ONEWS Asia

ONEWS Asia ព័ត៌មានប្រកបដោយក្រមសីលធម៌ និងវិជ្ជ

ប៉ាអស្ចារ្យណាស់ ប៉ាជាវិរៈបុរសកម្ពុជា…❤️🇰🇭
29/07/2025

ប៉ាអស្ចារ្យណាស់ ប៉ាជាវិរៈបុរសកម្ពុជា…❤️🇰🇭

មេបញ្ជាការភូមិភាគទី៤ កម្ពុជា ជួបប្រជុំជាមួយមេបញ្ជាការភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ #ឧត្តរម...
29/07/2025

មេបញ្ជាការភូមិភាគទី៤ កម្ពុជា ជួបប្រជុំជាមួយមេបញ្ជា
ការភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្ត
រមានជ័យ

#ឧត្តរមានជ័យ៖ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធ
ភូមិភាគទី៤ បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។

កាលពីវេលាម៉ោង៩ព្រឹកមិញ លោកឧត្តមសេនីយ៍ឯក ឯក
សំ អូន មេបញ្ជាការយោធភូមិភាគទី៥របស់កម្ពុជា ក៏បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី១ ថៃ នៅទ្វារអន្តរ
ជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផងដែរ។

ការជួបប្រជុំរវាងមេភូមិភាគតាមព្រំដែនរបស់កម្ពុជា និងថៃ បានធ្វើឡើង ក្រោយបទឈប់បាញ់ត្រូវបានកំណត់ និងឯកភាពកាលពីវេលាម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា៕





#មេបញ្ជាការភូមិភាគទី៤

កិច្ចសន្ទនាតាមទូរស័ព្ទរបស់ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រ...
27/07/2025

កិច្ចសន្ទនាតាមទូរស័ព្ទរបស់ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា

សេចក្តីថ្លែងការណ៍
ការិយាល័យអ្នកនាំពាក្យ
ថ្ងៃទី 27 ខែ កក្កដា 2025

លោកស្រី Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក៖

លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានសន្ទនា​ជាមួយ​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ដើម្បីអំពាវនាវ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​ បន្ធូរបន្ថយ​ភាពតានតឹងជាបន្ទាន់ និង​យល់ព្រមលើ​កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា​ជាមួយ​ប្រទេសថៃ ក្នុងវិវាទព្រំដែន​ដែល​កំពុងបន្ត។ លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញ​នូវ​បំណងប្រាថ្នារបស់ លោកប្រធានាធិបតី Trump ដែលចង់បានសន្តិភាព និង​សារៈសំខាន់​នៃ​ការឈប់បាញ់គ្នា​ជាបន្ទាន់។ សហរដ្ឋអាមេរិក ​ត្រៀមខ្លួនដើម្បី​ជួយសម្របសម្រួលកិច្ចពិភាក្សានាពេលខាងមុខ ដើម្បីធានានូវសន្តិភាព និងស្ថិរភាព​រវាង​ប្រទេសកម្ពុជា និងថៃ។

Secretary Rubio’s Phone Call with Cambodian Deputy Prime Minister/Foreign Minister Prak

READOUT
OFFICE OF THE SPOKESPERSON
JULY 27, 2025

The below is attributable to Spokesperson Tammy Bruce:

Secretary of State Marco Rubio spoke with Cambodian Deputy Prime Minister/Foreign Minister Prak Sokhonn to urge the Cambodian government to deescalate tensions immediately and agree to a ceasefire with Thailand over the ongoing border dispute. Secretary Rubio reiterated President Trump’s desire for peace and the importance of an immediate ceasefire. The United States is prepared to facilitate future discussions in order to ensure peace and stability between Thailand and Cambodia.

https://www.state.gov/releases/office-of-the-spokesperson/2025/07/secretary-rubios-phone-call-with-cambodian-deputy-prime-minister-foreign-minister-prak

https://www.state.gov/releases/office-of-the-spokesperson/2025/07/secretary-rubios-phone-call-with-cambodian-deputy-prime-minister-foreign-minister-prak

