01/05/2026
ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌អន្តរជាតិ និងដ៏ធំអំពីគុនចម្រុះកម្ពុជា-ចិន «និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ» នាខេត្តសៀមរាប ត្រូវបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាដោយផ្ទាល់ និងរួមគ្នាផ្សាយ
«មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ ដែលឆ្លុះបញ្ចាំងពីការបន្តពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន តាមរយៈវិស័យវប្បធម៌ ទេសចរណ៍ និងកីឡា មិនត្រឹមតែជាការសម្តែងសិល្បៈក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏យូរលង់ដូចគ្នា។
ខេត្តសៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