Bbn-Share Videos

Bbn-Share Videos Provide Videos as News

15/09/2026

លោក​ ទូច​ សុខ: បញ្ជាក់ថា​ វរសេនីយ៍ត្រី ប៉ឹង ដូ
អធិការរងក្រុងប៉ោយប៉ែតដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ មិនឈប់ដោះស្រាយ​ និងមានសារជាតិញៀន នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌ!

15/09/2026

សេចក្តីថ្លែងការណ៍បើករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ)

ថ្ងៃទី១៥ កញ្ញា ២០២៦

សមត្ថកិច្ចកម្ពុជា តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហាភ្នំព...
15/09/2026

សមត្ថកិច្ចកម្ពុជា តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា

ភ្នំពេញ​ ៖ នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយតូចៗ នៅសេសសល់ចំនួន៨៥កន្លែង។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ១.២៥៥នាក់ ស្មើនឹង១៣សញ្ជាតិ មានជាអាទិ៍ ចិន ៧៣២នាក់ វៀតណាម ៣២៣នាក់ ខ្មែរ៩៤នាក់ ថៃ ៥៣នាក់ ឥណ្ឌូនេស៊ី ២៤នាក់ មីយ៉ាន់ម៉ា៩នាក់ នេប៉ាល់៤នាក់ ម៉ាឡេស៊ី៤នាក់ ឥណ្ឌា ៣នាក់ ប៉ាគីស្ថាន ៣នាក់ បង់ក្លាដេស ៣នាក់ កូរ៉េ ២នាក់ និងឡាវ១នាក់ ។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងរយៈពេលដូចគ្នានោះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តនីតិវិធីបណ្ដេញចេញជនបរទេសល្មើសច្បាប់សរុប២.០០៥នាក់ ស្រី៣២០នាក់ មាន៣២សញ្ជាតិ ក្នុងនោះ ពាក់ព័ន្ធនឹង Online Scams មាន៥៧៤នាក់ ស្រី១១នាក់ ស្មើនឹង១១សញ្ជាតិ។ ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញចេញ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន ដោយបណ្ដេញចេញតាមជើងយន្តហោះពិសេសចំនួន៣លើក សរុប៤៧៣នាក់ ស្រី២០នាក់ ក្នុងនោះ ពាក់ព័ន្ធនឹង Online Scams ២២៨នាក់។

នៅក្នុងខែសីហាដដែលនោះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាគោលដៅ ៣.៦៥៧ទីតាំង មានមនុស្សសរុប១៧.៨៣៤នាក់ និងចុះត្រួតពិនិត្យរដ្ឋបាលនៅលើដងផ្លូវ សមត្ថកិច្ចបានពិនិត្យឃាត់យានយន្តដែលសង្ស័យ សរុបចំនួន ២៦៩លើក មនុស្សចំនួន ២.៧៦៣នាក់។ ការចុះអនុវត្តនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយរបស់ពួកឧក្រិដ្ឋជន ក្នុងគ្រាដែលកម្លាំងមានសមត្ថកិច្ច បាននិងកំពុងប្រើកណ្ដាប់ដៃដែកវាយកម្ទេច និងបោសសម្អាតបទល្មើសនេះដោយមិនដកដៃ។

គូសបញ្ជាក់ដែរថា ក្នុងខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចក៏បានរកឃើញ និងផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលល្មើសនឹងអនុក្រឹត្យលេខ០៣ សរុបជាទឹកប្រាក់ ៨២២.២៤០.០០០រៀល ក្នុងនោះផាកពិន័យតាមមាត្រា១៩ សរុបទឹកប្រាក់ ១.២០០.០០០រៀល និង ផាកពិន័យតាមមាត្រា២០សរុបទឹកប្រាក់ ៨២១.០៤០.០០០ រៀល។

អនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ត្រូវបានរាជរដ្ឋាភិបាលប្រកាសអនុវត្តកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានគោលដៅធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ មាត្រា១៩ នៃអនុក្រឹត្យ បានកំណត់ថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦នៃអនុក្រឹត្យ ត្រូវផាកពិន័យជាប្រាក់ចំនួន៤០០.០០០រៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។

ដោយឡែក តាមមាត្រា ២០ នៃអនុក្រឹត្យដដែល បានចែងថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤.០០០.០០០រៀល សម្រាប់ជនបរទេសម្នាក់ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមាន៕(BBN)

លោកត្រាំថ្លែងថា អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នាមិនវាយប្រហារលើគោលដៅថាមពលស.រ.អា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រ...
15/09/2026

លោកត្រាំថ្លែងថា អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នាមិនវាយប្រហារលើគោលដៅថាមពល

ស.រ.អា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទ (ថ្ងៃទី ១៤ ខែកញ្ញា) ថា អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នាមិនវាយប្រហារលើគ្រឹះស្ថានថាមពលរបស់គ្នាទៅវិញទៅមកឡើយ ដែលការថ្លែងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានស្តីបន្ទោសរដ្ឋាភិបាលក្រុងគៀវ ចំពោះការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។

លោកត្រាំបានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា «អ៊ុយក្រែនបានព្រមព្រៀងមិនវាយប្រហារលើគោលដៅថាមពលរបស់រុស្ស៊ីឡើយ។ រុស្ស៊ីក៏បានព្រមព្រៀងធ្វើបែបនេះដូចគ្នា!»។

