Cambosport

Cambosport Cambosport.net most trusted Cambodia Sport News and so much more.

 #គ្នាក៏ចង់មានអនាគត🚨 ក្លឹប Paris Saint-Germain បើកចំហចំពោះការចាកចេញរបស់ខ្សែបម្រើ-ប្រយុទ្ធស្លាបសញ្ជាតិកូរ៉េខាងត្បូង Kang-...
06/06/2026

#គ្នាក៏ចង់មានអនាគត
🚨 ក្លឹប Paris Saint-Germain បើកចំហចំពោះការចាកចេញរបស់ខ្សែបម្រើ-ប្រយុទ្ធស្លាបសញ្ជាតិកូរ៉េខាងត្បូង Kang-in Lee និង ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Gonçalo Ramos នៅរដូវក្តៅនេះ បន្ទាប់ពីកីឡាករទាំងពីរចង់ទទួលបានឱកាសលេងក្នុងក្រុមដំបូងឲ្យបានទៀងទាត់។

ក្លឹប Atlético Madrid បានសាកសួរអំពីសំណើរលើការផ្ទេរកីឡាករទាំងពីរនាក់នេះកាលពីប៉ុន្មានខែមុន ហើយការចាប់អារម្មណ៍បន្ថែមទៀតពីក្លឹបដទៃទៀតត្រូវបានគេរំពឹងថានឹងកើតឡើងនៅក្នុងសប្តាហ៍ខាងមុខនេះ ។
(ប្រភព៖ FabrizioRomano)
--------
#បាល់ទាត់ #បាល់ទាត់កម្ពុជា PSG Paris Saint Germain Cambodia Fan

 #ចេះស្គាល់ចាស់ទុំរៀមច្បង 🇫🇷 Rayan Cherki និយាយពីការឈរថតឈររូប​ជាមួយក្រុមមាន់គកបារាំង៖Cherki÷ “ទេ… កុំ​និយាយ​ពី​រឿង​ហ្នឹង...
06/06/2026

#ចេះស្គាល់ចាស់ទុំរៀមច្បង
🇫🇷 Rayan Cherki និយាយពីការឈរថតឈររូប​ជាមួយក្រុមមាន់គកបារាំង៖

Cherki÷ “ទេ… កុំ​និយាយ​ពី​រឿង​ហ្នឹង😄។ វា​ជា​រឿង​គោរព ដែលខ្ញុំ​ឈរ​ក្បែរ​រដ្ឋមន្ត្រី និងនៅជិតជាមួយរដ្ឋមន្រ្តី។

ខ្សែបម្រើស្លាបក្រុមមេឃខៀវMan.City បន្ថែមថា ÷ ខ្ញុំ​មិន​អាច​ឈរខ្ពស់ជាង រឺ បើប្រៀបធវបបីដូចខ្ញុំមាន​ឋានៈ​ទាបជាង​គាត់ដូច្នេះដែរ។ ដូច្នេះ​ខ្ញុំ​បាន​សម្តែងអាកប្បកិរិយាបន្ទន់ជង្គង់បែបនេះ🙏!
------------
#បាល់ទាត់ #បាល់ទាត់កម្ពុជា Fan Manchester City Cambodia

☹️🤧  #ទទួលទានកីឡាករបាល់ទាត់សញ្ជាតិហ្សំប៊ី Kennedy Musonda បានធ្វើអោយមានការភ្ញាក់ផ្អើលល្បីល្បាញពេញបណ្ដាញសង្គម បន្ទាប់ពីទទ...
05/06/2026

☹️🤧 #ទទួលទាន
កីឡាករបាល់ទាត់សញ្ជាតិហ្សំប៊ី Kennedy Musonda បានធ្វើអោយមានការភ្ញាក់ផ្អើលល្បីល្បាញពេញបណ្ដាញសង្គម បន្ទាប់ពីទទួលបានស៊ុតចំនួនប្រាំកេស ក្នុងនាមជាកីឡាករបាល់ទាត់បុរសដែលល្អបំផុត🥚⚽😳។

