11/04/2025
❗️ត្រៀមខ្លួនរយៈពេល 4 ខែ មុនពេលបាក់ឌុបមកដល់ 🤍
វាសល់ពេលមិនយូរទេ សមរភូមិនឹងមកដល់ដូច្នេះអំឡុងពេលនេះគឺជាពេលសំខាន់បំផុតរបស់ប្អូនៗបេក្ខជនបាក់ឌុប ខ្ញុំដឹងថាអ្នកទាំងអស់មានការៀនច្រើន ប្រើកម្លាំងចិត្តនឹងកម្លាំងកាយច្រើនព្រមទាំងខួរក្បាលរបស់អ្នកទាំងអស់គ្នាវាពិតជាហត់ព្រមគ្នា ព្រោះអ្នកត្រូវគិតអំពីការប្រលង ក្នុងរយៈពេលខ្លីនេះអ្នកទាំងអស់គ្នាមិនគួរដាក់សម្ភាធទៅលើខ្លួនឯងឬក៏បង្ខំខ្លួនឯងដាច់ខាត ពេលនេះជាពេលដែលអ្នកទាំងអស់គ្នាត្រូវគិតពីសុខភាពជាសំខាន់ ដោយឡែកចំពោះការបែងចែកពេលវេលាសិក្សាររយៈពេលខ្លីវិញប្អូនៗគួរតែ
* គណិតវិទ្យា : អ្នកមិនគួរចោលការហាត់ធ្វើវិញ្ញាសារគណិតវិទ្យាទេ ដឹងថាអ្នកទាំងអស់គ្នាសល់ពេលខ្លីប៉ុន្តែអ្នកទាំងអស់គ្នាគួរធ្វើវាអោយបានតិចបំផុត 1វិញ្ញាសារ/ថ្ងៃ
* រូបវិទ្យា : បន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើវិញ្ញសាររូបវិទ្យាហើយអ្នកទាំងអស់គ្នាគួរតែទន្ទេញសំណួររូប1ថ្ងៃអោយបាន 3-4 ហើយថ្ងៃស្អែកមុនបន្តទៅសំណួរថ្មីកុំភ្លេចរំលឹកសំណួរចាស់ៗ
* ជីវៈវិទ្យា : វិញ្ញសារនេះសំណួរគឺបានពិន្ទុខ្ពស់ជាងលំហាត់ តែក៏មិនត្រូវចោលលំហាត់ដែលដូចច្នេះគួរធ្វើលំហាត់អោយបាន 3-4/ថ្ងៃទន្ទេញសំណួរ 4-5 សំណួរ
* គីមីវិទ្យា : ធ្វើវិញ្ញសារអោយបាន 1 ក្នុង1ថ្ងៃហើយក៏ត្រូវទន្ទេញសំណួរដូចគ្នា
* ប្រវត្តិ : មើលសំណួរដែលគ្រូគាត់ធ្លាប់ប្រលងប្រចាំខែឬឆមាសហើយក៏អាចមើលនូវសំណួរប្រវត្តិចាស់ៗដែលធ្លាប់ប្រលងចេញដែរ
ខ្ញុំដឹងថាអ្នកទាំងអស់គ្នាពិតជាខំណាស់ តែភ្លេចគិតថាខួរក្បាលអ្នកទាំងអស់គ្នាហត់ កាលណាខួរក្បាលហត់ទោះអ្នកប្រឹងរៀនយ៉ាងណាក៏រៀនមិនចូលគិតមិនចេញដែរ អ្នកទាំងអស់គ្នាគួររកពេលវេលាមួយណាដែលខួរក្បាលអ្នកទាំងអស់គ្នា Fresh ហើយឆាប់ចាប់បានដូចជាទន្ទេញនៅពេលយប់ រំលឹកនៅពេលព្រឹក 🅰️ វិញ្ញសារគួរតែធ្វើអោយបានច្រើនៗ កាន់តែខុសកាន់តែចាំ 🤜🤛
Write by : Thul Seyha ❤️