Cambodia News Today

Cambodia News Today Thanks you for your support. :) :)

06/03/2014

សូមជួយចុច Like ទាំងអស់គ្នាដើម្បីទទួលបានព័ត៌មានដែលទាន់ហេតុការណ៍។
សូមអរគុណ។

សូមជួយគាំទ្រទាំងអស់គ្នា។
សូមអរគុណ។

03/03/2014

សួស្តីអ្នកទាំងអស់គ្នា។
សូមជួយចុច Like ទាំងអស់គ្នា។
សូមអរគុណ៕

សូមជួយគាំទ្រទាំងអស់គ្នា។
សូមអរគុណ។

03/03/2014

រូបភាព និងវីដេអូដែលអ្នកមិនធ្លាប់ឃើញ។
ឥឡូវនេះបានមកដល់ហើយ។
កុំអោយឱកាសមួយនេះរំលងផុតអោយសោះ។
សូមអរគុណ។

.. សាហាវណាស់!!!! Wow.....

02/03/2014

សូមជួយចុច Like ទាំងអស់គ្នាបងប្អូន។
សូមអរគុណ។

ព័ត៌មានសំរាប់បងប្អូនទាន់ហេតុការណ៍

02/03/2014

សូមជួយចុច Like ទាំងអស់គ្នាដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។
សូមអរគុណ។

សូមជួយគាំទ្រទាំងអស់គ្នា។
សូមអរគុណ។

01/03/2014

សូមជួយគាំទ្រទាំងអស់គ្នា។
សូមអរគុណ។។។

សូមជួយគាំទ្រទាំងអស់គ្នា។
សូមអរគុណ។

01/03/2014

សូមជួយចុច Like ទាំងអស់គ្នាដើម្បីទទួលបានព័ត៌មានពិតៗ និងទាន់ហេតុការណ៍ ២៤ ម៉ោង។
សូមអរគុណ។

សូមជួយគាំទ្រទាំងអស់គ្នា។
សូមអរគុណ។

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាបម៉ូតូគេចពន្ធម៉ាក DUKE  ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថការិយាល័យព័ត...
01/03/2014

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាបម៉ូតូគេចពន្ធម៉ាក DUKE

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថការិយាល័យព័ត៌មានទូទៅនៃស្នងការដ្ឋានព័ត៌មាននិងសន្តិ សុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបទីតាំងដាក់លក់ម៉ូតូម៉ាក DUKE គេចពន្ធជាច្រើនគ្រឿង រំលោភលើកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុននាំចូលស្របច្បាប់ នៅចំណុចមហាវិថីព្រះមុនីវង្ស ផ្ទះលេខ៦៦៣ យីហោ សួគ៌ សំរេច សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រតិបត្តិការចុះបង្ក្រាបម៉ូតូគចេពន្ធម៉ាក DUKE បានធ្វើឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យព័ត៌មានទូទៅ នៃស្នងការដ្ឋានព័ត៌មាននិងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
លោកវរសេនីយ៍ឯក ទូច គង្គា បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន M.W MOTROTOLITAN INTERNATIONAL BRANDS CO., LTD. ដែលមានសិទ្ធិផ្តាច់មុខនាំចូលម៉ូតូម៉ាក DUKE តាមលិខិតទទួលស្គាល់លេខ៤០៨៤ ពណកសប ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ របស់ក្រសួងពាណិជ្ជកម្ម និងលិខិត បញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មលេខ០៤៣៨ពណចបព ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ របស់ក្រសួងពាណិជ្ជកម្ម ទើបកម្លាំង របស់លោកធ្វើការស៊ើបអង្កេតតាមដានឈានដល់ការចុះបង្ក្រាបទីតាំងខាងលើនេះ ។
លោកវរសេនីយ៍ឯក ទូច គង្គា បានបន្តថា ការនាំចូលម៉ូតូម៉ាក DUKE ដែលគ្មានច្បាប់ការអនុញ្ញាតបែបនេះពីក្រសួងពាណិជ្ជកម្ម គឺជាការរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាត និងជាការធ្វើពាណិជ្ជកម្មដោយគ្មានភាពស្មោះត្រង់ ។
សមត្ថកិច្ចបានរឹបអូសយកម៉ូតូម៉ាក DUKE ចំនួន១៧គ្រឿង ទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

