TV New PPT

TV New PPT TV New PPT

ទិដ្ឋភាពនៅក្នុងយន្តហោះ Singapore Airline ជេីងហោះហេីរ SQ321 ហោះពីទីក្រុង London ទៅ Singapore ដែលមានបញ្ហានៅលេីអាកាស ហេីយចុ...
21/05/2024

ទិដ្ឋភាពនៅក្នុងយន្តហោះ Singapore Airline ជេីងហោះហេីរ SQ321 ហោះពីទីក្រុង London ទៅ Singapore ដែលមានបញ្ហានៅលេីអាកាស ហេីយចុះចតជាបន្ទាន់នៅព្រលានយន្តហោះសុវណ្ណភូមិ​ ប្រទេសថៃ ដែលមានមនុស្ស1នាក់បាត់បង់ជីវិត និងរងរបួសជាច្រេីននាក់។

Credit: The Straits Times

15/05/2024

១៥/៥/២០២៤ នៅត្រាំខ្នារ ភ្លៀងយ៉ាងខ្លាំង ទឹកច្រើនណាស់លិចអស់ហើយ

15/05/2024

13.00/13/5/67
ทุ่งกร่างทับไทร โป่งน้ำร้อนจันทบุรี วันนี้ได้ฝน
:วันดี

😁😁😁
29/04/2024

😁😁😁

ឥណ្ឌូនេស៊ីជម្លៀសមនុស្សរាប់ពាន់នាក់ក្រោយផ្ទុះភ្នំភ្លើងបង្កការគំរាមកំហែងរលកយក្សស៊ូណាមិ18-04-2024ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូន...
21/04/2024

ឥណ្ឌូនេស៊ីជម្លៀសមនុស្សរាប់ពាន់នាក់ក្រោយផ្ទុះភ្នំភ្លើងបង្កការគំរាមកំហែងរលកយក្សស៊ូណាមិ
18-04-2024

ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីប្រញាប់ប្រញាល់ ជម្លៀសមនុស្សរាប់ពាន់នាក់ នៅថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមេសាឆ្នាំ២០២៤ បន្ទាប់ពីភ្នំភ្លើងRuangបានផ្ទុះឡើងចំនួន ៥ ដង ដោយបង្ខំឱ្យអាជ្ញាធរបិទព្រលានយន្តហោះនៅក្បែរនោះបណ្តោះអាសន្ន និងចេញការព្រមានអំពីកំទេចកំទីដែលបានធ្លាក់ចុះអាចបណ្តាលឱ្យមានរលកយក្សស៊ូណាមិ។ អាជ្ញាធរនិយាយថា ពួកគេកំពុងប្រញាប់ប្រញាល់ជម្លៀសអ្នកស្រុកចំនួន ១១,០០០ នាក់ពីតំបន់ក្បែរនោះ ដែលរាប់បញ្ចូលទាំងកោះដាច់ស្រយាលនៃ Tagulandang ដែលមានប្រជាជនប្រហែល ២០,០០០នាក់។ ជាមួយគ្នានោះ អ្នកទេសចរ និងអ្នកស្រុក ត្រូវបានព្រមានឱ្យនៅក្រៅតំបន់ហាមឃាត់ចម្ងាយ ៦ គីឡូម៉ែត្រ។

ភ្នំភ្លើងនេះចាប់ផ្តើមផ្ទុះដំបូងនៅល្ងាចថ្ងៃអង្គារទី១៦ខែមេសា ហើយមនុស្ស៨០០នាក់បានជម្លៀសចេញ មុនវាផ្ទុះ៤ដងទៀតនៅថ្ងៃពុធទី១៧ខែមសា បញ្ចេញកម្អែលយ៉ាងក្រហមឆ្ពិនឆ្ពៅ អមដោយផ្សែងខ្មួលខ្មាញ់បាញ់ទៅលើអាកាស បង្ខំឱ្យអាជ្ញាធរបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតនៃប្រព័ន្ធ៤ថ្នាក់។ នៅថ្ងៃព្រហស្បតិ៍នេះ ភ្នំភ្លើងនៅតែបញ្ចេញផ្សែងហុយទ្រលោម ដោយជំរុញឱ្យអាជ្ញាធរបិទអាកាសយានដ្ឋានអន្តរជាតិ ដែលនៅជិតបំផុតក្នុងទីក្រុង Manado លើកោះ Sulawesi រយៈពេល ២៤ ម៉ោង ដោយសារតែការបាចសាចនៃផេះភ្នំភ្លើង ដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនៃការហោះហើរ។ អាកាសយានដ្ឋាននេះ មានក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរទៅកាន់ប្រទេសសិង្ហបុរី និងទីក្រុងនានាក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។

ជាមួយគ្នានោះ អាជ្ញាធរក៏បានព្រមានអំពីរលកយក្សស៊ូណាមិ ដែលអាចកើតឡើងដែលជាលទ្ធផលនៃការផ្ទុះជាប់គ្នាជាច្រើនដង។ ប្រធានទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធថា សហគមន៍នៅកោះ Tagulandang ជាពិសេសអ្នកដែលរស់នៅក្បែរឆ្នេរ ត្រូវការប្រុងប្រយ័ត្នចំពោះការព្រួសចេញនៃថ្មក្តៅ និងរលកយក្សស៊ូណាមិ ដែលបណ្តាលមកពីការដួលរលំនៃរាងកាយរបស់ភ្នំភ្លើងចូលទៅក្នុងសមុទ្រ។

ការព្រមាននេះ ដោយសារតែឥណ្ឌូនេស៊ីធ្លាប់ជួបប្រទះព្រឹត្តិការណ៍ក្នុងឆ្នាំ២០១៨ នៅពេលដែលរណ្ដៅភ្នំភ្លើង Anak Krakatoa រវាងកោះ Java និងកោះ Sumatra បានដួលរលំមួយផ្នែក អំឡុងពេលមានការផ្ទុះដ៏ធំ បានបញ្ជូនដុំភ្នំភ្លើងដ៏ធំសម្បើម រំកិលចូលទៅក្នុងមហាសមុទ្រ បង្កជារលកយក្សស៊ូណាមិ ដោយបានសម្លាប់មនុស្សជាង ៤០០ នាក់ និងរបួសរាប់ពាន់នាក់។ ដូច្នេះ ដើម្បីចៀសវាងមហន្តរាយដដែលៗ ទើបអាជ្ញាធរបញ្ជាឱ្យជម្លៀសមនុស្សចេញយ៉ាងប្រញាប់ប្រញាល់៕

Address

Phnom Penh
120000

Website

Alerts

Be the first to know and let us send you an email when TV New PPT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category