វិទ្យុជាតិ FM 96MHz

វិទ្យុជាតិ FM 96MHz វិទ្យុជាតិកម្ពុជា FM 96MHz
(1)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អ...
25/09/2025

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសារតាំងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា ៕

2025年9月25日上午,柬埔寨代理国家元首洪森在官方社交媒体上写道:“昨天我发布了一条关于1998年9月24日在暹粒市发生的枪杀我的事件的消息。我认为这篇文章在这一点上是错误的(如果我死亡或受伤,柬埔寨将不会拥有今天的和平与发展,因为‘双...
25/09/2025

2025年9月25日上午,柬埔寨代理国家元首洪森在官方社交媒体上写道:“昨天我发布了一条关于1998年9月24日在暹粒市发生的枪杀我的事件的消息。
我认为这篇文章在这一点上是错误的(如果我死亡或受伤,柬埔寨将不会拥有今天的和平与发展,因为‘双赢’政策的主人已经去世了)。
这种写作是错误的,它只考虑我的角色而不考虑其他因素。
现在,我想对我死后可能发生的事情进行补充分析。
1. 我死后,暹粒市立即发生了血案,造成许多人死亡。
2. 处理国会的局势,召开例会,朝着组建新政府的方向发展,或者在组建政府的道路上陷入僵局。
3. 该国将国家划分为两个控制区,一个由政府控制,另一个由红色高棉控制,从而继续战争。
4. 有杰出的政治领导人致力于内部和解,并找到了结束战争的途径。通过这种和解,和平得以实现,并带来了比洪森时期好得多经济和社会发展。
还有很多因素,我就不提了;我想留给你们自己去评估。

On the morning of September 25, 2025, Cambodia's acting head of state Samdech Techo Hun Sen wrote on official social med...
25/09/2025

On the morning of September 25, 2025, Cambodia's acting head of state Samdech Techo Hun Sen wrote on official social media: "Yesterday I posted a message about the shooting of me in Siem Reap province on September 24, 1998."

I think this article was wrong on this particular point (if I die or get injured, Cambodia would not have the peace and development as today because the country had lost the master of the defeat policy.
This wrong pint is that it only thinks about my character and no other factors.
Now, I want to do a complementary analysis of what might happen after my death.
1. Immediately after my death, there was a blood case in Siem Reap, killing many people.
2. The handle of the situation in Congress, hold regular sessions, move towards forming a new government, or get deadlocked on the way to forming a government.
3. The country divided into two controlled zones, one rulled by the government and the other by the Khmer Rouge, thus the war still continued.
4. There would be outstanding political leaders committed to internal reconciliation and found a way to end the war. Through this reconciliation, peace was achieved and economic and social development was much better than during the Hun Sen period.
There are many more factors I won't mention; just want to leave it to your further consideration.

នៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានសរសេរថា ម្សិលមិញ...
25/09/2025

នៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានសរសេរថា ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅទីរួមខេត្តសៀមរាប។
ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយ ឈ្នះ ឈ្នះ បានស្លាប់ទៅហើយ)។
ការសរសេរបែបនេះគឺជាកំហុសដែលមើលឃើងតែមួយជ្រុងនៃតួនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដទៃទៀត។
ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។
១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឱ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។
២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មី ឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។
៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។
៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះសន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើស ហ៊ុន សែន ច្រើនដង។
នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃខ្លួនឯង៕

24/09/2025

ផ្សាយផ្ទាល់ ៖ កម្មវិធី ដំណឹងពេលព្រឹក (វគ្គ១) ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥

24/09/2025

ផ្សាយបន្តផ្ទាល់៖ការបកស្រាយបំភ្លឺរបស់ក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធករណី តំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ក្រសួងព្រះបរមរាជវាំង ៖ ក្នុងពេលបច្ចុប្បន្ននេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេច...
24/09/2025

ក្រសួងព្រះបរមរាជវាំង ៖ ក្នុងពេលបច្ចុប្បន្ននេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គកំពុងគង់ប្រថាប់ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន តាមសំណូមពររបស់ថ្នាក់ដឹកនាំមិត្តចិន និងវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាពតាមពេលវេលាដែលពេទ្យបានកំណត់។ ពេលនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះជន្មច្រើន និងព្រះប្រឈួន ក្រុមគ្រូពេទ្យថ្វាយព្រះអង្គសម្រាកនៅមន្ទីរពេទ្យ ដើម្បីព្យាបាលព្រះរាជសុខភាព។

ក្រសួងការពារជាតិកម្ពុជា៖ កិច្ចប្រជុំ RBC  ត្រូវលើកពេល ដោយសារខាងភាគីថៃ មានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិ...
24/09/2025

ក្រសួងការពារជាតិកម្ពុជា៖ កិច្ចប្រជុំ RBC ត្រូវលើកពេល ដោយសារខាងភាគីថៃ មានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន។

បើតាមសេចក្តីប្រកាសព័ត៌មាន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា យោធភូមិភាគទី៥ កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំRBC ឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរ ជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរក
ប្រក្រតីភាពឡើងវិញ៕

24/09/2025

Unilateral Thai Map Reveals Thai’s Occupation into Cambodian Territory in Prey Chan Village

24/09/2025

ផែនទីឯកតោភាគីរបស់ថៃបង្ហាញអំពីការកាន់កាប់របស់ថៃចូលក្នុងទឹកដីកម្ពុជានៅភូមិព្រៃចាន់

បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុនហើយនោះ  ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្...
24/09/2025

បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុនហើយនោះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូ ព្រមទាំងវិស័យឯកជន នឹងមានជំនួបជាមួយឯកឧត្តម Hideaki Omura អភិបាលខេត្ត Aichi និងឯកឧត្តម Hirosawa Ichiro អភិបាលក្រុងណាហ្គូយ៉ា ព្រមទាំងចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីនៃពិព័រណ៍ទេសចរណ៍ជប៉ុន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥៕

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ ឯកឧត្តម YAN D**g អនុ...
24/09/2025

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ ឯកឧត្តម YAN D**g អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារដ្ឋប្រជាមានិតចិន នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕

Address

ផ្ទះលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Phnom Penh

Alerts

Be the first to know and let us send you an email when វិទ្យុជាតិ FM 96MHz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share