03/02/2014

រដ្ឋមន្រ្តីក្រសួង៣ ជួបគ្នារៀបចំកំណែ ទម្រង់ស៊ីជម្រៅ លើការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ

ភ្នំពេញ៖ រដមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិង ក្រសួង បរិស្ថាន បានជួបពិភាក្សាគ្នាដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ ដើម្បីគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ដែលកំពុងក្លាយជាបញ្ហាដ៏ស្មុគស្មាញមួយនៅកម្ពុជា។ ក្រសួងទាំង៣ ក៏បានឯកភាពគ្នា បង្កើតក្រុមការងារចម្រុះ មួយ ដើម្បីរៀបចំផែនទី និងឈានទៅចុះបញ្ជីដីរដ្ឋ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានមួយច្បាប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៤នេះ ដោយបញ្ជាក់ថា នៅព្រឹកមិញនេះ រដ្ឋមន្រ្តី និងមន្រ្តីជំនាញ នៃក្រសួងចំនួន០៣ រួមមាន៖ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានជួប ពិភាក្សាគ្នាក្នុងគោលបំណងសម្របសម្រួលការអនុវត្តច្បាប់ ព្រមទាំងរៀបចំគម្រោងរួមគ្នាក្នុងការគ្រប់គ្រងដីធ្លី និង ធនធានធម្មជាតិ អនុលោមតាមសេចក្តីថ្លែងការណ៍ស្តីពីគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល នាខែកក្កដា ឆ្នាំ២០០៩ ដែលតម្រូវឲ្យបង្កើតបញ្ជីសារពើភ័ណ្ឌអចលនវត្ថុ (ដី និងអគារ) របស់រដ្ឋ ជាជំហានៗឲ្យបានច្បាស់ លាស់ និង ពេញលេញ នៅក្នុងប្រព័ន្ធទិន្នន័យឯកភាពតែមួយ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងអចលនវត្ថុ របស់រដ្ឋ។

សេចក្តីប្រកាសព័ត៌មានមួយច្បាប់នេះ បានឲ្យដឹងទៀតថា ការជួបប្រជុំនេះ ក៏ជាផ្នែកមួយនៃកំណែទម្រង់ដីធ្លីស៊ី ជម្រៅក្នុងអាណត្តិទី៥ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលចែងថា «រាជរដ្ឋាភិបាលនីតិកាល ទី៥ បន្តអនុវត្តកាន់តែសកម្មនិងស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដីធ្លី ដោយផ្តោតលើការពង្រឹងការគ្រប់គ្រង ការ រៀបចំ ការប្រើប្រាស់ និងបែងចែកដីធ្លី ដើម្បីរួមចំណែកធ្វើឲ្យសម្រេចគោលដៅជាតិ ក្នុងការកាត់បន្ថយភាពក្រីក្រ ការធានាសន្តិសុខស្បៀង ការការពារបរិស្ថាននិងធនធានធម្មជាតិ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងបរិការណ៍ នៃសេដ្ឋកិច្ចទីផ្សារ»។.... «បន្តជំរុញកសាងទិន្នន័យអំពីការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី...»។