BREAKING៖ 🇺🇲 អាម៉េរិកប្រាប់ឲ្យថៃទទួលបទឈប់បាញ់ជាមួយកម្ពុជាជាបន្ទាន់ និងបន្ថយភាពតានតឹងភ្លាមៗ។ ប្រសាសន៍រដ្ឋមន្រ្តីក្រសួងការ...
27/07/2025

BREAKING៖ 🇺🇲 អាម៉េរិកប្រាប់ឲ្យថៃទទួលបទឈប់បាញ់ជាមួយកម្ពុជាជាបន្ទាន់ និងបន្ថយភាពតានតឹងភ្លាមៗ។ ប្រសាសន៍រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកនៅយប់ថ្ងៃទី ២៧ ខែកក្កដានេះ

ប្រទេសថៃ កំពុងកុហកបោកប្រាស់ពិភពលោក!ប្រទេសថៃ បានដាក់អាវុធយោធាទាំងអស់ មានយន្តហោះចម្បាំង F-16, យន្តហោះចម្បាំង Gripen, ការវា...
27/07/2025

ប្រទេសថៃ កំពុងកុហកបោកប្រាស់ពិភពលោក!

ប្រទេសថៃ បានដាក់អាវុធយោធាទាំងអស់ មានយន្តហោះចម្បាំង F-16, យន្តហោះចម្បាំង Gripen, ការវាយប្រហារដោយដ្រូន, គ្រាប់បែកចង្កោមវាយលុកទឹកដីកម្ពុជា។ កម្ពុជាចង់បានសន្តិភាព និងត្រូវការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ សូមសហគមន៍អន្តរជាតិ និងសិទ្ធិអំណាចពិភពលោក យល់ច្បាស់ហើយ ចាត់វិធានការ ប្រឆាំង ថៃ ៕

Thailand is lying to the World!

Thailand has deployed all its military weapons, including F-16 fighter jets, Gripen fighter jets, drone strikes, and cluster bombs, to attack Cambodian territory. Cambodia wants peace and needs to protect its sovereignty and territorial integrity. Please let the international community and world authorities understand clearly and take action against Thailand.

ជនក្បត់ជាតិ ទី៥ ម្នាក់ទៀតហើយ នៅខាងខេត្តព្រះវិហារ ត្រូវបានរកឃើញថា ផ្ដល់សញ្ញា gps ឱ្យទ័ពចោរ សៀម
27/07/2025

ជនក្បត់ជាតិ ទី៥ ម្នាក់ទៀតហើយ នៅខាងខេត្តព្រះវិហារ ត្រូវបានរកឃើញថា ផ្ដល់សញ្ញា gps ឱ្យទ័ពចោរ សៀម



 #សមរភូមិមុខជាខែលសមរភូមិក្រោយជាខឿន៙ខ្មែររួម ខ្មែររស់ ខ្មែរខ្លាំង ដេញខ្មាំងចោរថៃ ។៚Don’t Thai To Me ៕
25/07/2025

#សមរភូមិមុខជាខែលសមរភូមិក្រោយជាខឿន
៙ខ្មែររួម ខ្មែររស់ ខ្មែរខ្លាំង ដេញខ្មាំងចោរថៃ ។
៚Don’t Thai To Me ៕

ខ្លីៗពីច្រកអន្តរជាតិ ដូង - បានឡែម ស្រុកកំរៀង ខេត្តបាត់ដំបង (ព្រំដែនកម្ពុជា-ថៃ គិតត្រឹមម៉ោង៣យប់ ចូលព្រឹកថ្ងៃទី២៦ ខែកក្កដា...
25/07/2025

ខ្លីៗពីច្រកអន្តរជាតិ ដូង - បានឡែម ស្រុកកំរៀង ខេត្តបាត់ដំបង

(ព្រំដែនកម្ពុជា-ថៃ គិតត្រឹមម៉ោង៣យប់ ចូលព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ)៖ ពលករខ្មែររាប់ពាន់នាក់ បន្តសម្រុកធ្វើដំណើរមកស្រុកកំណើតវិញ ដោយហេតុការណ៍នេះ ផ្ទុះឡើងសារថ្មីដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ នៅថ្ងៃទី២៤ និង ២៥ កក្កដា ឆ្នាំ២០២៥នេះ។

