CNC TV

CNC TV Cambodia Top News Channel - CNC
(5673)

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ កាលពីព្រឹក ថ្ងៃសៅរ៍​ ទី៥​ ខែកញ្ញា​ ឆ្នាំ២០២៦​ ...
06/09/2026

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ កាលពីព្រឹក ថ្ងៃសៅរ៍​ ទី៥​ ខែកញ្ញា​ ឆ្នាំ២០២៦​ បានចុះពិនិត្យ​ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការបង្ក្រាបបទល្មេីសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Scam Online) នៅខេត្តកោះកុង។

ក្រសួងបី ចេញសេចក្តីប្រកាសរួម បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យលើកទី៧ ស្តីពីកសិកម្ម-ទឹក-ជនបទ ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍ...
05/09/2026

ក្រសួងបី ចេញសេចក្តីប្រកាសរួម បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យលើកទី៧ ស្តីពីកសិកម្ម-ទឹក-ជនបទ ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងាររួមគ្នា ក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ក្រោមការគាំទ្រពីគម្រោង CASDP, CFAVC, RID4CAM, និងSAAMBAT។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា៖ ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងស្តារនីតិសម្បទាជនជាប់ឃុំបានល្អកែប៖ ល...
05/09/2026

លោកឧបនាយករដ្ឋមន្ត្រី ស សុខា៖ ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងស្តារនីតិសម្បទាជនជាប់ឃុំបានល្អ

កែប៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងជាកន្លែងអប់រំកែប្រែអ្នកជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ ដោយផ្តោតលើការកែប្រែឥរិយាបថ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការផ្តល់ឱកាសក្នុងការកសាងជីវិតថ្មីប្រកបដោយកិត្តិយស ពេលត្រឡប់ចូលក្នុងសង្គមវិញ។ ការលើកឡើងដូចនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកសមិទ្ធផលដែលដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាជំហានវិជ្ជមានដ៏សំខាន់មួយ ក្នុងការចូលរួមកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធនាគារ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌរស់នៅ និងការគ្រប់គ្រងជនជាប់ឃុំឱ្យកាន់តែមានប្រសិទ្ធភាព ខណៈបច្ចុប្បន្ន ជនជាប់ឃុំនៅទូទាំងប្រទេសមានជាង ៧២.០០០នាក់។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខាក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារទាំងអស់ ត្រូវរួមគ្នារក្សាឱ្យបាននូវទំហំផ្ទៃដីពន្ធនាគារដែលមានស្រាប់ និងពិនិត្យឡើងវិញនូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងស្ត្រីមានផ្ទៃពោះ និងជនបរទេសគ្មានអ្នកទីពឹង ដើម្បីធានាការផ្តល់ការអប់រំ និងថែទាំដល់កុមារ ព្រមទាំងត្រូវបែងចែកជនជាប់ឃុំជាអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅដាច់ដោយឡែកពីគ្នា។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្ញើសារដាស់ស្មារតីដល់មន្ត្រីក្នុងក្របខ័ណ្ឌទាំងបី ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយឡែកសម្រាប់ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ត្រូវរក្សាឱ្យបាននូវប្រសិទ្ធភាពគ្រប់គ្រង ទាំងការគោរពសិទ្ធិអ្នកជាប់ឃុំ និងជាពិសេសត្រូវអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់មិនឱ្យមានរឿងអាស្រូវណាមួយកើតឡើងជាដាច់ខាត។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យនៅតាមច្រកចេញ-ចូលនីមួយៗ ទាំងការចូលសួរសុខទុក្ខពីសំណាក់សាច់ញាតិ ដោយត្រូវឆែកឆេរឱ្យបានស្ទាត់ជំនាញ ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់ដាច់ខាតនូវការលួចលាក់នាំចូលគ្រឿងញៀន អាវុធ ឧបករណ៍បម្រាម ឬសម្ភារខុសច្បាប់ផ្សេងៗចូលក្នុងពន្ធនាគារ៕

⛅​ ព្យុះទី២៤ ឈ្មោះក្រវាន់ (Krovanh) នៅតែបន្តមានឥទ្ធិពលលើប្រទេសកម្ពុជា តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ក្រ...
05/09/2026

⛅​ ព្យុះទី២៤ ឈ្មោះក្រវាន់ (Krovanh) នៅតែបន្តមានឥទ្ធិពលលើប្រទេសកម្ពុជា តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ក្រវាន់ នេះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦៖

* នៅតំបន់វាលទំនាប៖ សីតុណ្ហភាពពី ២៥°C - ៣៦°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។

* តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី ២៤°C - ៣៥°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។

* តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២៥°C - ៣៤°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០% និងរលកសមុទ្រចាប់ពី ០,៥០ម៉ែត្រ-១,៧០ម៉ែត្រ។
👉ផលិតដោយ៖ CNC TV
🌐Youtube 📱Tiktok
🌐Website 🌐Facebook
🌐CoolApp 🌐X

រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនលើការបំប្លែងរ៉ឺម៉កកង់បី ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន
05/09/2026

រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនលើការបំប្លែងរ៉ឺម៉កកង់បី ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា .....