ក្រសួងទាំង៣ បានបង្ហាញឆន្ទៈរួមគ្នាអនុវត្តការគ្រប់គ្រងដីធ្លីរបស់រដ្ឋ ដីព្រៃ សម្បទាន ដីសម្បទានសេដ្ឋកិច្ច ឬដី ជួលរយៈពេលវែង ដោយទីតាំងខ្លះមិនទាន់បានកំណត់ច្បាស់លាស់ និងមិន ទាន់បានចុះបញ្ជី។ ដើម្បីសម្រេចនូវ ការគ្រប់គ្រងដីធ្លីរបស់រដ្ឋឲ្យមានប្រសិទ្ធភាព ក្រសួងទាំងបី ក៏បានឯកភាពគ្នា បង្កើតក្រុមការងារចម្រុះមួយ ដើម្បី រៀបចំផែនទី និងឈានទៅចុះបញ្ជីដីរដ្ឋ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្រោយពីការរៀបចំផែនទីឯកភាពគ្នា ក្រសួងទាំង៣ នឹងជំរុញការធ្វើ អត្តសញ្ញាណកម្ម ធ្វើផែនទី និងចុះបញ្ជីដីរដ្ឋតាមស្មារតី នៃអនុក្រឹត្យលេខ១១៨ស្តីពីការគ្រប់គ្រងដីរដ្ឋ។ បន្ទាប់មក ទីតាំងដីរដ្ឋ ដែលបានកំណត់ព្រំប្រទល់ និងមាននិយាមការច្បាស់លាស់រួចហើយ ត្រូវបោះបង្គោលខ័ណ្ឌនៅលើ ផ្ទៃដី និងចែកជូនអាជ្ញាធរមានសមត្ថកិច្ចឲ្យគ្រប់គ្រង ថែរក្សា ការពារ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

ដោយដីរដ្ឋមានវិសាលភាពធំធេង និងស្ថិតនៅគ្រប់ទិសទី ក្រសួងទាំង៣ ក៏បានឯកភាពគ្នា ចាប់ផ្តើមការងារពី តំបន់ ដែលមានទីតាំងដីសម្បទានសេដ្ឋកិច្ច និងដីជួលរយៈពេលវែង ដើម្បីធានាការវិនិយោគ និងកាត់បន្ថយ ទំនាស់ដីធ្លី៕

កម្មករក្រុមហ៊ុនស៊ិនទ្រីព្រមានមិនចេញប្រមូលសំរាមទេ ក្រោយពីការចរចាមិនទទួលបានផ្លែផ្ការាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ...
03/02/2014

កម្មករក្រុមហ៊ុនស៊ិនទ្រីព្រមានមិនចេញប្រមូលសំរាមទេ ក្រោយពីការចរចាមិនទទួលបានផ្លែផ្កា

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ នេះក្រុមកម្មករក្រុមហ៊ុនស៊ិនទ្រីព្រមានថា ពួកគេមិនចេញធ្វើការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញទេ ក្រោយពីការចរចារវាងតំណាងកម្មករក្រុមហ៊ុនស៊ីនទ្រី ជាមួយភាគីតំណាងក្រុមហ៊ុន មិនទទួលបានលទ្ធផលផ្លែផ្កាអ្វីនោះ ក្នុងការទាមទារលក្ខខណ្ឌការងារ៩ចំណុច។

លោកម៉េត វិច្ឆិកា តំណាងកម្មករក្រុមហ៊ុន ស៊ីនទ្រី បានប្រាប់ឲ្យដឹងថា នៅក្នុងការចរចាជាមួយភាគីខាងក្រុមហ៊ុននៅរសៀលនេះ គឺយើងមិនទទួលបានលទ្ធផលផ្លែផ្កាអ្វីទេ ហើយពួកគាត់នៅតែបន្តធ្វើការតវ៉ាទាមទារដដែលរហូតទទួលបានដំណោះស្រាយ។ លោកបានបញ្ជាក់ថា “បុគ្គលិកនៅតែធ្វើការតវ៉ា និងមិនចេញប្រមូលសំរាម”។