មានន័យថា Musonda ដែលបានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះឲ្យក្រុម Power Dynamos ក្នុងជ័យជម្នះ 1-0 ដោយទទួលបានរង្វាន់ស៊ុតមាន់ពីរកេសសម្រាប់គ្រាប់បាល់ល្អនោះ និងបីកេសទៀតសម្រាប់ជាប់ឈ្មោះជាកីឡាករល្អបំផុតនៃការប្រកួត 🏆👏។

វាមិនមែនពានរង្វាន់ទេ។ គ្មានប្រាក់រង្វាន់ទេ។ គ្រាន់តែស៊ុតចំនួនប្រាំកេស✍️ និងជាពេលវេលាដ៏រីកថាយមួយដែលអ្នកគាំទ្របាល់ទាត់មិនអាចបំភ្លេចបាន 😂🥚។

លោក Luis Enrique ពន្យល់មូលហេតុការផ្ទេរkhvicha kvaratskhelia គឺល្អបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​៖🇪🇸 🗣️"ពេល​ដែល​ប...
02/06/2026

លោក Luis Enrique ពន្យល់មូលហេតុការផ្ទេរkhvicha kvaratskhelia
គឺល្អបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​៖

🇪🇸 🗣️"ពេល​ដែល​បានស្តាប់ឈ្មោះ​របស់​គាត់​ដំបូងខ្ញុំ​ដឹង​ព័ត៌មានលំអិតតិចតួច​ណាស់​អំពី​គាត់។​ជំនួយការម្នាក់​បាន​ប្រាប់​ខ្ញុំ​ថាសូមកុំ​មើល​បាល់ សូម​មើល​ចង្វាក់គាត់(khvicha) និងខ្សែការពារ​ផង។
ការពិតពេល​ Khvicha ទទួល​បាន​បាល់នៅជាប់ជើងហើយខ្សែការពារ 2-3 នាក់​របស់គូបដិបក្សមិនបង្អង់យូរ នឹងរត់សំដៅទៅព្យាយាមរារាំង និង រំខានគាត់​ភ្លាមៗ✍️។

​អតីតគ្រូបង្វឹកBarcelona បន្ថែមថា÷ វា​ហាក់​ដូច​ជា​ក្រុមម្ខាងទៀតកំពុង​ផ្លាស់ប្តូរ​ រឺ បង្កើនការប្រុងប្រយ័ត្នខ្លាំងដោយសារ​តែ​កីឡាករ​ម្នាក់នេះ។ហើយក្រោយ​ពី 20 នាទី ខ្ញុំ​បាន​ប្តូរពីមើល​ការ​បណ្តើរ​បាល់​របស់​គាត់ ហើយ​ចាប់​ផ្ដើម​មើល​ផល​ប៉ះពាល់​ដែល​គាត់​បាន​បង្កើតដល់គូប្រកួត។ហើយពេលនោះ​ជា​ពេល​ដែល​យើង​ដឹង​ថា​យើង​កំពុង​ដោះស្រាយ​ និង រួមការងារជាមួយ​នឹង​មនុស្សមានទេពកោសល្យ​ពិសេស​ម្នាក់❤️✍️។
#ប្រិយមិត្តយល់ដូចលោកគ្រូទេ?
------------
#បាល់ទាត់ #បាល់ទាត់កម្ពុជា #បាល់ទាត់ក្នុងស្រុក PSG Paris Saint Germain Cambodia Fan

 #សោកស្តាយArsenal #អបអរសាទរPSG🚨🎙️ Thiery Henry  បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal ខកខានលើកពានវគ្គផ្តាច់ព្រ័ត្រ Champions ...
31/05/2026

#សោកស្តាយArsenal
#អបអរសាទរPSG
🚨🎙️ Thiery Henry បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal ខកខានលើកពានវគ្គផ្តាច់ព្រ័ត្រ Champions League2026&2006៖

