14/04/2025
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមអនុញ្ញាតគោរពជូនពរជ័យដល់ពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាសមាជិកមហាគ្រួសារជាតិយើង។ សូមឲ្យឆ្នាំថ្មីនេះ នាំមកនូវសេចក្តីសុខសាន្ត សុខភាពល្អ ប្រាជ្ញាវាងវៃ ការងាររលូន សេចក្តីចម្រើនគ្រប់ផ្នែក ការរកស៊ីសម្រេចផល កើតមានតែការវាគុំសុខដុមរមនា និងសុខភាពល្អប្រសើរ។ក្រៅពីនេះ សូមជូនពរឲ្យការធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនិងមិត្តភក្តិជិតឆ្ងាយរបស់ពុកម៉ែបងប្អូនប្រកបដោយសុវត្ថិភាព និងពោរពេញដោយភាពរីករាយ សាមគ្គីភាព កក់ក្តៅក្នុងគ្រួសារយ៉ាងពេញទំហឹង។សូមអរគុណ និងជូនពរអ្នកទាំងអស់គ្នាឲ្យមានឆ្នាំថ្មីដ៏សុខសាន្តនិងចម្រើនរុងរឿង។ #សួស្តីឆ្នាំថ្មី #បុណ្យចូលឆ្នាំខ្មែរ #ចូលឆ្នាំខ្មែរ២០២៥ #រីករាយបុណ្យចូលឆ្នាំ #ជួបជុំសុភមង្គល