FiX Newskh

FiX Newskh សាធារណជន​ អាច​ផ្ដល់​ប្រភព​ព័ត៌មាន​តាមរយៈ​ប្រអប់​សារ​ ប្រភព​ព័ត៌មាន​ ច្បាស់​ រហ័ស​ ជឿ​ទុក​បាន​ 👍​

we are the company importing in Cambodia we imported skin care, body fitness,

04/08/2026

ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើចម្រុះចំនួន ២,៥០០ដើម ក្នុងបរិវេណវត្តអង្គក្រឡាញ់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២ ខែសីហា​ ឆ្នាំ២០២៦...!

ក្នុងមួយថ្ងៃទប់ស្កាត់ទឹកកខ្វក់ចំនួនជាង៧ម៉ឺនម៉ែត្រគូប មិនឱ្យបំពុលបរិស្ថាននិងប្រភពទឹកធម្មជាតិ...ក្រសួងបរិស្ថាន បាននិងកំពុង...
03/08/2026

ក្នុងមួយថ្ងៃទប់ស្កាត់ទឹកកខ្វក់ចំនួនជាង៧ម៉ឺនម៉ែត្រគូប មិនឱ្យបំពុលបរិស្ថាននិងប្រភពទឹកធម្មជាតិ...

ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រ សហគ្រាស និងប្រភពបំពុលផ្សេងៗ ដោយបានឃាត់និងទប់ស្កាត់ទឹកកខ្វក់ ក្នុងខែកក្កដា ឆ្នាំ២០២៦ បានចំនួន ២ ២៧០ ២៨៥ ម៉ែត្រគូបមិនឱ្យហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងគ្រប់គ្រងទឹកកខ្វក់ មិនឱ្យបញ្ចេញទៅក្រៅពីទីតាំងអាជីវកម្មនានា ចំនួន៧៣ ២៣៥ ម៉ែត្រគូប ប៉ះពាល់ប្រភពទឹកសាធារណៈ និងធម្មជាតិនៅទូទាំងប្រទេស។

លទ្ធផលសម្រេចបាននាពេលនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃ ក្រសួងបរិស្ថាន ដែលបាននិងកំពុងអនុវត្តច្បាប់ ទប់ស្កាត់ការបំពុលបរិស្ថាន ធានាសុខភាពរបស់ប្រជាពលរដ្ឋឱ្យរស់នៅបានល្អប្រសើរ និងសម្រេចបានក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន លើសសរស្តម្ភទី១ ផ្តោតលើភាពស្អាត (ទឹក ដី មេឃ)។

លើសពីនេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលបានសហការអនុវត្តច្បាប់ បំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ និងចូលរួមកាត់បន្ថយការបញ្ចេញទឹកកខ្វក់ចូលក្នុងប្រភពទឹកធម្មជាតិ សំដៅការពារសុខភាពប្រជាពលរដ្ឋ និងរក្សាភាពស្អាតនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រនិងសហគ្រាស ចំនួន៦៤ ទីតាំងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ដូចមានកំណត់ក្នុង មាត្រា ១៧៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

គិតចាប់ពីខែមករាឆ្នាំ២០២៥ រហូតដល់ ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាស សរុបចំនួន ជាង៣៥ លានម៉ែត្រគូប (៣៥ ២៣៥ ០០៣ ម៉ែត្រគូប) មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ។

ដោយឡែកក្នុងរយៈពេល៧ខែ(មករា- កក្កដា) ឆ្នាំ២០២៦ នេះ ទឹកកខ្វក់ចំនួនជាង ១៥ ១៦០ ៧៣០ ម៉ែត្រគូប ត្រូវបានត្រួតពិនិត្យនិងទប់ស្កាត់មិនឱ្យបំពុលបរិស្ថាន។
#ក្រសួងបរិស្ថាន #បំពុលទឹក #ស្អាតបែបយូរអង្វែង

ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ើង សុភាព ប្រធានស្ដីទី មន្ទីរបរិស្ថានខេត្ត និងលោក សំ គល់ អនុប្រធានមន្ទីរ បានចូលរួ...
21/07/2026

ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ើង សុភាព ប្រធានស្ដីទី មន្ទីរបរិស្ថានខេត្ត និងលោក សំ គល់ អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

19/07/2026

ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យពិភាក្សា និងផ្តល់យោបល់លើបញ្ជីឈ្មោះបេក្ខជន ក្រុមប្រឹក្សាឃុំបឋម នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅស្នាក់គណៈបក្សស្រុកអូររាំងឪ...!

សូមប្រុងប្រយ័ត្ន!!! កុំចុចលើឯកសារ (File) ដែលមាន extension ដូចជា៖ .exe .bat .vbs .ps1 .sh .msi .scr នៅក្នុង Telegram ព្រោ...
16/07/2026

សូមប្រុងប្រយ័ត្ន!!! កុំចុចលើឯកសារ (File) ដែលមាន extension ដូចជា៖ .exe .bat .vbs .ps1 .sh .msi .scr នៅក្នុង Telegram ព្រោះវាអាចបង្កឱ្យមានមេរោគ ឬការលួចទិន្នន័យក្នុងឧបករណ៍អេឡិចត្រូនិករបស់លោកអ្នក។

រៀបចំដោយក្រុមការងារ HOTLINE SCAM 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

Please be careful!!! Do not click on files with extensions such as: .exe .bat .vbs .ps1 .sh .msi .scr in Telegram because it can cause viruses or data theft in your electronic device.

Prepared by the HOTLINE SCAM 24/7 team of the National Police General Directorate

16/07/2026

នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺព័ត៌មាន បដិសេធទាំងស្រុងចំពោះការចោទប្រកាន់លើបណ្តាញសង្គមថា សមត្ថកិច្ចបានធ្វើការចាប់ខ្លួន បង្ខាំង និងគំរាមកំហែងជំរិតទារប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក។ ផ្ទុយទៅវិញ សមត្ថកិច្ចបានបញ្ជាក់ថា នេះជាករណីសម្របសម្រួលដោះស្រាយ ករណីបុគ្គលិកសង្ស័យលួចប្រាក់ក្រុមហ៊ុនជិត ២លានដុល្លារ។

14/07/2026

វីដេអូ ៖ ការផ្តល់បទសម្ភាសន៍របស់ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន ក្នុងពិធីតាំងពិព័រណ៍ (ពន្លកបៃតង) ចែកកូនឈើ៥លានដើមដោយឥតគិតថ្លៃ មានចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ...!

14/07/2026

វីដេអូ ៖ ការផ្តល់បទសម្ភាសន៍របស់ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណា្តាល ក្នុងពិធីតាំងពិព័រណ៍ (ពន្លកបៃតង) ចែកកូនឈើ៥លានដើមដោយឥតគិតថ្លៃ មានចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ...!

14/07/2026

វីដេអូ ៖ ការផ្តល់បទសម្ភាសន៍របស់ លោក អ៉ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប ក្នុងពិធីតាំងពិព័រណ៍ (ពន្លកបៃតង) ចែកកូនឈើ៥លានដើមដោយឥតគិតថ្លៃ មានចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ...!

14/07/2026

ប្រសាសន៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ក្រសួងបរិស្ថានសម្រេចបានការចែកកូនឈើចម្រុះជូន ប្រជាពលរដ្ឋយកទៅដាំបានចំនួន ១,២ លានដើម (១លាន ២សែនដើម)។

Address

Phnom Penh
12406

Alerts

Be the first to know and let us send you an email when FiX Newskh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FiX Newskh:

Shortcuts

Share