អាជ្ញាធរក្រុងបាវិត ចុះឆែកទីតាំងវីឡាមួយកន្លែងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យ...
05/09/2026

អាជ្ញាធរក្រុងបាវិត ចុះឆែកទីតាំងវីឡាមួយកន្លែងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់

ស្វាយរៀង៖ គណៈបញ្ជាការឯកភាពក្រុងដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលនៃគណៈអភិបាលក្រុង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានចុះដល់ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅវីឡាមួយកន្លែងតាមបណ្ដឹងរបស់លោក ញឹម ដារ៉ា ជាម្ចាស់វីឡា​ក្នុងភូមិបាវិតកណ្ដាល និងបន្តធ្វើរដ្ឋបាលចំហរចំនួនមួយទីតាំងក្នុងភូមិបាវិតលើសង្កាត់បាវិត។

ជាលទ្ធផលក្រុមការងារ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤នាក់ (ស្រី១នាក់) ជាជនជាតិវៀតណាម និងវត្ថុតាងរួមមានទូរសព្ទដៃផ្ទាល់ខ្លួនទូរសព្ទដៃចម្រុះ Laptop ម៉ូនីទ័រនិងលិខិតឆ្លងដែន។

ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើសមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តតាមនីតិវិធី​ហេីយវីឡាជួលខាងលេី​ក្រុមការងារ​បានសម្រេចប្រគល់ជូនម្ចាស់វិញ។

ដោយឡែកចំពោះការចុះធ្វើរដ្ឋបាលចំហរផ្ទះល្វែងរបស់លោក រឹក ហួរម៉េង ក្រុមការងារបានត្រួតពិនិត្យឃើញមានជនបរទេសស្នាក់នៅសរុបចំនួន ៨នាក់ (ស្រី២នាក់) ជាជនជាតិវៀតណាម។

ជនបរទេសខាងលើមានលិខិតឆ្លងដែនននិងទិដ្ឋាការមានសុពលភាពត្រឹមត្រូវ៕

អត្ថបទ៖ មិន ភក្តី

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ថ្នាលបាយ័ន» នឹងជួយបង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង-ស្ថាប័នភ...
05/09/2026

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ថ្នាលបាយ័ន» នឹងជួយបង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង-ស្ថាប័ន

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា «ថ្នាលបាយ័ន» គឺជាផ្នែកដ៏សំខាន់មួយក្នុងការជួយជំរុញប្រសិទ្ធភាពការងាររបស់ «បណ្តាញអគ្គលេខាធិការ» តាមរយៈការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ជាពិសេសការបង្កើនប្រសិទ្ធភាពនៃចរន្តឯកសារ ដូចជាលិខិតអញ្ជើញជាដើម។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការអំពី «បណ្តាញអគ្គលេខាធិការ» លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងដំណើរឆ្ពោះទៅរកការកែទម្រង់រដ្ឋបាលសាធារណៈទំនើប ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការបង្កើតថ្នាលឌីជីថលថ្មី «ថ្នាលបាយ័ន» ព្រមទាំងនិយាមនីតិប្រតិបត្តិសម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង-ស្ថាប័ន ឱ្យកាន់តែរហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

តាមរបាយការណ៍របស់លោក យក់ ប៊ុនណា ក្នុងក្របខ័ណ្ឌការងាររបស់បណ្តាញអគ្គលេខាធិការក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ «ថ្នាលបាយ័ន» ដែលជាថ្នាលឌីជីថលសម្រាប់បញ្ជូន-ទទួលឯកសារ ដោយចាប់ផ្តើមពីលិខិតអញ្ជើញ។