យោងតាមប្រភព បណ្តាញពលករជាយដែន បានប្រាប់ឲ្យដឹងថា ពលករតបខ្លីៗស្រដៀងៗគ្នាថា "មានការរងទុក្ខលំបាកច្រើន ចំពោះការធ្វើដំណើរតាមផ្លូវ ពីប្រទេសថៃទាំងយប់ មកខ្មែរវិញ និងមានការភ័យខ្លាច ។ល។

ក្នុងស្ថានភាពនេះ កុមារតូចៗ និងស្ត្រី ជាពលករ ក៏មានផលលំបាកខ្លាំងផងដែរ ស្របពេលការធ្វើដំណើរមានការកកស្ទះខ្លាំង។

ក្រុមការងារ នឹងធ្វើបច្ចុប្បន្នភាពបន្តទៀត តាមច្រកនានា នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ស្អែកនេះ។

រូបភាព និងរាយការណ៍ដោយ បណ្តាញពលករជាយដែន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ម៉ោង ៣ រសៀលនៅទីក្រុងញូវយ៉ក-ម៉ោង ២ ទៀបភ្លឺនៅកម្ពុជា-ថ្ងៃទី២៦ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខ អ.ស...
25/07/2025

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ម៉ោង ៣ រសៀលនៅទីក្រុងញូវយ៉ក-ម៉ោង ២ ទៀបភ្លឺនៅកម្ពុជា-ថ្ងៃទី២៦ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងជួបប្រជុំបិទទ្វារមួយ​ ដើម្បីពិភាក្សារកដំណោះស្រាយលើជម្លោះនៅតាមព្រំដែនរវាង កម្ពុជា និង ថៃ

 #អន្តរជាតិ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី...
18/05/2024

#អន្តរជាតិ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៦ ខែឧសភា ប្រធានរដ្ឋចិន លោក Xi Jinping បានប្រកាសថា នៅក្នុងកិច្ចប្រជុំនាថ្ងៃដដែល លោកនិងមេដឹកនាំរុស្ស៊ី បានពិភាក្សាអំពីទំនាក់ទំនង ចិន-រុស្ស៊ី ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងទៅ; ផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា; កសាងផែនទី សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី យ៉ាងទូលំទូលាយ ...

មេដឹកនាំ ចិន និង រុស្សី ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត លើទំនាក់ទំនងទ្វេភាគី...

 #អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Daily Star បានរាយការណ៍ កាលពីពេលថ្មីៗនេះ អំពីរឿងទំនាយ បាបា វ៉ាងហ្គា (BaBa VanGa...
12/05/2024

#អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Daily Star បានរាយការណ៍ កាលពីពេលថ្មីៗនេះ អំពីរឿងទំនាយ បាបា វ៉ាងហ្គា (BaBa VanGa) គ្រូទាយពិការភ្នែក ដែលត្រូវបានគេនាំគ្នាហៅថា ណូស្ត្រាដាម៉ាស (Nostradamus) ចាប់ជាតិ ដោយសារការទស្សន៍ទាយទំនាយឆុតបំផុតលើលោក ខណៈគ្រូទាយរូបនេះធ្លាប់បានព្យាករណ៍ថា គ្រោះមហន្តរាយ 9/11 (៩ក្នុង១១) នឹងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ...

ញាក់សាច់…! ពាក្យទំនាយរបស់គ្រូទាយពិការភ្នែក មុនស្លាប់ ទស្សន៍ទាយ សម្រាប់ឆ្នាំ 2024 ទុក 7 ខ បានក្លាយជាការពិត 3 ខ ហើ.....

Address

Phnom Penh

Telephone

+85578443447

Alerts

Be the first to know and let us send you an email when ONEWS Asia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ONEWS Asia:

Share