🗣️ “រឿងនេះពិតជាឈឺចាប់ណាស់។ មានពេលមួយ ក្រុមកាំភ្លើងធំ Arsenal នៅសល់តែ ៤៥ នាទីទៀតប៉ុណ្ណោះ ដើម្បីបង្កើតប្រវត្តិសាស្ត្រ ពីការលើកពានរង្វាន់ Champions League ដំបូងរបស់ក្លឹប”។

🗣️ “អ្នកគាំទ្រជឿ និង កីឡាករជឿជាក់ព្រមទាំងមនុស្សគ្រប់គ្នា។ប៉ុន្តែបាល់ទាត់មិនតែងតែផ្តល់ឱ្យអ្នកនូវទីបញ្ចប់ដែលអ្នកចង់បាននោះទេ😢💔។

🗣️ អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal បានរង់ចាំពេលវេលានេះ។គ្រប់ជំនាន់សុបិនចង់ឃើញក្រុមកាំភ្លើងធំ Arsenal ក្លាយជាជើងឯកអឺរ៉ុប។យប់នេះមានអារម្មណ៍ថាជាឱកាសដ៏ល្អឥតខ្ចោះ ប៉ុន្តែម្តងទៀតក្តីសុបិន្តបានរអិលទៅឆ្ងាយហើយ។

🗣️ វីរបុរសក្លឹបបន្តទាំងទឹកមុខស្រពាប់ស្រពោនថា÷&ប្រហែលជាថ្ងៃណាមួយ ក្រុមកាំភ្លើងធំ Arsenal នឹងធ្វើវាបាន✍️។ប៉ុន្តែយប់នេះជាកម្មសិទ្ធិរបស់អ្នកផ្សេង ហើយការរង់ចាំរបស់ក្រុមកាំភ្លើងធំ Arsenal នៅតែបន្ត។

💔🏆 វគ្គផ្តាច់ព្រ័ត្រមួយទៀត និង សោកសៅមួយទៀត។ (20ឆ្នាំកន្លងទៅ)តដែលក្លឹបមិនអាចលើកពាន Champions League បានជាលើកទីពីរ ។
-------------
#បាល់ទាត់ #បាល់ទាត់កម្ពុជា

 #ជាប់រឺមិនជាប់ 🚨 Khvicha Kvaratskhelia 🇬🇪 គឺជាកីឡាកររបស់ Paris Saint-Germain 😈❤️ម្នាក់ក្នុងចំណោមកីឡាករឆ្នើមផ្សេងទៀត ដែល...
30/05/2026

#ជាប់រឺមិនជាប់
🚨 Khvicha Kvaratskhelia 🇬🇪 គឺជាកីឡាកររបស់ Paris Saint-Germain 😈❤️ម្នាក់ក្នុងចំណោមកីឡាករឆ្នើមផ្សេងទៀត ដែល Arsenal ត្រូវយកចិត្តទុកដាក់គ្រប់ជំហានជើងក្នុងនាមគូបដិបក្ស សម្រាប់ការប្រកួតរាត្រីនេះយោងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចុះផ្សាយ។

លោក Mikel Arteta ត្រូវតែសម្រេចចិត្តរវាង Jurriën Timber និង Cristhian Mosquera ដើម្បីដោះស្រាយតាមរារាំងជាមួយកីឡាករពេញសមត្ថភាព ពូកែ ញាក់ ស៊ុតត្រង់ ដែលមានរហស្សនាមគ្រាប់រ៉ុក្កែតក្លឹប PSG សញ្ជាតិហ្សកហ្ស៊ី រូបនេះ 🚀។ ប្រភព៖🗞️
------
PSG Paris Saint Germain Cambodia Fan

 #ចុះបងប្អូនអ្នកគាំទ្រវិញ? Legends ក្លឹប ធ្វើការទស្សន៍ទាយផ្លូវការរបស់ពួកគេសម្រាប់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League...
30/05/2026

