្រជាជនចេញមុខបរិហារមកលើកម្ពុជា។

25/07/2025

និស្សិត បញ្ជវន្ត និងប្រជាជនខ្មែរ គួរចេញសារចេញសារតាមរយៈវីដេអូផ្ទាល់ខ្លួនដើម្បីថ្កោលទោសកម្មភាពឈ្លានពាន បើកការវាយប្រហារ អមនុស្សធម៌របសយោធាថៃ មកលើកម្ពុជា។
នេះកម្លាំងរួបរួមមួយដើម្បីអោយពិភពលោកដឹងកាន់តែច្បាស់ពីក្រយ៉ៅអមនុស្សធម៌ឈ្លានពានលើប្រទេសដទៃ។

#ជនជាតិខ្មែរម្នាក់ជាសារថ្កោទោសថៃមួយសំឡេង

24/07/2025

សកម្មភាពទាហ៊ានថៃកំពុងរត់ លូនក្រាបសុំតែដើម្បីរស់



Address

Phnom Penh City
Phnom Penh
15000

Alerts

Be the first to know and let us send you an email when The Khmer Herald - ឌឹខ្មែរហ៊ែរ៉លដ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share