កម្មករ-កម្មការិនីក្រុមហ៊ុនដឹកសំរាមស៊ិនទ្រីប្រមាណជាង៣០០នាក់កាលព្រឹកថ្ងៃទី០៣ខែកុម្ភៈ នេះ បានប្រមូលផ្តុំគ្នាធ្វើកូដកម្ម នៅក្នុងចំណតរថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រី ដែលមានទីតាំងស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទាមទារលក្ខខណ្ឌការងារ៩ចំណុច។

លក្ខខណ្ឌការងារ ទាមទារ ចំនួន ៩ចំណុចដែលពួកគេទាមទារ រួមមានៈ

ទី១-សុំដំឡើងប្រាក់ខែគោល ១៥០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ។
ទី២-សុំកុំកាត់សម្លៀកបំពាក់បុគ្គលិក កម្មករ កម្មការិនី។
ទី៣-សុំទាមទារបំណាច់ឆ្នាំ អ្នកឈប់អត់អស់ គិតជាលុយ។
ទី៤-សុំឲ្យមានប្រាក់ទ្រទ្រង់សុខភាព និងស្នាក់នៅ ប្រាក់ធ្វើដំណើរ។
ទី៥-សុំឲ្យមានដំណោះស្រាយច្បាប់ចរាចរណ៍។
ទី៦-សុំបុគ្គលិក អ្នកបើកបរ សុំប្រាក់ខែគោល ២០០ ដុល្លារ ក្នុងមួយខែ ដោយរក្សាប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
ទី៧-សុំឲ្យក្រុមហ៊ុនមានពេទ្យប្រចាំការ ឲ្យបានគ្រប់គ្រាន់។
ទី៨-សុំឲ្យថ្ងៃបុណ្យគុណស្មើថ្ងៃអាទិត្យ។
ទី៩-សុំឲ្យមានកាតសំគាល់កម្មករ កម្មការិនី។

តំណាងកម្មកររូបនោះ បានរៀបរាប់ឲ្យដឹងថា អ្នកបោសសំរាមតាមផ្លូវបានប្រាក់ខែ ២៧ម៉ឺនរៀល អ្នកកើប ៣១ម៉ឺនរៀល ហើយអ្នកបើកឡាន ១១០ដុល្លារ សហរដ្ឋអាមេរិក៕

សម្តេចតេជោ ហ៊ុន សែន ត្រូវយុវជនម្នាក់ប្តឹងរឿងកោះត្រល់ និងកោះក្រចកសេះភ្នំពេញ: យុវជនម្នាក់ដែលគេដឹងថា មាននិន្នាការគាំទ្រគណបក...
03/02/2014

សម្តេចតេជោ ហ៊ុន សែន ត្រូវយុវជនម្នាក់ប្តឹងរឿងកោះត្រល់ និងកោះក្រចកសេះ

ភ្នំពេញ: យុវជនម្នាក់ដែលគេដឹងថា មាននិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងប្តឹងទៅសម្តេចតេជោ ហ៊ុន សែនប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ ពីបទកាត់ទឹកដីកោះត្រល់ និងកោះត្រចកសេះឲ្យទៅវៀតណាម។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបាលលើកឡើងថា ការប្តឹងទៅតាមតុលាការជាអំពើល្អ ជៀសជាងការធ្វើបាតុកម្ម។
នៅក្នុងលិខិតពាក្យបណ្តឹងចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ របស់យុវជនឈ្មោះ នាង សុឃុន ភេទប្រុស អាយុ ២៥ឆ្នាំ បានដាក់ពាក្យបណ្ដឹងចូលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញប្ដឹងសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីបទកាត់ទឹកដីកោះត្រល់និងកោះក្រចកសេះទាំងស្រុងទៅឲ្យយួនដោយខុសច្បាប់ដែលធ្វើឲ្យបាត់បង់នៅអធិបតេយ្យភាពរបស់ខ្មែរជាច្រើន ហើយនេះគឺជាទង្វើខុសច្បាប់។

