09/01/2025
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស បានបញ្ជាក់ថា អ្នកលេងបណ្តាញសង្គមហ្វេសបុកមួយចំនួនធំ ប្រើអារម្មណ៍ដោយយល់ឃើញថាអ្នកនេះ ឬអ្នកនោះប្រព្រឹត្តិអំពើពុករលួយដែលជាផ្លូវច្បាប់មិនអាចយកផ្លូវការបានឡើយ ហើយបច្ចុប្បន្ន ច្បាប់ពាក់ព័ន្ធនឹងអំពើពុករលួយ មានច្រើនជាង៤០មាត្រាដែលកាន់តែទូលំទូលាយ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រប់វិស័យ។