Khmer Absolute News

Khmer Absolute News Khmer Absolute News Local Service

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យ អនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ នៅទូទាំ...
16/10/2024

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យ អនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នូវ ធនប័ត្រអនុស្សាវរីយ៍ ប្រភេទថ្មី​២០០០០០ រៀល ទន្ទឹម នឹងបណ្តាប្រភេទប្រាក់ ដែលត្រូវបានចេញផ្សាយរួចហើយ។

ការបោះពុម្ព ធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មីនេះ គឺដើម្បី អបអរសាទរខួប២០ ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឪពុកម្តាយបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីស្វែងរកកូនប្រុសឈ្មោះ​ ឈឿន​ វ៉ាន់​ណូ​  អាយុ​ ១១​ឆ្នាំ​...
07/10/2024

ឪពុកម្តាយបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីស្វែងរកកូនប្រុសឈ្មោះ​ ឈឿន​ វ៉ាន់​ណូ​ អាយុ​ ១១​ឆ្នាំ​ ទីលំនៅផ្ទះ​លេខ​ ១៤២​ ផ្លូវ​ S01 ភូមិ​ស្វាយតាអុក​ សង្កាត់វាលស្បូវ​ ខណ្ឌ​ច្បារអំពៅ​ បានបាត់ចេញពីផ្ទះមិនដឹងមូលហេតុ ហើយមិនឃើញត្រឡប់មកផ្ទះវិញនោះទេ។

បើសិនបងប្អូនប្រជាពលរដ្ឋបានឃេីញក្មេងប្រុសដូចមានភិនភាគក្នុងរូបនេះ​ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់តាមរយ:លេខទូរស័ព្ទ 011 310 000។ សូមអរគុណ !!!

ដំណឹងក្មេង​ ទៅរៀនមិនឃេីញត្រលប់មកផ្ទះ​ តាំងពីថ្ងៃទី​១៦​ រហូតដល់ពេលនេះមិនទាន់ត្រលប់មកវិញដែលមានឈ្មោះ​ អ៊ុយ​ ច័ន្ទ​រូហ្សាប៊ែ...
17/09/2024

ដំណឹងក្មេង​ ទៅរៀនមិនឃេីញត្រលប់មកផ្ទះ​
តាំងពីថ្ងៃទី​១៦​ រហូតដល់ពេលនេះមិនទាន់ត្រលប់មកវិញ
ដែលមានឈ្មោះ​ អ៊ុយ​ ច័ន្ទ​រូហ្សាប៊ែល​ ភេទ​ ប្រុស​ អាយុ​ ១៣ឆ្នាំ ទីលំនៅ​ ភូមិព្រែកតាឡុង​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ​
បេីសិនជាបងប្អូនបានឃេីញសូូមជួយទំនាក់ទំនងមក

ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម​ រឺក៍លេខទូរសព្ទ​

095 557 167
087 557 167. ដោយក្តីគោរព

Update: ផ្លូវការ៖ លោក Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន។“ទាំងអស់គ្នាដើម្បីកម...
13/09/2024

Update: ផ្លូវការ៖ លោក Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន។

“ទាំងអស់គ្នាដើម្បីកម្ពុជា”


គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោ...
12/09/2024

គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix G.Dalmas ចាប់ពីពេលនេះតទៅ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Félix Dalmás សម្រាប់ការខិតខំប្រឹងប្រែង ចូលរួមចំណែកជាមួយក្រុមជម្រើសជាតិកម្ពុជានាពេលកន្លងមក ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ។
សូមជូនពរលោក Félix Dalmás ជួបតែភាពជោគជ័យ ល្អប្រសេីរសម្រាប់ការងារបន្តរបស់ខ្លួន នាថ្ងៃខាងមុខ។

“ទាំងអស់គ្នាដើម្បីកម្ពុជា”


ដំណឹងស្វែងរកក្មេងស្រី ឈ្មោះ ឡាយ ម៉ារឌី អាយុ១៩ឆ្នាំ បានចេញពីផ្ទះនៅចំំណុចភូមិជុំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មិនដឹងថាទៅណ...
02/09/2024

