Walk With Vanny

Walk With Vanny Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Walk With Vanny, Media/News Company, Phnom Penh.

18/01/2026
រៀនថ្នាក់ទី១១ យុវជន ស៊ុម សក្កដា ជាជ័យលាភីលេខ១ ក្រុមអាយុក្រោម១៨ឆ្នាំ សំណេរអង្គរលើកទី៣ សៀមរាប យុវជន ស៊ុម សក្កដា ជាជ័យលាភីល...
18/01/2026

រៀនថ្នាក់ទី១១ យុវជន ស៊ុម សក្កដា ជាជ័យលាភីលេខ១ ក្រុមអាយុក្រោម១៨ឆ្នាំ សំណេរអង្គរលើកទី៣
សៀមរាប

យុវជន ស៊ុម សក្កដា ជាជ័យលាភីលេខ១ ក្រុមអាយុក្រោម១៨ឆ្នាំ ក្នុងកម្មវិធីសំណេរអង្គរលើកទី៣ ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែមករា។ ជាសិស្សថ្នាក់ទី១១ មកពីខេត្តកណ្ដាល សក្កដា បានចូលរួមកម្មវិធីប្រកួតនេះចំនួន២លើកមកហើយ។ យុវជនរូបនេះមានក្ដីរំភើប ដែលបានសម្រេចក្ដីបំណងទទួលបានជ័យលាភីលេខ១លើកនេះ។

កម្មវិធីប្រកួតសំណេរអង្គរលើកទី៣ ឆ្នាំ២០២៦នេះ មានបេក្ខជន និងបេក្ខសមណចូលរួម សរុប ១៨៦០អង្គ/នាក់ ដែលជាចំនួនដ៏ច្រើន បើធៀបនឹងការរៀបចំចំនួនពីរលើកកន្លងមក។

សម្រាប់ការប្រកួតនៅឆ្នាំនេះ មានវត្តមានព្រះសង្ឃ ចំនួន២៣១អង្គ។ ចំណែក បេក្ខជន ចាស់ជាងគេអាយុ៨២ឆ្នាំ និងក្មេងជាងគេ៥ឆ្នាំ៕

ដោយសង្កេតឃើញថាត្រីខកំប៉ុងនៅលើទីផ្សារភាគច្រើនជាផលិតផលនាំចូល ខណៈដែលត្រីនិងអន្ទង់ស្រស់របស់យើងមានសក្តានុពលខ្ពស់តែមិនទាន់ត្រូ...
18/01/2026

ដោយសង្កេតឃើញថាត្រីខកំប៉ុងនៅលើទីផ្សារភាគច្រើនជាផលិតផលនាំចូល ខណៈដែលត្រីនិងអន្ទង់ស្រស់របស់យើងមានសក្តានុពលខ្ពស់តែមិនទាន់ត្រូវបានកែច្នៃអស់លទ្ធភាពនៅឡើយ ទើបឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញនៃនាយកដ្ឋានកសិឧស្សាហកម្ម និងរដ្ឋបាលជលផល ស្រាវជ្រាវនិងសាកល្បងកែច្នៃ«ត្រីខកំប៉ុង អន្ទង់ខកំប៉ុង»នេះឡើង ដោយតម្រូវឱ្យប្រើប្រាស់ត្រីធម្មជាតិរបស់យើង១០០%។
ទោះបីជាការផលិតនាពេលបច្ចុប្បន្នសម្រាប់តែផ្គត់ផ្គង់ជាជំនួយមនុស្សធម៌ដល់បងប្អូនជនភៀសសឹក និងមិនទាន់មានលក់នៅលើទីផ្សារក៏ដោយ តែផលិតផលទាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យនៅមន្ទីរពិសោធន៍ត្រឹមត្រូវតាមស្តង់ដារួចរាល់ហើយ។ នេះគឺជាជំហានថ្មីមួយនៃវិស័យកសិឧស្សាហកម្ម ដែលធ្វើឱ្យយើងកំពុងខិតទៅជិតការផលិតជាលក្ខណៈពាណិជ្ជកម្ម ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូលនាពេលអនាគតយ៉ាងពិតប្រាកដ៕ 🥫🐟🇰🇭

ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan

ប៉ាអស្ចារ្យណាស់ ប៉ាជាវិរៈបុរសកម្ពុជា…❤️🇰🇭
29/07/2025

ប៉ាអស្ចារ្យណាស់ ប៉ាជាវិរៈបុរសកម្ពុជា…❤️🇰🇭

មេបញ្ជាការភូមិភាគទី៤ កម្ពុជា ជួបប្រជុំជាមួយមេបញ្ជាការភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ #ឧត្តរម...
29/07/2025

