Amapapa News

Amapapa News Welcome to the official website Amapapa.News - We're glad to share
អាម៉ាប៉ាប៉ាញ៉ូស៍

ចែករំលែក រាល់ចំណេះដឹង ព្រឹត្តិការណ៍ផ្សេងជុំវិញសកលលោក
អាម៉ាប៉ាប៉ាញ៉ូស ព័ត៌មានដោយក្ដីស្រលាញ់

មានលក់ហើយ!! សម្រាប់ទូរសព្ទ OPPO Reno16 Series 5G 🥳✨កុំបង្អង់យូរ! ក្លាយជាម្ចាស់ស្មាតហ្វូន AI ជំនាន់ថ្មីមុនគេ ដោយអញ្ជើញមកក...
11/07/2026

មានលក់ហើយ!! សម្រាប់ទូរសព្ទ OPPO Reno16 Series 5G 🥳✨
កុំបង្អង់យូរ! ក្លាយជាម្ចាស់ស្មាតហ្វូន AI ជំនាន់ថ្មីមុនគេ ដោយអញ្ជើញមកកាន់ហាងលក់ទូរសព្ទដែលនៅជិតលោកអ្នកបំផុតឥឡូវនេះ ជាមួយនឹងការផ្តល់ជូនដ៏ពិសេសរួមមាន៖

🔖ជម្រើសតម្លៃ៖
▪️$469 សម្រាប់ Reno16 F 5G (16GB* + 128GB)
▪️$499 សម្រាប់ Reno16 F 5G (16GB* + 256GB)
▪️$599 សម្រាប់ Reno16 5G (16GB* + 256GB)

🎁 កាដូបន្ថែម៖
▪️Olike Desktop Speaker
▪️Olike Power Bank
▪️ប្តូរអេក្រង់ 1ឆ្នាំ ឥតគិតថ្លៃ (សម្រាប់ការទិញចាប់ពីថ្ងៃបើកលក់ដំបូង ដល់ 31 សីហា 2026)


្គុំរូបភាពវៃឆ្លាត
#រចនាបែប3Dដ៏ទាន់សម័យ

រូបភាព សិក្ខាសាលាស្តីពី ការធ្វើបទបង្ហាញច្បាប់នៃការប្រកួត (Laws of the Game) បទបញ្ជាការប្រកួត បទបញ្ជាផ្នែកទីផ្សារ និងផ្សព...
09/07/2026

រូបភាព សិក្ខាសាលាស្តីពី ការធ្វើបទបង្ហាញច្បាប់នៃការប្រកួត (Laws of the Game) បទបញ្ជាការប្រកួត បទបញ្ជាផ្នែកទីផ្សារ និងផ្សព្វផ្សាយ ព្រមទាំងធ្វើបទបង្ហាញពី ដំណើរការ និងនីតិវិធីរៀបចំកីឡដ្ឋាន/ទីលាន មុនថ្ងៃប្រកួត ថ្ងៃប្រកួត និងក្រោយថ្ងៃប្រកួត សម្រាប់ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត)។

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno16 Series 5G មកដល់ឆាប់ៗនេះហើយ!ជាមួយការឌីហ្សាញថ្មីស្អាតប្លែក និងមានតែមួយគត់ អាចឱ្យអ្នកមើលឃើ...
04/07/2026

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno16 Series 5G មកដល់ឆាប់ៗនេះហើយ!
ជាមួយការឌីហ្សាញថ្មីស្អាតប្លែក និងមានតែមួយគត់ អាចឱ្យអ្នកមើលឃើញយ៉ាងច្បាស់នូវរូបរាងនៃភពអណ្តែតបែប 3D ដ៏រស់រវើក 🪐✨

កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ដ៏ពិសេសក្នុងកម្មវិធី “សម្ពោធជាផ្លូវការ OPPO Reno16 Series 5G” នៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ2026 ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅពីសមត្ថភាពនៃស្មាតហ្វូនជំនាន់ថ្មីមួយនេះថាមានអ្វីប្លែក និងអស្ចារ្យខ្លះ!