#ចុះបងប្អូនអ្នកគាំទ្រវិញ?
Legends ក្លឹប ធ្វើការទស្សន៍ទាយផ្លូវការរបស់ពួកគេសម្រាប់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League៖

🇪🇸 David Silva៖ Arsenal 1-0 PSG
🇨🇮 Yaya Touré: PSG 2-0 Arsenal
🏴󠁧󠁢󠁥󠁮󠁧󠁿 Rio Ferdinand៖ Arsenal 1-0 PSG
🇪🇸 Xavi Hernández៖ PSG 3-1 Arsenal
🇧🇷 Julio Cesar៖ 2-2 (Arsenal ឈ្នះ 4-3 ដោយការទាត់បាល់ប៉េណាល់ទី) 🎯
🇪🇸 Santi Cazorla៖ Arsenal 2-1 PSG
🏴󠁧󠁢󠁥󠁮󠁧󠁿 Theo Walcott៖ Arsenal 2-1 PSG

 #ចប់សព្វគ្រប់  #អរគុណលោកគ្រូ🙏ក្លឹបហង្សក្រហមសម្រេចចែកផ្លូវគ្នាជាមួយអ្នកចាត់ការសញ្ជាតិហូឡង់លោក  Arne Slot  ជាផ្លូវការណ៍ហើ...
30/05/2026

#ចប់សព្វគ្រប់ #អរគុណលោកគ្រូ🙏
ក្លឹបហង្សក្រហមសម្រេចចែកផ្លូវគ្នាជាមួយអ្នកចាត់ការសញ្ជាតិហូឡង់លោក Arne Slot ជាផ្លូវការណ៍ហើយ។

អតីតគ្រូបង្វឹកFeyenoord ត្រូវបានមើលឃើញថាបានដឹកនាំក្លឹបខកចិត្តដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ5 និងមិនអាចការពារតំណែងជើងឯកEPL បាន។
------
#បាល់ទាត់

 #អាចទេបងប្អូន? #អេដមីនមិនហ៊ានស្រមៃទេCristiano Ronaldo ត្រូវបានអតីតមិត្ររួមកនរុមគាំទ្រឱ្យបន្តអាជីជរហូតដល់វ័យប45 ឆ្នាំ😮✍️...
28/05/2026

#អាចទេបងប្អូន?
#អេដមីនមិនហ៊ានស្រមៃទេ
Cristiano Ronaldo ត្រូវបានអតីតមិត្ររួមកនរុមគាំទ្រឱ្យបន្តអាជីជរហូតដល់វ័យប45 ឆ្នាំ😮

✍️តារាឆ្នើមព័រទុយហ្គាល់បច្ចុប្បន្នមានវ័យ41ឆ្នាំរូបនេះកំពុងត្រៀមខ្លួនដើម្បីបង្ហាញខ្លួនលើកទីប្រាំមួយរបស់គាត់នៅក្នុងព្រឹត្តិការណ៍ World Cup នៅរដូវក្តៅនេះ ប៉ុន្តែវីរបុរសនៅកីឡដ្ឋាន Old Trafford មានអតីតមិត្តរួមក្រុម Eric Djemba-Djemba ជឿជាក់ថាគាត់នឹងមិនបញ្ចប់អាជីពនៅ Al Nassr ទេ👀

🗣️Djemba ÷ “ខ្ញុំពិតជាជឿជាក់លើ Cristiano អាចលេងរហូតដល់អាយុ 44 ឬ 45 ឆ្នាំ។ ខ្ញុំមិនភ្ញាក់ផ្អើលទាល់តែសោះចំពោះអ្វីដែលគាត់កំពុងធ្វើ ព្រោះខ្ញុំស្គាល់គាត់នៅពេលគាត់មានអាយុ 17 ឆ្នាំ។