មេបញ្ជាការភូមិភាគទី៤ កម្ពុជា ជួបប្រជុំជាមួយមេបញ្ជា
ការភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្ត
រមានជ័យ

#ឧត្តរមានជ័យ៖ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធ
ភូមិភាគទី៤ បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។

កាលពីវេលាម៉ោង៩ព្រឹកមិញ លោកឧត្តមសេនីយ៍ឯក ឯក
សំ អូន មេបញ្ជាការយោធភូមិភាគទី៥របស់កម្ពុជា ក៏បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី១ ថៃ នៅទ្វារអន្តរ
ជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផងដែរ។

ការជួបប្រជុំរវាងមេភូមិភាគតាមព្រំដែនរបស់កម្ពុជា និងថៃ បានធ្វើឡើង ក្រោយបទឈប់បាញ់ត្រូវបានកំណត់ និងឯកភាពកាលពីវេលាម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា៕





#មេបញ្ជាការភូមិភាគទី៤

កិច្ចសន្ទនាតាមទូរស័ព្ទរបស់ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រ...
27/07/2025

កិច្ចសន្ទនាតាមទូរស័ព្ទរបស់ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា

សេចក្តីថ្លែងការណ៍
ការិយាល័យអ្នកនាំពាក្យ
ថ្ងៃទី 27 ខែ កក្កដា 2025

លោកស្រី Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក៖

លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានសន្ទនា​ជាមួយ​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ដើម្បីអំពាវនាវ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​ បន្ធូរបន្ថយ​ភាពតានតឹងជាបន្ទាន់ និង​យល់ព្រមលើ​កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា​ជាមួយ​ប្រទេសថៃ ក្នុងវិវាទព្រំដែន​ដែល​កំពុងបន្ត។ លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញ​នូវ​បំណងប្រាថ្នារបស់ លោកប្រធានាធិបតី Trump ដែលចង់បានសន្តិភាព និង​សារៈសំខាន់​នៃ​ការឈប់បាញ់គ្នា​ជាបន្ទាន់។ សហរដ្ឋអាមេរិក ​ត្រៀមខ្លួនដើម្បី​ជួយសម្របសម្រួលកិច្ចពិភាក្សានាពេលខាងមុខ ដើម្បីធានានូវសន្តិភាព និងស្ថិរភាព​រវាង​ប្រទេសកម្ពុជា និងថៃ។

Secretary Rubio’s Phone Call with Cambodian Deputy Prime Minister/Foreign Minister Prak

READOUT
OFFICE OF THE SPOKESPERSON
JULY 27, 2025

The below is attributable to Spokesperson Tammy Bruce:

Secretary of State Marco Rubio spoke with Cambodian Deputy Prime Minister/Foreign Minister Prak Sokhonn to urge the Cambodian government to deescalate tensions immediately and agree to a ceasefire with Thailand over the ongoing border dispute. Secretary Rubio reiterated President Trump’s desire for peace and the importance of an immediate ceasefire. The United States is prepared to facilitate future discussions in order to ensure peace and stability between Thailand and Cambodia.

https://www.state.gov/releases/office-of-the-spokesperson/2025/07/secretary-rubios-phone-call-with-cambodian-deputy-prime-minister-foreign-minister-prak

https://www.state.gov/releases/office-of-the-spokesperson/2025/07/secretary-rubios-phone-call-with-cambodian-deputy-prime-minister-foreign-minister-prak

BREAKING៖ 🇺🇲 អាម៉េរិកប្រាប់ឲ្យថៃទទួលបទឈប់បាញ់ជាមួយកម្ពុជាជាបន្ទាន់ និងបន្ថយភាពតានតឹងភ្លាមៗ។ ប្រសាសន៍រដ្ឋមន្រ្តីក្រសួងការ...
27/07/2025

BREAKING៖ 🇺🇲 អាម៉េរិកប្រាប់ឲ្យថៃទទួលបទឈប់បាញ់ជាមួយកម្ពុជាជាបន្ទាន់ និងបន្ថយភាពតានតឹងភ្លាមៗ។ ប្រសាសន៍រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកនៅយប់ថ្ងៃទី ២៧ ខែកក្កដានេះ

ប្រទេសថៃ កំពុងកុហកបោកប្រាស់ពិភពលោក!ប្រទេសថៃ បានដាក់អាវុធយោធាទាំងអស់ មានយន្តហោះចម្បាំង F-16, យន្តហោះចម្បាំង Gripen, ការវា...
27/07/2025

ប្រទេសថៃ កំពុងកុហកបោកប្រាស់ពិភពលោក!