#រចនាបែប3Dដ៏ទាន់សម័យ

21/06/2026

ជំនួបមិត្តភាពលើវាលស្មៅលើកទី២ រវាងក្រុមអ្នកសារព័ត៌មានកម្ពុជា និងសមាគមធនាគារនៅកម្ពុជា គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺឈ្នះមិត្តភាព និងសុខភាពទាំងអស់គ្នា ! (Video inside)

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមអ្នកសារព័ត៌មានកម្ពុជា (Cambodia Media football) និងសមាគមធនាគារនៅកម្ពុជា (ABC) លើកទី២ ត្រូវបានរៀបចំឡើងកាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅតារាងបាល់ទាត់ NBC Sports ប្រកបដោយជោគជ័យ ជាលទ្ធផលក្រុមទាំងពីរ គ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ គឺឈ្នះមិត្តភាព និងសុខភាពទាំងអស់គ្នា។

លើវាលស្មៅសប្បនិម្មិត ៣តង់រយៈពេលសរុបចំនួន ៩០នាទី កីឡាករទាំងពីរក្រុម បានប្រកួតដោយការយោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក មិនមានការប៉ះទង្គិចគ្នា ធ្វើឱ្យកីឡាករណាម្នាក់រងរបួសនោះឡើយ។ ក្រោយប្រកួតដ៏ស្វិតស្វាញ ក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា ៦ទល់៦។

លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News និងជាប្រធានក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា បានបង្ហាញនូវក្តីរីករាយ ដែលបានចូលរួមប្រកួតមិត្តភាព ជាមួយសមាគមធនាគារនៅកម្ពុជា ជាលើកទី២ ដែលជួយឱ្យចំណងមិត្តភាពរវាងអ្នកសារព័ត៌មានកម្ពុជា និងថ្នាក់ដឹកនាំរបស់គ្រឹះស្ថានធនាគារ កាន់តែស្និតស្នាល។

លោកបន្ថែមថា គោលបំណងនៃការប្រកួតបាល់ទាត់នេះ ដើម្បីតែមិត្តភាព និងសុខភាពប៉ុណ្ណោះ ហើយការប្រកួតនេះ គ្មានអ្នកឈ្នះ ក៏គ្មានអ្នកចាញ់ដែរ គឺឈ្នះទាំងអស់គ្នា ឈ្នះមិត្តភាព និងឈ្នះសុខភាព។ លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអ្នកសារព័ត៌មាន ដែលមានសុខភាពមិនសូវល្អ សូមនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងនាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា បានដឹកនាំសមាជិករបស់សមាគម ដែលជាប្រធាននាយកប្រតិ​បត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារនានានៅកម្ពុជា ចូលរួមក្នុងការប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា។ លោក សោភ័ណ និងសមាជិកក្រុមទាំងសុទ្ធតែ បង្ហាញការសប្បាយរីករាយ ចំពោះការប្រកួតប្រកបដោយការយោគយល់គ្នាទៅវិញទៅមក។

លោកបន្ថែមថា ការប្រកួតបាល់ទាត់មិត្តភាពនេះ បានជួយឱ្យថ្នាក់ដឹកនាំរបស់បណ្តាគ្រឹះស្ថានធនាគារពាណិជ្ជកម្មនៅកម្ពុជា ស្គាល់ និងរាប់អានគ្នាជាលក្ខណៈបុគ្គល ជាមួយបងប្អូនអ្នកសារព័ត៌មានកាន់តែច្រើនជាងមុន ហើយពិសេសនោះ គឺជួយឱ្យយើងអាចស្គាល់ពីសុខភាពរបស់ខ្លួន និងចេះថែរក្សាសុខភាព។

លោកថា «យើងឈ្នះទាំងគ្នា គឺការប្រកួតថ្ងៃនេះបង្ហាញថា ការដែលយើងខិតខំថែរក្សាសុខភាពកន្លងមក អាចឱ្យយើងលេងបាល់ទាត់ បានយ៉ាងស្វាហាប់នៅពេលនេះ»។

ជាមួយគ្នានេះ ប្រធានក្រុមទាំងពីរសុទ្ធតែអះអាងដូចគ្នាថា ការប្រកួតលើកទី២នេះ មិនមែនជាការប្រកួតលើកចុងក្រោយនោះទេ នឹងមានការប្រកួតលើកក្រោយៗទៀត អាចរយៈពេល២ ឬ៣ខែជួបគ្នាម្តង។

សូមជម្រាបថា ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន អង្គភាពព័ត៌មាន Fresh News, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីៗ និងសារព័ត៌មានឧកញ៉ា News ។

ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជាក៏ បាន​សម្តែង​ការអរគុណជាពិសេស ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនានារបស់ខ្លួន៕

ក្រុមអ្នកសារព័ត៌មាន និងសមាគមធនាគារនៅកម្ពុជា ​នឹង​ត្រូវ​ប្រកួតគ្នា​នៅលើ​វាលស្មៅ ជាលើកទី២ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ! (ភ្នំព...
20/06/2026

ក្រុមអ្នកសារព័ត៌មាន និងសមាគមធនាគារនៅកម្ពុជា ​នឹង​ត្រូវ​ប្រកួតគ្នា​នៅលើ​វាលស្មៅ ជាលើកទី២ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ !

(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) និង​អ្នកសារព័ត៌មានកម្ពុជា នឹងត្រូវ​ជួបគ្នានៅលើ​វាលស្មៅ​នៃ​​តារាងបាល់ទាត់ NBC Sports ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាលើកទី២ នា​ល្ងាចម៉ោង ៥​ដល់​ម៉ោង​៧យប់ នា​​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីរួមចំណែក​​លើកស្ទួយវិស័យកីឡានៅកម្ពុជា ជាពិសេស​រឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និងវិស័យធនាគារនៅកម្ពុជា។

ក្រុមបាល់ទាត់អ្នក​សារព័ត៌មាន ដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ហើយ​មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីៗ និងសារព័ត៌មានឧកញ៉ា News ។

ដោយឡែកសម្រាប់ក្រុមបាល់ទាត់​​ របស់សមាគមធនាគារនៅកម្ពុជា ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងនាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា ព្រមជាមួយសមាជិករបស់សមាគម ដែលជាប្រធាននាយកប្រតិ​បត្តិរបស់ធនាគារនានានៅកម្ពុជា។

​ការ​ប្រកួតនេះ មិន​ផ្តោតខ្លាំង​ទៅលើលទ្ធផល​នោះទេ ប៉ុន្តែ​ការជួបគ្នា​នៅលើ​វាលស្មៅ​ ដើម្បី​​រឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និង​វិស័យធនាគារនៅកម្ពុជាឱ្យកាន់តែ​ស៊ីជម្រៅថែម​ទៀត បន្ថែម​ទៅលើ​ទំនាក់​ទំនង​តាម​រយៈការ​បំពេញការងារ​កន្លងមក។

សូមជម្រាបថា កាលពីប្រកួតលើកទី១ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្រុមទាំងពីរបានប្រកួតដោយការយោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល។

ជាមួយគ្នានេះ ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា ​បាន​សម្តែង​អរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនេះ៕

នាគព័ន្ធ ហូមសេនធឺ និមិត្តរូបនៃហាងលក់គ្រឿងសង្ហារិមប្រណីតឈានមុខគេជាង ៣០ឆ្នាំ កំពុងមានព្រឹត្តិការណ៍លក់បញ្ចុះតម្លៃពាក់កណ្តាល...
11/06/2026

នាគព័ន្ធ ហូមសេនធឺ និមិត្តរូបនៃហាងលក់គ្រឿងសង្ហារិមប្រណីតឈានមុខគេជាង ៣០ឆ្នាំ កំពុងមានព្រឹត្តិការណ៍លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ រហូតដល់ ៥០% "MID YEAR MEGA SALES"

រាជធានីភ្នំពេញ៖ សម្រាប់លោកអ្នកដែលកំពុងស្វែងរកគ្រឿងសង្ហារិមសម្រាប់តុបតែងក្នុងគេហដ្ឋាន អោយមានភាពស៊ីវិល័....

អបអរសាទរក្រុមគោព្រៃកម្ពុជា ❤️❤️❤️❤️❤️
04/06/2026

អបអរសាទរក្រុមគោព្រៃកម្ពុជា ❤️❤️❤️❤️❤️

រូបភាពការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ វិសាខា ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ...
26/05/2026

រូបភាពការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ វិសាខា ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នៅពហុកីឡដ្ឋានជាតិ មរតកតេជោ

ចេញលក់ជាផ្លូវការហើយ! ស្មាតហ្វូនកំពុងពេញនិយម vivo V70 និង vivo V70 FE មានវត្តមានលើទីផ្សារ កម្ពុជាជាមួយសមត្ថភាពខ្លាំងមិនធម...
10/04/2026

ចេញលក់ជាផ្លូវការហើយ! ស្មាតហ្វូនកំពុងពេញនិយម vivo V70 និង vivo V70 FE មានវត្តមានលើទីផ្សារ កម្ពុជាជាមួយសមត្ថភាពខ្លាំងមិនធម្មតា និងបំពាក់កាមេរ៉ាកម្រិតអាជីព

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦៖ ក្រុមហ៊ុន vivo បានប្រកាសចេញលក់ជាផ្លូវការនូវស្មាតហ្វូនត្រកូលស៊េរី V...