លោកបានបន្ថែមថា «ការកើនឡើងនៃតម្លៃប្រេងម៉ាស៊ូតនៅលើពិភពលោក ភាគច្រើនបង្កឡើងដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន មិនមែនដោយសារអ៊ីរ៉ង់នោះទេ»។

ប្រធានាធិបតីអ៊ុយក្រែនបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ហើយក៏មិនទាន់មានប្រតិកម្មភ្លាមៗពីខាងវិមានក្រឹមឡាំងនោះដែរ។

ការអះអាងរបស់លោកត្រាំធ្វើឡើងខណៈដែលតម្លៃប្រេងបន្តកើនឡើងខ្ពស់ខ្លាំងនៅក្នុងខែទីប្រាំពីរនៃសង្គ្រាមអ៊ីរ៉ង់ ដែលការណ៍នេះបានរុញឱ្យថ្លៃដើមប្រេងឥន្ធនៈ និងអតិផរណានៅអាមេរិកកើនឡើងយ៉ាងខ្លាំង តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់របស់អាមេរិកមកដល់។

មេដឹកនាំអាមេរិករូបនេះជឿជាក់ថា សង្គ្រាមអ៊ីរ៉ង់នឹងបញ្ចប់ភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយតម្លៃប្រេងសាំងនឹងធ្លាក់ចុះ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ លោកហាក់ដូចជាបានរកឃើញគោលដៅថ្មីមួយទៀតដើម្បីទម្លាក់កំហុសចំពោះតម្លៃប្រេងនៅតាមស្ថានីយ។

លោកត្រាំបានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី យ៉ាងចាស់ដៃ កាលពីអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអៀរឡង់ កាលពីថ្ងៃអាទិត្យ ដោយបាននិយាយថា លោក (ហ្សេលេនស្គី) ត្រូវធ្វើ «រឿងមួយ» គឺ «ឈប់កម្ទេចប្រេងម៉ាស៊ូត» នៅតាមរោងចក្រចម្រាញ់ប្រេងក្នុងប្រទេសរុស្ស៊ីទៀត ដោយសារតែវាបង្កឱ្យមានការកង្វះខាតកាន់តែខ្លាំង។

លោកត្រាំបាននិយាយបន្ថែមទៀតថា «ទុកឱ្យគាត់វាយប្រហារលើគោលដៅផ្សេងទៀតចុះ ប៉ុន្តែកុំវាយប្រហារលើប្រេងម៉ាស៊ូត ព្រោះគាត់កំពុងបង្កឱ្យមានការខ្វះខាតប្រេងម៉ាស៊ូត» ដោយលោកបានបញ្ជាក់សាជាថ្មីថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនមែនជម្លោះរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់នោះទេ វាគឺជាអ្នកទទួលខុសត្រូវលើរឿងនេះ (ប្រេងឡើងថ្លៃ)៕(ដោយ ពិសិដ្ឋ សំណាង)

សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុង...
15/09/2026

សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

កម្ពុជាបានដាក់ពាក្យបណ្តឹងទៅអង្គការហាមឃាត់អាវុធគីមី ជុំវិញការចោទប្រកាន់ថា យោធាថៃបានប្រើប្រាស់អាវុធគីមី និងសារធាតុគីមីក្នុ...
14/09/2026

កម្ពុជាបានដាក់ពាក្យបណ្តឹងទៅអង្គការហាមឃាត់អាវុធគីមី ជុំវិញការចោទប្រកាន់ថា យោធាថៃបានប្រើប្រាស់អាវុធគីមី និងសារធាតុគីមីក្នុងអំឡុងពេលជម្លោះព្រំដែនកាលពីឆ្នាំមុន។
ពាក្យបណ្តឹងនេះត្រូវបានដាក់នៅថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីការរកឃើញដោយមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ដែលបាននិយាយថា ជនស៊ីវិល និងបុគ្គលិកសន្តិសុខកម្ពុជាចំនួន ៣៩៥នាក់ បានរងផលប៉ះពាល់ដោយសារធាតុដែលត្រូវបានចោទប្រកាន់។ (ប្រភព៖ TRTWorld)

ឯកឧត្តម ប្រាក់ សុខុន: កម្ពុជាជ្រើសយក UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ក្រោយថៃបានលុបចោលជាឯកតោភាគីនូវ MoU 20...
14/09/2026

ឯកឧត្តម ប្រាក់ សុខុន: កម្ពុជាជ្រើសយក UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ក្រោយថៃបានលុបចោលជាឯកតោភាគីនូវ MoU 2001 ដែលជាយន្តការចរចាទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរមាន។

កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បា...
14/09/2026

កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះ

AKP សិង្ហបុរី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--

កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។

រូបថត៖ គល់ រ៉េននី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូកម្ពុជាអញ្ជើញដល់ទីតាំងប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្...
14/09/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូកម្ពុជាអញ្ជើញដល់ទីតាំងប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី

AKP សិង្ហបុរី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ មកដល់ទីតាំងដើម្បីចូលរួមកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅសាធារណរដ្ឋសិង្ហបុរី នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំលើកដំបូងនេះ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា និងមានការចូលរួមពីសំណាក់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry)។ ដោយឡែកភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។

រូបថត៖ គល់ រ៉េននី

Address

Porchentong
Phnom Penh
12000

Telephone

+85578818988

Alerts

Be the first to know and let us send you an email when Bbn-Share Videos posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bbn-Share Videos:

Shortcuts

Share