VOP News TV

VOP News TV នេះជាកម្មវិធីផ្សាយរបស់ សារព័ត៌មាន​ សម្លេងប្រជាជន Voice of People News (VOP-NEWS-TV)
(18)

លោក ឡេង ណាវ៉ាត្រា ប្រកាសជាសាធារណ: ថាបងប្អូនមួយពូជរបស់ខ្ញុំ ទ្រព្យគ្រប់សព្វទាំងអស់ដោយរាប់បញ្ចូល មិនថាដីផ្នូរម្ដាយ ឬ កង់ ម...
08/09/2026

លោក ឡេង ណាវ៉ាត្រា ប្រកាសជាសាធារណ: ថាបងប្អូនមួយពូជរបស់ខ្ញុំ ទ្រព្យគ្រប់សព្វ
ទាំងអស់ដោយរាប់បញ្ចូល មិនថាដីផ្នូរ
ម្ដាយ ឬ កង់ ម៉ូតូ ឡាន
ប្រគល់ជូនក្រសួងដែនដីចាត់ចែង
និង សូមទៅព្រះមហាក្សត្រ បញ្ចប់
គោរមងារ

ខ្ញុំបាទ ឡេង ណាវ៉ាត្រា
សូមជម្រាប
ជូនពុកម៉ែបងប្អូនអោយបានជ្រាប។
ដោយសារគម្រោង 6A នៅមិនអាច
បញ្ចប់បាន

សំនូមពរទៅរាជរដ្ឋាភិបាលនិងបងប្អូនជនរួមជាតិ
ទាំងអស់ដោយឈរលើភាពទទួល
ខុសត្រូវ និង ស្មោះត្រង់ គោរពច្បាប់
កម្ពុជា។

បងប្អូនមួយពូជរបស់ខ្ញុំ ទ្រព្យគ្រប់សព្វ
ទាំងអស់ដោយរាប់បញ្ចូល មិនថាដីផ្នូរ
ម្ដាយ ឬ កង់ ម៉ូតូ ឡាន
ប្រគល់ជូនក្រសួងដែនដីចាត់ចែង
និង
សូមទៅព្រះមហាក្សត្រ បញ្ចប់
គោរមងារ🙏🙏
បងប្អូនមួយពូជរបស់ខ្ញុំមានឈ្មោះ
ដូចខាងក្រោម:

អ្នកឧកញ៉ា ឧកញ៉ា ឡេង ប្រុស
អ្នកឧកញ៉ា ឧកញ៉ា ឡេង ណាវ៉ាតត្រា
ឧកញ៉ា ឡេង និមល
ឧកញ៉ា ឡេង បញ្ចាពណ៌
ឧកញ៉ា សុន តារ៉ាវុធ
ដែលមានក្នុងឈ្មោះក្រសួង

បញ្ហាគម្រោង 6Aនេះជាគម្រោងដែល
ផុងជ្រៅខ្ញុំបាទបានលក់ ចំណូលទឹក
លុយសរុប (185 លានដុល្លារ)

តែខ្ញុំបាទបានចំណាយទៅលើគម្រោង
នេះសរុបទាំងអស់ មកដល់ពេលនេះ
(221 លានដុល្លារ)ដោយមិនរាប់បញ្ចូល
ក្រសួង ដោះស្រាយបន្តបច្ចុប្បន្ន

បច្ចុប្បន្នទិន្នន័យនៅក្រសួងតែ
តាមបានដំណឹងព្រោះមិនច្បាស់
100%ប្រហែល (20 ទៅ 30 លានដុល្លារ)
ទៀតទើបបានបញ្ចប់បាន។

ដល់ដំណាក់កាលនេះជាដំ
ណាក់កាលត្រូវវះកាត់

ដើម្បីបង្ហាញការទទួលខុសត្រូវជា
មួយជាតិកម្ពុជា ខ្ញុំបាទសូមទទួល
ទោសទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

តែសុំសន្តោសប្រណី ពីរាជរដ្ឋាភិបាល
កម្ពុជានិងពុកម៉ែបងប្អូនទូទាំងប្រទេស។

កុំឱ្យប្រពន្ធមានទោស នឹង ឱ្យកូន
បានរៀនចប់ចុងចប់ដើម ទៅថ្ងៃ
ក្រោយគាត់រស់តាមសមាជីវោចុះ។