ដំណឹងស្វែងរកក្មេងស្រី ឈ្មោះ ឡាយ ម៉ារឌី អាយុ១៩ឆ្នាំ បានចេញពីផ្ទះនៅចំំណុចភូមិជុំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មិនដឹងថាទៅណា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ហើយមិនឃើញត្រឡប់មកផ្ទះវិញ។

បើសិនបងប្អូនប្រជាពលរដ្ឋបានឃេីញដូចមានភិនភាគក្នុងរូបនេះ​ សូមជួយផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទ ០៨៨ ៥៦ ៩៩ ៣៩៦(ឪពុក)៕

អរគុណ !!!

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ អុំ ប៊ន ភេទ ប្រុស អាយុ ៣៩ឆ្នាំ (ត្រូវជ...
29/08/2024

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ អុំ ប៊ន ភេទ ប្រុស អាយុ ៣៩ឆ្នាំ (ត្រូវជាឪពុកបង្កើត) មានទីលំនៅភូមិ ស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ បានបាត់កូនស្រីឈ្មោះ ហ៊ន់ ភេទ ស្រី អាយុ ១៥ឆ្នាំ មុខរបរ សិស្ស បានដើរចេញពីផ្ទះបាត់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៨:៣០នាទី មិនឃើញត្រឡប់មកផ្ទះវិញ។

បើសិនបងប្អូនប្រជាពលរដ្ឋបានឃេីញដូចមានភិនភាគក្នុងរូបនេះ​ សូមជួយផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទខាងក្រោម:

= លេខទូរស័ព្ទ ឪពុក 098 38 62 99
= លេខទូរស័ព្ទម្តាយ 069 72 44 43

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ចាប់ខ្លួនជនល្មើស៦នាក់ ជាមួយថ្នាំញៀនជិត ៤០០គីឡូក្រាម រាជធានី...
28/08/2024

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ចាប់ខ្លួនជនល្មើស៦នាក់ ជាមួយថ្នាំញៀនជិត ៤០០គីឡូក្រាម

រាជធានីភ្នំពេញ៖ ជនល្មើសចំនួន ៦នាក់ជាមួយថ្នាំញៀន ជិត៤០០គីឡូក្រាម ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបាននៅ៣ទីតាងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។

ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅ០៣ទីតាំង។

* ទីតាំងទី១ ស្ថិតនៅចំណុច បុរីផុងស៊ុយ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ
* ទីតាំងទី២ ស្ថិតនៅចំណុច ផ្ទះលេខ WG ផ្លូវលេខ៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ
* ទីតាំងទី៣ ស្ថិតនៅចំណុច បុរីលឹមឈាងហាក់ ហ្គ្រីនហូម ផ្ទះលេខ១៦D ផ្លូវលេខ២A ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

លទ្ធផលចាប់ខ្លួនជនល្មើស ចំនួន៦នាក់ (ស្រី០២)៖ ១៖ ឈ្មោះ ប៊ុន ម៉ាឡែន ភេទស្រី ជនជាតិខ្មែរ អាយុ៥១ឆ្នាំ, ២៖ ឈ្មោះ សេង គីម ភេទស្រី ជនជាតិខ្មែរ អាយុ២៦ឆ្នាំ, ៣៖ ឈ្មោះ រី សុខលិ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៣ឆ្នាំ, ៤៖ ឈ្មោះ ដាំ ប្រុសពៅ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ, ៥៖ ឈ្មោះ ជួន ចំរើន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ, ៦៖ ឈ្មោះ អេង គីមសាយ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ។

វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ២៥៤ ២៩២. ៤០ក្រាម, គ្រឿងញៀនប្រភេទកេតតាមីន (Ketamine) ១២៧ ៦០៦.៨០ក្រាម, គ្រឿងញៀនហេរ៉ូអ៊ីន (Heroine) ៧៧០០ក្រាម សរុបគ្រឿងញៀន ៣៨៩ ៥៩៩.២០ក្រាម (៣៨៩គីឡូ ៥៩៩.២០ក្រាម)។ សម្ភារចាប់យករួមមាន៖ រថយន្ត Pruise ០១គ្រឿង។

បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

[English Below]មោទនភាពជាតិអបអរតារាចម្រៀងរ៉េបកម្ពុជា វណ្ណដា ដែលត្រូវបានអញ្ជើញចូលរួមច្រៀងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡា...
12/08/2024

[English Below]មោទនភាពជាតិ

អបអរតារាចម្រៀងរ៉េបកម្ពុជា វណ្ណដា ដែលត្រូវបានអញ្ជើញចូលរួមច្រៀងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នារដ្ឋធានីប៉ារីស ប្រទេសបារាំង នារាត្រីថ្ងៃអាទិត្យ ទី១១ ខែសីហា។

នេះគឺជាប្រវត្តិសាស្ត្រថ្មីលើវិថីសិល្បៈខ្មែរដែលមានសិល្បករជាតិចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំពិភពលោក៕

National Pride!

Congratulations to rapper Vann Da from Cambodia for receiving an invitation to perform at the 2024 Olympics closing ceremony on Sunday, August 11, in Paris, France.

With national artists performing at important international sporting events, Khmer art is making history.

#កីឡានាំមកនូវសុខភាពនិងមិត្តភាព

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងថ្នាំញៀនជាង ១៨គីឡូក្រាម នៅភូមិសាស្ត្ររាជធាន...
07/08/2024

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងថ្នាំញៀនជាង ១៨គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១០៖៤០នាទី កម្លាំងជំនាញ (ក.៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ស្ថិតនៅ០២គោលដៅ៖ គោលដៅទី១ នៅចំនុចខាងមុខសណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាលទ្ធផលចាប់ខ្លួនជនល្មើស០១នាក់៖
១.ឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG)ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់។

* វត្ថុតាងចាប់យករួមមាន៖
១. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ១៨១០៦ ក្រាម
២. សារធាតុគីមីផ្សំ ទម្ងន់សរុប ៩៥២ក្រាម
វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១៨១០៦ ក្រាម (១៨គីឡូ ១០៦ក្រាម)

បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ កម្លាំងជំនាញបន្តសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវតាមចាប់ខ្លួន មុខសញ្ញាពាក់ព័ន្ធ ព្រមទាំងស៊ើបអង្កេតស្វែងរកទ្រព្យសម្បត្តិទាំងឡាយ ដែលជាផលនៃបទល្មើស៕

🔴Breaking News: ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពហើយ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅឯស្រុកកំណើត ដោយរោគា...
28/06/2024

🔴Breaking News: ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពហើយ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅឯស្រុកកំណើត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើករណីឆបោកប្រាក...
24/06/2024

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការបង្ក្រាបនេះ ចាប់ខ្លួនបានជនសង្ស័យ១រូប ឈ្មោះ ក.រ.ស ភេទប្រុស ជនជាតិខ្មែរ ជានិស្សិត មានទីលំនៅក្នុងខេត្តកំពង់ធំ ត្រូវបានជនល្មើសដែលជាមេក្លោងអូសទាញ និងបញ្ជាឱ្យធ្វើសកម្មភាពទទួលប្រាក់ទទួលបានពីអំពើឆបោកពីប្រជាពលរដ្ឋ តាមរូបភាពវិនិយោគក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram ហើយបំលែង ជារូបិយប័ណ្ណឌីជីថល(Cryptocurrentcy) តាមកម្មវិធី Binance។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះការអូសទាញពីជនអនាមិកក្នុងការវិនិយោគដែលគ្មានប្រភពច្បាស់លាស់ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជាមធ្យោបាយឆបោក ដែលនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ និងខាតបង់ប្រាក់ ហើយសូមកុំធ្វើជាបុគ្គលិក ឬភ្នាក់ងារទទួលប្រាក់ដែលគ្មានប្រភពច្បាស់លាស់ ដែលអាចបណ្តាលឱ្យខ្លួនក្លាយជាសហចារី និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

Address

222
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Khmer Absolute News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khmer Absolute News:

Share

Category