📣🔥ស៊េរី​កំពូលចុងក្រោយថ្មីក្នុងត្រកូល V របស់ vivo បើកការកក់ហើយ! ត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មីជាមួយការថតរូបកម្រិតអាជីពជាមួ...
03/04/2026

📣🔥ស៊េរី​កំពូលចុងក្រោយថ្មីក្នុងត្រកូល V របស់ vivo បើកការកក់ហើយ! ត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មីជាមួយការថតរូបកម្រិតអាជីពជាមួយនឹង V70 និង V70 FE

✨vivo កម្ពុជាបាននាំយកនូវស៊េរីកំពូល V70 series ដែលឥឡូវនេះបានបើកបញ្ជាទិញជាមុនហើយចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ។ ក្នុងស៊េរីថ្មីនេះជាជំនួយការសាកសមបំផុតសម្រាប់ការថតរូបជាមួយមុខងារថ្មីៗនិងលក្ខណៈពិសេសជាច្រើន។

📸សម្រាប់ vivo V70៖
👉តម្លៃ $519 សម្រាប់ 8GB + 8GB (RAM ជំនួយ) l 256GB
👉បានសហការជាមួយ ZEISS នាំមកនូវកាមេរ៉ាគោល 50 MP ZEISS OIS និងកាមេរ៉ាក្រោយថ្មី 50MP ZEISS Super Telephoto រួមជាមួយ​​ កាមេរ៉ា 50MP ZEISS សែលហ្វីជាក្រុម
👉មានសមត្ថភាព Zoom ចាប់ពី 3x Optical, 10x Digital និងអាចពង្រីកបានដល់ 100x ​ដែលអាចផ្តិតយករូបភាពកៀកបំផុតតាមតម្រូវការ
👉មានមុខងារវីដេអូ 4K 60 fps អាចជួយផ្តិតយកទិដ្ឋភាពច្បាស់ត្រជាក់ភ្នែក និងចលនារលូនឥតខ្ចោះ​
👉បង្កើនសមត្ថភាពការថតរូបជាមួយបច្ចេកវិទ្យា AI ដ៏ទំនើបជាច្រើនរួមមាន AI Stage Mode, AI Magic weather, និង​ AI Magic Landscape ជាដើម។

📸សម្រាប់ vivo V70 FE៖
👉 តម្លៃ $399 សម្រាប់ 8GB + 8GB (RAM ជំនួយ) l 256GB
👉កាមេរ៉ាគោលបំពាក់នូវបច្ចេកវិទ្យាលែន 200MP ផ្ដល់នូវកម្រិតរូបភាពច្បាស់កម្រិតកំពូល និងទប់លំនឹងបានយ៉ាងល្អឥតខ្ចោះ ទោះបីជា Zoom ឬកាត់រូបភាព ក៏នៅតែច្បាស់ល្អ
👉កាមេរ៉ាសែលហ្វី 32 MP HD និងមានមុខងារវីដេអូកម្រិត 4K
👉បង្កើនសមត្ថភាពការថតរូបជាមួយបច្ចេកវិទ្យា AI ដ៏ទំនើបជាច្រើនរួមមាន AI Magic Weather, AI Magic Landscape និង AI Retouch ជាដើម។

🎁 ធ្វើការកក់ឥឡូវនេះនឹងទទួលបានកាដូបន្ថែមដ៏ពិសេស ជាមួយនឹងការធានាជួសជុល និងធានាលើអេក្រង់ពេញមួយឆ្នាំ! សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ vivo Cambodia។

#កាមេរ៉ា50mpzeisssupertelephoto
#កាមេរ៉ា200mp

Address

#AN105 Phum Trapeang Romchek, Sangkat Chom Chao 1
Phnom Penh

Alerts

Be the first to know and let us send you an email when Amapapa News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Amapapa News:

Shortcuts

Share

Category