ហើយដើម្បីជាថ្នូនិងការស្នើសុំនេះ
ពុកម៉ែ
បងប្អូនទូទាំងប្រទេសអាចបន្ថែម
ទោះខ្ញុំ ប្រហារជីវិតតែម្ដង ។

បើនិយាយអំពីកំហុស
ខ្ញុំមានកំហុសពី ដើម្បីឲ្យកូន
បានដឹងនៅពេលគាត់ធំនឹងក្ដី។

1.គម្រោងយឺតយ៉ាវ
2.ជំពាក់បំណុល

ដើម្បីកុំអាសោចដល់ជំនាន់កូន
ប្រាប់កូនអីបានដឹងច្បាស់ពីកំហុស
របស់ឪពុក។

បើនិយាយពីសមធម៌ និង គុណធម៌
ខ្ញុំលក់ផ្ទះមិនបានចំណេញ ថែមទាំង
ខាត។

ប្រៀបដូចជាអ្នកម៉ៅកាខាតចុងខាត
ដើម (ឡុងចុង)

សង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជា និង
ពុកម៉ែបងប្អូនកម្ពុជា ជ្រាបនឹងបាន
ស្ងប់ចិត្ត។

ចំពោះដីធ្លីនិងទ្រព្យសម្បត្តិ មានដីទាំង
ខេត្តនៅក្នុងក្រុង ទាំងជំពាក់វាក់វិន
ច្រើនពាន់ហិចតាដែ ។

តែដីនិងគម្រោងទាំងនោះ បច្ចុប្បន្នវា
មិនមានតម្លៃ គ្រប់គ្រាន់ក្នុងការទូទាត់បំណុល
និង បញ្ចប់គម្រោង។

ខ្ញុំបាទស្របតាមការសម្រេចចិត្តរបស់
ក្រសួង ចាត់ចែងទាំងស្រុង មិនថាដីផ្នូរម្ដាយ ឬ
កង់ម៉ូតូឡាន។

ដើម្បីបង្ហាញពីចំហរទទួលខុសត្រូវក្នុង
នាម
ជនជាតិកម្ពុជាម្នាក់សូមក្រសួងធ្វើការ
ចាត់ចែងនិងវះកាត់ ដើម្បីបញ្ចប់ តាម
សុភ័ក្រវិនិច្ឆ័យរបស់ក្រសួងចុះ។

សូមគោរពអរគុណពុកម៉ែបងប្អូនកម្ពុជា
ទាំងអស់🙏🙏🙏

សរុបរួមខ្ញុំបាទសហការជាមួយក្រសួង
100%បង្កើតស៊ើបអង្កេត
ដូចស្មោះត្រង់ ប្រគល់ជូនដោយស្មោះត្រង់។🙏🙏🙏

07/09/2026

កន្លែងដែលឈឺចាប់ហើយក៏ជាកន្លែងដែលដិតដាមនូវរូបភាពជាច្រើននិងចងចាំអស់មួយជីវិតរបស់ខ្ញុំ 🕊️🪖
#ច្រកអានសេះ

អតីតនាយប៉ុស្ដិ៍ ចំបក់ ទម្លាយ របាយការណ៏ ដែលបញ្ជួនទៅ អធិការស្រុក  ហើយករណីឃាត់ខ្លួន  ជនសង្ស័យ បីនាក់ក្នុងនោះម្នាក់ជា  មន្ត្...
05/09/2026

អតីតនាយប៉ុស្ដិ៍ ចំបក់ ទម្លាយ របាយការណ៏ ដែលបញ្ជួនទៅ អធិការស្រុក ហើយករណីឃាត់ខ្លួន ជនសង្ស័យ បីនាក់ក្នុងនោះម្នាក់ជា មន្ត្រីនគរបាល ជួ.ញដូរថ្នាំ.ញៀ.ន ចុងក្រោយបែរជា លោកអ្នកទទួលរងគ្រោះ និងអស់តំណែងទៅវិញ ។

ស្រ្តីម្នាក់ដែលដេកស្លាប់នៅក្នុងអគារខុនដូរ UK618 ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីគាំងបេះដូង មិនមែនជាអំពេ...
03/09/2026

ស្រ្តីម្នាក់ដែលដេកស្លាប់នៅក្នុងអគារខុនដូរ UK618 ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីគាំងបេះដូង មិនមែនជាអំពេីឃាត…កម្ម ឬអត្ត…ឃាតនោះឡេីយ។