ប្រទេសថៃ បានដាក់អាវុធយោធាទាំងអស់ មានយន្តហោះចម្បាំង F-16, យន្តហោះចម្បាំង Gripen, ការវាយប្រហារដោយដ្រូន, គ្រាប់បែកចង្កោមវាយលុកទឹកដីកម្ពុជា។ កម្ពុជាចង់បានសន្តិភាព និងត្រូវការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ សូមសហគមន៍អន្តរជាតិ និងសិទ្ធិអំណាចពិភពលោក យល់ច្បាស់ហើយ ចាត់វិធានការ ប្រឆាំង ថៃ ៕

Thailand is lying to the World!

Thailand has deployed all its military weapons, including F-16 fighter jets, Gripen fighter jets, drone strikes, and cluster bombs, to attack Cambodian territory. Cambodia wants peace and needs to protect its sovereignty and territorial integrity. Please let the international community and world authorities understand clearly and take action against Thailand.

ជនក្បត់ជាតិ ទី៥ ម្នាក់ទៀតហើយ នៅខាងខេត្តព្រះវិហារ ត្រូវបានរកឃើញថា ផ្ដល់សញ្ញា gps ឱ្យទ័ពចោរ សៀម
27/07/2025

ជនក្បត់ជាតិ ទី៥ ម្នាក់ទៀតហើយ នៅខាងខេត្តព្រះវិហារ ត្រូវបានរកឃើញថា ផ្ដល់សញ្ញា gps ឱ្យទ័ពចោរ សៀម



 #សមរភូមិមុខជាខែលសមរភូមិក្រោយជាខឿន៙ខ្មែររួម ខ្មែររស់ ខ្មែរខ្លាំង ដេញខ្មាំងចោរថៃ ។៚Don’t Thai To Me ៕
25/07/2025

#សមរភូមិមុខជាខែលសមរភូមិក្រោយជាខឿន
៙ខ្មែររួម ខ្មែររស់ ខ្មែរខ្លាំង ដេញខ្មាំងចោរថៃ ។
៚Don’t Thai To Me ៕

ខ្លីៗពីច្រកអន្តរជាតិ ដូង - បានឡែម ស្រុកកំរៀង ខេត្តបាត់ដំបង (ព្រំដែនកម្ពុជា-ថៃ គិតត្រឹមម៉ោង៣យប់ ចូលព្រឹកថ្ងៃទី២៦ ខែកក្កដា...
25/07/2025

ខ្លីៗពីច្រកអន្តរជាតិ ដូង - បានឡែម ស្រុកកំរៀង ខេត្តបាត់ដំបង

(ព្រំដែនកម្ពុជា-ថៃ គិតត្រឹមម៉ោង៣យប់ ចូលព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ)៖ ពលករខ្មែររាប់ពាន់នាក់ បន្តសម្រុកធ្វើដំណើរមកស្រុកកំណើតវិញ ដោយហេតុការណ៍នេះ ផ្ទុះឡើងសារថ្មីដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ នៅថ្ងៃទី២៤ និង ២៥ កក្កដា ឆ្នាំ២០២៥នេះ។

យោងតាមប្រភព បណ្តាញពលករជាយដែន បានប្រាប់ឲ្យដឹងថា ពលករតបខ្លីៗស្រដៀងៗគ្នាថា "មានការរងទុក្ខលំបាកច្រើន ចំពោះការធ្វើដំណើរតាមផ្លូវ ពីប្រទេសថៃទាំងយប់ មកខ្មែរវិញ និងមានការភ័យខ្លាច ។ល។

ក្នុងស្ថានភាពនេះ កុមារតូចៗ និងស្ត្រី ជាពលករ ក៏មានផលលំបាកខ្លាំងផងដែរ ស្របពេលការធ្វើដំណើរមានការកកស្ទះខ្លាំង។

ក្រុមការងារ នឹងធ្វើបច្ចុប្បន្នភាពបន្តទៀត តាមច្រកនានា នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ស្អែកនេះ។

រូបភាព និងរាយការណ៍ដោយ បណ្តាញពលករជាយដែន

Address

Phnom Penh

Telephone

+85578443447

Alerts

Be the first to know and let us send you an email when Walk With Vanny posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Walk With Vanny:

Share