យុវជន នាង សុឃុន បានប្រាប់ក្រុមអ្នកកាសែតថា តុលាការបានទទួលពាក្យបណ្តឹងរបស់លោកហើយ និងមានការសប្បាយចិត្តនៅពេលដែលតុលាការបានទទួលពាក្យបណ្តឹង។ ប៉ុន្តែមិនដឹងថាតុលាការហ៊ានចាត់ការ ឬក៏មានចំណាត់ការយ៉ាងណានោះទេ ទៅលើពាក្យបណ្តឹងនេះហើយការប្តឹងនេះមានភស្តុតាងគ្រប់គ្រាន់នៅក្នុងការដាក់បន្ទុក។

អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីលោកផៃ ស៊ីផាន បានមានប្រសាសន៍ឲ្យដឹងថា នេះជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងការតតាំងដើម្បីការពារផលប្រយោជន៍ ហើយការលើកឡើងទៅតាមរយៈតុលាការជាអំពើល្អ ចៀសជាងការតតាំងតាមរយៈការធ្វើបាតុកម្ម ហើយលោកសូមកោតសរសើរ។ ក៏ប៉ុន្តែរដ្ឋាភិបាលមានមោទនភាពខ្លួនឯង គឺថាយើងធ្វើតាមរដ្ឋធម្មនុញ្ញ ធ្វើតាមច្បាប់ដែលយើងមាន។ រដ្ឋធម្មនុញ្ញបានចង្អុលបង្ហាញថា ឲ្យយើងធ្វើការដោះស្រាយដោយសន្តិវិធីទៅតាមន័យច្បាប់ដែលយើងមាន។
លោកបានបន្តថា រដ្ឋាភិបាលបានធ្វើកិច្ចការដោះស្រាយពីការកំណត់ព្រំដែនដែលជាការងារសេសសល់ដែលបន្តពីជំនាន់មុនមកហើយយើងទៅតាមអ្វីដែលជាកិច្ចសហប្រតិបត្តិការ និងចំណុចអ្វីដែលការដោះស្រាយទៅតាមគតិច្បាប់ គឺដោះស្រាយទៅតាមឯកសារដែលជាមូលដ្ឋាន។ យើងធ្វើទៅតាមអ្វីដែលជាសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ដែលយើងត្រូវតែគោរព បន្ទាប់មកលិខិតស្នាមទាំងឡាយដែលពាក់ព័ន្ធនិងការងារព្រះដែន។

លោកបានបញ្ជាក់ថា “យើងបានប្រកាសជម្រាបជូនចំពោះមុខសភារួចហើយ យើងធ្វើតាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយយើងធ្វើទៅតាមអ្វីដែលជាគតិច្បាប់ យើងមិនដោះស្រាយទៅតាមអ្វីមនោសញ្ចេតនាទេ។ ហើយរហូតមកដល់ពេលនេះនៅក្នុងកិច្ចការចរចាផ្ទៃសមុទ្រ ការបោះបង្គោលព្រំដែននៅក្នុងសមុទ្រក៏យើងមិនទាន់បានធ្វើដែរ”។ ក៏ប៉ុន្តែជាគោលការណ៍យើងធ្វើទៅតាមអ្វីដែលជាកត្តាច្បាប់ គតិច្បាប់ហើយនិងក្រដាសស្នាមទាំងឡាយទាំងពួងដែលជាមូលដ្ឋានគ្រឹះដែលបន្សល់មកពីអណានិគមបារាំង និងជំនាន់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៕

រូបភាព: យុវជនឈ្មោះ នាង សុឃុន ភេទប្រុស អាយុ ២៥ឆ្នាំ បានដាក់ពាក្យបណ្ដឹងចូលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញប្ដឹង សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីបទ កាត់ទឹកដីកោះត្រល់និងកោះក្រចកសេះទាំងស្រុងទៅឲ្យយួនដោយខុសច្បាប់

Address

Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when Cambodia News Today posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share