ខាងក្រោមនេះជាព័ត៌មានលម្អិត៖

ស្រ្តីម្នាក់ស្លាប់ក្នុងបន្ទប់ខុនដូ UK618 ខណ្ឌទួលគោក ដោយសារគាំងបេះដូង

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ មានករណីស្រ្តីម្នាក់បានស្លាប់នៅក្នុងបន្ទប់ខុនដូមួយកន្លែង ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ មុននឹងសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ។

សពជនរងគ្រោះមានឈ្មោះ សេង ចាន់លាភ អាយុ ២២ឆ្នាំ ស្នាក់នៅបន្ទប់លេខ ៦០១ ជាន់ទី៦ នៃអគារខុនដូ UK618 ផ្លូវលេខ ៦១៨ ភូមិ១៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

យោងតាមការបំភ្លឺរបស់ប្អូនស្រីបង្កើតរបស់សព ឈ្មោះ សេង ចាន់លិះ បានឲ្យដឹងថា បងស្រីរបស់ខ្លួនមានជំងឺគ្រុនឈាម និងសុខភាពខ្សោយកាលពីមួយខែមុន។

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នាងនិងបងស្រីបានទៅផ្សារជាមួយគ្នា។ លុះដល់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា មិត្តប្រុសរបស់បងស្រីបានមកបន្ទប់ ហើយចេញទៅវិញនៅម៉ោងប្រហែល ៥ទៀបភ្លឺ។

ប្អូនស្រីបានព្យាយាមទាក់ទងបងស្រីជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតប។ រហូតដល់វេលាម៉ោងប្រហែល ២០:៣០នាទីយប់ ថ្ងៃដដែល ដោយមិនឃើញបងស្រីភ្ញាក់សោះ ទើបនាងបានប្រាប់សន្តិសុខអគារឲ្យជួយគាស់ទ្វារ។

នៅវេលាម៉ោងប្រហែល ២២:៣០នាទី ជាងសោរបានមកដល់ ហើយពេលបើកទ្វារចូលទៅ ស្រាប់តែប្រទះឃើញបងស្រីបានស្លាប់បាត់ទៅហើយ។

ក្រោយពីការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឯកឧត្តមវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ដែលអាចបណ្តាលមកពីជំងឺបេះដូង។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តក្រចេះ។ ករណីនេះបានបញ្ចប់ដោយការសន្និដ្ឋានថាជាករណីស្លាប់ដោយសារជំងឺ មិនមែនជាអំពើឃាត…កម្មនោះទេ។

⭕ ព័ត៌មាន | Update - នគរបាលដែលស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ! ឧបនាយករដ្ឋមន្រ្តី ស ស...
02/09/2026

⭕ ព័ត៌មាន | Update - នគរបាលដែលស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ! ឧបនាយករដ្ឋមន្រ្តី ស សុខា សម្រេចបណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ ក្រោយស្រវឹង ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍...!

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន (ព្រំដែនក្នុងខេត្តតាកែវ) នៃនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ជាកូនប្រុសប្រធានពន្ធនាគារខេត្តមួយ។ មន្រ្តីនគរបាលរូបនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយស្ថានភាពស្រវឹង កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៨P សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោក ស៊ិន រ៉ាយូ បានបើករថយន្តមួយគ្រឿងម៉ាក RANGE ROVER ពាក់ផ្លាកលេខ ភ្នំពេញ 2BT-1698 ក្នុងល្បឿនលឿន និងស្រវឹង រួចជ្រុលទៅបុកពីក្រោយពេញទំហឹងរថយន្តមួយគ្រឿងម៉ាក BYD ពាក់ផ្លាកលេខ ភ្នំពេញ 2BR-9148 ដែលកំពុងឈប់ចាំរថយន្តធន់ធំកំពុងបត់ចេញពីឃ្លាំង រួចរុញរថយន្តទៅបុកម៉ូតូមួយគ្រឿងទៀត BEAT មួយគ្រឿងទៀត។

នេះជាចំណាត់ការរបស់ប្រមុខក្រសួងមហាផ្ទៃ ដែលលោកបានប្រកាសដាក់គោលការណ៍នេះ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំដោយបានកំណត់ថា «រាល់មន្ដ្រីចំណុះក្រសួងមហាផ្ទៃទាំង៣ ប្រភេទដែលមាន រដ្ឋបាលស៉ីវិល នគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌នៅក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ»។