ដើម្បីធានាប្រសិទ្ធភាពនៃការចូលរួមអនុវត្តថ្នាលថ្មីនេះ ដែលនឹងត្រូវដាក់ឱ្យអនុវត្តសាកល្បងនាពេលខាងមុខ ក្រសួងទាំងពីរបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៤លើក ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកសេវារដ្ឋបាលរបស់ក្រសួង-ស្ថាប័នចំនួន ២៨ សរុបប្រមាណ ៣២៧រូប ចូលរួម។ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង បទពិសោធន៍ និងអនុវត្តសាកល្បងដោយផ្ទាល់ ដើម្បីត្រៀមខ្លួនសម្រាប់ការអនុវត្តជាក់ស្តែងនាពេលខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «ថ្នាលបាយ័ន» ត្រូវបានរចនាឡើងដោយផ្តោតលើភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់។ ថ្នាលនេះនឹងដើរតួនាទីជាបណ្តាញតភ្ជាប់ការងាររវាងអគ្គលេខាធិការដ្ឋាននៃក្រសួង-ស្ថាប័ននានា ឱ្យកាន់តែមានភាពប្រទាក់ក្រឡា កាត់បន្ថយពេលវេលា និងបង្កើនទំនុកចិត្តលើការគ្រប់គ្រងឯកសារ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ «ថ្នាលបាយ័ន» គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យនៃរដ្ឋបាលសាធារណៈ ឱ្យកាន់តែទំនើប ប្រសិទ្ធភាព និងឆ្លើយតបបានល្អប្រសើរចំពោះតម្រូវការការងាររបស់ស្ថាប័នរដ្ឋ៕

ក្រសួងការងារនាំយកឱកាសការងារ “ដល់ផ្ទះ” ផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំងកោះកុង...
05/09/2026

ក្រសួងការងារនាំយកឱកាសការងារ “ដល់ផ្ទះ” ផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង

កោះកុង៖ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជិត ១ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត ៥០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅក្នុងបរិវេណវិទ្យាល័យឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារជាសេនាធិការតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ឱកាសការងារ។ បច្ចុប្បន្នមានឱកាសការងារ “ក្នុងស្រុក” ជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសនៅតាមសហគ្រាសក្រុមហ៊ុន និងរោងចក្រ ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ឯកឧត្តមគូសបញ្ជាក់ថា នេះជាការនាំយកការងារដល់ ”ផ្ទះ ដល់មូលដ្ឋាន” ដែលក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. និងរស់នៅជួបជុំគ្រួសារ ខណៈដែលការងារចំណាកស្រុកប្រឈមហានិភ័យសុវត្ថិភាព កេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។

បន្ថែមពីនេះ បងប្អូនជាយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនតាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដែលមានគ្រូល្អ បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗ។ ក្រោយពេលរៀនចប់ បងប្អូនអាចរកការងារធ្វើកាន់តែប្រសើរ ឬបើកមុខរបរដោយខ្លួនឯងបានផងដែរ។ ទន្ទឹមនេះ អតីតពលករដែលមានជំនាញផ្នែកសំណង់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ ដែលអាចជួយឱ្យបងប្អូនទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។

ក្រៅពីការងារក្នុងស្រុក ក្រសួងក៏បន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។

សូមបញ្ជាក់ថា ឱកាសការងារទាំងជិត ១ពាន់កន្លែងនេះ ត្រូវបានផ្តល់ដោយរោងចក្រ ខេខេអិន អឹភែរឹល ខូអិលធីឌី, រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍន: អាស៊ី ចំកាត់(នៅខេត្តកោះកុង) ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះសួរសុខទុក្ខ និងសំណេះសំណាលតាមខ្នងផ្ទះជាមួយប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំបន្ទាយមានជ័យ៖...
05/09/2026

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះសួរសុខទុក្ខ និងសំណេះសំណាលតាមខ្នងផ្ទះជាមួយប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ

បន្ទាយមានជ័យ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់តាមខ្នងផ្ទះជាមួយប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ការចុះជួបដោយផ្ទាល់នេះ ក្នុងគោលបំណងពិនិត្យមើលសុខទុក្ខ ស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ឱ្យមានសុទិដ្ឋិនិយម និងភាពរឹងមាំក្នុងអំឡុងពេលជួបប្រទះការលំបាក។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញចូលសួរសុខទុក្ខតាមគ្រួសារនីមួយៗ ព្រមទាំងស្តាប់ពីសំណូមពរ និងបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋកំពុងជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការអាណិតអាសូរ និងបញ្ជាក់ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងខិតខំរកគ្រប់មធ្យោបាយ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋភៀសសឹកបានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានចំណាយពេលវេលាចុះមកសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ពួកគាត់ដោយផ្ទាល់ដល់ទីកន្លែង។ ពួកគាត់ចាត់ទុកវត្តមានរបស់សម្តេចជាការបង្ហាញពីការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ចំពោះប្រជាពលរដ្ឋក្នុងគ្រាលំបាក៕

អត្ថបទដោយ៖ ប៊ុន សំណាង

Address

National Road 5, Phum Krollko Sangkat Klomet No 6, Khan Russey Keo
Phnom Penh
00855

Alerts

Be the first to know and let us send you an email when CNC TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CNC TV:

Shortcuts

Share

Category