“យើងបានហ្វឹកហាត់ជាមួយគ្នាជារៀងរាល់ថ្ងៃ ហើយសូម្បីតែបន្ទាប់ពីហ្វឹកហាត់ គាត់តែងតែចង់បានច្រើនជាងនេះ។ គាត់ចូលចិត្តកែលម្អខ្លួនឯង និងប្រកួតប្រជែង។ ខ្ញុំមិនដែលឃើញផ្នត់គំនិតកីឡាកររូបណាដូចគាត់ពីមុនមកនោះទេ។

“ប្រសិនបើ Cristiano Ronaldo នៅតែលេងនៅពេលដែលព្រឹត្តិការណ៍ World Cup ឆ្នាំ 2030 មកដល់ប្រទេសព័រទុយហ្គាល់ នោះខ្ញុំជឿថាគាត់គួរតែមានវត្តមាននៅក្នុងក្រុមក្នុងនាមកីឡាករចាស់ទុំ និង ជារៀមច្បង ។ វានឹងជាការបញ្ចប់ដ៏ល្អឥតខ្ចោះសម្រាប់អាជីពរបស់គាត់ និងជាពេលវេលាដ៏អស្ចារ្យសម្រាប់បាល់ទាត់ព័រទុយហ្គាល់❤។

“បងប្អូនស្រមៃមើលថាតើ Cristiano Jr នៅទីនោះដែរឬអត់។ នោះនឹងមិនគួរឱ្យជឿទេ។ វានឹងពិបាកខ្លាំងណាស់សម្រាប់កូនប្រុសរបស់គាត់ក្នុងការឈានដល់កម្រិតដូចគ្នា ពីព្រោះ Cristiano មកពីភពមួយផ្សេងទៀត ប៉ុន្តែវានៅតែជារឿងដ៏ស្រស់ល្អបំព្រង។
--------------
#បាល់ទាត់ #បាល់ទាត់កម្ពុជា Manchester United Fans Cambodia

 #ស្ងាត់ៗ #មិនចចាមអារ៉ាមច្រើនទេទិញដឹងទិញ🚨  Anthony Gordon និង Barcelona បានឈានដល់កិច្ចព្រមព្រៀងទាំងស្រុងលើលក្ខខណ្ឌផ្ទាល់...
28/05/2026

#ស្ងាត់ៗ
#មិនចចាមអារ៉ាមច្រើនទេទិញដឹងទិញ
🚨 Anthony Gordon និង Barcelona បានឈានដល់កិច្ចព្រមព្រៀងទាំងស្រុងលើលក្ខខណ្ឌផ្ទាល់ខ្លួន។

Barça បានដាក់សំណើរ 69,3លានផោន សម្រាប់ កីឡាករអន្តរជាតិអង់គ្លេស Gordon ខណៈដែលពួកគេបានបង្កើនផែនការដើម្បីពង្រឹងការវាយប្រហារនៅរដូវក្តៅនេះ 👀💣🇪🇸។

ការចរចាដោយផ្ទាល់ និងជាផ្លូវការកំពុងដំណើរការជាមួយ Newcastle ដើម្បីបញ្ចប់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស។ក្លឹប Bayern Munich បានចែចូវកីឡាករខ្សែបម្រើស្លាបវ័យ25ឆ្នាំនេះផងដែរ ប៉ុន្តែតម្លៃដេញថ្លៃហាក់មិនសមប្រកប ខណៈ Newcastleត្រៀមធ្វើពាណិជកម្មដើម្បីទិញកីឡាករមកពង្រឹងក្រុមឡើងវិញ ក្រោយបញ្ចប់រដូវកាល ឈរនៅចំណាត់ថ្នាក់លេខ12ដ៏ខកចិត្ត។
(ប្រភព៖ FabrizioRomano&BBC)
---------------
#បាល់ទាត់ #បាល់ទាត់កម្ពុជា ក្រុមគាំទ្រអ្នកមានបុណ្យ Barcelona Cambodia II ក្រុមគាំទ្រអ្នកមានបុណ្យ Barcelona Cambodia

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Cambosport posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambosport:

Share