សម្រាប់លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ជាមន្រ្តីទី១ ដែលទទួលរងការអនុវត្តទណ្ឌកម្មរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ចាំមើលតើនរណាជាមន្រ្តីទី២ ដែលជួបបញ្ហានេះទៀត? បើដឹងថា ខ្លួនស្រវឹងហើយ សូមកុំបើកបរ ប្រយ័ត្នបង្កគ្រោះថ្នាក់ចរាចរណ៍ អស់បុណ្យ អស់ស័ក្តិ ៕

លោក ផែង វណ្ណៈ ថាទីបំផុតសមត្ថកិច្ចក្រសួងមហាផ្ទៃតាមចាប់ខ្លួនអ្នកយកលុយ ៩០០០ ដុល្លារពីរថយន្តដឹកក្រណាត់នៅស្វាយរៀងបានហេីយ ។  ស...
02/09/2026

លោក ផែង វណ្ណៈ ថាទីបំផុតសមត្ថកិច្ចក្រសួងមហាផ្ទៃតាមចាប់ខ្លួនអ្នកយកលុយ ៩០០០ ដុល្លារពីរថយន្តដឹកក្រណាត់នៅស្វាយរៀងបានហេីយ ។

សូមគោរពអរគុណ ឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលបានយកចិត្តទុកដាក់ជួយជនរងគ្រោះ

ករណីប្តីសម្លាប់ប្រពន្ធ នៅអគារខនដូ UK ហើយ ប្តីលោតសម្លាប់ខ្លួន   ករណីបុរសម្នាក់បានធ្លាក់ពីលើអាគារ UK ខុនដូរ បណ្តាលអោយស្លាប...
02/09/2026

ករណីប្តីសម្លាប់ប្រពន្ធ នៅអគារខនដូ UK ហើយ ប្តីលោតសម្លាប់ខ្លួន ករណីបុរសម្នាក់បានធ្លាក់ពីលើអាគារ UK ខុនដូរ បណ្តាលអោយស្លាប់បាត់បង់ជីវិត ហេតុការណ៍នេះ ស្ថិតនៅសង្កាតបឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញកើតហេតុនៅនៅវេលាម៉ោង7និង10 ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។យោងតាមសាច់ញាតិជនរងគ្រោះបានអោយដឹងថា ជនសង្ស័យ បានសម្លាប់ប្រពន្ធខ្លួននៅក្នុងបន្ទប់ ខុនដូ ហើយ ទើបខ្លួនជាប្តី លោតចុះមក ធ្វើអត្តឃាតតាមក្រោយ។

កម្ពុជា ធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្...
26/08/2026

កម្ពុជា ធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ រាជរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។

 #អធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង៣០ នាទី នៅចំណុចក្រុមទី១០ស្ថិតនៅ ភូមិអូរស្ងា...
21/08/2026

#អធិការដ្ឋាននគរបាលស្រុកសំពៅលូន

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង៣០ នាទី នៅចំណុចក្រុមទី១០ស្ថិតនៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះល្បាតក្នុងភូមិសាស្រ្តខាងលើបង្រ្កាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះមៀន ធី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
២.ឈ្មោះសុីម សល់ ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងព្រលិត ឃុំស្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមាន:
១.ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៍សថ្លាចំនួន០១ថង់ និងច្រកក្នុងទុយោចំនួន០៩កំណាក់ទុយោសង្ស័យមានសារធាតុញៀន
២.ថង់សម្រាប់ច្រករំលែកគ្រឿងញៀនលក់ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
៣.ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)
៤.ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA FUTUR ពណ៍ខ្មៅ សេរីឆ្នាំ2019 លេខតួនិងលេខម៉ាសុីនJC 7GE- 0432115 គ្មានផ្លាកលេខ។
បច្ចុប្បន្ន កម្លាំងជំនាញយើងបាន និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី ។

08/08/2026

បែកធ្លាយការទន្ទ្រានឈូសឆាយដែនជម្រកសត្វព្រៃសត្វខ្សិប

Address

2009
Phnom Penh
12000

Alerts

Be the first to know and let us send you an email when VOP News TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share